កំពង់ឆ្នាំង ៖ យុវជនម្នាក់មានជាតិអាកុលក្នុងខ្លួនបានបើកម៉ូតូហួសល្បឿនក្នុងទី ប្រជុំជនបុកគូថរថយន្តបាឡែនពីក្រោយបណ្ដាលអោយបាក់ភ្លៅឆ្វេងនៅ លើផ្លូវជាតិលេខ៥កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១១នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាយុវជន បង្កមានឈ្មោះ ហេង គឹមហាក់ អាយុ១៩ឆ្នាំរស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ បានបើកបរម៉ូតូម៉ាកវេវ ពណ៌ខៀវ អត់ស្លាកលេខ ជិះឌុបគ្នាម្នាក់នៅពីក្រោយក្នុងល្បឿនលឿនបានទៅបុកគូថរថយន្ត កាមរីឆ្លាម១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Q-6909 ដែលបើកបរដោយឈ្មោះ ថេង ប៉ាលី ភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិផ្សារលើ សង្កាត់ផ្សារកំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំងដែលកំពុងបើកបរលើទ្រូងផ្លូវបណ្ដាលអោយរបួស បាក់ភ្លៅខាងឆ្វេងហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៕
No comments:
Post a Comment