ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានប្រកាសនៅថ្ងៃទី១៩កញ្ញានេះ ដោយចាត់ទុកថា ក្រុមហ៊ុន ស៊ូកាគូអ៊ិន ដែលទទួលសិទ្ធិអភិវឌ្ឍន៍តំបន់បឹងកក់ថា ជាសត្រូវនៃប្រជារាស្ត្រខ្មែរ។ ជាសេចក្តីប្រកាស ដែលបានធ្វើឡើងភ្លាមៗ ក្រោយពីក្រុមហ៊ុនស៊ូកាគូអ៊ិន និងអាជ្ញាធរ បានប្រើប្រាស់អំពើហិង្សា វាយលើអ្នកភូមិ និងបានវាយកម្ទេចផ្ទះប្រជាពលរដ្ឋ នៅបឹងកក់ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន។
ក្នុងសេចក្តីថ្លែងការណ៍ចំហនៅថ្ងៃច័ន្ទនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បាន ប្រកាសថា ក្រុមហ៊ុន SHUKAKU Inc. គឺជាសត្រូវនៃប្រជារាស្ត្រខ្មែរ ដោយសារក្រុមហ៊ុននេះបាន និងកំពុងបណ្តេញប្រជាពលរដ្ឋពីតំបន់បឹងកក់ នៅរាជធានីភ្នំពេញ ដោយរឹបអូសយកដីធ្លី ផ្ទះសំបែងប្រជាពលរដ្ឋ។
សេចក្តីថ្លែងការណ៍ ក៏បានលើកឡើងពីសមាជគណបក្ស សម រង្ស៊ី លើកទី៥ កាលពីថ្ងៃទី១១កញ្ញា ដែលបានអនុម័តសេចក្តីសម្រេច គាំទ្រ និងផ្សព្វផ្សាយពាក្យស្លោករបស់គណបក្ស សម រង្ស៊ី ស្តីពី “ប្រគល់សងប្រជារាស្ត្រខ្មែរវិញទ្រព្យសម្បត្តិ ដែលត្រូវបានលួចប្លន់ដោយអ្នកដទៃ” ។
គណបក្សសមរង្ស៊ី ក៏បានលើកឡើងថា រដ្ឋាភិបាលអនាគតដឹកនាំដោយគណបក្ស សម រង្ស៊ី នឹងលុបចោលរាល់សម្បទានដីធ្លី បឹងបួ ព្រៃឈើ និងសម្បទានរ៉ែ ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដោយរដ្ឋាភិបាលបច្ចុប្បន្ន។ សម្បទានទាំងនោះ នាំឲ្យមានការរឹបអូសយកដីធ្លី និងការបណ្តេញប្រជាពលរដ្ឋម្ចាស់ដី។ ក្រុមតំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានបញ្ជាក់ថា បុគ្គលណា ឬក្រុមហ៊ុនឯកជនណា ដែលបានដណ្តើមយកដីធ្លី និងតំបន់រស់នៅរបស់ប្រជារាស្ត្រដោយប្រើអំពើហិង្សា ត្រូវចាត់ទុកជាសត្រូវ នៃប្រជារាស្ត្រខ្មែរ ហើយនឹងត្រូវផ្តន្ទាទោសជាពុំខាន។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ក៏បានអំពាវនាវឲ្យរាល់ក្រុមហ៊ុន និងអង្គការនានាក្នុងពិភពលោក កុំចូលរួមការងារជាមួយក្រុមហ៊ុន SHUKAKU តាមរូបភាពណាក៏ដោយ។ ពោលគឺកុំចូលហ៊ុន ឬក៏ផ្តល់ទុន និងកុំលក់ ឬទិញផលិតផលពីក្រុមហ៊ុន SHUKAKU ដែលមានថៅកែឈ្មោះ ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីទុច្ចរិត។
នៅថ្ងៃទី១៩កញ្ញា ឆ្នាំ២០១១ មិនអាចទាក់ទងក្រុមហ៊ុនស៊ូកាគូអ៊ិន ដើម្បីសុំអត្តាធិប្បាយ ចំពោះសេចក្តីថ្លែងការណ៍ចំហរបស់គណបក្សសមរង្ស៊ី និងបញ្ហាជុំវិញជម្លោះដីធ្លីនៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃនោះ បាននៅឡើយទេ។
ក៏ប៉ុន្តែលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថា លិខិតចំហរបស់គណបក្សសមរង្ស៊ីខាងលើ ជាការទាក់ទាញផលប្រយោជន៍នយោបាយរបស់បក្សប្រឆាំង ជាជាងជួយសម្រួល និងរកផ្លូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបឹងកក់។
បញ្ហានៅបឹងកក់ ដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបំពេញកាតព្វកិច្ច ដោយផ្តល់ដីមួយផ្នែក តាមតម្រូវការអ្នកភូមិ ។ តែការដោះស្រាយបន្ត ជាភារកិច្ចរបស់មន្ត្រីអាជ្ញាធរក្រោមឱវាទ៕
ប្រជាជន បឹងកក់ មា្នក់ យំស្រែក ក្នុង ពេល ក្រុមហ៊ុន ការពារ ដោយ អាជ្ញាធរ ភ្នំពេញ វាយកម្ទេចផ្ទះរបស់គាត់ នៅបឹងកក់ (©Reuters)

No comments:
Post a Comment