Wednesday, July 27, 2011

នាង​ Vonnie Lui ខ្ញុំ​គឺ​ជាតារា​ភាពយន្ត​​ មិន​មែន​ជា​ស្រី​ពេសន្យា​ទេ

ខ្សែភាពយន្ត 3D Sex and Zen: Extreme Ecstasyដែលមានរយៈពេល១ម៉ោងនិង២៨​នាទី ដែលបានដាក់បញ្ចាំងទីក្រុងហុងកុង ប្រទេស​​កូរ៉េខាងត្បូង អូស្រ្តាលី​ និងប្រទេសញូវ​ហ្សេ​ឡែន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១១​កន្លង​មក​នោះ បានធ្វើឱ្យទស្សនិកជនជក់ចិត្ត​និង​កោតសរសើរពីស្នាដៃដឹកនាំដ៏ល្អឥតខ្ចោះរបស់​ លោកChristopher​ Suenប្រចាំឆ្នាំ២០១១នេះ។
កាលពីពេលថ្មីៗនេះ នាងVonnie Lui ដែល គេហៅថា ជាតារាសិចស៊ីបំផុតនៅហុងកុង និង​ជា​តួសម្តែងក្នុងរឿង Sex and Zen: Extreme Ecstasy បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និ សីទកាសែតស្តីពីខ្សែភាពយន្តកាលពីខែមីនា នោះថា ក្រៅពីស្លៀករ៉ូបស្តើងបិទបាំងបន្តិបន្តួច នាងគ្មានស្លៀកអ្វីទាំងអស់។ តារាភាពយន្តអាយុ​២៧ឆ្នាំរូបនោះ​​ត្រូវបានគេចាត់ចូលក្នុងជំពូក​ តារាសម្តែងប្រភេទទី៣នោះបាននិយាយថា «ខ្ញុំគិតថា​​បណ្តាប្រទេសទាំងអស់ដែលផលិត​ខ្សែ​ ភាពយន្តគឺពិតជាត្រូវការតារាសម្តែងបែបនេះ ឈុតឆាកអាក្រាតកាយដែលនាងខ្ញុំបានសម្តែង គឺមិនខុសប្លែកពីការសម្តែងរបស់តួអង្គដទៃទៀតឡើយ»។ តែទោះបីជាយ៉ាងណាក្តី​ នាងទទួល​រងនូវការរិះគន់ពីសាធារណជនយ៉ាងច្រើនចំពោះ​ឈុតឆាកនៃការសម្តែងរបស់នាង។
ដោយមានប្រតិកម្ម និងការទិតៀនយ៉ាង​ខ្លាំងតាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកថា​នាង​ ជាមនុស្សមិនចេះលាក់បាំងកេរ្តិ៍ខ្មាសនោះ នាង​Lui បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយនៅ​ហុងកុងថា «នាងខ្ញុំ​ពិតជាបានថតទៅ​តាមលក្ខខណ្ឌនៅក្នុង​កិច្ចសន្យាពិតប្រាដកមែន ប៉ុន្តែ​ខ្ញុំមិនបានថតអាក្រាតកាយរហូតដល់​ចប់​សាច់​រឿងនោះទេ ហេតុអ្វីបានជាពួកគេ​សំដៅ​លើរូបខ្ញុំ​តែ​ម្នាក់ឯងបែបនេះ? វាធ្វើឱ្យនាងខ្ញុំ​​មាន​អារម្មណ៍​​ថា នាងខ្ញុំមិនមែនជាតារាសម្តែង តែគឺ​ជា​ស្រី​ពេស្យា​ទៅវិញ។ នាងខ្ញុំ​មានអារម្មណ៍ថា ​កំពុង​ទទួល​រងនូវការប្រមាថមើលងាយពី​មហា​ជនខ្លាំងណាស់» ។
ទាក់ទិននឹងការសម្តែងក្នុងខ្សែភាពយន្ត 3D Sex and Zen: Extreme Ecstasy  នេះ លោក Christopher Suen ជាអ្នកដឹកនាំរឿងបាន តម្រូវឱ្យនាងLui សម្តែងជាតួប្រុសផង និងជាតួ ស្រីផង។ ដូច្នេះនាងត្រូវអានលំនាំនៃសាច់រឿង ពីការធ្វើឥរិយាបថរបស់មនុស្សប្រុសមុនពេល នាងសម្តែងជាមួយតួអង្គសូនរូប ហើយក្នុងនេះ​ក៏មានតារាភាពយន្តជប៉ុននាង Saori Hara និង Yukiko Suo ចូលរួមសម្តែង​ផងដែរ ។
