Wednesday, July 27, 2011
បុរសប្រមឹកប្រពន្ធរត់ចោលទៅយកប្តីថ្មីទីបំផុតចង.កធ្វើអត្តឃាត
ខេត្តកំពង់ឆ្នាំង ៖ ដោយអស់សង្ឃឹមក្នុងឆាកជីវិតបុរសម្នាក់បានចង.ក ធ្វើអត្តឃាតកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៦ កក្កដា នៅនឹងដើមស្វាយក្រោយផ្ទះ ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។
តាមព័ត៌មានពីលោកប៊ុន សុះ អធិការរងស្រុកទឹកផុសបានឱ្យដឹងថា បុរសប្រមឹកស្រានេះឈ្មោះញឹក ពក អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ។ ប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃកើតហេតុនោះស្ត្រីជាម្តាយឈ្មោះជួន សំបូរ អាយុ៥៣ឆ្នាំ បានក្រោកពីដំណេក ហើយដើរចេញពីផ្ទះហើយដើរចេញទៅក្រោយក៏ស្រាប់តែឃើញកូនប្រុសចង.ក នឹងខ្សែអង្រឹងជាប់ទៅនឹងដើមស្វាយស្លាប់បាត់ទៅហើយ។ភ្លាមនោះគាត់ក៏បានរាយការណ៍ ប្រាប់ប៉ូលិសស្រុកមកពិនិត្យសាកសពឃើញថា ពិតជាស្លាប់ដោយសារចង.កប្រាកដមែន ។ ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ លោកអធិការរងបានបញ្ជាក់ថា បុរសរូបនោះផឹកស្រវឹងមិនស្វាង ហើយប្រពន្ធទ្រាំមិនបានក៏រត់ចោលទៅមានប្តីថ្មីបាត់ទៅ។
ចំណែកបុរសរូបនោះនៅម្នាក់ឯងហើយផឹកស្រារហូតមានជំងឺសរសៃប្រសាទទៅព្យាបាលដល់ភ្នំពេញ ប៉ុន្តែមិនបានធូរស្រាលឡើយ។ នៅល្ងាចថ្ងៃទី២៥ កក្កដា ស្ត្រីជាម្តាយបានរៀបបាយឱ្យកូនហូបជាធម្មតាលុះព្រឹកឡើងស្រាប់តែកូនប្រមឹកនោះចង.កសម្លាប់ខ្លួន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment