Monday, August 8, 2011

ជិះ​ម៉ូតូ​ពេល​យប់​ខ្លាច​ចោរប្លន់​លឿន​ពេក​គេច​ឆ្កែ​មក​បុក​របង​ថ្ម​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ


  ភ្នំពេញ ៖ បុរស​វ័យ​ក្មេង​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​ជាង​ ២០​ឆ្នាំ​ ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​សារ​ជិះ​ម៉ូតូ​លឿន​ពេក​នៅ​ពេល​យប់​ ជ្រុល​ចង្កូត​បុក​របង​ថ្ម​ មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ថ្មី​ សង្កាត់​ ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​​កាល​ពី​ម៉ោង ​២០​និង​ ៣០​នាទី ​​នា​យប់​ថ្ងៃ​ទី​ ០៧ ​ខែ ​សីហា ​ឆ្នាំ​២០១១​។​សាក្សីនិយាយប្រាប់កម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋានថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូយ៉ាងលឿនតែម្នាក់ឯង តាមបណ្ដោយផ្លូវបេតុង លុះមកដល់ចំណុចមុខដីឡូត៍ លេខ ៧២ ក៏គេចឆ្កែ ដើមឆ្លងផ្លូវជ្រុលចង្កូតបុករបងថ្មប្រាវតែម្ដង។

  នៅ​កន្លែងកើតហេតុ​ប៉ូលិសបានឆែកឆេរ​ក្នុងខ្លួនសាកសព​ ជនរងគ្រោះដើម្បីរក​អត្តសញ្ញាណ​ ប៉ុន្តែ ​ពុំមានឯកសារ​អ្វីបញ្ជាក់ សោះ​ទំនងជា​នៅពេលកើតហេតុភ្លាមៗ ​មានអ្នក​ទៅជួយសង្គ្រោះ​ បន្លំ​លូកយកកាបូប​លុយក្នុង​ហោប៉ៅ​ជនរងគ្រោះ​ ព្រោះប៉ូលិស​នៅឆ្ងាយហើយមិនដឹងរឿង​ គ្រោះថ្នាក់​នេះភ្លាមៗនោះទេ។​ដោយ​សារ​សាកសព​ពុំត្រូវបាន​គេស្គាល់​អត្តសញ្ញាណ​ប៉ូលិស​បានយក​ទៅ​តម្កល់​ ទុកនៅវត្ត​​ ទឹកថ្លា​ តែម្ដង​ដើម្បីរង់ចាំ​សមាជិក​ក្រុមគ្រួសារមក​យកទៅធ្វើបុណ្យ។​
ចំណែក​ម៉ូតូជនរងគ្រោះ​ម៉ាក​ CLICK ​ស៊េរី២០១១​ ពាក់ស្លាកលេខ ភ្នំពេញ​ 1G –7675 ដ៏ថ្មី​ ត្រូវ​បាន​ប៉ូលិស​នាំយក​ទៅរក្សាទុក​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ​ផងដែរ​ ដើម្បីរង់ចាំ​ក្រុមគ្រួសារ​មកទទួលយក​ ប៉ុន្តែ​ត្រូវ​មានឯកសារ​បញ្ជាក់​ភិនភាគម៉ូតូទើបបាន។​ការ​បើកបរ​ធ្វើប្រហែស​បណ្ដាល​ឲ្យមានគ្រោះថ្នាក់​ដល់​ អ្នកដទៃ​ និង​ខ្លួន​ឯងយ៉ាង​ដូច្នេះឯង៕​

No comments: