រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ កក្កដា ថៅកែកុងស៊ីទទួលបញ្ចាំរថយន្ត២នាក់មានទីតាំងនៅមុខមជ្ឈ មណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងខណ្ឌទួលគោក បានចូលខ្លួនទៅឆ្លើយបំភ្លឺជូនតំណាងអយ្យការសាលាដំបូងរាជធានី បន្ទាប់ពីមន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃម្នាក់ចូលឆ្លើយបំភ្លឺរួចហើយកាលពីល្ងាច ថ្ងៃទី២៥ កក្កដា ពាក់ព័ន្ធលើបណ្តឹងមួយដែលដើមបណ្តឹងប្តឹងនាងជួន ចាន់រតនា ហៅក្អយ ពីបទរំលោភលើសេចក្តីទុកចិត្តដោយឆបោករថយន្តចំនួន៣គ្រឿង ។
ថៅកែកុងស៊ីទទួលបញ្ចាំរថយន្តម្នាក់ឈ្មោះ ហ៊ី ទូច និងម្នាក់ទៀតឈ្មោះលី សុខពេជ្រ ។ចំណែកមន្ត្រីនគរបាលក្រសួងមហាផ្ទៃគឺលោកវរសេនីយ៍ត្រី ប៉ាល់ សុធី អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។ លោកប៉ាល់ សុធី បានចូលឆ្លើយអះអាងថា គាត់ពុំមានពាក់ព័ន្ធរឿងនេះទេ ។ រីឯថៅកែកុងស៊ីបញ្ចាំរថយន្តវិញបានបំភ្លឺដល់តំណាងអយ្យការ ថា គេពិតជាទទួលបញ្ចាំរថយន្តពីនាងក្អយមែន ប៉ុន្តែមានតែមួយគ្រឿងប៉ុណ្ណោះ ដោយគ្មានលិខិតស្នាមអ្វីទាំងអស់ ។ នេះតាមប្រភពនៅសាលាដំបូងរាជធានីភ្នំពេញប្រាប់ឱ្យដឹង ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ក្រោយពីតំណាងអយ្យការសាកសួរមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ម្នាក់ និងថៅកែកុងស៊ីទទួលបញ្ចាំរថយន្តពីនាងក្អយហើយ សំណុំរឿងនេះត្រូវបានពិចារណាទៅលើបុគ្គលណាដែលនឹងត្រូវ ចោទប្រកាន់ដាក់ទៅចៅក្រមស៊ើបអង្កេត ដើម្បីចាត់ការបន្ត ។ពាក់ព័ន្ធរឿងកុងស៊ីទទួលបញ្ចាំរថយន្ត ម៉ូតូ ឬទ្រព្យសម្បត្តិផ្សេងទៀត សាធារណជនធ្លាប់កោតសរសើេរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រើកណ្តាប់ដៃដែកឱ្យសមត្ថកិច្ចរាជធានី-ខេត្ត -ក្រុងកំចាត់ និងបោសសំអាតទីតាំងឈ្មួញរកស៊ីទទួលបញ្ចាំ ទាំងមានច្បាប់ អត់ច្បាប់ កាលពីឆ្នាំកន្លងទៅ ។
កណ្តាប់ដៃដែកនោះពិតជាមានប្រសិទ្ធភាព ដោយរថយន្ត និងម៉ូតូរាប់ពាន់គ្រឿងត្រូវបានឃាត់ទុកទូទាំងប្រទេស និងថៅកែកុងស៊ីខ្លះ ក៏ត្រូវឃាត់ខ្លួនដែរ ព្រោះរកស៊ីជាមួយចោរ ។ សកម្មភាពពេលនោះ ជាភ្លើងកម្តៅមួយដែលប្រមុខរាជរដ្ឋាភិបាលផ្តោតការយក ចិត្តទុកដាក់ចំពោះអ្នករកស៊ីទទួលបញ្ចាំដែលយានយន្តខ្លះ ពាក់ព័ន្ធចោរកម្ម និងហាក់ដូចជាកំចាត់ ឬបំបែក សំបុកចោរលួច ចោរឆក់ ចោរប្លន់ដែរ ។ ដូចពាក្យមួយឃ្លាថា បើគ្មានអ្នកទិញ ក៏គ្មានអ្នកលក់ ដែរ» ន័យនេះបញ្ជាក់ថា «បើគ្មានអ្នកទិញក៏ចោរមិនដឹងលួច ឬប្លន់យកទៅលក់នៅកន្លែងណាដែរ ។

ពេលនេះទីផ្សារងងឹតបានកើតឡើងវិញដូចដែកចកដូចជា កុងស៊ីទទួលបញ្ចាំមានដល់ទៅ៤កន្លែងដែលរកស៊ីទទួលបញ្ចាំ របស់គ្រប់ប្រភេទពីក្រុមញៀនល្បែងស៊ីសង ។បណ្តឹងថ្មីសន្លាងមួយបានដាក់ចូលសាលាដំបូង រាជធានីរួចហើយ កាលពីថ្ងៃទី១៨ កក្កដា ប្តឹងនាងជួន ចាន់រតនា ហៅក្អយ តារាកំប្លែងដែលបាត់ឈ្មោះក្នុងពិភពសិល្បៈទៅហើយ គឺជាសំណុំរឿងតែមួយដូចគ្នាពីបទរំលោភលើសេចក្តីទុកចិត្ត គឺជួលរថយន្តជិះយកទៅបញ្ចាំបាត់ឈឹងតែម្តង ។
ដើមបណ្តឹងថ្មីនេះឈ្មោះប្រាក់ វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ១៥C ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
តាម ដំណើររឿងនេះ បានឱ្យដឹងតាមពាក្យបណ្តឹងថា កាលពីថ្ងៃទី២២ មករា ឆ្នាំ២០១១ នាងជួន ចាន់រតនា ហៅក្អយ បានទៅសុំជួលរថយន្តពីដើមបណ្តឹង១គ្រឿង ម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H-6787 ក្នុងតម្លៃ៧០០ដុល្លារ ក្នុង១ខែ ហើយបានធ្វើកិច្ចសន្យាសុំជួលរយៈពេល៦ខែ ។ ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកនាងក្អយ បានសុំជួលរថយន្ត១គ្រឿងទៀតម៉ាកឡិចស៊ីស 470 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-8911 តម្លៃ១.២០០ដុល្លារ ក្នុង១ខែ ដោយធ្វើកិច្ចសន្យារយៈពេល១ឆ្នាំ គិតពីថ្ងៃទី២២ មករា ២០១១ ទៅ ។
បន្ទាប់ពីនេះ នាងក្អយ បានសុំជួលរថយន្ត១គ្រឿងទៀតម៉ាកឡិចស៊ីស RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-1897 តម្លៃ៧០០ដុល្លារ ក្នុង១ខែ កំណត់រយៈពេល៦ខែទៀត គិតពីថ្ងៃទី២៣ មករា ឆ្នាំ២០១១ ទៅ។ ដំណើររឿងចែងថា បន្ទាប់ពីនាងក្អយ បានជួលរថយន្តទាំង៣គ្រឿងនោះហើយ នាងបានឱ្យប្រាក់ថ្លៃឈ្នួលតែ១ខែគត់។ ពេលនោះម្ចាស់រថយន្ត (ប្រាក់ វុទ្ធី) បានទំនាក់ទំនងទូរស័ព្ទសាកសួរ ដើម្បីឱ្យនាងយកប្រាក់មកបង់ប្រចាំខែសម្រាប់រថយន្តទាំង ៣គ្រឿង តែនាងក្អយ បានព្យាយាមគេចវេះ មិនព្រមជួបម្ចាស់រថយន្តទេ និងចេះតែសន្យាចាំថ្ងៃនេះ ថ្ងៃនោះ មិនទៀងទាត់ឡើយ។ ដោយមើលឃើញទង្វើនាងក្អយ មិនគោរពកិច្ចសន្យា ម្ចាស់រថយន្តបានទូរស័ព្ទបញ្ជាក់ប្រាប់នាងក្អយ ចុងក្រោយថា សុំឱ្យនាងយករថយន្តទាំង៣គ្រឿងនោះមកប្រគល់ឱ្យវិញ ។ ចុងក្រោយទើបនាងអង្វរក ហើយបញ្ជាក់ប្រាប់ថា រថយន្តទាំង៣គ្រឿងនេះនាងបានដាក់បញ្ចាំទៅឱ្យឈ្មោះហ៊ី ទូច និងឈ្មោះពេជ្រ យកប្រាក់ចូលកាស៊ីណូចាញ់អស់ហើយ ៕

No comments:
Post a Comment