Saturday, August 6, 2011

ដោះស្រាយ​កំហឹង​បាញ់​រះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​៤​នាក់ ខ្មាន់​កាំភ្លើង​គេច​ខ្លួន​បាត់


ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ និង​​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​ដោយ​សារ​ខ្មាន់​កាំភ្លើង​ បាញ់​រះ​ជា​ច្រើន​គ្រាប់ ដោយ​សង្ស័យ ថា អាច​ជា​ការ​ដោះស្រាយ​កំហឹង​ក្រោយ​ពេល​ដែល​មាន​ទំនាស់​រួច។ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​ ៦ ខែ​សីហា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​មេហ្គា ផ្លូវ​លេខ​​៨៨​កែង​ផ្លូវ​៧៥ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ។

ជនរងគ្រោះឈ្មោះឈិត​ ម៉ក់ ភេទប្រុស អាយុ២២ឆ្នាំ ជាជំនួយការចុងភៅសណ្ឋាគារភ្នំពេញ ស្នាក់នៅផ្ទះជួលប្លុកបឹងកក់ បានត្រូវរងរបួសចំនួន៣គ្រាប់ជាទម្ងន់ ពេលដឹកដល់មន្ទីរពេទ្យស្លាប់​បាត់បង់ជីវិតហើយ និងឈ្មោះទ​ន​​ សារឿន ភេទប្រុស អាយុ២១ឆ្នាំ របួសកំភួនដៃ, ឈ្មោះប្រាក់ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ របួសពោះខាងស្ដាំ និងឈ្មោះប៉ាវចាន់ ណូ និងថា ត្រូវរងរបួសស្រាល។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុក្រុមជនរងគ្រោះបានផឹកស៊ីស្រវឹងជោកនៅមុខ សណ្ឋាគារភ្នំពេញ ក៏បាននាំគ្នាយកទូរស័ព្ទទៅបញ្ចាំនៅមុខហាងសារ៉ាតោន ក្នុងគោលបំណងទៅ​សប្បាយបន្តនៅកន្លែងផ្សេង ពេលនាំគ្នាធ្វើដំណើរដល់ចំណុចកើតហេតុ ក៏មានជនមិនស្គាល់ មុខជិះម៉ូតូC125 ពណ៌ខ្មៅ ឆ្នាំ​២០១១ មិន​ចាំ​ស្លាកលេខ បានជិះមកពីក្រោយ​ហើយបក្ខពួកខ្មាន់កាំភ្លើងនិយាយថា ពួកវាហ្នឹងហើយវ៉ៃយើង និយាយរួចក៏ដកកាំភ្លើងបាញ់ប្រាវៗហើយជិះគេចខ្លួនបាត់តែម្ដង៕

No comments: