Thursday, July 28, 2011
កូរ៉េខាងត្បូងៈ ស្លាប់ ១៨នាក់ ដោយសារ រអិលបាក់ដី
សេអ៊ូលៈ ការរអិលបាក់ដី កើតឡើងដោយសារតែ ភ្លៀងធ្លាក់យ៉ាងគំហុក នៅប្រទេសកូរ៉េខាងត្បូង បានសម្លាប់មនុស្សកើនឡើង ដល់ ១៨នាក់។ នេះបើតាម ការអះអាងពីទីភ្នាក់ងារ ប៉ូលិស ជួយសង្គ្រោះឲ្យដឹងនៅថ្ងៃពុធនេះ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ ថា មនុស្ស១២នាក់ បានស្លាប់ នៅពេលដែលល្បាប់ភក់ បានលេបត្របាក់យកផ្ទះចំនួន ៣ខ្នង នៅតំបន់ភ្នំ ស្ថិតក្នុងតំបន់ ជនជឿន ដែលមានចម្ងាយ ១០០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង សេអ៊ូល ហើយចំណែកមនុស្ស ៥នាក់ទៀតនោះ បានស្លាប់នៅភាគខាងត្បូង ទីក្រុងសេអ៊ូល ដោយសារល្បាប់ភក់ លេបត្របាក់តំបន់នោះ។
រដ្ឋបាលផ្នែកឧតុនិយម របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ភ្លៀងបានធ្លាក់មកយ៉ាងសន្ធាប់ កាលពីយប់អធ្រាត្រ រហូតដល់ព្រឹកម៉ោង ៩ ថ្ងៃពុធ ទី២៧ ខែកក្កដា ដែលកំរិត របស់វា គឺមានរហូតទៅដល់ ១៦១ មីលីម៉ែត្រ ឯណោះ។ តំបន់ភាគខាងជើងទីក្រុង សេអ៊ូល ក៏ទទួលរង នូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរផងដែរ ដោយទឹកជំនន់ បានវាយប្រហារ ផ្លូវថ្នល់ ផ្លូវក្រោមដី ដែលមិនអាចធ្វើចរាចរណ៍ ទៅណាមកណា បាននោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment