រាជធានីភ្នំពេញ ៖ ទឹកប្រាក់សប្បុរសចំនួន១០ដុល្លារដែលផ្ញើតាមរយៈកោះសន្តិ ភាពត្រូវបានប្រគល់ដល់យុវកម្មកររងគ្រោះកាលពីថ្ងៃទី២៥ កក្កដា ។ ប្រាក់អំណោយនេះគឺបានទទួលពីលោកឧត្តមសេនីយ៍ត្រីកែវ សារ៉ុម នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស ។ អស់រយៈពេលជាច្រើនថ្ងៃហើយដែលកម្មករសំណង់វារីអគ្គិសនីភ្នំកំចាយឈ្មោះទូច ដារ៉ូ ត្រូវដែកថ្នាំងអំពៅបុកទម្លុះឆ្អឹងខ្នងធ្លាយដល់គូទនោះ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៃមន្ទីរពេទ្យ កាល់ម៉ែត ។
អ្នកស្រីទូច ហ៊ន ត្រូវជាម្តាយបាននិយាយទាំងទឹកមុខក្រៀមក្រំក្នុងមន្ទីរពេទ្យថា កូនប្រុសគាត់ឈ្មោះទូច ដារ៉ូ អាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ជាកូនទី៥ ក្នុងចំណោមកូន៦នាក់ ។ ដារ៉ូជាអតីតសិស្សអនុវិទ្យាល័យចក្រីទីង ហើយឈប់រៀនត្រឹមថ្នាក់ទី១០ ព្រោះជីវភាពគ្រួសារខ្វះខាត ទើបមកសុំធ្វើការជាកម្មករនៅការដ្ឋានសាងសង់វារីអគ្គិសនីភ្នំកំចាយ ស្ថិតក្នុងស្រុកទឹកឈូ ។ កូនប្រុសគាត់បម្រើការងារនៅទីនោះបានរយៈពេលពីរខែ ក៏ជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរធ្លាក់ដែកថ្នាំង អំពៅចាក់ចំខ្នងធ្លាយមកគូទកាលពីថ្ងៃទី១៩ កក្កដា វេលាម៉ោង៩ និង៣០នាទីព្រឹក ហើយត្រូវគេដឹកបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែតនាថ្ងៃដដែល ។
គាត់ព្រមទាំងប្តីមានការរន្ធត់ស្ទើរគាំងបេះដូងស្លាប់ចោលកូន ខណៈពេលដែលគេទូរស័ព្ទមកប្រាប់ថា កូនប្រុស ត្រូវដែកដោតជាប់ឆ្អឹងខ្នងធ្លាយមកគូទ ។ចំណែកលោកអ៊ុក ស៊ុនដែលត្រូវជាឪពុករបស់កម្មកររងគ្រោះខាងលើបញ្ជាក់ថា ពេលកូនគាត់ជួបហេតុការណ៍នេះត្រូវបានខាងក្រុមហ៊ុនសាងសង់វារីអគ្គិសនីភ្នំកំចាយជួយចេញលើការចំណាយវះកាត់ និងការស្នាក់នៅក្នុងមន្ទីរពេទ្យ ក៏បុ៉ន្តែទោះជាយ៉ាងណាក្រុមគ្រួសាររបស់ គាត់ពេលនេះកំពុងជួបការខ្វះខាតជាខ្លាំង ។

លោកក៏សុំថ្លែងអំណរគុណដល់មន្ទីរពេទ្យកាល់ម៉ែតដែលជួយសង្គ្រោះជីវិតកូនគាត់ឱ្យចាក ផុតពីសេចក្តីស្លាប់ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានផ្តល់អំណោយជាប្រាក់ ដ៏មានតម្លៃនេះជួបប្រសព្វតែពុទ្ធពរបួនប្រការកុំបីឃ្លៀងឃ្លាត ឡើយ ៕
No comments:
Post a Comment