ការប្រកួតរវាងកីឡាករអាមេរិកគ្រីស អារីយ៉ូឡានិងកីឡាករអ៊ុយក្រែនដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ធ្ងន់ពិភពលោក៣ស្ថាប័នវ្ល៉ាឌីមៀ ឃ្លីតស្កូអាចនឹងកើតមានឡើងនៅខែវិច្ឆិកាខាងមុខនេះ។
វ្ល៉ាឌីមៀសង្ឃឹមថា ខ្លួននឹងបានប្រកួតជាមួយអ្នកឈ្នះក្នុងចំណោមកីឡាករថៃសាន់ ហ្វឺរីនិងឌីរ៉េក ស៊ីសូរ៉ា។ តែគ្រូបង្វឹករបស់គេ(វ្ល៉ាឌីមៀ)លោកអេម៉ានូអែល ស្ទូវ៉តពេញចិត្តឲ្យកូនសិស្សរបស់ខ្លួនជួបប្រកួតជាមួយអារីយ៉ូ ឡាវិញ។ ទោះជាយ៉ាងណា កីឡាករហ្វឺរីបន្ទាប់ពីឈ្នះស៊ីសូរ៉ាបានទាត់ចោលនូវគម្រោងដែលចង់ ឲ្យខ្លួនគេជួបប្រកួតជាមួយវ្ល៉ាឌីមៀបន្ទាប់។
ជាជំនួសវិញហ្វឺរីប្រាថ្នាប្រកួតជាមួយកីឡាករ ម៉ាទីន រ៉ូហ្គែន ហើយបន្ទាប់មកជួបជាមួយអាឡិចសាន់ឌ័រ ឌីមីត្រឹនកូ។ ការណាត់ប្រកួតនេះ កីឡាកររ៉ូហ្គែនបានព្រមទទួលយកហើយ តែទីកន្លែងនិងកាលបរិច្ឆេទនៃការប្រកួតនៅមិនទាន់បានកំណត់ច្បាស់ លាស់នៅឡើយទេ។
សម្រាប់អារីយ៉ូឡាកាលពីថ្ងៃទី៩ខែកក្កដា គេបានយកឈ្នះកីឡាករអាហ៊ូណាន់យ៉ាដោយពិន្ទុដាច់នៃការប្រកួត១០ទឹក ។ នៅក្នុងការប្រកួតលើកនោះអារីយ៉ូឡាហាក់ដូចជាយឺត ខ្សោយនិងព្រមទាំងមានការទូលាយក្នុងការការពារមុខ។ វាមិនមែនជារឿងល្អសម្រាប់អារីយ៉ូឡានោះទេ តែការប្រកួតនោះគឺវាគ្រាន់តែជាការកំដៅសាច់ដុំប៉ុណ្ណោះ។ដូច្នេះ សម្រាប់វ្ល៉ាឌីមៀវិញ អារីយ៉ូឡាកាន់តែអន់ គឺគេកាន់តែមានភាពងាយស្រួលក្នុងការការពារខ្សែក្រវាត់របស់ ខ្លួន។
វ្ល៉ាឌីមៀ ឃ្លីតស្កូដែលមានអំណោយផលខាងកំពស់(១.៩៩ម៉ែត្រ)ធ្លាប់ប្រកួត៥៩លើក ក្នុងនោះឈ្នះ៥៦លើក ចាញ់៣ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន៤៩លើក។ ប្រកួតចុងក្រោយជាមួយកីឡាករអង់គ្លេសដេវីដ ហេកាលពីថ្ងៃទី២ខែកក្កដាគឺយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ។ ចំណែកអារីយ៉ូឡាធ្លាប់ប្រកួតបានចំនួន៣៥លើក ឈ្នះ៣៣លើក ចាញ់២ មិនដែលស្មើ។ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន២៨លើក ។ ប្រកួតចុងក្រោយយកឈ្នះកីឡាករហ្វ្រាយដេ អាហ៊ូណាន់យ៉ានៅក្រុងអាត្លង់ទិច ស៊ីធីរដ្ឋញូវជើស៊ីសហរដ្ឋអាមេរិក ៕
No comments:
Post a Comment