Friday, August 5, 2011

បុរស​ម្នាក់ជិះ​ម៉ូតូ​​​បុក​មនុស្ស​កំពុង​​ឈរ​​នោម​ដួល​​បោក​​ក្បាល​​​ស្លាប់​ខ្លួន​ឯង


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ​យ៉ែម សំបូរ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ជ្រោយ​អំពិល ​សង្កាត់​ក្បាល​​កោះ ខណ្ឌ​មាន​ជ័យ ​បាន​ស្លាប់​បាត់​បង់​ជីវិត​​យ៉ាង​​អាណោច​អាធ័ម​​ក្នុង​​ឧប្បត្តិ​ហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ក្បែរ​វត្ត​ចំប៉ា ស្ថិត​នៅ​ក្នុង​ភូមិ​​សាស្ត្រ​សង្កាត់​​ក្បាល​កោះ​ ​ខណ្ឌ​​​មានជ័យ កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​​យប់​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១១ ។

​តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​​ បាន​ឱ្យដឹង​ថា ​មុន​ពេល​ហេតុ​ការណ៍​គ្រោះថ្នាក់​​កើត​ឡើង​​ជន​រងគ្រោះ​ឈ្មោះ​យ៉ែម សំបូរ បាន​ជិះ​ម៉ូតូ​មា៉ក​ចាំបូ ពណ៌​ខ្មៅ​មួយ​គ្រឿង ​ធ្វើដំណើរ​​ម្នាក់​​​ឯង​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ក្នុងទិស​ដៅ​​ពី​លិច​​ទៅកើ​ត​ក្នុង​ល្បឿន​លឿន​គួរ​សម​ដែរ ។ ពេល​នោះ​ម៉ូតូ​ជន​រងគ្រោះ​បាន​ជ្រុល​​ល្បឿន​​ទៅ​បុក​បុរស​ម្នាក់​​​ដែល​ កំពុង​​ឈរ​នោម​នៅ​លើ​ចិញ្ចើម​​ផ្លូវ បណ្តាល​ឱ្យ​ឈ្មោះ​យ៉ែម សំបូរ ដួល​បោក​ក្បាល​​ស្លាប់​ខ្លួន​ឯង​ភ្លាមៗ​នៅ​នឹង​កន្លែង​ ។ ចំណែក​​ឯ​បុរស​​ឈរ​​​នោម​តាម​ផ្លូវ​នោះ​បាន​រង​របួស​ធ្ងន់​ធ្ងរ​គួរ​សម​ដែរ ។
តាម​ប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យដឹង​​បន្ត​ទៀតថា ​នៅ​កន្លែង​កើត​ហេតុ​​នោះ​ជា​តំបន់​ងងឹត​ គ្មាន​ភ្លើង​អគ្គិសនី​​បំភ្លឺ​ផ្លូវ​ទេ ​គួប​ផ្សំ​ម៉ូតូ​ជន​រង​គ្រោះជិះ​នោះភ្លើង​មិន​សូវ​ភ្លឺ​​ផង ក៏​បុក​អ្នក​​ឈរ​​នោម បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​​បែប​នេះទៅ។

​តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​មន្ត្រី​នគរបាល​​ដែល​ ចុះទៅ​​អន្តរាគមន៍​​​​បាន​​និយាយថា ឈ្មោះ​យ៉ែម ​សំបូរ ស្រវឹង​ស្រា ​ចំណែកឯ​បុរស​ដែល​​ឈប់​ជុះ​នោម​តាម​ផ្លូវ​​នោះ​ក៏​​ស្រវឹង​​ស្រា​ដែរ ទើប​​ឈប់​​​ម៉ូតូជុះ​នោម​តាម​ផ្លូវ​​មិន​​រក​​កន្លែង​ត្រឹមត្រូវ​ក៏ជួប​ គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​​ទាំងអស់​គ្នា ។ ករណី​ខាង​លើ​​នេះ​សមត្ថ​កិច្ច​​​បាន​ចុះ​វាស់​វែង​ដក​ហូត​ម៉ូតូ​​យក​​មក​ រក្សា​ទុក​នៅ​​ការិយា​ល័យ​​ជំនាញ​ចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាល​ រាជធានីភ្នំពេញ ​ដើ​ម្បី​ចាត់​ការ​តាម​ច្បាប់៕

No comments: