ភ្នំពេញ ៖ បុរសល្មោភកាម ដែលបាន ប្រើអំពើ អានាចារ្យ លើកុមារីអាយុ ៨ឆ្នាំ ត្រូវ សមត្ថកិច្ច ចាប់ខ្លួនបាន ហើយ បន្ទាប់ពីរឿង រ៉ាវបានបែក ធ្លាយពេលដែល អាណា ព្យាបាលយកកូន ទៅឱ្យពេទ្យពិនិត្យ និង បានដាក់ពាក្យ បណ្ដឹងរួចមក ។ ដោយឡែកជន សង្ស័យ ក្រោយត្រូវចាប់ខ្លួន បានសារភាពថា ពិតជា បានប្រព្រឹត្ដ អំពើអានា ចារ្យលើកេរ្ដិ៍ភេទក្មេង ស្រីមែន ។
ណៃ ភារុណ អាយុ២៦ឆ្នាំ ត្រូវឃាត់ខ្លួន ដោយនគរបាលខណ្ឌ សែនសុខ រាជធានីភ្នំ ពេញ កាលពីវេលា ម៉ោង១៤ និង៣០នាទីថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០១១ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៧ ភូមិគោកឃ្នាង សង្កាត់ភ្នំ ពេញថ្មី ។លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែនសុខ មានប្រសាសន៍បញ្ជាក់ថា រឿង ហេតុនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១១ វេលាម៉ោង១៣និង០០ នាទីដោយមានករណីប្រទុស្ទកេរ្ដិ៍ខ្មាសប្រឆាំង និងអនីតិជនអាយុ៨ឆ្នាំបង្កឡើង ដោយជន សង្សយ័ឈ្មោះ ណៃ ភារុណ ។
លោកបន្ដថា ជនសង្សយ័បានប្រើកុមារីរងគ្រោះឈ្មោះ ស.ស.ណ ទៅទិញស្រាបៀរមួយកំប៉ុងដោយ ប្រើល្បិចឱ្យប្រាក់ចំនួន១.០០០រៀល ហើយ កុមារីចូលក្នុងបន្ទប់អង្គុយលើគ្រែ រួចបាន ធ្វើសកម្មភាពដោយ ឱ្យកុមារីរងគ្រោះដេក ហើយរូបគេក៏ចាប់សម្រាតសំលៀកបំពាក់ រួចយកដៃស្ទាបអង្អែលនិងយកអណ្ដាតលិឍ កេរ្ដិ៍ភេទ ។ លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១១ រឿងរ៉ាវបានបែកធ្លាយដោយសារ តែកុមារីរងគ្រោះបានប្រាប់ទៅបងស្រី ហើយ បងស្រីរបស់នាងបានប្រាប់ទៅម្ដាយ ទើប ពួកគាត់យកកូនមកដាក់ពាក្យបណ្ដឹងដល់ សមត្ថកិច្ច ។
ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចបានយកក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរ ពេទ្យរាជធានីភ្នំពេញ ហើយជាលទ្ធផលនៅ ថ្ងៃទី៤ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ១៤ និង៣០នាទី ដោយមានការឯកភាពពីលោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជន សង្សយ័ឈ្មោះ ណៃ ភារុណ យកមកធ្វើការ សាកសួរ ។
ក្រោយពីការសារភាពថា បានប្រព្រឹត្ដ អំពើអនាចារលើកុមារីរងគ្រោះជនសង្ស័យ ណៃ ភារុណ កំពុងត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tiLINXta1wdCPRm4uC__sDbP585OI9XVZi76TqwJ70Ixe-EHEmg6db40gJG6CGI7R7K_-VXp8JUEOnvDD0OVv4zfAnwN9XXR9etDUPg5H6Cu4-cPvRR1xinQ=s0-d)
ណៃ ភារុណ អាយុ២៦ឆ្នាំ ត្រូវឃាត់ខ្លួន ដោយនគរបាលខណ្ឌ សែនសុខ រាជធានីភ្នំ ពេញ កាលពីវេលា ម៉ោង១៤ និង៣០នាទីថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០១១ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៧ ភូមិគោកឃ្នាង សង្កាត់ភ្នំ ពេញថ្មី ។លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែនសុខ មានប្រសាសន៍បញ្ជាក់ថា រឿង ហេតុនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១១ វេលាម៉ោង១៣និង០០ នាទីដោយមានករណីប្រទុស្ទកេរ្ដិ៍ខ្មាសប្រឆាំង និងអនីតិជនអាយុ៨ឆ្នាំបង្កឡើង ដោយជន សង្សយ័ឈ្មោះ ណៃ ភារុណ ។
លោកបន្ដថា ជនសង្សយ័បានប្រើកុមារីរងគ្រោះឈ្មោះ ស.ស.ណ ទៅទិញស្រាបៀរមួយកំប៉ុងដោយ ប្រើល្បិចឱ្យប្រាក់ចំនួន១.០០០រៀល ហើយ កុមារីចូលក្នុងបន្ទប់អង្គុយលើគ្រែ រួចបាន ធ្វើសកម្មភាពដោយ ឱ្យកុមារីរងគ្រោះដេក ហើយរូបគេក៏ចាប់សម្រាតសំលៀកបំពាក់ រួចយកដៃស្ទាបអង្អែលនិងយកអណ្ដាតលិឍ កេរ្ដិ៍ភេទ ។ លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១១ រឿងរ៉ាវបានបែកធ្លាយដោយសារ តែកុមារីរងគ្រោះបានប្រាប់ទៅបងស្រី ហើយ បងស្រីរបស់នាងបានប្រាប់ទៅម្ដាយ ទើប ពួកគាត់យកកូនមកដាក់ពាក្យបណ្ដឹងដល់ សមត្ថកិច្ច ។
ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចបានយកក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរ ពេទ្យរាជធានីភ្នំពេញ ហើយជាលទ្ធផលនៅ ថ្ងៃទី៤ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ១៤ និង៣០នាទី ដោយមានការឯកភាពពីលោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជន សង្សយ័ឈ្មោះ ណៃ ភារុណ យកមកធ្វើការ សាកសួរ ។
ក្រោយពីការសារភាពថា បានប្រព្រឹត្ដ អំពើអនាចារលើកុមារីរងគ្រោះជនសង្ស័យ ណៃ ភារុណ កំពុងត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕
No comments:
Post a Comment