Monday, September 5, 2011

ប្រជាជនអ៊ីស្រាអ៊ែល ជាង៤០ម៉ឺននាក់ ចេញមកតវ៉ា រដ្ឋាភិបាលរបស់ខ្លួន

ប្រជាជនអ៊ីស្រាអ៊ែលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើក្បួនដង្ហែរបាតុកម្មមួយ កាលពីយប់ថ្ងៃសៅរ៍ ទី០៣ ខែកញ្ញានេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ចុះតម្លៃផ្ទះ ថ្លៃការសិក្សា និងថ្លៃសេវាកម្មព្យាបាលជំងឺ ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហូ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា នេះ ថាប្រជាជនជាង ៤០០.០០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដ៏ធំមួយ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ហើយចំនួនអ្នកធ្វើការតវ៉ាកំពុងបន្តកើនឡើង។
កងកំលាំងសន្តិសុខអ៊ីស្រាអ៊ែ បានឲ្យដឹងថា ការធ្វើការបាតុកម្មនេះ ចែកជាច្រើនកន្លែង ដូចជា នៅលើផ្លូវ តេល អាវីវ(Tel Aviv) ប្រជាជនតវ៉ាប្រមាណ២៥០.០០០នាក់ នៅផ្លូវ ជេរ៉ូសា ឡេម (Jerusalem ) ក្បែរផ្ទះនាយករដ្ឋមន្រ្តី បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ប្រមាណជាង ៤០.០០០នាក់ ហើយការធ្វើបាតុកម្មនេះ ដោយសារតែពួកគេមិនពេញចិត្ត ទៅនឹងតំលៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃដែលឡើងថ្លៃខ្ពស់មិនចេះឈប់។
សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងមកនេះ នៅលើផ្លូវ តេល អាវីវ និងនៅលើផ្លូវសំខាន់ៗ ក្នុងទីក្រុង ក៏មានការតវ៉ា ពីយុវជនអ៊ីស្រាអ៊ែលវ័យក្មេងៗជាច្រើនផងដែរ ដោយសារតែ ពួកគេមានការមិនពេញចិត្តចំពោះការឡើងថ្លៃទាំងនេះ ហើយពួកគេមិនអាចមានសមត្ថភាពក្នុងការជួលផ្ទះ ឬទិញផ្ទះបានទេ។
ជាការឆ្លើយតបនឹងនាយករដ្ឋមន្រ្តីលោក ណេតានីយ៉ាហូ  ក៏បានចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយ បញ្ហាឡើងថ្លៃផ្ទះផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
ប្រជាជនអ៊ីស្រាអ៊ែ រាប់លាននាក់ធ្វើក្បួតដង្ហែទាមទាររដ្ឋាភិបាលដោះស្រាយការឡើងថ្លៃផ្ទះ
ប្រែសម្រួលដោយៈ ថន រីណា
ប្រជាជនអ៊ីស្រាអ៊ែរាប់លាននាក់បានប្រមូលផ្តុំគ្នាធ្វើក្បួនដង្ហែរបាតុកម្មមួយ កាលពីយប់ថ្ងៃ សៅរ៍ទី០៣ ខែកញ្ញានេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ចុះតម្លៃផ្ទះ ថ្លៃការសិក្សា និងថ្លៃសេវាកម្មព្យាបាលជំងឺ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហូ បានឲ្យដឹងនៅថ្ងៃអាទិត្យទី០៤ ខែកញ្ញា នេះ ថាប្រជាជនជាង៤០០,០០០នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដ៏ធំមួយនៅក្នុងប្រទេសអ៊ីស្រាអ៊ែ ហើយចំនួនប្រជាជនដែលធ្វើការតវ៉ាកំពុងបន្តកើនឡើងរាប់ពាន់ នាក់ទៅរាប់លាននាក់។
កងកំលាំងសន្តិសុខអ៊ីស្រាអ៊ែ បានឲ្យដឹងថា ការធ្វើការបាតុកម្មនេះ ចែកជាច្រើនកន្លែង ដូចជា នៅលើផ្លូវ តេល អាវីវ(Tel Aviv) ប្រជាជនតវ៉ាប្រមាណជាង២៥០០០០នាក់ នៅផ្លូវ ជេរ៉ូសា ឡេម (Jerusalem )ក្បែរផ្ទះប្រធានាធិបតី បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ប្រមាណជាង៤០០០០នាក់ ហើយការធ្វើបាតុកម្មនេះ ដោយសារតែពួកគេមិនពេញចិត្ត ទៅនឹងតំលៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃដែលឡើងថ្លៃខ្ពស់មិនចេះឈប់។
ការដង្ហែរក្បួនតវ៉ានេះ ត្រូវបានគេមើលឃើញថា មានប្រជាជនចូលរួមយ៉ាងច្រើន និងច្រើនកន្លែងផងដែរ ដូចជា ទីក្រុង អេអ៊ីឡែត (Eilat), ណាហារីយ៉ា (Nahariya) ហាដេរ៉ា (Hadera) ហេហ្សលីយ៉ា (Herzliya) ។
សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងមកនេះ នៅលើផ្លូវ តេល អាវីវ និងនៅលើផ្លូវសំខាន់ៗ ក្នុងទីក្រុង ក៏មានការតវ៉ា ពីយុវជនអ៊ីស្រាអ៊ែវ័យក្មេងៗជាច្រើនផងដែរ ដោយសារតែ ពួកគេមានការមិនពេញចិត្តចំពោះការឡើងថ្លៃទាំងនេះ ហើយពួកគេមិន អាចមាន សមត្ថភាពក្នុងការជួលផ្ទះ ឬទិញផ្ទះបានទេ។
ជាការឆ្លើយតប ប្រធានាធិបតីលោក ណេតានីយ៉ាហូ (Netanyahu) ក៏បានចាត់វិធាន ការបន្ទាន់ ដើម្បីដោះស្រាយ បញ្ហាឡើងថ្លៃផ្ទះផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
Photo by DAP-NEWS

No comments: