Monday, August 1, 2011

យន្តហោះ ដឹកអ្នកដំណើរ ធ្លាក់នៅ ហ្គូយ៉ាណា សំណាងល្អគ្មាន មនុស្សស្លាប់

យោងតាម ទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហ៊ួ បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១នេះថា មន្ត្រីរដ្ឋាភិបាលហ្គួយ៉ាណា បាននិយាយឱ្យដឹងថា យន្តហោះពាណិជ្ជកម្ម ដែលផ្ទុកអ្នកដំណើរចំនួន១៦២នាក់ បានធ្លាក់ខណៈ ព្យាយាមចុះចតនៅហ្គួយាណា កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា បណ្តាលឱ្យអ្នកដំណើររងរបួស ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ។

យោងតាមរបាយការណ៍ ចុងក្រោយបង្អស់ ដែលបានដកស្រង់សំដីអ្នកនាំពាក្យ របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះ ម៉ាក Boeing ៧៣៧-៨០០ បានងាកចេញ​ពីផ្លូវយន្តហោះ ២.២០០ម៉ែត្រ នៅពេលចុះចត។ ហើយហេតុការណ៍កើតឡើង ក៏ប្រហែលដោយសារតែមេឃកំពុងធ្លាក់ភ្លៀង នៅឯអាកាសយានដ្ឋានអន្តរជាតិ ចេដឌិ ចាហ្គែន Cheddi Jagan ជិតទីក្រុងហ្គឺហ្គេថោន Georgetown ។.
អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានបន្តថា "យន្តហោះដែលផ្ទុកអ្នកដំណើរចំនួន១៥៤នាក់ ព្រមទាំងអាកាសយានិកចំនួន៨នាក់ បានបាក់ធ្លាក់ជាពីរកំណាត់ ហើយ រអិលទៅទីជម្រាលប្រមាណ ៦០ ម៉ែត្រ"​ ។

ប្រធានាធិបតី ប្រទេសហ្គូយ៉ាណា លោក បារ៉ាតជែកឌីអូ (Bharrat Jagdeo) បានថ្លែងឱ្យដឹងថា ពួកយើងពិតជាមានសេចក្តីត្រេកអរបំផុត​ដែលក្នុងយន្តហោះនោះ​ ផ្ទុកមនុស្សត្រឹមតែ១៤០នាក់។ក្រោយពីមានការធ្លាក់យន្តហោះនោះ អាជ្ញាធរហ្គូយ៉ាណា បានបិទអាកាសយន្តដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស៊ីបអង្កេត ឲ្យបានច្បាស់លាស់ ដែលវាជាព្រឹត្តការណ៍ក្នុង​ប្រវត្តិសាស្ត្រដ៏អាក្រក់ថ្មីមួយ របស់អាមេរិកខាងត្បូង៕
Photo by DAP-NEWS

No comments: