Monday, August 8, 2011

ប្រជាជន អ៊ីស្រាអែល រាប់សែននាក់ ធ្វើបាតុកម្ម ទាមទារ ឱ្យមានកំណែទម្រង់ សេដ្ឋកិច្ច

ប្រជាជនអ៊ីស្រាអែល រាប់សែននាក់ បាននាំគ្នាដើរធ្វើបាតុកម្ម ពាសពេញរដ្ឋជេវីស (Jewish) កាលពីថ្ងៃសៅរ៍ ទី០៦ ខែសីហា ម្សិលមិញ ហើយចំនួនបាតុករច្រើនបែបនេះ មិនធ្លាប់មានពីមុនមកសោះ។ ម្យ៉ាងទៀត មន្ត្រីប៉ូលិស ថ្លែងឱ្យដឹងថា ប្រជាជនរាប់លាននាក់ ធ្វើបាតុកម្ម ដើម្បីទាមទារឱ្យមានកំណែទម្រង់សេដ្ឋកិច្ច។

យោងតាមព័ត៌មាន ពីគេហទំព័រ Channel News Asia ឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះថា អ្នកនាំពាក្យប៉ូលិស លោក មីកគី រ៉ូសិនហ្វេល ( Micky Rosenfeld) បាននិយាយឱ្យដឹងថា គ្រាន់តែទីក្រុង តែន អាវិវ ( Tel Aviv) ប្រជាជន ២០០,០០០ នាក់ បាននាំគ្នាធ្វើបាតុកម្ម និង ៣០,០០០ នាក់ផ្សេងទៀត នៅក្នុងទីក្រុង ចឺយូសាលេម ហើយនិង ២០,០០០ នាក់ ក៏បានចូលរួមធ្វើបាតុកម្មនៅកន្លែងសំខាន់ៗនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

លោក មីកគី រ៉ូសិនហ្វេល ( Micky Rosenfeld) បាននិយាយប្រាប់អ្នកសារព័ត៌មានអាហ្វេសពេឱ្យដឹងថា ចំនួនប្រជាជនដែលចេញមកធ្វើបាតុកម្មនៅពាសពេញទីក្រុង មានចំនួនច្រើនជាង ២៥០,០០០ នាក់។

បុរសម្នាក់អាយុ ៤៥ ឆ្នាំ លោក រ៉ាចេល អាតា ( Rachel Atar) បាននិយាយប្រាប់អ្នកសារព័ត៌មានអាហ្វេសពេ ឱ្យដឹងថា “បេសកម្មយើង បានជោគជ័យហើយ មានប្រជាជន រាប់សែននាក់មកធ្វើបាតុកម្មច្រើនជាងសប្តាហ៍មុនទៅទៀត”។
ជាងនេះទៅទៀត បុរសម្នាក់ អាយុ ៦៥ ឆ្នាំ ដែលកំពុងដើរធ្វើបាតុកម្ម បាននិយាយឱ្យដឹងថា ចំនួនប្រជាជនដ៏ច្រើន លើសលុបនេះ បង្ហាញថា ប្រជាជនថ្នាក់កណ្តាល យល់ពីសិទ្ធិអំណាចរបស់ពួកគេ។
Photo by DAP-NEWS

No comments: