Wednesday, July 27, 2011

បុរសជនជាតិចិនដីគោក​ម្នាក់ស្លាប់​​នៅក្នុង​បន្ទប់ធ្វើការ​


រាជធានីភ្នំពេញ​​ ៖ ​​​បុរសជនជាតិ​ចិន​ដី​គោកម្នាក់​​​​ស្លាប់នៅក្នុងបន្ទប់ធ្វើការ​នៃ​រោង​ចក្រ ​​​​កាត់ដេរសម្លៀកបំពាក់យីហោ​ជូ សីញ ​ហ្គា​មិន ស្ថិតក្នុង​ក្រុមទី​​​៣ ភូមិខ្ទរ ​​សង្កាត់ព្រៃ​​​លៀប ខណ្ឌ​ឫស្សីកែវ ​កាលពីវេលាម៉ោង​​​​៩​យប់ថ្ងៃទី​​​​២២ កក្កដា ​​​ក្រោយពេល​​ផ្ញើ​​សារ​ប្រាប់​​​ប្រពន្ធ​ថា រូបគាត់មិនស្រួលខ្លួន​។សាកសព​​បុរស​ដែលស្លាប់​​ឈ្មោះ​​​ឆាវ ប៉ ​អាយុ​​៣៧​ឆ្នាំ ​​ជនជាតិដីគោក ជា​​បុគ្គលិក​​​រោង​ចក្រ​​កាត់ដេរសម្លៀកបំពាក់​​​ ស្នាក់នៅ​​រោងចក្រ​តែម្តង មានប្រពន្ធឈ្មោះ​​​​ហួង ​​សៀចាវ អាយុ​​​៣១​ឆ្នាំ ​​ជនជាតិចិនដីគោកដូចគ្នា ​ធ្វើការនៅ​ក្រុម​ហ៊ុន​​​​ហៅអុីង ស្ថិត​នៅសង្កាត់​​បឹង​កក់​ទី​​២ ខណ្ឌ​ទួលគោក​។
តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​ឈ្មោះ​ហួង សៀ​ចាវ ឱ្យ​ដឹង​ថា ប្ដី​របស់​នាង​កាលពី​វេលា​ម៉ោង​៤​រសៀល​​បាន​ផ្ញើ​សា​ទៅ​ប្រាប់​ថា​ គាត់​មិន​ស្រួល​ខ្លួន ពេល​នោះ​នាង​បាន​ទូរស័ព្ទ​មក​ប្រាប់​ថាឱ្យ​សុំ​ច្បាប់​ទៅ​គ្លីនិក​ឡុ​ង ហួរ ដែល​មា​នទី​តាំងនៅ​តាម​វិ​ថី​នេរុហ៍ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក ។ នាង​បញ្ជាក់​ថា គ្លីនិក​នោះ​ជា​កន្លែង​ដែល​ប្ដី​តែងតែ​ទៅ​ពិនិត្យ​សុខភាព។ ​​បន្ទាប់​មក​ទៀត​នាង​ទូរស័ព្ទ​ទៅ​២​ដង​ទៀត​ តែ​គ្មាន​អ្នក​ទទួល ​ទើបចុងក្រោយ​​មាន​អ្នក​ទទួល​ប្រាប់​ថា ប្ដី​នាង​សន្លប់ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​​ម៉ែ​ត ។
ប្រភព​​ព័ត៌មាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ចូល​ក្នុង​ បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យ​ប្រាប់​ថា ស្លាប់​បាត់​ទៅ​ហើយ ក៏​បញ្ជូន​សាកសព​យក​ទៅ​តម្កល់​ទុក​នៅ​សាល​សព​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

No comments: