Monday, August 1, 2011
លោកអភិបាលខេត្តកំពតដាក់បញ្ជាឲ្យត្រៀមលក្ខណៈរំដោះប្រជាជនដោយគ្រោះទឹកជំនន់
កំពត ៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១១កំលាំងនគរបាលបង្ក្រាបបទល្មើសផ្ទៃសមុទ្រប្រមាណជាង១០ នាក់ដឹកនាំដោយលោកទូច ពលះ បានតៀមលក្ខណៈចេញអូរប័រចល័តល្បាតដើម្បីជួយសង្គ្រោះរំដោះប្រជាជន ខណៈពេលទឹកជំនន់អាចកើតឡើងនាពេលខាងមុខ។លោកឧត្តមសេនីយត្រីតេង សួន បានចុះល្បាតនៅតាមលំនៅដ្ឋានប្រជាជនដែលរស់នៅតាមជួរមាត់ព្រែក ដើម្បីរៀបចំកំលាំងត្រៀមចុះជួយសង្គ្រោះបន្ទាន់តាមទីលំនៅពេលកើត ហេតុដើម្បីរំដោះប្រជាជនរកទីជម្រកនិងអាហារឧបត្ថម្ភសុវត្ថិភាព អោយពួកគាត់។
លោកវរសេនីយ៍ទោទូច ពលះ ប្រធានស្នាក់ការអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកំពត កែបបានបញ្ជាក់អោយដឹងថាប៉ុន្មានថ្ងៃនេះអាកាសធាតុធម្មជាតិមានការ ប្រែប្រួល ហើយភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះរលកបោកបក់យ៉ាងខ្លាំង ទើបកំលាំងរបស់លោកត្រៀមលក្ខណះល្បាតប្រចាំការ២៤ម៉ោងលើ២៤ម៉ោងអោយ មានការប្រុងប្រយ័ត្នអំពីស្ថានភាពទឹកជំនន់និងខ្យល់ព្យុះដែល អាចកើតឡើងជាយថាហេតុណាមួយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment