Friday, July 29, 2011
ចាប់ពស់ស្រកាចាស់ស្មានថាពស់ថ្លាន់ត្រូវពស់ខាំហើមដៃ
កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវពស់ស្រកាចាស់ខាំហើមប្រអប់ដៃលឹប ខណៈពេលដែលគាត់បានយកដៃទៅចាប់ពស់នោះស្មានតែពស់ថ្លាន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤ រសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១១ នៅក្នុងភូមិ ឆ្នុកទ្រូ ស្រុកបរិបូណ៌។
បុរសរងគ្រោះរូបនោះឈ្មោះ ជៀង យុំាងមិន អាយុ៥២ឆ្នាំ ជនជាតិ វៀតណាម រស់នៅភូមិ ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៌ រស់នៅលើផ្ទះបណ្ដែតទឹក មានមុខរបរជាអ្នកនេសាទ។ ក្រុមគ្រួសារបុរសរងគ្រោះដែលបានមកកំដរអ្នកជំងឺនៅមន្ទីរពេទ្យ ខេត្ត បានប្រាប់ឲ្យដឹងថា នៅររសៀលម៉ោង១៤ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០១១ កំប៉ោងជាច្រើនបានបណ្ដែតទឹក ខណៈនោះ បុរសរងគ្រោះ ក៏បានឃើញស្រកាចាស់មួយ ក្បាលទំហំប៉ុនក៏ដៃ ដោយដឹកស្មានថា ជាពស់ថ្លាន់ គាត់ក៏បានយកដៃទៅចាប់តែម្ដង ហើយក៏ត្រូវពស់ស្រការចាស់នោះខាំចំប្រអប់ថ្លើមដៃខាងឆ្វេង។ ក្រោយពេលកើតហេតុកូនរបស់គាត់បានវាយពស់នោះងាប់ ហើយនាំគ្នាស្ងោរហូបអស់ទៅ ចំណែកបុរសរងគ្រោះ គិតថាសម្រាកនៅក្នុងផ្ទះមួយយប់ ប៉ុន្តែ ដោយមានការឈឺចុកចាប់ពេក ក៏ត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យខេត្តទាំងយប់តែម្ដង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment