Tuesday, September 20, 2011

ស្ត្រីវ័យចំណាស់​​​ម្នាក់​ចង.កសម្លាប់​ខ្្លួន​​​ ព្រោះ​ពិបាក​​ចិត្ត​រឿង​​រ៉ាវ​កូនចៅ​


ខេត្ត​មណ្ឌលគិរី​​​​​ ៖ ​ស្ត្រី​វ័យចំណាស់​​​ម្នាក់​ជា​ជន​ជាតិ​​ព្នងភាគតិច​​​​​​​ រស់នៅ​ភូមិ​​ជ្រៃសែន ​សង្កាត់​មនោ​រម្យ ​​​ក្រុង​​សែន​​មនោរម្យ ​​​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​ស្លាប់​​​​​​ ​នៅនឹង​ដើម​ដង្កៀប​ក្តាម​​ ក្បែរ​​បន្ទាយ​ទាហាន​ខេត្ត ក្នុង​ក្រុ​ង​សែន​មនោរម្យ បង្ក​​​ឱ្យ​​មាន​ការ​​​ភ្ញាក់ផ្អើល​​​កាល​​ពីវេលា​ព្រឹកថ្ងៃទី​​​១៨ កញ្ញា ​​២០១១​។
តាមការរៀប​រាប់​​ពីកូនប្រសា​​​របស់​សព​​ស្ត្រី​ចំណាស់ ​​នេះ​បាន​​ឱ្យដឹង​ថា ​ម្តាយក្មេក​​​ដែល​ចង.ក​សម្លាប់ខ្លួន​នេះឈ្មោះ​​​​ធឿង ​ធឿត ​​អាយុ​ប្រហែល​​​​៥០ឆ្នាំ ​និង​​​មាន​​កូន​ចៅ​​ជាច្រើននាក់​។ ​គាត់បាន​បន្តទៀត​ថា ​តាមការ​សង្កេត​​មួយ​រយៈ​​កន្ល​ងមក​នេះ ម្តាយក្មេក​​​របស់គាត់​​ដូចជា​មាន​​​ការ​ខ្វល់​ខ្វាយ​ពិបាកចិត្ត​ខ្លាំងណាស់ ​​ដោយ​សារតែ​កូន​ប្រុសរបស់គាត់​​​ម្នាក់​ បានដើរ​​​ពាលា​អាវ៉ា​សែ ​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​ និង​លុយ​កាក់​របស់​គាត់​អស់ជាច្រើន​​​ ដូច្នេះ​ហើយទើប​​​រូបគាត់​ចេះ​តែ​​គិត​ច្រើន​​ ណាមួយ​​ស្ថានភាពក្នុងគ្រួសារ​​​កាន់តែ​ធ្លាក់​​​ដុន​ដាប​ទៅ​ៗ ​។
ចំណែក​ឯ​​កូន​ប្រុស​​​​​ដែល​​តែង​តែ​​​​បំផ្លាញទ្រព្យ ​សម្បត្តិ​​​នោះ​ បច្ចុប្បន្ន​ត្រូវជាប់​គុក​ទៀត​ផង។​ ​នេះ​ជា​បញ្ហា​​​មួយដែល​កូនចៅទាំងអស់នៅក្នុង​​ផ្ទះ​កត់​សម្គាល់​​​​ឃើញ​ថា ​អារម្មណ៍ និង​អត្តចរិត​​របស់​ម្តាយហាក់​បីដូច​​ខុស​ប្រក្រតី​ ព្រោះរូប​គាត់​ចូល​ចិត្តហូប​ស្រា​​​ច្រើន ។
សព​​ស្ត្រីខាងលើ​​ត្រូវបាន​ប៉ូលិស​​ជំនាញនៃស្នង​ការ​ ដ្ឋាន​​នគរបាល​ខេត្ត​​ធ្វើ​កោសល្យ​វិច័យ រួច​រាល់ និង​​ប្រគល់​​សព​ជូន​សាច់ញាតិ​​​ចាត់ចែង​​​ធ្វើ​បុណ្យ​​​តាមប្រពៃណី នៅម៉ោង​​​៩ព្រឹក​​ថ្ងៃទី​១៨ កញ្ញា ៕

No comments: