នំពេញ: យើងឧស្សាហ៍ទទួលទានផ្លែខ្នុរ តែប្រហែលជាពុំត្រូវដឹងអំពីតម្លៃបំប៉នរបស់ប្រភេទផ្លែឈើនេះទេ ។
ខ្នុរ ជាប្រភពផ្គត់ផ្គង់វីតាមីន C និងសារជាតិប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ជួយពង្រឹងប្រព័ន្ធអង្គបដិបក្ខនិងបង្កើនសមត្ថកិច្ចសកម្មភាពរបស់ កោសិកា ឈាមសក្នុងសរីរាង្គ ។ជាប្រភពដ៏សម្បូរនៃប៉ូតាស្យូម ខ្នុរមានឥទ្ធិពលសម្រួលសម្ពាធឈាម ហើយអាស្រ័យហេតុនេះជួយបន្ថយគ្រោះថ្នាក់ត្រូវកកឈាមនៅខួរក្បាល និងកើតជំងឺសរសៃឈាមបេះដូង ។ ប៉ូតាស្យូម ជួយរក្សាតុល្យភាពសារជាតិអគ្គិសនីវិភាគក្នុងសរីរាង្គ ។
ខ្នុរផ្ទុកសារជាតិសរសៃច្រើន ជួយបន្ថយទល់លាមកនិងជួយរំលាយអាហារ ។ សារជាតិសរសៃក្នុងខ្នុរនៅជួយកម្ចាត់ចេញសារជាតិគីមីបង្កមហារីកនៅ ពោះវៀន ។
ក្រៅពីនេះ វីតាមីន C, សារជាតិបំប៉នផ្សេងៗដូចជា Saponin, isoflavone និង lignan ក្នុងខ្នុរ អាចជួយពន្យារដំណើរការទ្រុឌទ្រោមរបស់កោសិកាក្នុងសរីរាង្គ ដោយសារការកកើតនូវម៉ូលេគុលរ៉ាឌីកាល់សេរី អាចបង្កមហារីក ។ដើម្បីរក្សាឱ្យស្បែកស្រស់ស្អាត និងចក្ខុវិញ្ញាណល្អ ចូរបរិភោគខ្នុរ ព្រោះ ខ្នុរផ្ទុកយ៉ាងច្រើននូវវីតាមីន A និងសារជាតិប្រឆាំងអុកស៊ីតកម្ម ។ប្រភេទស្ករធម្មជាតិដូចជា Sucros, fructos ក្នុងខ្នុរជួយផ្គត់ផ្គង់ថាមពលឱ្យសរីរាង្គ ហើយក៏ជួយដល់ការរំលាយអាហារបានស្រួល ។
ខ្នុរនៅផ្ទុកសារជាតិរ៉ែដទៃទៀតយ៉ាងច្រើនដូចជា mangan, ដែក, វីតាមីន B6, niacin, អាស៊ីតហ្វូលិក… ចាំបាច់សម្រាប់ការរក្សាសកម្មភាពរបស់សរីរាង្គ ។ គ្រាប់ខ្នុរស្ងោរសម្បូរសារជាតិបំប៉ននិងជាប្រភពសម្បូរប្រូតេអ៊ីន មួយ ៕

No comments:
Post a Comment