Friday, August 5, 2011

អេស្ប៉ាញ បំបាក់ អេក្វាដឺ ២-០ ក្នុងពានរង្វាន់ វើលខាប់ ពិភពលោក U-20 ឆ្នាំ២០១១

ការប្រកួតនៅរាត្រីថ្ងៃពុធ ទី០៣ ក្នុងពានរង្វាន់វើលខាប់ ពិភពលោក U20 ដែលមានកូឡុំប៊ី ធ្វើជាម្ចាស់ផ្ទះនោះ អេស្ប៉ាញបានស៊ីអេក្វាដឺ ដោយគ្រាប់បាល់ ២ទល់នឹង០ ក្នុងជុំទីពីរនេះ។
យោងតាមគេហទំព័រ របស់សារព័ត៌មាន AP បានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី០៤ ខែ សីហា ឆ្នាំ ២០១១ នេះថា ការប្រកួតរវាងក្រុមទាំងពីរនេះ គឺអេស្ប៉ាញមានប្រៀប យ៉ាងខ្លាំងទៅលើក្រុម អេក្វាដឺ ទាំងការលេង និងការគ្រប់គ្រងបាល់ ហើយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺ ក្រុមជម្រើសជាតិសៅឌីអារ៉ាប៊ី បានស៊ីក្រុមជម្រើស ជាតិ ហ្គូតាម៉ាឡាដោយគ្រាប់បាល់ ៦ទល់ នឹង០ ហើយនីហ្សេរីយ៉ាស៊ី ក្រូអាត ៥-២ ខណៈដែលកូស្តារីកា សង្ឃឹមថា ឈានដល់ជុំទីពីរ ដោយបានយកឈ្នះអូស្រ្តាលី ដោយគ្រាប់បាល់ ៣-២ មក។
វីរបុរសរបស់អេស្ប៉ាញ មានពីររូប គឺកីឡាករខាណាឡេស (Canales) ស៊ុតបញ្ចូលទីបាន មួយគ្រាប់ នៅនាទី ទី៦៧ និងកីឡាករ វ៉េសខ្វីស (Vazquez) ស៊ុតបញ្ចូលទី បានមួយគ្រាប់ដែរ នៅនាទី ទី៨៥។
សូមបញ្ជាក់ផងដែរថា នៅរាត្រីយប់នេះ ក្នុងពូល F មានពីរប្រកួត គឺ អាហ្សង់ទីន ប៉ះជាមួយនឹងកូរ៉េខាងជើង នៅវេលាម៉ោង ២២និង០០នាទី រីឯ ម៉ិកស៊ិកូ ត្រូវប៉ះជាមួយ ក្រុមអង់គ្លេស នៅវេលាដូចគ្នាខាងលើដែរ ហើយចំណែកឯការប្រកួតនៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ក្នុងពូល E ក៏មានពីរប្រកួតផងដែរ គឺប្រេស៊ីល ជួបជាមួយ ប៉ាណាម៉ា នៅវេលាម៉ោង ០១និង០០នាទី និង អេហ្ស៊ីប ប៉ះជាមួយអូទ្រីស នៅវេលាដូចខាងលើនេះដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS

No comments: