ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដូនពេញ បានចាប់ជនសង្ស័យ ២នាក់ បន្ទាប់ ពីពួកគេចូលកាច់សោម៉ូតូនៅក្នុងផ្ទះ កាលពី វេលាម៉ោង២យប់រំលងអធ្រាត្រ ចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១១ ស្ថិតនៅផ្ទះមួយ កន្លែង តាមបណ្ដោយផ្លូវលេខ ១៨៨ សង្កាត់ ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានសមត្ថ កិច្ចបញ្ជាក់ថា មានឈ្មោះ ស្រី ចាន់ណារ៉េត អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និង ម្នាក់ទៀត ឈ្មោះ អេង សាវ៉ាន អាយុជាង ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកនៅរតនាគារ ជាតិ ។សមត្ថកិច្ចបានបន្ដថា ខណៈដែលជន រងគ្រោះឈ្មោះ វណ្ណ សារិទ្ធ អាយុ ២៣ឆ្នាំ ចូលដេក ដោយសារតែស្រវឹង ហើយឱ្យប្អូន ចាំចាក់សោឱ្យ ស្រាប់តែជនសង្ស័យ ទាំងពីរ ធ្វើសកម្មភាព ចូលកាច់សោម៉ូតូម៉ាកឃ្លីក នៅក្នុងផ្ទះតែម្ដង។ ភ្លាមៗនោះក៏មានការ ឆោឡោកើតឡើង ធ្វើឱ្យកម្លាំងកងរាជ អាវុធហត្ថខណ្ឌដូនពេញ តាមចាប់ ភ្លាមៗតែ ម្ដង៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_s7bgfXT_1X47SawEA4KiXbi0PiwHg5IkrBYhqH62it605rVjqg2QkvGABvwIXqDujK5KrinhEj8T_aGewUMzu9nK4iEUb3ynUbDVMBNC3zdNB9RnE2bIA=s0-d)
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានសមត្ថ កិច្ចបញ្ជាក់ថា មានឈ្មោះ ស្រី ចាន់ណារ៉េត អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និង ម្នាក់ទៀត ឈ្មោះ អេង សាវ៉ាន អាយុជាង ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកនៅរតនាគារ ជាតិ ។សមត្ថកិច្ចបានបន្ដថា ខណៈដែលជន រងគ្រោះឈ្មោះ វណ្ណ សារិទ្ធ អាយុ ២៣ឆ្នាំ ចូលដេក ដោយសារតែស្រវឹង ហើយឱ្យប្អូន ចាំចាក់សោឱ្យ ស្រាប់តែជនសង្ស័យ ទាំងពីរ ធ្វើសកម្មភាព ចូលកាច់សោម៉ូតូម៉ាកឃ្លីក នៅក្នុងផ្ទះតែម្ដង។ ភ្លាមៗនោះក៏មានការ ឆោឡោកើតឡើង ធ្វើឱ្យកម្លាំងកងរាជ អាវុធហត្ថខណ្ឌដូនពេញ តាមចាប់ ភ្លាមៗតែ ម្ដង៕
No comments:
Post a Comment