នៅក្នុងការឆ្លើយឆ្លងតាមរយៈអ៊ីម៉ែលជាមួយប្រព័ន្ធផ្សព្វផ្សាយFiRSTនាងឱ្យដឹងថា ​ រវាង​នាង​ជាមួយតារាភាពយន្តជប៉ុននោះគឺពុំមានការ​ប្រកួត​ប្រជែងអ្វីទេ ពួកគេម្នាក់ៗមានឈុតឆាក​សម្តែងផ្សេងៗគ្នា ហើយចង់ឱ្យការសម្តែង​របស់​ពួកគេមានភាពល្បីល្បាញប៉ុណ្ណោះ។ នាងបាន​បន្តថា ពេលខ្លះពួកយើងជួយផ្លាស់ប្តូរ​សម្លៀក​​បំពាក់ឱ្យគ្នាទៅវិញ ថែមទាំងជួយការពារគ្នា នៅពេលមានមនុស្សចោមរោមមើលទៀតផង។ នាងបានរៀបរាប់ថា «ពួកយើងប្រើកាយវិការ សម្រាប់ទាក់ទងគ្នា​ ថ្វីដ្បិតពួកយើងមិនមាន ឈុត​សម្តែងជាមួយគ្នា ប៉ុន្តែពួកយើងសប្បាយ រីករាយក្នុងការសម្តែង និងមានអារម្មណ៍ដូចជា បងប្អូនអ៊ីចឹង»។ នាងបានបន្ថែមថា នាងមាន​អារម្មណ៍កក់ក្តៅនឹងសម្តែងជាមួយHayama ទោះបីជាឈុតឆាកនោះស្ថិតក្នុងទីជម្រៅរបស់ ពួកគេយ៉ាងណាក៏ដោយ។
ដោយឡែកលោកHayama អាយុ៣៧ឆ្នាំ តារាភាពយន្តជប៉ុនដែលបានមករស់នៅហុងកុង​ជាងមួយទស្សវត្សហើយនោះបានឱ្យដឹងថា នៅ​ក្នុងខ្សែភាពយន្ត 3D Sex and Zen: Extreme Ecstasyនេះ តម្រូវឱ្យគាត់ស្រាតជាច្រើនឈុត ប៉ុន្តែគាត់ពុំមានការបារម្ភអ្វីទេ ដោយសារតួ សម្តែង​ស្រីមានជំនាញច្បាស់លាស់។ គាត់បាន​និយាយថា «នៅពេលអ្នកផ្តោតអារម្មណ៍លើការ​សម្តែងរបស់អ្នកសូមអ្នកកុំគិតអ្វីផ្សេងឱ្យ​ សោះ»។គាត់បន្តថា​«មានតារាភាពយន្តស្រី​ជប៉ុន​​​ ស្អាតៗជាច្រើនបានប្រាប់ថាកុំឱ្យខ្ញុំមានអារម្មណ៍​តានតឹងនៅពេលសម្តែង ហើយថែមទាំង​បង្រៀន​ខ្ញុំពីរបៀបសម្តែងក្នុងឈុតឆាកផងដែរ»។
ក្នុងកិច្ចសម្ភាសន៍ជាមួយ CNNGo លោក Hayama បានឱ្យដឹងថា លោកយល់ព្រមធ្វើជា តួអង្គនេះ ព្រោះវាជាការចាប់ផ្តើមដំបូងរបស់ លោក។  លោកមានអារម្មណ៍អៀនខ្មាសយ៉ាង​ខ្លាំងក្នុងឈុតដំបូងរបស់លោក ដែលថតជា​មួយ​នាងHara ប៉ុន្តែក្រោយមក​នៅ​ក្នុង​ឈុត​នីមួយៗ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស្រាត ដូច្នេះ​បន្ទាប់​ពីពួកគេ​ស៊ាំទៅនឹងភាពអាក្រាតបែបនេះទៅ គឺអត់មាននរណាម្នាក់ចាប់អារម្មណ៍ថា លោក​ស្លៀកពាក់ឬមិនស្លៀកពាក់នោះទេ។
នៅចុងបញ្ចប់នៃខ្សែភាពយន្តនេះ គឺលាត​ត្រដាង​ពីភាពវិលវល់នៃការគេចចៀសរបស់​អ្នក​ប្រាជ្ញវ័យក្មេងក្នុងរាជវង្ស Ming ដែលមាន​ឈ្មោះWei Yangshen សម្តែងដោយលោក​Hiro Hayama ជាតារាភាពយន្តជប៉ុនរូបនេះ ដែលបានរកឃើញស្នេហាពិតនៅទីបញ្ចប់នៃ​សាច់​រឿង ហើយការថតរឿងនេះដែរ បាន ចំណាយ​ថវិកាអស់៣,២លានដុល្លារអាមេរិក ។
តាមរយៈរបាយការណ៍ Russell Edwards of Variety.com បានឱ្យដឹងថា ចំណូលដែល បានមកពីការដាក់បញ្ចាំងខ្សែភាពយន្ត 3D Sex and Zen: Extreme Ecstasy នេះ នៅថ្ងៃដំបូង គឺបានចំនួន៣៥១.០០០ដុល្លារអាមេរិក ស្មើនឹង​២.៧៩០.០០០ដុល្លារហុងកុង និងយកឈ្នះខ្សែ​ភាពយន្តរឿងTitanic និងរឿង Avatar’s ដែល រកចំណូលបាន២,៥លានដុល្លារហុងកុងប៉ុណ្ណោះ ក្នុងការដាក់បញ្ចាំងទូទាំងហុងកុងនៅក្នុងឆ្នាំ ២០០៩​ ហើយក្នុងរយៈពេល៤ថ្ងៃដំបូង ខ្សែភាព​យន្ត​នេះរក​ចំណូល​បាន១៣.១០៤.៩៨២​ដុល្លារ​ហុងកុង។ ក្រោយមកនៅថ្ងៃទី១៥ ខែមិថុនា រកចំណូលបានជាង៤០លានដុល្លារហុងកុង​បន្ថែមទៀតនៅទីក្រុងហុងកុង ៕

No comments: