Wednesday, July 27, 2011

ប្រឡង​បាក់​ឌុប​បាន​តែ​១​ថ្ងៃ​ជួប​គ្រោះ​ថ្នាក់​ចរាចរ​

 
កំពង់ឆ្នាំង ៖ មនុស្ស​៤​នាក់​បាន​រង​របួស​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​វេលា​ម៉ោង​១៩​យប់​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១១​ នៅ​ភូមិ​ខ្វិត​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀ​ ដែល​បង្ក​ឡើង​ដោយ​នារី​ជា​សិស្ស​ថ្នាក់​ទី​១២​ជិះ​ម៉ូតូ​បុក​រទេះ​គោ​ពី​ ក្រោយ​ពេញ​ទំហឹង​​បណ្ដាល​អោយ​មនុស្ស​៤​នាក់​រង​របួស​ក្នុង​នោះ​៣​នាក់​របួស​ ធ្ងន់​។
នារីរងគ្រោះឈ្មោះ​ ស្រី វណ្ណាសូរិយា​ អាយុ២០​ឆ្នាំរស់នៅភូមិ​ឃ្លាំងប្រាក់​ សង្កាត់ប្អេរ ​ក្រុងកំពង់ឆ្នាំង​ បើកបរម៉ូតូម៉ាក​ C125​ ពណ៌ខ្មៅ​សេរី២០១០​អត់ស្លាកលេខ​បើកបរពី​ក្រុងកំពង់​ឆ្នាំងទៅផ្សារពង្រ​ ។ពេលបើកដល់​ចំណុចកើតហេតុ​ក៏បានបុក​រទេះគោពី​ក្រោយដែល​កំពុងធ្វើ​ដំណើរស្រប​ ទិសគ្នាបណ្ដាល​អោយរទេះ​គោក្រឡាប់​បះជើងលើផ្លូវ​ជាតិ​និងបណ្ដាល​អោយមនុស្ស​ ៤នាក់រងរបួស​ត្រូវបាន​គ្រួសារបញ្ជូន​ទៅមន្ទីរពេទ្យ​ខេត្តទាំងយប់​៕​

No comments: