Monday, August 1, 2011

ស្រ្តីម្នាក់ចងក ធ្វើអត្តឃាត ​ព្រោះរកស៊ី ខាតឡុងចុង

ភ្នំពេញ៖ ព្រោះតែពិបាកចិត្តនឹងមុខជំនួញ បរាជ័យខាតឡុងចុងអស់ទ្រព្យសម្បត្តិ បណ្តាលឲ្យស្រ្តីវ័យ៣២ឆ្នាំម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯង នាវេលាម៉ោង ១៣ និង១០នាទីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១១នេះ នៅក្នុងផ្ទះកោសជប់ និងម៉ាស្សាយីហោមហាលាភ ស្ថិតក្នុងបុរី លីម ឈាងហាក់ ភូមិកន្ទោប សង្កាត់កន្ទោប ខណ្ឌដង្កោ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលចងកធ្វើអត្តឃាត ព្រោះតែមុខជំនួញបរាជ័យ ខាងលើនេះ ឈ្មោះ តាល់ សុខហេង អាយុ ៣២ឆ្នាំ ជាម្ចាស់ហាងកោសជប់ និងម៉ាស្សាមហាលាភ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានកូន៣នាក់ (ប្រុសម្នាក់ ស្រី២នាក់)។

យោងតាមប្រភពពីសមត្ថកិច្ចដកស្រង់សម្តីប្តីស្រ្តីរងគ្រោះ ឈ្មោះ ខួង តារា អាយុ៤៣ឆ្នាំ បានឲ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះកាលពីមុន ជាអ្នកមានទ្រព្យធូរធារ ថែមទាំងមានស្ថាយនីយ ប្រេងឥន្ធនៈមួយ នៅក្នុងខេត្តកំពង់ស្ពឺថែមទៀតផង តែក្រោយមកអាជីវកម្មជួបឧបសគ្គ ការរកស៊ីត្រូវខាតឡុងចុងអស់ទ្រព្យសម្បត្តិ។

ប្រភពបន្តទៀតថា ចាប់តាំងពីការរកស៊ីត្រូបរាជ័យមក ស្រ្តីរងគ្រោះបានខូចចិត្ត ហើយព្យាយាមធ្វើអត្តឃាតជាច្រើនសាមកហើយ តែបានក្រុមគ្រួសារជួយលើកទឹកចិត្ត។ លុះដល់ល្ងាចថ្ងៃកើតហេតុនេះ ស្រាប់តែស្រ្តីរងគ្រោះបានឡើងទៅសម្ងំនៅលើឡៅតឿ ក្រោយពេលបាត់យូពេក ប្តីក៏ឡើងទៅមើល ស្រាប់តែឃើញប្រពន្ធរបស់ខ្លួន យកវាំងននចងកធ្វើអត្តឃាតស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកត្រួតពិនិត្យសព និងកន្លែងកើតហេតុ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងលើនេះ ពិតជាចងកធ្វើអត្តឃាតពិតប្រាកដមែន មិនមានករណីឃាតកម្មអ្វីផ្សេងនោះទេ។ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ សពស្រ្តីខាងលើ ត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: