មន្ត្រីយោធាជាន់ខ្ពស់ប៉ាគីស្ថានមួយរូបបានជម្រាបគណៈកម្មការស៊ើបអង្កេតកម្រិតខ្ពស់មួយដែលបើកការស៊ើបអង្កេតលើប្រតិបត្តិការរបស់អាមេរិក សម្លាប់មេដឹកនាំបណ្តាញភេរវកម្មអាល់កៃដា អូសាម៉ា ប៊ីនឡាដេន នៅទីក្រុង Abbottabad ក្បែររដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី២ ឧសភា កន្លងមក ថា អាមេរិកបានធ្វើប្រតិបត្តិការនោះយ៉ាងសម្ងាត់មិនបានប្រាប់អង្គការសន្តិសុខប៉ាគីស្ថានជាមុននោះទេ ។
ប្រមុខប្រតិបត្តិការយោធាប៉ាគី ស្ថានរូបនេះ លោក Ashfaq Nadeem បានប្រាប់គណៈកម្មការស៊ើបអង្កេតថា សហរដ្ឋអាមេរិកមិនបានផ្តល់ព័ត៌មានអំពីវត្តមានរបស់ប៊ីនឡាដេន នៅក្នុងទីក្រុង Abbottabad ឬផ្តល់ព័ត៌មានមុនពេលបើកប្រតិបត្តិការដើម្បីសម្លាប់ប៊ីនឡាដេនឡើយ ។
នៅពេលឆ្លើយតបចំពោះសំណួរសួរដោយសមាជិកគណៈកម្មការស៊ើបអង្កេតទាក់ទងទៅនឹងវត្តមានរបស់ប៊ីនឡាដេន នៅក្នុងទីក្រុង Abbottabad លោក Nadeem និយាយថា តំបន់និវេសនដ្ឋានរបស់ប៊ីនឡាដេន ជាតំបន់បណ្តោះអាសន្នដូច្នេះ ពុំមានការដាក់ពង្រាយកងទ័ពនៅតំបន់នោះទេ ៕
No comments:
Post a Comment