Wednesday, July 27, 2011
ស្ត្រីអ្នកទេសចរជនជាតិអង់គ្លេសកើតជំងឺបេះដូងស្លាប់ក្នុងផ្ទះជួល
ខេត្តព្រះសីហនុ ៖ ដោយសារតែជំងឺបេះដូងរ៉ាំរ៉ៃអស់រយៈពេល៤ឆ្នាំមកហើយ បណ្តាលឱ្យស្រ្តីជនជាតិអង់គ្លេសម្នាក់ស្លាប់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីជនជាតិអង់គ្លេសរូបនេះឈ្មោះ ROBSON JAYអាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៣០៧១១៩០៥១ ចុះថ្ងៃទី២២ មេសា ឆ្នាំ២០០៨ ផុតកំណត់ថ្ងៃទី២២ មករា ឆ្នាំ២០១៩ មានប្តីឈ្មោះ WOODS DALERICHARDអាយុ៥៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៣០៣៥៣០៣៤២ មកកម្ពុជាជាអ្នកទេសចរតាមច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
បើតាមម្ចាស់ផ្ទះជួលឈ្មោះនាង សុភឿន ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើការអះអាងថា ជនបរទេសទាំងពីរនាក់បានមកជួលផ្ទះគាត់ស្នាក់នៅប្រហែល១ខែមកហើយដោយក្នុង១ខែតម្លៃ៨០ដុល្លារ ។ លុះនៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី២៦ កក្កដា នោះ បុរសឈ្មោះWOODS SDALERICHARD ជាប្តីបានមកប្រាប់ថា ប្រពន្ធគាត់ស្លាប់ ពេលនោះរូប គាត់ជាម្ចាស់ផ្ទះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ប៉ូលិសតែម្តង ។
លោកសែជូ សុរិទ្ឋិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តដែលទទួលបន្ទុកពិនិត្យសពបានថ្លែងថា ស្ត្រីជនជាតិអង់គ្លេសរូបនេះ ស្លាប់ដោយជំងឺបេះដូងរ៉ាំរ៉ៃ ហើយបានស្លាប់នៅអំឡុងម៉ោង៤រសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យ ប្តីដើម្បីរក្សាទុករង់ចាំស្ថានទូតមកទទួលយកទៅចាត់ចែងបញ្ជូនទៅស្រុកកំណើតវិញ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment