កំពត ៖បន្ទាប់ពីកាសែតកម្ពុជាថ្មីបានចេញមួយលេខរួចមកហើយនៃភាព អាណាធិបតេយ្យការដឹកជញ្ជូនឈើអារនិងឈើមូលសំរុកចេញពីតំបន់កោះ ស្នាតាមរទេះគោយ៉ាងមមាញឹកមិនរំខានដល់អស់លោកមេព្រៃអោយពួកគាត់ ឈឺក្បាលវិលមុខនោះឡើយដេកយ៉ាងរំភើយទាំងយប់ទាំងថ្ងៃ។
យោងតាមប្រភពព័ត៌មានមួយដែលបានរាយការណ៍អោយអ្នកយកព័ត៌មាន កម្ពុជាថ្មីសព្វថ្ងៃភាពអាណាធិបតេយ្យការដឹកជញ្ជូនឈើចេញពីព្រៃ តំបន់កោះស្នាដូចការពីសម័យដើមពេលដែលគេធ្វើបុណ្យកឋិនដឹកសម្ភារៈ តាមរទេះគោជាច្រើនគ្រឿងកំពុងតែធ្វើសកម្មភាពដឹកឈើចេញពីតំបន់កោះស្នា យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃមិនរំខានដល់ជំនាញមេព្រៃដែលប្រចាំការដូចជានាយ សង្កាត់រដ្ឋបាលព្រៃឈើស្រុកឈូកឡើយព្រោះថាចលនា ដឹកឈើតាមរទេះគោនេះ គ្មានអ្នកបង្ក្រាបទេ។
គេតែងតែសង្កេតឃើញមានសមត្ថកិច្ចជាច្រើនបានដាក់កុងត្រូល៤ទៅ ៥កន្លែងគ្រប់ផ្លូវលំបំបែកជាច្រើនស្មានតែចាំចាប់បង្ក្រាបឈើដែល ដឹកតាមរទេះគោការពិតគឺពួកគេចាំយកលុយបន្តគ្នាសោះ ម្យ៉ាងទៀតទីតាំងស្ថាប័នទាំងនោះគឺមានកម្លាំងចំរុះនិងមេព្រៃសង្កាត់ ឈូកផងដែល។
ប្រភពខាងលើបានបន្តអោយដឹងផងដែលថា សព្វថ្ងៃនេះក្នុងតំបន់ស្រុកឈូកមិនថាការដឹកជញ្ជូនឈើនោះទេ សូមបីតែរោងសិប្បកម្មកែច្នៃនៅម្ដុំស្ពានត្រែងកំពុងដំណើរ ការយូឆ្នាំហើយគឺសុទ្ធតែប្រើឈើអាណាធិបតេយ្យទាំងអស់យ៉ាងគគ្រឹកគគ្រេងនាពេល កន្លងមក និងពេលថ្មីៗនេះ។កម្ពុជាថ្មីបានភ្ជាប់ទូរស័ព្ទទៅលោកខឹម ហម អភិបាលស្រុកឈូកលោកបានមានប្រសាសន៍អោយដឹងថាកន្លងមកបានរៀបចំក្រុមចំរុះ ចុះបង្ក្រាបបទល្មើទាំងអស់នោះគឺគ្មានប្រសិទ្ធភាពឡើយព្រោះថានេះ ជាភារកិច្ចរបស់ជំនាញមេព្រៃហើយបើលោកដឹងអ្វីសសេរអញ្ចឹងទៅ។ទាក់ទិនរឿងខាង លើនេះកម្ពជាថ្មីក៏បានភ្ជាប់ទូរស័ព្ទលោក គា សកល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកឈូកការពីវេលាម៉ោង ៤និង៤៥នាទីទូរស័ព្ទលោកចូលហើយលោកបានឮត្រឹមតែអាឡូៗហើយក៏បិតចោល តែម្ដងលេខទូរស័ព្ទ ០៩៧ ៦៦៦ ៩៣០១ ហើយក៏មិនអាចទាក់ទងបានទៀតឡើយប្រជាពលរដ្ឋរង់ចាំមើលបទល្មើសដែលកោះស្នា នឹងរោងសិប្បកម្មអត់ច្បាប់ទាំងអស់នេះតើលោកនាយខណ្ឌថ្មីគិតយ៉ាងណា?៕
No comments:
Post a Comment