Saturday, August 6, 2011

យកកូន​​ទៅព្យាបាលជំងឺ​​គ្រូ​ខ្មែរ ​​​រំលោភ​​រហូតមានផ្ទៃ​ពោះ​ ​​ពេលនេះ​​គ្រប់ខែ​​​ទៅ​ហើយ​


ខេត្តកំពង់​ឆ្នាំង​​​ ៖ ​​​ដោយសារតែ​​​ទុកចិត្ត​​​លើ​គ្រូខ្មែរ​​មន្ត​ អាគម​អូមអាមពេក​ ឪពុកម្តាយ​​បាន​យក​កូនស្រី​​​ទៅព្យាបាល​​ជំងឺ និង​បណ្តោយ​​ ទុក​កូន​ស្រី​​នៅនឹង​ផ្ទះ​​​គ្រូ ព្រោះតែ​​​​មមាញឹក​​​នឹងការ​​ច្រូតកាត់ ​ នៅ​​ឯ​​ស្រែ​មិន​​មានពេល​​ចេញ-ចូល​មើល​ថែ​កូនស្រីនោះឡើយ​ លុះដល់​​ពេល​​ កូនស្រី​ត្រឡប់​​មក​​​ផ្ទះវិញ ​​កូនមានផ្ទៃពោះ​​​៥​ខែ​កន្លះ​​ទៅ​ហើយ​ ​ គឺត្រូវ​គ្រូ​នោះ​​​ចាប់រំលោភ​យ៉ាង​សុខ​ស្រួល ដោយ​​រួមដៃ​ជាមួយ​ប្រពន្ធ ​ ប្រព្រឹត្ត​អំពើ​ដ៏​​​លាមក​នេះ ។

នៅចំពោះ​​មុខ​អ្នក​យកព័ត៌មានកោះសន្តិភាព​​ស្ត្រីឈ្មោះ ​​​មុត គីមសួរ អាយុ ​​៥២​ឆ្នាំ ​មានទី​លំនៅ​​ភូមិ​ល្បើក​ ឃុំ​​ខុន​រ៉ង ​ស្រុកបរិបូរណ៍​ បានរៀប​ ​រាប់​នូវក្តី​ឈឺ​ចាប់​​នេះ​​ថា​ ​កាលពីអំឡុងខែ​វិច្ឆិកា ​​​២០១០ ​ កូនស្រីគាត់​ឈ្មោះ​​ ល.ច.ណ អាយុ​​២៨​ឆ្នាំ ​មានជំងឺសរសៃ​ប្រសាទ​​ ​បាន​​​ យកទៅ​ឱ្យ​គ្រូ​ខ្មែរ​​​​​ឈ្មោះ​​​ផាន ភាព អាយុ​​៥៦​ឆ្នាំ ​ព្យាបាល គ្រូ​នោះ ​​​​ប្រាប់​ថា ត្រូវ​​អំពើ​របស់​គេ​ត្រូវសម្រាក​ព្យា​បាល​​​យូរខែ​។​  ក្រោយមក​គាត់ និងប្តី​​​ក៏បាន​​​ដាក់​ឆ្នាំង​ចាន ប្រដាប់​ប្រដា​​​ សម្រាប់ដេក​ស្នាក់​អាស្រ័យ​ព្យាបាល​នៅ​ផ្ទះ​​គ្រូនោះ​​​​​តែម្តង ប៉ុន្តែ​ បាន​មួយ​រយៈខ្លី​​រដូវ​ច្រូតកាត់​​មក​​ដល់ ​ប្តី​របស់​គាត់​ និងគាត់​ដោយ​ជឿ ​ទុក​​​ចិត្តគ្រូនោះ​​ក៏​បាន​​សុំផ្ញើ​កូន​​ស្រី​ឱ្យ​នៅនឹង​​ផ្ទះ​គ្រូ​  ដើម្បី​​​ព្យាបាល​​​​បន្ត​។ ការ​ទុក​កូន​​ស្រី​ឱ្យ​​​នៅ​នឹង​គ្រូ​​នោះ​គាត់ ​ក៏​តែង​​ទៅមើល​ម្តង​ម្កាលដែរ ​​ដោយ​យក​អង្ករ​​​ត្រីសាច់​ទៅឱ្យគ្រូ​នោះ​ សម្រាប់​ហូប​​ជាមួយ​នឹង​កូនគាត់ដែរ​។

