ភ្នំពេញ ៖ លោកតាវ័យ៦២ឆ្នាំដែលប្រជាជនអះអាងថាមានជំងឺសរសៃប្រសាទយូរ ឆ្នាំហើយបានមកអង្គុយចំកណ្ដាលផ្លូវហើយត្រូវបានម៉ូតូធុនធំបុក ដួលបោកក្បាលស្លាប់ភ្លាមៗហើយម៉ូតូបើកគេចបាត់ស្រមោល។គ្រោះថ្នាក់បានកើតឡើងនៅម៉ោង៧យប់ថ្ងៃទី២៦ខែ កក្កដាឆ្នាំ២០១១នៅតាមបណ្ដាយផ្លូវជជាតិលេខ១ខាងលិចផ្សារវត្តមុនីប្រមាណ ២០០ម៉ែត្រស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។
សាក្សីបាននិយាយថាលោកតារងគ្រោះឈ្មោះ ម៉ៅ មុត អាយុ៦២ឆ្នាំស្នាក់នៅសង្កាត់កើតហេតុខាងលើ ជារៀងរាល់ថ្ងៃគាត់តែងតែមកឈរឬអង្គុយចំកណ្ដាលផ្លូវហើយត្រូវបានប្រជាជន អូសដៃគាត់មកខាងឬនាំយកទៅផ្ទះគាត់ដែលនៅជិតនោះ។ប៉ុន្តែនៅយប់កើតហេតុលោក តាបានទៅអង្គុយចំកណ្ដាលផ្លូវស្រាប់តែមានម៉ូតូធុនធំបើកពីភ្នំពេញទៅ កៀនស្វាយបុកលោកតាដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗតែម្ដងចំណែកម៉ូតូប ង្កបានបើកគេចខ្លួនបាត់ស្រមោល៕

No comments:
Post a Comment