ធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទំនងជាត្រូវថ្នាំសណ្តំពីផ្ទះសំណាក់ ហើយត្រូវអ្នកម៉ូតូឌុបយកមកទម្លាក់ចោលនៅមន្ទីរពេទ្យព្រះ កុសុមៈកាលពីថ្ងៃទី៣ សីហា កន្លងមក ដោយមានពុំមានសាច់ញាតិ ឬបងប្អូនណាម្នាក់មកមើលទេ ម្យ៉ាងទៀតនាងស្ថិតក្នុងសភាពរវើរវាយមិនទាន់ចាំអ្វីបានច្រើន ទេ។
អ្នកយកព័ត៌មានយើងបានព្យាយាមសាកសួរនាង ពេលដឹងខ្លួនតែបើកភ្នែកបានបន្តិចនាងងងុយដេកវិញ ។ នាងបានប្រាប់ថា នាងមានឈ្មោះយឹម សម្ផស្ស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិផ្អាវ ខេត្តតាកែវ និយាយបានប៉ុណ្ណេះនាងដេកវិញ មួយសន្ទុះទើបនាងភ្ញាក់សួរថា អ្នកណាជាអ្នកយកនាងមកទីនេះ នាងកំពុងតែដេកនៅក្នុងផ្ទះសំណាក់សោះ ហេតុអ្វីក៏នាងបែរជានៅទីនេះទៅវិញ? នាងនិយាយថា នាងបាត់លុយ៥០ដុល្លារអាេមរិក និងទូរស័ព្ទដៃ១គ្រឿង។
បុគ្គលិកសន្តិសុខដែលនៅក្នុងមន្ទីរពេទ្យបាន ឱ្យដឹងថា ពេលដែលម៉ូតូឌុបជូននាងមកមន្ទីរពេទ្យឃើញអ្នករត់ម៉ូតូនោះ ខ្វេះយកទូរស័ព្ទដៃ និងលុយរបស់នាង ដោយប្រាប់ថា ខ្លាចបាត់ ព្រោះគាត់ជាសាច់ញាតិយកទុកឱ្យ ចំណែកនារីនោះនៅរវើរវាយមិនដឹងអីឡើយ។ សន្តិសុខនោះបន្តទៀតថា ពេលដាក់នារីរងគ្រោះចុះ អ្នករត់ម៉ូតូឌុបប្រាប់ថា ចេញទៅវិញមួយភ្លែត ទៅតាមបងប្អូនឱ្យមកមើល តែចាប់តាំងពីនោះមកគឺទៅបាត់រហូត ទុកនាងចោលនៅមន្ទីរពេទ្យតែម្នាក់ឯង។
បើសិនជាមានបងប្អូនណាបាត់សាច់ញាតិដូចឃើញក្នុងរូបថតនេះសូមមករកនាងនៅមន្ទីរពេទ្យព្រះកុសុមៈ៕
No comments:
Post a Comment