Saturday, August 6, 2011
មួយយប់ជនមិនស្គាល់មុខបំពុលឆ្កែងាប់១៧ក្បាល
ពោធិ៍សាត់ ៖ លោក អ៊ុក សុះ នាយការប៉ុស្តិ៍រដ្ឋបាលឃុំ តាលោប្រាប់កម្ពុជាថ្មីឲ្យដឹងថា កាលពីវេលាម៉ោង ប្រមាណជា ៨និង ៥នាទី យប់ថ្ងៃទី ៤ ខែសីហាឆ្នាំ២០១១ អ្នកភូមិគោកអំល និង អ្នកភូមិ ទួល ទទឹងក្នុងឃុំ តាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ប្រាប់ថា មាន ជនមិនស្គាល់មុខ បានលួចដើរបំពុលឆ្កែងាប់អស់១៧ក្បាល តែមិនមានអ្នកណាបាត់បង់របស់អីទេ។ចំពោះប្រជាពលរដ្ឋដែលត្រូវគេ បំពុលឆ្កែងាប់១៧ក្បាល ចំនួន២ភូមិនោះ ក៏អត់មានគ្រោះថ្នាក់អ្វីដែរ។
លោក បានបន្តថា បើតាមកម្លាំងរបស់លោក ចុះដល់មូលដ្ឋានចំនួន២ភូមិទាំងយប់នេះ មានអ៊ំ ប្រុសម្នាក់នៅភូមិទួលទទឹង គាត់បានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានឮសំឡេងសន្ធឹកឆ្កែព្រុសនៅតាមដងផ្លូវ ម្ខាងភូមិគោកអំល និង ម្ខាងផ្លូវមួយទៀតភូមិ ទួលទទឹង បន្ទាប់មកក៏ស្ងាត់សំឡេងឆ្កែព្រុសគាត់ក៏ដើរមកមុខផ្ទះ ឮសំឡេងឆ្កែ ទំនងជាពុលថ្នាំ គាប់ជូនមានអ្នកមានម៉ាស៊ីនប៉ោកស្រូវមួយគ្រឿងដែលខូចតាមផ្លូវនោះ ប្រាប់ថាមានងាប់ច្រើនក្បាល រូបគាត់ក៏ចាប់អារម្មណ៍ដល់ឆ្កែគាត់ ទំនងជាពុលថ្នាំដែរ ក៏រត់ទៅមើលឃើញពួកវាស្លាប់អស់តែម្ដង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment