មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់បាត់បង់ជីវិតដោយសារការបាក់ដីនៅភាគខាងជើងហ្វីលីពីននៅពេលខ្យល់ព្យុះត្រូពីកាល់ឈ្មោះ Nock-Ten បន្តបោកបក់លើតំបន់នេះ ហើយនាំមកជាមួយនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងបង្កឱ្យកើតមានទឹកជំនន់។
ការបាក់ដីនោះកើតឡើងដោយសារការធ្លាក់ភ្លៀងខ្លាំងនៅតំបន់ Gabon Pioduran Po-langui និងតំបន់ Basicao បណ្តាលឱ្យស្លាប់មនុស្ស១០នាក់ ចំណែកមនុសម្នាក់ទៀតនៅតំបន់ Tiwi ស្លាប់ដោយសារខ្សែភ្លើងឆក់។ នាយកដ្ឋានទប់ស្កាត់គ្រោះមហន្តរាយហ្វីលី ពីនបានព្រមានថា នៅតំបន់កើតមានការបាក់ដិទាំងនោះមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ ៕
No comments:
Post a Comment