Monday, August 1, 2011
ឡើងគ្រែដើម្បីសុខភាពល្អ
ការស្រាវជ្រាវ របស់មហាវិទ្យាល័យ វីលខេស បែររេ (ផែនសីលវ៉ានៀ សហរដ្ឋ អាមេរិក) បានបង្ហាញថា បណ្តានិស្សិត ដែលបានឡើងគ្រែ ១ ទៅ ២ ដង ក្នុងមួយសប្តាហ៍ នឹងមានសារជាតិ ការពារជំងឺ ខ្ពស់ជាង បើធៀបនឹង អ្នកដែល មិនបាន ប្រព្រឹត្ត ឬ អ្នកដែលឡើងគ្រែ ច្រើនជាង ៣ ដង ក្នុងមួយសប្តាហ៍ ។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវភេទដែលមាន សុវត្ថិភាព និង មានកម្រិតសមស្រប ក៏នាំមកនូវ ប្រយោជន៍ ដូចខាងក្រោម ៖
* អារម្មណ៍ស្រស់ថ្លា
ផ្លូវភេទបង្កើនរសជាតិសម្រាប់ជីវិតគូស្វាមី ភរិយា ។ ការថ្នាក់ថ្នមគូស្នេហ៍ដើម្បីមានអារម្មណ៍ ស្រណុកកំពូលនឹងអាចជួយឱ្យសុខភាពអ្នកកាន់តែ ប្រសើរឡើង ព្រោះថានៅពេលរួមភេទ អ្នកបាន បញ្ចោញចោលកាឡូរីមួយកម្រិត ដែលនេះអាច ជួយ កាត់ បន្ថយភាពធុញថប់ និង ធ្វើឱ្យអ្នកគេងលក់ ស្រួល ។
* បន្ថយការឈឺចាប់
ការស្ទាបអង្អែលត្រូវចំណុចរសើបបំផុតរបស់ នាងនឹងបង្កើតអារម្មណ៍មួយដែលជួយទប់ស្កាត់ការ ឈឺចាប់របស់នាង ដោយសារនៅពេលនោះរាង កាយបញ្ចោញជាតិអេនដូរហ្វីន ដែលជាជាតិគីមី ម៉្យាងនៅក្នុងខួរក្បាល មានប្រយោជន៍ក្នុងការកាត់ បន្ថយ ការឈឺចាប់ ។
* រស់ដោយសប្បាយ រស់បានយូរជាង
ជីវភាពផ្លូវភេទប្រកបដោយភាពត្រឹមត្រូវនឹង នាំឱ្យអ្នកមានរាងកាយមាំមួន ។ នៅពេលពេញ ចិត្តនឹងរឿងលើគ្រែ គូស្នេហ៍មួយគូនោះនឹងមាន សុភមង្គលយូរអង្វែង ។
* ធ្វើឱ្យអ័រម៉ូនមានតុល្យភាព
ស្ត្រីដែលបានឡើងគ្រែយ៉ាងតិច ១ ដង ក្នុង មួយសប្តាហ៍ តែងមានរដូវទៀងទាត់ជាង និង មាន ជាតិអ័រម៉ូនអេស្ត្រូចេនខ្ពស់ជាង ។ ការពិសោធ ជាច្រើនសុទ្ធតែបានបង្ហាញថា ការឡើងគ្រែទៀង ទាត់ មិនត្រឹមតែមានប្រយោជន៍ចំពោះទំនាក់ទំនង របស់អ្នក នោះទេ តែវាក៏ល្អចំពោះសុខភាពរាង កាយ និង ខួរក្បាលផងដែរ ។
* ចូរប្រើប្រាស់ការឡើងគ្រែរបស់អ្នក
ស្ត្រីដែលស្ថិតក្នុងដំណាក់កាលលែងមានរដូវ ក៏គួរតែធ្វើរឿងនោះឱ្យបាន ១ ទៅ ៣ ដង ក្នុងមួយ ខែ ដើម្បីទប់ស្កាត់អាការស្វិត និង ស្ងួត ។ ចំពោះ បុរសវិញ ការបញ្ចោញទឹកកាមទៀងទាត់មិនត្រឹម តែបង្ហាញពីសមត្ថភាពផ្លូវភេទប៉ុណ្ណោះទេ តែវាក៏ ជួយ ទប់ស្កាត់ឱកាសនៃការកើតជំងឺមហារីកក្រពេញ ប្រូស្តាតផងដែរ ។
* មានក្រៅមូលហេតុ និង ដំណោះស្រាយ
ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា មាន ស្ត្រីជាង ៥០ ភាគរយ និង បុរសជាង ៧០ ភាគរយ ដែលមានគ្រួសារធ្លាប់មិនស្មោះនឹងគ្នា ។ ខាង ក្រោមនេះគឺជាមូលហេតុទាំងបីយ៉ាងដែលនាំទៅ រកការមានសហាយ ៖
១- ឯកោ
