Saturday, August 6, 2011

ចិនៈ ប្រជាជន ២០ម៉ឺននាក់ ជម្លៀសខ្លួន មុនព្យុះមកដល់

សៀងហៃៈ ប្រទេសចិនបានជម្លៀស ប្រជាជនប្រមាណជាង ២០ម៉ឺននាក់ ចេញពីឆ្នេរភាគខាងកើត នៃប្រទេស ហើយនិងលុបចោលនៅជើងហោះហើរ ជាង ២០០ កាលពីថ្ងៃសុក្រ ខែសីហា ដើម្បីជាការត្រៀមខ្លួនទៅនឹងព្យុះ ដ៏កំណាចមួយ ដែលនឹងបោកបក់ប្រទេសនៅក្នុងឆ្នាំនេះ។

យោងតាមគេហទំព័រ របស់ទូរទស្សន៍ Channel News Asia បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១១ នេះថា ព្យុះសង្ឃរាឈ្មោះ មួយហ្វា (Muifa) ដែលមានល្បឿន ខ្យល់បក់ រហូតដល់ទៅ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថា នឹងបណ្តាលឲ្យមានការរអិលបាក់ដី នៅឆ្នេរភាគខាងកើតប្រទេសចិន នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែសីហា ឬក៏ថ្ងៃអាទិត្យស្អែកនេះ។
ភាគខាងកើតនៃខេត្ត ជឺជៀង ដែលស្ថិតនៅភាគខាងត្បូងក្រុងសៀងហៃ បានជម្លៀសប្រជាជន ជាង២០៦,០០០នាក់ ពីតំបន់ឆ្នេរទៅកន្លែងមានសុវត្ថិភាព កាលពីល្ងាចថ្ងៃសុក្រទី៥ខែសីហា ។

មន្ត្រីផ្នែកអាកាសធាតុ នៅក្រុងសៀងហៃ បានប្រាប់អ្នកសារព័ត៌មានថា "ព្យុះមួយហ្វានេះបានបោកបក់ សំដៅមកប្រទេសយើង ហើយប៉ុន្តែមិនទាន់មានការ ព្រមានណាមួយថា វានឹងមកដល់កាន់តែកៀកនោះទេ"។សូមបញ្ជាក់ថា អាកាសចរណ៍នៅភាកខាងត្បូង ប្រទេសចិនបាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងលុបចោលនៅជើងហោះហើរ ទៅភាគខាងកើត ប្រទេសប្រហែលជា ១៤០ នៅថ្ងៃសៅរ៍នេះ ខណៈអាកាសចរណ៍ អ៊ែរឆៃណា បានលុបចោលជើងហោះហើរ របស់ខ្លួនច្រើនជាង ៣០តែប៉ុណ្ណោះ៕
Photo by DAP-NEWS

No comments: