បាត់ដំបង ៖ ក្មេងទំនើង ប្រុស ស្រីជាច្រើននាក់ បាននាំគ្នាជិះម៉ូតូបង្ករឿង ដេញវ៉ៃ គ្នារហូតដល់របួស ធ្ងន់ ក្នុងខណៈនាំគ្នាទៅ បោះបាយបិណ្ឌជិតភ្លឺ។ ក្រោយធ្វើ សកម្មភាព ហើយភ្លាមៗត្រូវនគរបាល ដេញចាប់បានជនដៃ ដល់២នាក់នាំយកមក អធិការ ដ្ឋានគរបាលក្រុង បាត់ដំបងធ្វើការសាកសួរ រួចកសាង សំណុំរឿងបញ្ជូន ជនសង្ស័យទាំង២នាក់ ទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅគ្លី និកវិសាលសុខ លុះព្រឹក ឡើងបញ្ជូនបន្ដ ទៅព្យាបាលប្រទេស វៀតណាមតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២០ ខែកញា្ញ ឆ្នាំ២០១១ វេលាម៉ោង៥ ទៀបភ្លឺនៅចំណុចសួនច្បារ ស ខេង ស្ថិត ក្នុង ភូមិរំចេក៤ សង្កាត់រតនៈក្រុង-ខេត្ដបាត់ ដំបង។
លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាឱ្យដឹងថា ជនសង្ស័យដៃ ដល់ត្រូវកម្លាំងឃាត់ខ្លួនបានមាន ១-ឈ្មោះ ហ៊ុច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិអូរតា គាំ៣ សង្កាត់រតនៈក្រុងបាត់ដំបង ២-ឈ្មោះ ទិត ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការ សំរ៉ោង២ សង្កាត់ចំការសំរ៉ោង ក្រុង បាត់ ដំបង។ចំណែកជនរងគ្រោះមាន១-ឈ្មោះ វ៉ូ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង (រងរបួសធ្ងន់) ២-ឈ្មោះ ចយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់អូរ ចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។
លោក ស៊ន កុសល បន្ដថា កម្លាំង នគរបាលក្រុងបានដើរល្បាតក្នុងពិធីបុណ្យ កាន់បិណ្ឌ បានប្រទះឃើញពួកក្មេងទំនើង ជាច្រើននាក់នាំគ្នាជិះម៉ូតូជាច្រើនគ្រឿងបានដេញវ៉ៃគ្នាទៅមក រហូតដល់ម៉ូតូជនរង គ្រោះឈ្មោះ វ៉ូ វិសាល ដួលបែកក្បាល ហើយជនដៃដល់បានយកដំបងឈើវ៉ៃទៅ លើក្បាលជនរងគ្រោះបន្ថែមទៀតបណ្ដាឱ្យ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ចយ របួស ស្រាល ខណៈបក្ខពួកក្មេងទំនើងទាំង២ ក្រុមនេះនាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដ សង្កែ។ ក្រោយកើតហេតុហើយកម្លាំង នគរ បាលក្រុងបានធ្វើការឃាត់ខ្លួនក្មេងទំនើង២ នាក់នាំយកមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ ។
ជនសង្ស័យទាំង២នាក់បានឆ្លើយសារ ភាពថា មុនពេលកើតហេតុបក្ខពួកគេ បាននាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដសង្កែ លុះពួកគេជិះម៉ូតូមានស្រី មានប្រុសបាន ជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់ជន រងគ្រោះនោះបានជិះម៉ូតូកាត់មុខពួកខ្លួន ហើយយកជើងធាក់ខ្លួនមុនទើប បក្ខពួកខ្លួន នាំគ្នាដេញវ៉ៃនិងដំបងឈើដេញវ៉ៃវិញ ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវ នគរបាលឃាត់ខ្លួនបាននៅចុងស្ពានសួនច្បារ ស ខេង តែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ទៅ ស្នងការនគរបាលដើម្បីចាត់ការបន្ដ តាម ផ្លូវច្បាប់ ៕
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_t-DgHInatto_fcms6DpvcNs7jExkR-5YlhRG6HjMwrw5x71-OFg0sHkHwMjh4WTFeMqoF16FeuHN0My-HFx51wS53HHW0pBWM-lqe4fPFS-jepfuXi9m_hNn1IRtk=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tegxPPtpg0PlA6FoEYRd0ZIopWiK6uBvXDIyZSWQAfhKmLoWe8rscmofOfrpqRCBfkTs_3kdrorAzvGIo5Xd9CB791eTHMockLQwX76tdk9dna5rO0ubESXmjvZLM=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uIYvPX98rzh2aoHShRFLhLs-ZmqbSyUs-ye9PeH4hnMNK1WlEuuB_TedWk13nObR5s63e5f6SZSIlkMWF9ZB51HYMuSsgv3F5J6t_34SnmruYj7FNRrgMTQHaGjqE=s0-d)
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២០ ខែកញា្ញ ឆ្នាំ២០១១ វេលាម៉ោង៥ ទៀបភ្លឺនៅចំណុចសួនច្បារ ស ខេង ស្ថិត ក្នុង ភូមិរំចេក៤ សង្កាត់រតនៈក្រុង-ខេត្ដបាត់ ដំបង។
លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាឱ្យដឹងថា ជនសង្ស័យដៃ ដល់ត្រូវកម្លាំងឃាត់ខ្លួនបានមាន ១-ឈ្មោះ ហ៊ុច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិអូរតា គាំ៣ សង្កាត់រតនៈក្រុងបាត់ដំបង ២-ឈ្មោះ ទិត ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការ សំរ៉ោង២ សង្កាត់ចំការសំរ៉ោង ក្រុង បាត់ ដំបង។ចំណែកជនរងគ្រោះមាន១-ឈ្មោះ វ៉ូ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង (រងរបួសធ្ងន់) ២-ឈ្មោះ ចយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់អូរ ចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។
លោក ស៊ន កុសល បន្ដថា កម្លាំង នគរបាលក្រុងបានដើរល្បាតក្នុងពិធីបុណ្យ កាន់បិណ្ឌ បានប្រទះឃើញពួកក្មេងទំនើង ជាច្រើននាក់នាំគ្នាជិះម៉ូតូជាច្រើនគ្រឿងបានដេញវ៉ៃគ្នាទៅមក រហូតដល់ម៉ូតូជនរង គ្រោះឈ្មោះ វ៉ូ វិសាល ដួលបែកក្បាល ហើយជនដៃដល់បានយកដំបងឈើវ៉ៃទៅ លើក្បាលជនរងគ្រោះបន្ថែមទៀតបណ្ដាឱ្យ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ចយ របួស ស្រាល ខណៈបក្ខពួកក្មេងទំនើងទាំង២ ក្រុមនេះនាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដ សង្កែ។ ក្រោយកើតហេតុហើយកម្លាំង នគរ បាលក្រុងបានធ្វើការឃាត់ខ្លួនក្មេងទំនើង២ នាក់នាំយកមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ ។
ជនសង្ស័យទាំង២នាក់បានឆ្លើយសារ ភាពថា មុនពេលកើតហេតុបក្ខពួកគេ បាននាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដសង្កែ លុះពួកគេជិះម៉ូតូមានស្រី មានប្រុសបាន ជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់ជន រងគ្រោះនោះបានជិះម៉ូតូកាត់មុខពួកខ្លួន ហើយយកជើងធាក់ខ្លួនមុនទើប បក្ខពួកខ្លួន នាំគ្នាដេញវ៉ៃនិងដំបងឈើដេញវ៉ៃវិញ ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវ នគរបាលឃាត់ខ្លួនបាននៅចុងស្ពានសួនច្បារ ស ខេង តែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ទៅ ស្នងការនគរបាលដើម្បីចាត់ការបន្ដ តាម ផ្លូវច្បាប់ ៕
No comments:
Post a Comment