បាត់ដំបងៈ ស្រ្តីជាម្ដាយចុងម្នាក់ ត្រូវកូនចុង និងបងប្រុសថ្លៃជីដូន បាញ់នឹងព្រួញ ហើយកាប់មួយពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពី វេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១១ នៅផ្ទះជនរងគ្រោះស្ថិតក្នុងក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។
មន្ដ្រីនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថា ជនសង្ស័យដែលប្រព្រឹត្តអំពើឃាតកម្មខាងលើនេះ ១-ឈ្មោះសាំង ចន ហៅ ចូន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន, ២-ឈ្មោះ អ៊ិន អ៊ក ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនចុងជនរងគ្រោះ មានទីលំនៅផ្ទះជាប់របងគ្នាបានរត់គេចខ្លួន។ រីឯស្រ្តីជាជនរងគ្រោះឈ្មោះ សូត សេង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្ដថា មុនពេលកើតហេតុឈ្មោះ អ៊ិន អ៊ក បានឈ្លោះគ្នាជាមួយម្ដាយចុងខ្លួន ជេរគ្នាទៅវិញទៅមករហូតឈានដល់ប្រើធ្នូ និងព្រួញបាញ់កណ្ដុរ បាញ់ទៅលើម្ដាយចុងខ្លួនចំកមួយព្រួញ ហើយបានយកកាំបិតចាក់ទៅលើខ្លួនជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ ចំណែកឈ្មោះ សាំង ចន ហៅចូន បានចូលទៅឃាត់កុំឱ្យគេឈ្លោះគ្នាដោយពួកគេមិនស្ដាប់ ក៏ខឹងទាញពូថៅមកកាប់ចំមុខជនរងគ្រោះ១ពូថៅបង្ហើយ ហើយក៏ដើរចេញបម្រុង រត់គេចខ្លួន តែត្រូវមេភូមិមកទាន់ ហើយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុជនរងគ្រោះជាម្ដាយចុង បានឈ្លោះជេរបញ្ចេរគ្នាទៅវិញទៅមកមិនព្រមឈប់។ ស្របពេលដែលខ្លួនធ្លាប់មានគំនុំជាមួយជនរងគ្រោះកាលពីចូលឆ្នាំខ្មែរស្រាប់ផង ក៏ឆ្លៀតឱកាសនេះចូលទៅឃាត់ពួកគេ មិនឱ្យឈ្លោះគ្នា តែពួកគេមិនព្រមស្ដាប់ ស្រាប់តែកូនដើមជនរងគ្រោះបានបាញ់ព្រួញកណ្ដុរ ទៅលើជនរងគ្រោះចំក និងយកកាំបិតមកចាក់លើជនរងគ្រោះជាច្រើនកាំបិតទៀត ធ្វើឱ្យជនរងគ្រោះស្លាប់ភ្លាមៗ ពេលនោះខ្លួនក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះចំផ្ទៃមុខមួយពូថៅ ប្រុងនឹងរត់គេចខ្លួន តែត្រូវមេភូមិឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍តែម្ដង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនិតិវធី។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់នោះ កម្លាំងជំនាញនឹងសុំដីកា ពីសាលាដំបូងខេត្ដ ដើម្បីតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ នៅពេលក្រោយ៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sAg5zlZYtl9Uwh_wTIksqZSHBdbh_HnsG4Y9sG2IPvpMlN_D7RvCo9Y9KOSaGqlc2BveJ2i2iWTs16iBgHmaFOY1dnZLeapmH8h56FHkJI28YEAHB_PrLxQ7vrFEo=s0-d)
មន្ដ្រីនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថា ជនសង្ស័យដែលប្រព្រឹត្តអំពើឃាតកម្មខាងលើនេះ ១-ឈ្មោះសាំង ចន ហៅ ចូន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន, ២-ឈ្មោះ អ៊ិន អ៊ក ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនចុងជនរងគ្រោះ មានទីលំនៅផ្ទះជាប់របងគ្នាបានរត់គេចខ្លួន។ រីឯស្រ្តីជាជនរងគ្រោះឈ្មោះ សូត សេង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្ដថា មុនពេលកើតហេតុឈ្មោះ អ៊ិន អ៊ក បានឈ្លោះគ្នាជាមួយម្ដាយចុងខ្លួន ជេរគ្នាទៅវិញទៅមករហូតឈានដល់ប្រើធ្នូ និងព្រួញបាញ់កណ្ដុរ បាញ់ទៅលើម្ដាយចុងខ្លួនចំកមួយព្រួញ ហើយបានយកកាំបិតចាក់ទៅលើខ្លួនជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ ចំណែកឈ្មោះ សាំង ចន ហៅចូន បានចូលទៅឃាត់កុំឱ្យគេឈ្លោះគ្នាដោយពួកគេមិនស្ដាប់ ក៏ខឹងទាញពូថៅមកកាប់ចំមុខជនរងគ្រោះ១ពូថៅបង្ហើយ ហើយក៏ដើរចេញបម្រុង រត់គេចខ្លួន តែត្រូវមេភូមិមកទាន់ ហើយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុជនរងគ្រោះជាម្ដាយចុង បានឈ្លោះជេរបញ្ចេរគ្នាទៅវិញទៅមកមិនព្រមឈប់។ ស្របពេលដែលខ្លួនធ្លាប់មានគំនុំជាមួយជនរងគ្រោះកាលពីចូលឆ្នាំខ្មែរស្រាប់ផង ក៏ឆ្លៀតឱកាសនេះចូលទៅឃាត់ពួកគេ មិនឱ្យឈ្លោះគ្នា តែពួកគេមិនព្រមស្ដាប់ ស្រាប់តែកូនដើមជនរងគ្រោះបានបាញ់ព្រួញកណ្ដុរ ទៅលើជនរងគ្រោះចំក និងយកកាំបិតមកចាក់លើជនរងគ្រោះជាច្រើនកាំបិតទៀត ធ្វើឱ្យជនរងគ្រោះស្លាប់ភ្លាមៗ ពេលនោះខ្លួនក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះចំផ្ទៃមុខមួយពូថៅ ប្រុងនឹងរត់គេចខ្លួន តែត្រូវមេភូមិឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍តែម្ដង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនិតិវធី។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់នោះ កម្លាំងជំនាញនឹងសុំដីកា ពីសាលាដំបូងខេត្ដ ដើម្បីតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ នៅពេលក្រោយ៕
No comments:
Post a Comment