រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងតាមជញ្ជាំងស័ង្កសី ឆក់ធ្លាក់ទឹក ហើយស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកសម្តេចឪ គីឡូម៉ែត្រលេខ៦ ។ ចរន្តអគ្គិសនីឆក់ពេលបុរសនោះឡើងពីទឹកទៅអង្គុយផ្អែក ជញ្ជាំងស័ង្កសីផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃទី១៨ កញ្ញា នៅក្នុងក្រុមទី៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះឈ្មោះសុប ឡោះ អាយុ៤៣ឆ្នាំ ជនជាតិអ៊ិស្លាម។
ប្រភពព័ត៌មានឱ្យដឹងថា បុរសរូបនោះចុះពីផ្ទះដើរតាមស្ពានទៅងូតទឹក ហើយបន្ទាប់មកអង្គុយផ្អែកទៅនឹងស័ង្កសីជញ្ជាំងផ្ទះ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ទឹក។ ភ្លាមនោះអ្នកភូមិនាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក សម្តេចឪ គីឡូម៉ែត្រលេខ៦ តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

ប្រភពព័ត៌មានឱ្យដឹងទៀតថា លំនៅឋានរបស់ជនជាតិអ៊ិស្លាមនោះស្ថិតនៅលើទឹកមាត់ច្រាំង ទន្លេសាប ហើយគាត់បានតខ្សែភ្លើងមានដាច់រលាត់ប៉ះស័ង្កសី ទើបឆ្លងចរន្តឆក់ស្លាប់បែបនេះ។ សពត្រូវក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅផ្ទះបងប្អូនក្បែរ នោះ៕
No comments:
Post a Comment