ភ្នំពេញ៖ បក្ខពួក ក្រុមចោរប្លន់ បាញ់សម្លាប់អាជីវករប្តូរប្រាក់ នៅផ្សារចោមចៅ ដែលត្រូវកម្លាំង នគរបាលនៃ ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ចាប់បានកាលពី ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ៦៖១០នាទី នៅឃុំអារិក្សត្រយ៏ ស្រុកល្វាឯម ត្រូវបានក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ០៤ ខែសីហា នេះ រៀបចំ សន្និសីទ សារព័ត៌មាន បង្ហាញមុខ និងបញ្ជាក់លម្អិត នៃប្រតិបត្តិការ ផ្លេកបន្ទោល ដែលឈានទៅដល់ការចាប់ ជនសង្ស័យ ម្នាក់ មានឈ្មោះ ឡាយ វណ្ណះ ហៅ អាឥណ្ឌា អាយុ៣១ ឆ្នាំ ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានវែកមុខ ជនសង្ស័យពាក់ព័ន្ធ ករណីប្លន់ ខាងលើ បន្ថែម២នាក់ទៀត ដែលទី១ ឈ្មោះ យាន សុភ័គ្រ រស់នៅស្ទឹងមានជ័យ និងទី២ឈ្មោះ អ៊ឹង ងួន ហៅទី រស់នៅម្តុំផ្សារអូរប្ញស្សី ។
លោកម៉ក់ ជីតូ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយ សមត្ថកិច្ច ដើម្បីស្វែងរក ការចាប់ខ្លួនក្រុមចោរ ទាំងនោះ មកផ្តន្ទាទោស តាមច្បាប់ ។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vh6VaLccYlZAJGHbIkDRl3ICD_nLnL-CfD7uhkLkjrncIvTZpCC2VAvix75TK06cFI6zyUu3g_aTT-3pJQnhLFLdeN_XFCmgLt5QdhXiYreB-Nh2K6uWYMy5A=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_t2poyQ3Y_eRilDreAWmM6qf8Hdu79TjW_iibJchT8zkR9Jgex3vhPbrsjZ1CgVUDj26L0VARUUFanwKXLCqnvjl4_IMrl2NOY3I8gzY0RoODQt-0ULHtHfqC573w=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tp0SQnspaVk-P3zE4_YpYQWmABUJaKN_5pWa-hXyEL72cQ-LsLQYQqOSI1ej08TUCuv7LZ8XJK8m5ynxlaQ8Sp2VBxvIUPY8vHV5w2K0kfHeCTs7L9WCPtT58xrw=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uau1AwDe-F7rKrGHu4g0Lfb5sVswY0Jqa3RVC89M-AAN8QjcKfY6leJjci4rGPzxnPrSftrBuApMFMiMSdYP6Da_-X7oN5PSo-DNF6M0FLCsSeGaH_BFJTCg8=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vn8U_8dcxbpZz-Xl7ZHJDmKMzra24F-hCnuTj8RktoQo8LJtv7u5BczpgJU2MSftvxnpukZr9KS2bQRjmXkYtf0E9HJw0eCjp3wJdnlenhmt6kjFgWeQ=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tagWgl0Feu1-rYFhkRqyxvs3cGmM--BsusillFV5qUG7QaM50uLsJtkGRzHR-Sd3b_vL_CLtMqMU5cdAWcK35SLvDucCaRTWdURRxZyzLYWNT-Kqy_utN30sGT=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_t2EExeHfZ5aEliGGs8ow-tBu5XIMY183fov9mNV-fv6aTfT1G7G-OxnZ0SEoLBbPU1V_Hx3slKqQxfgvUwDPzrHXUIRXPxmHRcmkOHL49dGaOTppCbB6gBjrip3w=s0-d)
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានវែកមុខ ជនសង្ស័យពាក់ព័ន្ធ ករណីប្លន់ ខាងលើ បន្ថែម២នាក់ទៀត ដែលទី១ ឈ្មោះ យាន សុភ័គ្រ រស់នៅស្ទឹងមានជ័យ និងទី២ឈ្មោះ អ៊ឹង ងួន ហៅទី រស់នៅម្តុំផ្សារអូរប្ញស្សី ។
លោកម៉ក់ ជីតូ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយ សមត្ថកិច្ច ដើម្បីស្វែងរក ការចាប់ខ្លួនក្រុមចោរ ទាំងនោះ មកផ្តន្ទាទោស តាមច្បាប់ ។
No comments:
Post a Comment