Monday, August 8, 2011

ប្រពន្ធចូលចិត្ត តែប្តីមិនចង់

សំណួរ : នាងខ្ញុំជា មនុស្សម្នាក់ មានចំណូលចិត្ត រឿងថើបបំផុត តែគួរឱ្យ ខកចិត្តបំផុត ព្រោះស្វាមីនាងខ្ញុំ បែរជាគ្មាន ចំណូលចិត្ត ។ យើងទាំង ពីរនាក់ បានរៀបការ ជាមួយគ្នា អស់រយៈពេល ១៧ ឆ្នាំមកហើយ ចំណែក ក្នុងកិច្ចការ រួមភេទវិញ ពួកយើង មានដំណើរការ ដូចធម្មតា ។ នាងខ្ញុំគិតថា ថើបគឺជារឿង រ៉ូម៉ែនទិក និង សិចស៊ី តែគួរឱ្យ សោកស្តាយ ដោយសារស្វាមីខ្ញុំ មិនព្រមតបស្នង នៅពេលនាងខ្ញុំ ព្យាយាមថើប រូបគាត់ពេល មើលទូរទស្សន៍ ។ នាងខ្ញុំសារភាព តាមត្រង់ទៅចុះថា ពេលនេះនាង ខ្ញុំ មានអារម្មណ៍ រំខានបំផុត តើនាងខ្ញុំ គួរនិយាយ បែបណា ដើម្បីឱ្យគេមាន អារម្មណ៍ខឹងនឹង នាងខ្ញុំ?

ចម្លើយ : ប្រសិនបើពោល ឱ្យចំរឿង នេះវាជា ចំណូលចិត្តផ្ទាល់ របស់បុគ្គល អ្នកខ្លះពេលធ្វើ បែបនេះ ទទួលបាន អារម្មណ៍ល្អ និង ពេញចិត្តពេញថ្លើម នៅពេលបាន ទទួលរសជាតិ ថើបដ៏ស្រទន់ និង ទន់ភ្លន់ ។ ជាងនេះទៅទៀត ស្ត្រីនឹងទទួល បាន អារម្មណ៍ ស្រៀវស្រើប ទូទាំងរាងកាយ រួមទាំងអវយវភេទ ទៀតផង ព្រោះការប្រើប្រាស់ ចុងអណ្តាត និង បបូរមាត់ ចរន្តប្រសាទ នឹងនាំឆ្ពោះទៅកាន់ មជ្ឈមណ្ឌលសិច នៅត្រង់ខួរក្បាល ឆ្លងកាត់តាម ខួរឆ្អឹងខ្នង ទៅកាន់អវយវភេទ ជាហេតុធ្វើឱ្យ មាន អារម្មណ៍រំភើប ។ នេះជាហេតុផល ដែលធ្វើឱ្យ សុភាពស្ត្រីខ្លះ ទទួលបានអារម្មណ៍ ល្អបំផុត ។

ស្ត្រីភាគច្រើន មានចិន្តនាការ រឿងថើបគ្រាដំបូង ព្រោះវាជារឿង ដែលគួរឱ្យ រំភើបភ្ញាក់ផ្អើល ។ បេះដូងរបស់នាង នឹងលោតស្ទើរតែ ខុសចង្វាក់ក្រោយពេល ទទួលបានការ ត្រួសត្រាយផ្លូវ ទៅរក សមរភូមិសិច ។ នេះជា ហេតុផលរុញច្រាន ឱ្យស្ថាន ការណ៍នាពេលនោះ ត្រជាក់ ផ្អែមល្ហែម ដក់ជាប់នៅក្នុងចិត្ត ។ អ្វីទាំងអស់ដូចបាន រៀបរាប់មក ខាងលើនេះគឺ ជាអ្វីដែលនាង គួរប្រាប់ឱ្យ ស្វាមីនាងបានដឹង ។

ប្រសិនបើសិច រយៈពេល ១៧ ឆ្នាំមកនេះវា ក្លាយជារឿង ដែលគួរឱ្យធុញទ្រាន់ នឹងនាងមិនកើត មានអារម្មណ៍ នៅក្នុងចិត្ត ព្រោះតែស្វាមីគេ មិនសូវតបស្នង វាជា ពេលវេលាមួយ ដែលគួរមាន ការកែប្រែ ។ ហើយអ្វីដែល ចោទសួរថា គួរនិយាយ ដោយ របៀបណានោះ ជាការពិត នាងមិនចាំបាច់និយាយ អ្វីនោះទេ ប្រសិនបើរឿងនោះ វាជារឿងអវិជ្ជមាន តែបើលើកយកមក និយាយធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ ដល់គេ (ស្វាមី) ។ យកល្អនាងប្តូរ មកជាសិក្សាស្វែង យល់ពី ទំនាក់ទំនងថ្មីៗ ឱ្យកាន់តែ ស្អិតល្មួត ជាពិសេស ទៅលើការរួមភេទ ក្នុងចលនាដេក ជំនួសវិញ ។

បន្តទៅទៀត បើគេប្រតិបត្តិបានល្អ ក្នុងរឿងសិច គេនឹងមានអារម្មណ៍ ពេញចិត្តចំពោះ ទង្វើដែលគេបាន ធ្វើអស់ពីសមត្ថភាព មិនខាន ។ ដូច្នេះអាចពោល បានថា ការតបស្នងរបស់ អ្នកទាំងពីរ បានល្អហួសពី ការស្មាន ឬខកចិត្តនោះ គឺកើតចេញពី ចំណូលចិត្តរបស់ គេនោះឯង ៕

No comments: