រាជធានីភ្នំពេញ ៖ អតីតមេការក្រុមហ៊ុនលក់គ្រឿងសំណង់មួយបាននាំស្រីស្នេហ៍ទៅក្រេប ទឹកឃ្មុំនៅផ្ទះសំណាក់ទាំងព្រឹកត្រូវបានប្រពន្ធដែលតាមដាន ជាប់ដូចស្រមោលអន្ទោលតាមប្រាណបានទាន់ដល់ក្នុងបន្ទប់ និងដេញវាយដោយដើមអំពៅធ្វើឱ្យលោកប្តីរត់ចោលស្រីស្នេហ៍។ ទោះបីជាយ៉ាងណាស្រីស្នេហ៍បានគេចចេញទៅសម្ងំលាក់ខ្លួននៅបន្ទប់ ក្បែរនោះទាំងព្រលឹងចុងសក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី៥ សីហា នៅផ្ទះសំណាក់សារីធំ ស្ថិតនៅអគារលេខ១០៨AI ផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ បុរសដែលផិតក្បត់ប្រពន្ធលួចមានសហាយស្មន់នោះត្រូវប្រពន្ធឱ្យដឹង ថា ឈ្មោះចាន់ សាម៉ុល អាយុ៥២ឆ្នាំ ជាអតីតមេការក្រុមហ៊ុនឃីហ៊ួតលក់គ្រឿងសំណង់ មានទីលំនៅផ្ទះលេខ៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ តាមស្ត្រីឈ្មោះសួន កនីកា អាយុ៤៣ឆ្នាំ បានឱ្យដឹងថា រូបគាត់បានរស់នៅជាមួយឈ្មោះចាន់ សាម៉ុល ជាប្តីប្រពន្ធតាំងពីឆ្នាំ២០០១ ដោយមានកូនស្រីម្នាក់អាយុ៧ឆ្នាំ ដែលប្តីរូបនោះជាបុរសពោះម៉ាយធ្លាប់មានកូន៥នាក់ទៅហើយ។ ការរស់នៅជាមួយគ្នាពុំដែលមានបញ្ហាល្អក់កករឡើយប៉ុន្តែប្រមាណ១ ឆ្នាំចុងក្រោយនេះប្តីរបស់គាត់លួចមានស្រីកំណាន់ចិត្តឈ្មោះ ស្រីកែវ ធ្លាប់បំរើការនៅហាងខារ៉ាអូខេមួយនៅម្តុំផ្សារមាន់អាំង។
ស្ត្រីសួន កនីកា ជាប្រពន្ធបន្តទៀតថា នៅពេលដែលប្តីមានស្រី បានដើរលេងសីុចាយបំផ្លិចបំផ្លាញប្រាក់ក្នុងផ្ទះភ្លេចប្រពន្ធកូន ហើយរូបគាត់បានលួចតាមដានប្តី និងចង់ចាប់ឱ្យបានកំហុសដែលលួចមកដេកជាមួយស្រី។ នៅព្រឹកថ្ងៃទី៥ សីហា រូបគាត់បានប្រាប់ប្តីថា ចេញទៅប្រទេសវៀតណាម និងបានតាមដានពីសកម្មភាពប្តី។
នៅព្រឹកនោះប្តីបានជិះម៉ូតូម៉ាកឌ្រីម ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំេពញ១AG៥៦១៥ មួយគ្រឿងបានឌុបកូនស្រីទៅរៀននៅសាលាវេស្ទើន រួចប្តីរូបនោះបានទូរស័ព្ទណាត់ស្រីស្នេហ៍ទៅផ្ទះសំណាក់ហើយនៅ វេលាម៉ោង៨ព្រឹក ប្តីរូបនោះបានធ្វើដំណើរទៅដល់ផ្ទះសំណាក់សារីធំ នៅតាមផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ។ ក្រោយមកគេឃើញស្រីស្នេហ៍បានធ្វើដំណើរមកដល់តាមក្រោយ។
តាមព័ត៌មានឱ្យដឹងថា នៅព្រឹកនោះបុរសជាប្តីបានណាត់ស្រី ស្នេហ៍ចូលទៅក្នុងបន្ទប់ VIP 130 ផ្ទះសំណាក់សារីធំដោយចតទុកម៉ូតូនៅមុខបន្ទប់។ ឃើញប្តីលួចមានស្រី និងណាត់គ្នាមកឡើងឋានសួគ៌ទាំងព្រឹកបែបនេះស្ត្រីជាប្រពន្ធ បានទាញដើមអំពៅយកមកធ្វើដំបងវាយប្តី និងស្ត្រីជាសហាយ ហើយដើរគោះបន្ទប់គេឯងជាច្រើនបន្ទប់ តែមិនឃើញ។ ទោះបីអ្នកបំរើនៅទីនោះខំព្យាយាមលាក់បាំងដោយប្រាប់ថា បុរសជាប្តីមិននៅយ៉ាងណាក៏ដោយ។ នៅព្រឹកនោះស្ត្រីជាប្រពន្ធមិនអស់ចិត្តដោយឃើញម៉ូតូនៅទីនោះក៏ បានដើររក និងលួចសួរអ្នកបម្រើផ្សេងទៀត ទើបដឹងថា ប្តីរបស់ខ្លួននាំស្រីស្នេហ៍ចូលបន្ទប់ VIP130 ក៏បានទៅគោះទ្វារប្តី ប៉ុន្តែដំបូងប្តីមិនព្រមបើកទ្វារឡើយ។ លុះក្រោយមកប៉ូលិសប៉ុស្តិ៍ទៅដល់ទើបបុរសជាប្តីបានបើកទ្វារ ចេញ។
តាមព័ត៌មានឱ្យដឹងថាពេលលោកប្តីបើកទ្វារចេញ មកក្រៅប្រពន្ធបានស្ទុះទៅវាយប្តីនឹងដើមអំពៅហើយត្រូវសមត្ថ កិច្ច រួមទាំងសន្តិសុខនៅផ្ទះសំណាក់ឃាត់ចាប់ប្រតាយស្ត្រីនោះមិនឱ្យ វាយប្តី។ទោះបីជាយ៉ាងណាបុរសជាប្តីមិនបាននិយាយស្តីតបឡើយ ហើយទាញម៉ូតូបើកគេចទៅបាត់។ ចំណែកស្ត្រីឈ្មោះកែវ អាយុប្រមាណជាង២០ឆ្នាំបានរត់ចេញពីបន្ទប់ទៅសំងំលាក់ខ្លួននៅ បន្ទប់ក្បែរនោះទាំងព្រលឹងចុងសក់ដើម្បីគេចពីការវាយធ្វើបាបពី សំណាក់ប្រពន្ធ។ ទោះបីជាយ៉ាងណាកោះសន្តិភាពពុំទទួលការបំភ្លឺពីទំនាក់ទំនង ស្នេហាពីបុរសរូបនោះ និងស្រីស្នេហ៍ឡើយ ៕
No comments:
Post a Comment