កំពតៈ ទូកដឹកភ្ញៀវទេសចរបរទេសមួយ គ្រឿង ដែលមានភ្ញៀវបរទេសជិះ ២៣នាក់ បានលិចនៅមាត់ព្រែកកំពត កាលពីវេលា ម៉ោង ៤និង១៥នាទី រសៀលថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១១ ស្ថិតនៅមាត់ព្រែកកំពត ចម្ងាយពីច្រាំង ១០០ម៉ែត្រ ក្នុងភូមិកំពង់ បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ប៉ុន្ដែសំណាងល្អភ្ញៀវ បរទេសខាង លើបានរួចជីវិតទាំងអស់គ្នា ដោយសារតែខ្លះ ចេះហែលទឹក និងខ្លះទៀតត្រូវបានគេជួយ សង្គ្រោះទាន់ពេលវេលា។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ក្រុងកំពត បានឱ្យដឹងថា ប្រភេទទូកក្ដារ ៥គូ មួយគ្រឿង ដែលដឹកភ្ញៀវទេសចរបរទេស ចំនួន ២៣នាក់ ទើបនឹងចេញពីផ្ទះ សំណាក់ មួយកន្លែង ស្ថិតនៅភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ហើយទើបនឹងបាន ធ្វើដំណើរចេញពីច្រាំងចម្ងាយ ១០០ម៉ែត្រ ក៏លិចតែម្ដង។
ប្រភពព័ត៌មានបានបន្ដថា មូលហេតុ ដែលនាំឱ្យលិចទូកខាងលើនេះ ក៏ ព្រោះតែភ្ញៀវទេសចរបរទេសទាំងនោះ នាំ គ្នាហ៊ោកញ្ជ្រៀវ ហើយឡើងទៅលើដំបូល ទូក ធ្វើឱ្យទូកឃ្លីងឃ្លោងលិចតែម្ដងទៅ។ក្រោយពីលិចភ្លាម ភ្ញៀវទេសចរចំនួន ១៨ នាក់ ដែលចេះហែលទឹក បានហែលមកច្រាំង វិញ ខណៈដែលភ្ញៀវ ៥នាក់ទៀត មិនចេះ ហែលទឹក ត្រូវបានគេជួយ សង្គ្រោះទាន់ពេល វេលា។ ទោះជាយ៉ាងណា ការលិចទូកខាង លើនេះ ត្រូវបានគេរាយការណ៍ថា បាត់បង់ សម្ភារៈ និងទ្រព្យសម្បត្ដិអស់មួយចំនួនធំ។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u6yPGf371ZLp6mb_Xj4nnr__3ClU1RA2yCkKsUcE60c4Xw_zfrBGT6909Q3EP8ouhiGvpdktKGrzbZQZUT-dTp5oPGWK7tyrXsmL6CjcVffcTzc9YYiw=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vO8MaOFRg6cXZDM0ZNzCM2wSL5axsHU1lZmdV51OhLYhPsmxUDnvE_pyxqGHG4FtNkrh1ewLhqWi2u-n5eaEkIAv9jEF_qUmHMKX1zD4950Xa5udjCINU=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tsLZJR-JG-0G0IAMY9x-IjYnYAoqQWPfD0Nm7qJR3zzWEIFNnRYj6evKzn2FgHdl5ibq4Xb9L0Yz4j-Tkap1cgTO_MZRxKPZPhHhdHoVxVuygOr6Aolmc=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uVgfium3yZ_u2r9GC02AfnWSdjTSfgUskv0_DWeDMtd0IhoSNMvc9MrLmVvaAgj8YT8YNRWW8ms5nwW_qdets5Oa5ZIY1k5fcL7nxSt1ju9nwU1QAAPQ=s0-d)
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ក្រុងកំពត បានឱ្យដឹងថា ប្រភេទទូកក្ដារ ៥គូ មួយគ្រឿង ដែលដឹកភ្ញៀវទេសចរបរទេស ចំនួន ២៣នាក់ ទើបនឹងចេញពីផ្ទះ សំណាក់ មួយកន្លែង ស្ថិតនៅភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ហើយទើបនឹងបាន ធ្វើដំណើរចេញពីច្រាំងចម្ងាយ ១០០ម៉ែត្រ ក៏លិចតែម្ដង។
ប្រភពព័ត៌មានបានបន្ដថា មូលហេតុ ដែលនាំឱ្យលិចទូកខាងលើនេះ ក៏ ព្រោះតែភ្ញៀវទេសចរបរទេសទាំងនោះ នាំ គ្នាហ៊ោកញ្ជ្រៀវ ហើយឡើងទៅលើដំបូល ទូក ធ្វើឱ្យទូកឃ្លីងឃ្លោងលិចតែម្ដងទៅ។ក្រោយពីលិចភ្លាម ភ្ញៀវទេសចរចំនួន ១៨ នាក់ ដែលចេះហែលទឹក បានហែលមកច្រាំង វិញ ខណៈដែលភ្ញៀវ ៥នាក់ទៀត មិនចេះ ហែលទឹក ត្រូវបានគេជួយ សង្គ្រោះទាន់ពេល វេលា។ ទោះជាយ៉ាងណា ការលិចទូកខាង លើនេះ ត្រូវបានគេរាយការណ៍ថា បាត់បង់ សម្ភារៈ និងទ្រព្យសម្បត្ដិអស់មួយចំនួនធំ។
No comments:
Post a Comment