មេដឹកនាំក្រុម អាវក្រហម សំខាន់មួយរូប លោក ចតុផន ព្រំផាន ត្រូវបានគណៈកម្មការ រៀបចំការបោះឆ្នោត បានសម្រេច ផ្ដល់សុពលភាព ជាអ្នកតំណាងរាស្ដ្រ របស់គណបក្សភឿថៃ កាលពីយប់មិញ និងនៅព្រឹកមិញនេះ ត្រូវបានដោះលែងពី ពន្ធនាគារ។
សេចក្ដីរាយការណ៍របស់សារ ព័ត៌មានថៃ បានឱ្យដឹងថា ក្រៅពីលោក ចតុ ផន ព្រំផាន មេដឹកនាំក្រុមអាវក្រហមសំខាន់ ម្នាក់ទៀត ក៏ត្រូវបានដោះលែងពីពន្ធនាគារ ផងដែរ ។គួរបញ្ជាក់ថា អំឡុងសម័យប្រជុំលើក ទី១របស់សភាថៃ កាលពីថ្ងៃទី១ ខែសីហា តំណាងរាស្ដ្រមានតែ ៤៩៦នាក់ប៉ុណ្ណោះ ដែលបង្ហាញវត្ដមានក្នុងអង្គប្រជុំ ខណៈដែល តំណាងរាស្ដ្រ ៤រូប ក្នុងនោះមកពីគណបក្ស ភឿថៃ ២រូប គណបក្សប្រជាធិបតេយ្យ ១រូប និងគណបក្សជាតិថៃប៉ាត់តាណា ១រូប មិនទាន់ត្រូវបានផ្ដល់សុពលភាព ប៉ុន្ដែរហូត មកដល់ថ្ងៃទី២ ខែសីហានេះ តំណាងរាស្ដ្រ ទាំង៤រូបខាងលើ ត្រូវបានគណៈកម្មការ រៀបចំការបោះឆ្នាត ផ្ដល់សុពលភាពឱ្យរួច រាល់ហើយ៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_ulEsGHYMNdDpITE0Ra9xFowE-cfdJXEp-cs57K53K_6vSMfm5l4rap_Iam2sFED5aPsiirs5zTPHI1AdE7yLWR6rTWXsZPm0zaEaixz2hArTOmWA2YKHmReg=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uhVMHOBNe-JcT7XsLIO4OTBlf5JHpnbfnOdJJILYe-zgONOpi0YXALT8X858ACWycGlrci-s5iwLy4fai_43bBmJUM2YdhriiovPo_pQPK5ef6gZwR6yey=s0-d)
សេចក្ដីរាយការណ៍របស់សារ ព័ត៌មានថៃ បានឱ្យដឹងថា ក្រៅពីលោក ចតុ ផន ព្រំផាន មេដឹកនាំក្រុមអាវក្រហមសំខាន់ ម្នាក់ទៀត ក៏ត្រូវបានដោះលែងពីពន្ធនាគារ ផងដែរ ។គួរបញ្ជាក់ថា អំឡុងសម័យប្រជុំលើក ទី១របស់សភាថៃ កាលពីថ្ងៃទី១ ខែសីហា តំណាងរាស្ដ្រមានតែ ៤៩៦នាក់ប៉ុណ្ណោះ ដែលបង្ហាញវត្ដមានក្នុងអង្គប្រជុំ ខណៈដែល តំណាងរាស្ដ្រ ៤រូប ក្នុងនោះមកពីគណបក្ស ភឿថៃ ២រូប គណបក្សប្រជាធិបតេយ្យ ១រូប និងគណបក្សជាតិថៃប៉ាត់តាណា ១រូប មិនទាន់ត្រូវបានផ្ដល់សុពលភាព ប៉ុន្ដែរហូត មកដល់ថ្ងៃទី២ ខែសីហានេះ តំណាងរាស្ដ្រ ទាំង៤រូបខាងលើ ត្រូវបានគណៈកម្មការ រៀបចំការបោះឆ្នាត ផ្ដល់សុពលភាពឱ្យរួច រាល់ហើយ៕
No comments:
Post a Comment