ប្រសិនជីវភាពក្នុងគ្រួសារមានការខ្វះខាតផ្នែក មនោសញ្ចោតនាស្និទ្ធស្នាល ខ្វះការយកចិត្តទុកដាក់ មិនអាចចែករំលែករឿងតូចធំជាមួយគ្នានោះ អា-រម្មណ៍ឯកោនឹងកើតមានឡើង ។ អារម្មណ៍ឯកោ នេះគឺជាមូលហេតុដែលនាំឱ្យអ្នកមានក្រៅ ។
២- ការអូសទាញ
ការអូសទាញពីខាងក្រៅគឺជាមូលហេតុទីពីរ ដែលយើងតែងជួបប្រទះ ។ ក្រោយពីការរៀបការ បាន ៦ ទៅ ៧ ឆ្នាំ ភាពកក់ក្តៅនៃក្តីស្នេហ៍ត្រូវ បានថយចុះ ហើយជីវភាពនៃការរស់នៅបានប្រព្រឹត្តទៅតាមបែបធម្មជាតិ បង្កអារម្មណ៍សោះ កក្រោះ ពេលនោះ រឿងផ្លូវភេទក៏ចាប់ផ្តើមកើត ភាពធុញទ្រាន់ ។ ចំណែកទំនាក់ទំនងស្នេហានៅ ខាងក្រៅវិញ គឺផ្ទុយពីនេះ វាជួយឱ្យគេមានអារម្មណ៍ ពិសេសជានិច្ច ថ្វីបើមានការព្រួយបារម្ភក៏ដោយ ។
៣- ខ្វះពេលវេលាជជែកគ្នា
មានគ្រួសារជាច្រើន ក្នុងការជជែកគ្នាតែងប្រើ ពាក្យមិនបានត្រឹមត្រូវ និង ប្រើអាកប្បកិរិយាមិន ល្អដាក់គ្នាដែលពិបាកទទួលយក ។ ពួកគេរិះគន់គ្នា ខឹងគ្នា និង ធ្វើឱ្យរបួសផ្លូវចិត្តដល់គ្នា បង្កភាពមិន ចុះសម្រុងក្នុងគ្រួសារ បែបនេះវាធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរចំពោះមនោសញ្ចោតនាគ្រួសារ ។
* ទប់ស្កាត់ការស៊ីក្រៅ
១- ចូរបង្កើតទម្លាប់ដាក់គូជីវិតរបស់អ្នកឱ្យនៅ លើគេបង្អស់
រវាងការងារ កូនចៅ គ្រួសារ ជាដើម អ្នក គួរតែហ្វឹកហាត់ខ្លួនឯងនូវទម្លាប់ដាក់គូជីវិតរបស់ អ្នកឱ្យស្ថិតក្នុងការយកចិត្តទុកដាក់លើគេបង្អស់ ។ បើអ្នកមិនបានរៀបចំឱ្យបានត្រឹមត្រូវ និង មិនសម ហេតុផល មនោសញ្ចោតនារបស់អ្នកទាំងពីរងាយ នឹងត្រូវ ប្រេះស្រាំ ។
២- ផ្លាស់ប្តូរ
ប្តីប្រពន្ធគួរតែរកវិធីធ្វើឱ្យអ្វីៗមានភាពថ្មីដើម្បីចៀសវាងអារម្មណ៍ធុញទ្រាន់ក្នុងជីវិត ។ ចូរចាប់ ផ្តើមយកចិត្តទុកដាក់ពីបញ្ហាតូចបំផុតសម្រាប់ភាគីម្ខាងទៀត ប្រសិនអ្នកយកចិត្តទុកដាក់ទៅលើការ ស្នើរបស់គាត់ នោះស្នេហារបស់អ្នកទាំងពីរនឹង កក្រើក រំជើបរំជួលដោយភាពផ្អែមត្រជាក់មិនខាន ។
៣- ជ្រើសពាក្យនៅពេលនិយាយ
ការនិយាយគ្នាអាចជាប្រការមួយជួយធ្វើឱ្យ មនោសញ្ចោតនាមានភាពល្អប្រសើរ ព្រោះថាអ្នក ទាំងពីរនឹងកាន់តែយល់ចិត្តគ្នា ក៏ប៉ុន្តែវាក៏អាច បណ្តាលឱ្យកើតបញ្ហាបានដែរ ដោយសារថាវា នឹងប៉ះពាល់ផ្លូវចិត្តរបស់អ្នកទាំងពីរ បើអ្នកមិនចេះ ប្រើប្រាស់វិធី និង ពេលវេលាសម្រាប់និយាយគ្នា ។ អ្នកគួរជ្រើសរើសពេលវេលាសមស្របក្នុងការជជែក គ្នា ព្យាយាមយោគយល់ឱ្យបានច្រើន ចៀសវាង បញ្ហាតានតឹងដើម្បីរក្សាភាពសុខដុមនៅក្នុងគ្រួសារ ។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែចេះយកចិត្តទុកដាក់ និង គោរព មតិរបស់ភាគីម្ខាងទៀត ហើយបង្កើតនូវ ប្រការដែលអ្នកទាំងពីរមានការយកចិត្តទុកដាក់ និង មានគំនិតដូចគ្នា ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment