រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ហើយមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរា ចរណ៍ដ៏រន្ធត់មួយដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមអំពិលសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១១ ។ ឧប្បត្តិហេតុដ៏រន្ធត់នេះបង្កឡើងដោយសារម៉ូតូូ២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ហើយបុកគ្នាយ៉ាងពេញ ទំហឹង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹង ថា យុវជនដែលស្លាប់ក្នុងហេតុការណ៍ខាងលើឈ្មោះសុន កំសត់ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ។ មុនពេលជួបគ្រោះថ្នាក់នោះឈ្មោះសុន កំសត់ បានជិះម៉ូតូម៉ាក Fino ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1AK-6011 ធ្វើដំណើរត្រឡប់មកពីទិញម្ហូបនៅផ្សារច្បារអំពៅ ដើម្បីត្រៀមធ្វើចង្ហាន់ទៅវត្តនាព្រឹកថ្ងៃទី១៩ កញ្ញា ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីកើតទៅលិច បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកឯអ្នករួមដំណើរជាមួយម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរដែរ។ ដោយឡែកអ្នកជិះម៉ូតូម៉ាកស្មាស់ ឌុបគ្នា២នាក់ប្តីប្រពន្ធក៏រងរបួសធ្ងន់ទាំងអស់គ្នា។
ករណីខាងលើនេះ សមត្ថកិច្ចបានចុះទៅវាស់វែង ហើយដកហូតម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់។ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា គ្រោះថ្នាក់ចរចារណ៍នេះ បង្កឡើងដោយអ្នកជិះម៉ូតូម៉ាកស្មាស់បើកបរមិនប្រកាន់ស្តាំវ៉ា រថយន្តជ្រុលទៅបុកម៉ូតូ Fino បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់ធ្ងរកើតឡើង។ ម្យ៉ាងទៀតដោយសារអ្នកស្លាប់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពផង។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នាទៀត បានបង្កឡើងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យដែរនោះ គឺទី១ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងបើកបរដោយឈ្មោះហុង អាយុ២៨ឆ្នាំ បានបើកបុកបង្គោលភ្លើងនៅអមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឱ្យបាក់បង្គោលភ្លើងអស់មួយដើម និងបែកប្រអប់កុងទ័រភ្លើងមួយប្រអប់ ខូចខាតម៉ូតូ២គ្រឿង តែមិនបណ្តាលឱ្យមានមនុស្សណារងរបួស ឬស្លាប់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១២នាទីល្ងាចថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១១ ក្រោយហេតុការណ៍អ្នកបើកបរបានរត់គេចខ្លួនបាត់។ រីឯករណីមួយទៀត កើតឡើងកាលពីវេលាម៉ោង៦និង២០នាទី នៅចុងផ្លូវលេខ១១០ ត្រង់ចំណុងកំពង់ចម្លងចំពុះក្អែកស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យរថយន្តកូរ៉េមួយគ្រឿង បើកបរដោយឈ្មោះម៉ក់ វិច្ឆ័យ ភេទប្រុស អាយុ២៥ឆ្នាំ ស្រវឹងធ្លាក់ភ្នែក ហើយបើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ២ល្វែង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ជាងនេះទៅទៀតនៅមុនពេលបុកផ្ទះប្រជាពលរដ្ឋ គឺរថយន្តបើកបុកដើមក្រខុបមួយដើមឡើងរលើងដល់ឫស ។
ករណីគ្រោះថ្នាក់ទាំងពីរនេះ សមត្ថកិច្ចបានចុះវាស់វែង និងដកហូតរថយន្តបង្កទាំង២គ្រឿង បញ្ជូនទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ករណីគ្រោះថ្នាក់ទាំងពីរនេះ សមត្ថកិច្ចបានចុះវាស់វែង និងដកហូតរថយន្តបង្កទាំង២គ្រឿង បញ្ជូនទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
No comments:
Post a Comment