Saturday, August 6, 2011
កម្មករបុកគ្រឹះម្នាក់ត្រូវម៉ាស៊ីនស្រូបខ្ទេចទាំងដៃទាំងជើង
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានមិត្តរួមការងារបញ្ជូនមកកាន់ពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតភ្លាមៗ ក្រោយពេលយុវជនរូបនោះ ជួបគ្រោះថ្នាក់ ដោយម៉ាស៊ីនបុកគ្រឹះនៅការដ្ឋានបូរីប៉េងហួតស្រូបបាក់ដៃ និងជើងពេលកំពុងបុកគ្រឹះនៅការដ្ឋាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី ០៥ ខែសីហាឆ្នាំ២០១១ នៅចំណុចការដ្ឋានសំណង់បូរីប៉េងហួត ដែលមានទីតាំងនៅភូមិបឹងស្នោរ សង្កាត់ និរោធ ខណ្ឌមានជ័យ។ជនរងគ្រោះឈ្មោះ យុន វាសនា ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករ ផ្នែកបុកគ្រឹះ ស្នាក់នៅក្នុងការដ្ឋានសំណង់ និងមានស្រុកកំណើតនៅ ឃុំ សំរោងដំរី ស្រុក បាភ្នំ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីមិត្តរួមការងារបានឲ្យដឹងថានៅវេលាកើតហេតុជនរងគ្រោះ បានបំពេញការងារបុកគ្រឹះរបស់ខ្លួនដូចរាល់ដង ។ នៅពេលដែលបុកគ្រឹះអស់មួយដើមរួចហើយបុរសរងគ្រោះបានរំកិលម៉ាស៊ីនដើម្បី ទៅបុកសរសរមួយដើមទៀត ប៉ុន្តែពេលដែលនាំគ្នារំកិលម៉ាស៊ីននោះកំពុងតែឆេះនោះជនរងគ្រោះ ក៏រអិលប្រេងម៉ាស៊ីនភ្លាត់ដៃចូលម៉ាស៊ីនខ្ទេចដៃនិងជើងទាំងសងខាង ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យបាយ័ន្ដ ប៉ុន្តែដោយសា្ថនភាពធ្ងន់ពេក ទើបបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបន្តទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment