Wednesday, August 3, 2011

កូរ៉ូទ្បា​បើក​បុក​រះ​តូប​លក់​បបរ​មី​ឆា​នៅ​តាម​​ផ្លូវ​ជាតិ​លេខ ៦​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ របួស​ធ្ងន់ ៣​នាក់



សៀមរាប ៖ សោក​វិនាស​សកម្ម​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​បាន​កើត​ ទ្បើង​នៅ​ក្រុង​សៀមរាប​ផ្លូវ​ជាតិ​លេខ ៦ ដែល​បង្ក​ទ្បើង​ដោយ​​រថយន្ត​ម៉ាក់ កូរ៉ូទ្បា​សេរី ៩៨ ពណ៌​ ស្ករ ពាក់​ស្លាក​លេខ ២N ៧១៣៨ ភ្នំពេញ បើក​ពី​ទិស​ខាង​លិច​មក​កើត បុក​មនុស្ស​ស្រី​ខ៉ារ៉ាអូខេ​ដើរ​នៅ​មុខ​សណ្ឋាគារ​ស្មាញលីង​ស្លាប់​ម្នាក់​ ហើយ​បើក​លឿន​ដូច​ព្រួយ​ហួស​ពី​កន្លែង​កើត​ហេតុ​ចម្ងាយ ១៥០ ម៉ែត្រ​ក៏​ជ្រុល​ចង្កូត​មក​ខាង​ឆ្វេង​​ដៃ​ព្រលះ​ម៉ូតូ​ឌុប​ចត​តាម​ផ្លូវ​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ទៀត​រួច​ក៏​ជ្រុល​ចង្កូត​មក​ព្រលះ​តូប​លក់​បបរ​ មីឆា ២​ជាប់ៗ​​គ្នា​ខ្ទេច​បណ្តាល​ឱ្យ​មនុស្ស​ដែល​កំពុង​អង្គុយ​ញ៉ាំ​នៅ​ទី​នោះ​​ ស្លាប់​២​នាក់ របួសធ្ងន់ ៣​នាក់។


ករណី​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​សែន​រន្ធត់​​នេះ​បាន​កើត​ទ្បើង​នៅ​លើ​កំណាត់ ​ផ្លូវ​ជាតិ​លេខ ៦​ដែល​បង្ក​ទ្បើង​ដោយ​រថយន្ត​ម៉ាក់​កូរ៉ូទ្បា​​បាន​កើត​ទ្បើង​​កាល​ពី​វេលា ម៉ោង ៣​​ទៀប​ភ្លឺ ក្នុង​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ​២០១១ នៅ​ទល់​មុខ​សណ្ឋាគារ​ស្មាញលីង និង​ជាប់ ធនាគារ អ៊ីស៊ីលីដា ស្ថិត​នៅ​ក្នុង​ភូមិ ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ។សូម​បញ្ជាក់ថាតៃកុងអាកូ រ៉ូទ្បាស្ទើភ្លើងដែលបើកបុករះបណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ ៣នាក់នោះត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៏ខេត្តក្របួចបានហើយឥទ្បូវនេះសមត្ថកិច្ចបានបញ្ផូនទៅកាន់ស្នងការហើយដើម្បីបញ្ផូនទៅកាន់តុលាការ ។

No comments: