បន្ទាយមានជ័យ ៖ ពីរនាក់ប្ដី-ប្រពន្ធ ដែលជាម្ចាស់ផ្ទះ បានរងរបួសជាទម្ងន់ឆេះ សុសសាច់ ខណៈដាំស្ល ហើយផ្ទុះធុងហ្គាស ធ្វើឱ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពល រដ្ឋជាច្រើននាក់ នៅទីក្រុងប៉ោយប៉ែត កាល ពីវេលាម៉ោង ១២ និង៤៥នាទី ថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១១ នៅចំណុចសាមគ្គីមាន ជ័យ ភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយ ប៉ែត ។
ម្ចាស់ផ្ទះដែលរងគ្រោះ ឈ្មោះ អែម ហេង ភេទប្រុស អាយុ ២៩ឆ្នាំ បានរងរបួស ជាទម្ងន់ ដោយភ្លើងបានឆេះពេញខ្លួន ហើយ ប្រពន្ធឈ្មោះ នូវ សុផាវី អាយុ ២៨ឆ្នាំ រង របួសស្រាល ដែលជនរងគ្រោះទាំងពីរ ជា ប្ដី-ប្រពន្ធទាំងពីរនាក់នេះ រស់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងប្រកបមុខ របរលក់ចាប់ហួយ ។
លោកស្រី នូវ សុផាវី ដែលជាភរិយា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ខណៈដែលលោកស្រី និងប្ដីកំពុងអង្គុយ លើគ្រែហូបបាយ ខណៈនោះសម្លមួយឆ្នាំង មិនទាន់បានដាក់ចុះពីចង្ក្រានបាយ ។ ពេល នោះ លោកស្រីបានយកចានដួសមួយចំណែក ដើម្បីហូប ហើយសល់ពីនោះស្ថិតនៅលើ ចង្ក្រានដដែល។លោកស្រីបានបន្ដថា ភ្លាមៗ នោះ ស្រាប់តែទុស្សេធុងហ្គាសតែម្ដងបណ្ដាល ឱ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង ធ្វើឱ្យធុង ហ្គាសតូចៗ ដែលលោកស្រីដាក់លក់នោះ ក្ដៅផ្ទុះបន្ដបន្ទាប់ជាច្រើនកំប៉ុង ហើយភ្លើង ក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខ្ទាត ឆេះពេញខ្លួនប្រាណតែម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងកម្លាំងនគរបាលក្រុងប៉ោយ ប៉ែតបានចុះទៅជួយអន្ដរាគមន៍ និងពន្លត់ ភ្លើងទាន់ពេលវេលាផងដែរ ទើបជនរង គ្រោះអាចចេញមកក្រៅបាន។ បច្ចុប្បន្នជន រងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធ ត្រូវបាន រថយន្ដជួយសង្គ្រោះរបស់អង្គការកាម៉ាដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_t_S_Jc-BxfuZF196bEE8W1nwTMgkK5nFGuhd6aFThE8LSbfrgsYJVe3tUJb2X9yiFhHI6z3XNaR4SY-f7GE1LkjtzLkvWsi-AtumrkTzWSV1FTIKHm4pY=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uTig9VfyVMDmQAieNTnyOp97KhL97M22Bz4D6v9-4-c1eJBA2cyjrrX6P31gNqHEE5lZ5wnPBImRnDfDOLU0OAaTnJWnwGqO5yTyUSNq9FbNOdotOA3A=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tWIpS7vZmqzwlzZZvMVKt_vj4NyilcqRGGJaBjjZ9bChWIp3eRqxh6UdATlZVeD31d9MytApAEUvnup41tsbVOH38lS0OP999NdMtgcQFPd1ThRAb7iPQ=s0-d)
ម្ចាស់ផ្ទះដែលរងគ្រោះ ឈ្មោះ អែម ហេង ភេទប្រុស អាយុ ២៩ឆ្នាំ បានរងរបួស ជាទម្ងន់ ដោយភ្លើងបានឆេះពេញខ្លួន ហើយ ប្រពន្ធឈ្មោះ នូវ សុផាវី អាយុ ២៨ឆ្នាំ រង របួសស្រាល ដែលជនរងគ្រោះទាំងពីរ ជា ប្ដី-ប្រពន្ធទាំងពីរនាក់នេះ រស់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងប្រកបមុខ របរលក់ចាប់ហួយ ។
លោកស្រី នូវ សុផាវី ដែលជាភរិយា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ខណៈដែលលោកស្រី និងប្ដីកំពុងអង្គុយ លើគ្រែហូបបាយ ខណៈនោះសម្លមួយឆ្នាំង មិនទាន់បានដាក់ចុះពីចង្ក្រានបាយ ។ ពេល នោះ លោកស្រីបានយកចានដួសមួយចំណែក ដើម្បីហូប ហើយសល់ពីនោះស្ថិតនៅលើ ចង្ក្រានដដែល។លោកស្រីបានបន្ដថា ភ្លាមៗ នោះ ស្រាប់តែទុស្សេធុងហ្គាសតែម្ដងបណ្ដាល ឱ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង ធ្វើឱ្យធុង ហ្គាសតូចៗ ដែលលោកស្រីដាក់លក់នោះ ក្ដៅផ្ទុះបន្ដបន្ទាប់ជាច្រើនកំប៉ុង ហើយភ្លើង ក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខ្ទាត ឆេះពេញខ្លួនប្រាណតែម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងកម្លាំងនគរបាលក្រុងប៉ោយ ប៉ែតបានចុះទៅជួយអន្ដរាគមន៍ និងពន្លត់ ភ្លើងទាន់ពេលវេលាផងដែរ ទើបជនរង គ្រោះអាចចេញមកក្រៅបាន។ បច្ចុប្បន្នជន រងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធ ត្រូវបាន រថយន្ដជួយសង្គ្រោះរបស់អង្គការកាម៉ាដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
No comments:
Post a Comment