ស្ត្រីជា​ម្តាយនិយាយ​ទៀត​ថា ​​នៅខែមីនា ​​២០១១ គាត់បាន​​​​យកកូនស្រី​​​ ត្រឡប់​មក​ផ្ទះ​វិញ ពេល​ម​កដល់​ផ្ទះ​​​បាន​មួយថ្ងៃ​ កូនស្រី​ប្រាប់​​ថា  «ម៉ែ គ្រូភាពចាប់ខ្ញុំ​រំលោភ ​​​ឥឡូវ​​ផើម​ហើយ​»​​​គ្រាន់តែ​ឮ​កូន​​ប្រាប់​ ភ្លាម ​​គាត់ធ្លាក់​​ថ្លើម​ក្តុក ប៉ុន្តែ​គាត់​​ខំទប់ស្មារតី​​​​មិនទាន់​ជឿ ​​ទេ​​ ព្រោះ​តែ​កូន​​​ស្រី​មាន​​ជំងឺសរសៃ​ប្រសាទ​​ក្រែង​នាង​នៅ​មានស្មារតី ​​មិនល្អ​។ ​​ប៉ុន្តែ​ដល់​​ខែ​មេសា ​​ដោយ​ឃើញ​កូនស្រី​​​គាត់មានសភាព​​ប្លែក  ​​ក៏នាំទៅ​​ឱ្យ​គ្រូពេទ្យ​​​ពិនិត្យ​មើល ​​គ្រូពេទ្យ​​អេកូ​ប្រាប់​ថា ​កូន ​ស្រី​គាត់មាន​​​ផ្ទៃ​ពោះ​​​​​២០សប្តាហ៍​ហើយ ។ ​​ក្រោ​យមក​​​នៅថ្ងៃទី​​​២  ឧសភា ​​​២០១១ គាត់​​​បានដាក់​​ពាក្យប្តឹង​ទៅ​​ការិ​យា​ល័យ​​ប្រឆាំង​ការ​ ជួញដូរមនុស្ស និងការពារ​អនីតិជន​​នៃស្នងការ​ដ្ឋាននគរបាលខេត្ត​។ នៅ​ថ្ងៃ​ទី​ ​​៦ ​មិថុនា ​​លោក​ហុង យីន អនុ​ប្រធាន​​ការិយា​ល័យ​​នេះ បាន​ហៅគាត់ទៅជួប  និងប្រាប់​​ថា ​យើង​គ្មាន​​ភស្តុតាង​​ចោទប្រកាន់គេទេ ប៉ុន្តែ​យ៉ាង​ណា​​​គេ​ សុំ​​​សម្រួល​បង់​​លុយ​​១៥០​ម៉ឺនរៀល ​​​គាត់​ថា ​មិន​​យកទេ ត្រឹម​​១លាន​ កន្លះ​នោះ ។

លុះពេល​គាត់​ដើរចេញពី​ស្នងការ​ដ្ឋាន​​ លោក​ហុង យីន  បានមកនិយាយទៀត​ថា ​​លុយ​​១លាន​​កន្លះ​ល្មម​យក​ហើយ​មីងអើយ​ គឺ​បង្កើត​កូន​ គ្រប់​ហើយ ប៉ុន្តែ​គាត់​នៅ​តែមិន​យក ។ ក្រោយ​មក​​ទៀត​គាត់​​​ក៏បានដាក់​ ពាក្យ​ប្តឹង​​​ទៅ​ការិយាល័យ​​សិទ្ធិមនុស្ស​ ្​និង​​​​​ប្តឹងទៅ​​លោក​​ ព្រះរាជអាជ្ញា​​​អម​សាលាដំបូង​​ខេត្ត​​​ផងដែរ​។ ​ឥឡូវសំណុំរឿង​​​​នេះ​ត្រូវ ​​បានខាង​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិតធ្ងន់​​​ធ្វើការ​ឡើងវិញ និង​បាន​ ស៊ើបអង្កេត​ ចំណែកគ្រូ​ភាព​នោះពេល​​ដឹង​រឿង​​ថា ប៉ូលិស​​ស៊ើបអង្កេត​​ក៏​​ នាំ​ប្រពន្ធ​​​​កូនរត់​​ចេញពីផ្ទះ​​អស់តែ​ម្តង​។ ព័ត៌មាន​​លម្អិត​នឹង​ផ្សាយ ​ជូននៅពេលក្រោយ និង​នៅ​លើ​ទំព័រកាសែត​កោះ​សន្តិភាព ៕

No comments: