Saturday, November 26, 2011

ជនសង្ស័យ ដែលឃាត់ខ្លួន ក្នុងអំពើឃាតកម្ម សម្លាប់អាជីវករ លក់គ្រឿងក្រអូប នៅអូរឫស្សី ពិតជាឃាតកមែន

ភ្នំពេញ ៖ ទីបំផុតការពិនិត្យ កោសល្យវិច័យ ទៅលើវត្ថុតាងមួយចំនួន ពីមន្ដ្រីនគរបាលជំនាញរបស់ ខណ្ឌ៧មករា បានបង្ហាញថា ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្នុងអំពើឃាតកម្មសម្លាប់ស្ដ្រីជា អាជីវករលក់គ្រឿងក្រអូបនៅផ្សារអូរឫស្សីនោះ ពិតជាឃាតកមែន។
មន្ដ្រីនគរបាលជំនាញ បានឱ្យដឹងថា ភស្ដុតាងមួយចំនួន ដែលបញ្ជាក់ថា ជនសង្ស័យរូបនេះគឺជាឃាតក ដោយសារតែទី១ ឈាមដែលប្រឡាក់នៅជាប់ខោគគីរ របស់ជនសង្ស័យ គឺពិតជាឈាមរបស់ជនរងគ្រោះ ទី២ ស្នាមក្រយៅនៅលើខ្លួន របស់ជនសង្ស័យ ពិតជាស្នាមក្រយៅ ដែលជនរងគ្រោះ បានប្រតាយប្រតប់ ទី៣ ផ្ទះជនសង្ស័យនៅជាប់ផ្ទះជនរងគ្រោះ ហើយ ឡើងតាមដំបូល និងទី៤ សមត្ថកិច្ច កំពុងពិនិត្យក្រយៅដៃ របស់ជនសង្ស័យ។ តែទោះជាយ៉ាងណា បើទោះបីមានការ បង្ហាញភស្ដុតាង យ៉ាងដូច្នេះ ប៉ុន្ដែជនសង្ស័យ មិនបានសារភាពនោះទេ ហើយនៅតែប្រកែកដដែល។
សមត្ថកិច្ចបានឱ្យដឹងថា រហូតមកដល់វេលាម៉ោង ១១និង ១០នាទី ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១១នេះ ជនសង្ស័យត្រូវបាន ឃុំខ្លួននៅអធិការនគរបាលខណ្ឌ ៧មករា ដើម្បីសាកសួរបន្ដទៀត ហើយ នាំជនសង្ស័យទៅយកខ្សែដៃ របស់ជនរងគ្រោះ នៅផ្ទះប្រពន្ធរបស់ខ្លួននៅជម្ពូវន្ដ។
បើយោងតាម សមត្ថកិច្ច ជនសង្ស័យរូបនេះ មានឈ្មោះ ម៉ា គីគីន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ បន្ទប់លេខ ៤៦ ជាន់ទី៤ សង្កាត់អូរឫស្សី១ ខណ្ឌ ៧មករា ពោលរស់នៅជាប់ផ្ទះជនរង គ្រោះតែម្ដង ។ ជនសង្ស័យរូបនេះបច្ចុប្បន្នមានមុខរបរ មិនពិតប្រាកដ ហើយជាមនុស្សធ្លាប់ជក់ គ្រឿងញៀនទៀតផង ។
សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ មាស ស្រ៉ី អាយុ ៤៨ឆ្នាំ រស់នៅតែម្នាក់ឯង ក្នុងបន្ទប់ ជាន់ទី៦ តាមបណ្ដោយផ្លូវលេខ ១៦៨ សង្កាត់ អូរឫស្សីទី១ ត្រូវបានជនមិនស្គាល់ មុខចាប់អារក និងចាក់សម្លាប់ចោល កាល ពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីប្លន់យកខ្សែ ដៃមាសទម្ងន់ ១តម្លឹង ៥ជី  និងលុយជាង ១.០០០ ដុល្លារ ៕
Photo by DAP-NEWS

តារា ខាន់ ជែមស៍ ចាប់​ផ្តើម​បណ្តើរ​ប្រពន្ធ​ក្រោយ​ផ្ទុះ​រឿង

ភ្នំពេញៈ ​ទោះ​បីជា​ទស្ស​និក​ជន​ធ្លាប់​បាន​ដឹង​ថា តារា​ចម្រៀង​នាំ​មុខ​គេ​របស់​ផលិត​កម្ម​រ៉ុក លោក ខាន់ ជែមស៍ មាន​ភរិយា​រួច​ទៅ​ហើយ​ក្តី ប៉ុន្តែ​គេ​មិន​ដែល​បាន​ឃើញ​មុខ​ផ្ទាល់​របស់​ភរិយា​តារា​ចម្រៀង​រូប​នេះ មាន​ភិន​ភាគ​បែប​ណា​នោះ​ទេ​។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​នេះ ស្រាប់​តែ​លោក ខាន់ ជែមស៍ បាន​ដឹក​ដៃ​ប្រពន្ធ​ចូល​កម្ម​វិធី​មួយ​ពេញ​មុខ​ពេញ​មាត់​តែ​ម្តង​។
កាល​ពី​ផ្តើម​ភាព​ល្បី​ល្បាញ​ដំបូង​តាម​រយៈ​បទ «​ស្តាយ​ក្រោយ​» ក្នុង​អំឡុង​ឆ្នាំ​២០០៨ តារា​ចម្រៀង​ ខាន់ ជែមស៍ មិន​ដែល​បាន​សារ​ភាព​ថា លោក​មាន​ភរិយា​នោះ​ទេ តែ​ក្រោយ​មក​អាថ៌កំបាំង​នោះ​ត្រូវ​បាន​ទម្លាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក្រោយ​បែក​ធ្លាយ ​តារា​ដែល​មាន​កំណើត​នៅ​ខេត្ត​តាកែវ​ម្នាក់​នេះ ក៏​មិន​ដែល​ហ៊ាន​បណ្តើរ​ភរិយា​ទៅ​ចូល​រួម​កម្ម​វិធី​ច្រៀង​ ឬ​ចូល​កម្ម​វិធី​ណា​មួយ​ដែរ​។
ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ទស្សនិក​ជន​ និង​សិល្បករ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ដាក់​សម្ពោធ​ផលិត​ផល​ ភេសជ្ជៈ​ប៉ូវ​កម្លាំង ឈីតា មេហ្កាបៃ បែរ​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​តារា​រូប​នេះ ដឹក​ដៃ​ប្រពន្ធ​ចូល​រួម​កម្ម​វិធី​ពេញ​មុខ​មាត់​ជា​លើក​ដំបូង​បែប​នេះ​។
តាម​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ថ្មី​នេះ លោក ខាន់ ជែមស៍ ពេល​ទៅ​ណា​មក​ណា​តែង​នាំ​ប្រពន្ធ​ទៅ​ជាមួយ​ជា​ញឹក​ញាប់​ បន្ទាប់​ពី​តារា​រូប​នេះ​ទើប​តែ​ផ្ទុះ​រឿង​រ៉ាវ​ជាមួយ​អ្នក​ជិត​ខាង​ដោយ​សារ ​ប្រពន្ធ​ប្រចណ្ឌ​នោះ​៕
លោក ខាន់ ជែមស៍ និង ភរិយា ។ រូប​ថត ស្រេង ម៉េង​ស្រ៊ុន
លោក ខាន់ ជែមស៍ និង ភរិយា ។ រូប ថត ស្រេង ម៉េង ស្រ៊ុន

តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា?

ការ​បំបាត់​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​គេ​សង្កេត​ឃើញ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ និង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត នៅ​តែ​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ក្រុមហ៊ុន​ឯកជន។
សកម្មភាព​ប្រជា​សហគមន៍​ជន​ជាតិ​ព្នង ដើរ​ល្បាត​កន្លែង​ដែល​មាន​បទ​ល្មើស​ព្រៃ​ឈើ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ (RFA/Sek Bandith)
សកម្មភាព ប្រជា សហគមន៍ ជន ជាតិ ព្នង ដើរ ល្បាត កន្លែង ដែល មាន បទ ល្មើស ព្រៃ ឈើ នៅ ក្នុង ខេត្ត មណ្ឌលគិរី កាល ពី ថ្ងៃ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sek Bandith)
បញ្ហា​នេះ​គេ​ឃើញ​កើត​មាន​សឹង​ពេញ​ផ្ទៃ​ប្រទេស​ទាំង​មូល​តែម្ដង ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​តាម​រយៈ​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រោម​ផ្លាក​ បង្វែរ​ដី​ព្រៃ​ទៅ​ជា​ដី​កសិ​ឧស្សាហកម្ម។ បើ​ទោះ​បី​ជា​មាន​វិនាសកម្ម​ព្រៃ​ឈើ​យ៉ាង​ខ្លាំង កំពុង​ញាំញី​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​យ៉ាង​ណា​ក៏ដោយ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ដែរ។
បញ្ហា​ព្រៃ​ឈើ​នៅ​កម្ពុជា មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ សូម្បី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​ប្ដូរ​ជីវិត​របស់​លោក​ផង​ដែរ ប្រសិន​បើ​លោក​ទប់ទល់​បញ្ហា​នេះ​មិន​បាន​ទេ​នោះ៖ «សុំ​សាក​លមើល​ទៅ បើ​មិន​គោរព​ក៏​សុំ​សាក​លមើល​ទៅ បើ​មិន​ដក​យក​ព្រៃ បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​ក្រវាត់​ចោល ព្រោះ​នេះ​ជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី។ ខ្ញុំ​សុខ​ចិត្ត​ចំណាយ​អី​ចំណាយ​ទៅ តែ​អា​រឿង​ចាញ់​ដោយ​ការ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​មិន​បាន​ធ្វើ​នេះ គឺ​ខ្ញុំ​មិន​ព្រម​ចាញ់​ទេ ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​បាន​ដែរ។ បើ​សិន​ធ្វើ​អ្វី​មួយ​ហើយ ហ៊ុន សែន ហ៊ាន​និយាយ គឺ​ហ៊ាន​ធ្វើ ចុះ​ខ្ញុំ​មិន​បាន​មក​បោក​ទេៗ ហើយ​ខ្ញុំ​ក៏​មិន​ចេះ​បោកៗ ហ៊ុន សែន គឺ​មិន​ចេះ​បោក ហ៊ុន សែន ប្រែ​មក​ថា​ត្រង់»។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​មិន​ចេះ​បោក​ទេ។ ដូច្នេះ​តើ​នរណា​ជា​អ្នក​បោក?
រហូត​មក​ទល់​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​កំពុង​រង​ការ​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ​សឹង​ទូទាំង​ប្រទេស តាម​រយៈ​ផ្លាក​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ដែល​នៅ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​វិនាសកម្ម​ព្រៃ​ឈើ​ទាំង​នោះ​ នៅ​ឡើយ។
ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​ខ្មែរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ក្រសួង​ដែល​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ ពីព្រោះ​ស្ថាប័ន​ទាំង​ពីរ​នេះ​ជា​អ្នក​ធ្វើ​របាយការណ៍​ឲ្យ​ប្រមុខ​ រដ្ឋាភិបាល​ជា​អ្នក​សំរេច។
លោក ឈុត វុទ្ធី៖ «ខ្ញុំ​គិត​ថា ប្រមុខ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ដែល​គាត់​ជា​អ្នក​ធ្វើ​ក្រដាស​វាយ​តំលៃ​ជូន​ទៅ​ឧបនាយករដ្ឋមន្ត្រី ហើយ​ឧបនាយករដ្ឋមន្ត្រី​ជា​អ្នក​ស៊ីញេ សំរេច​ដោយសារ​ការ​វាយ​តំលៃ​របស់​ក្រសួង​សាមី ហើយ​ក្រសួង​សាមី គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​បច្ចុប្បន្ន​នេះ​លក់​ខ្លាំង​ជាង​គេ គឺ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​សហការ​គ្នា​លក់»។
លោក​ថ្លែង​បន្ត​ថា ក្រុម​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ​វាយ​តំលៃ​របស់​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន តែង​បាន​ទទួល​ប្រាក់​សំណូក​រាប់​ម៉ឺន​រាប់​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ ក្រុមហ៊ុន​ឯកជន ដែល​ជា​អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នានា។
មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​អភិរក្ស​ព្រៃ​ ឈើ​រូប​នោះ​បាន​នៅ​ឡើយ​ទេ។
ទាក់ទិន​នៅ​នឹង​ការ​ធ្វើ​ឲ្យ​ខូចខាត​ដល់​បរិស្ថាន លំនៅឋាន និង​ធនធាន​ធម្មជាតិ​ដោយ​ស្ថាប័ន​រដ្ឋ មាត្រា ៣៩ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ តវ៉ា​ទាមទារ​សំណង​ជួសជុល​ការ​ខូចខាត ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ច្បាប់​នៃ​ស្ថាប័ន​រដ្ឋ និង​អំពើ​ខុស​ច្បាប់​នៃ​បុគ្គលិក​របស់​ស្ថាប័ន​រដ្ឋ​ទាំង​នោះ។
លោក ឈុត វុទ្ធី មាន​ប្រសាសន៍​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក គេ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ បទឧក្រិដ្ឋ​ព្រៃ​ឈើ​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៖ «យើង ​សង្កេត​ឃើញ​តាំង​ពី​ពេល​មុន​មក ប្រតិបត្តិការ​ធំៗ ជា​ពិសេស​សម្ដេច​បាន​បញ្ជា​ផ្ទាល់​ដោយ​ខ្លួន​គាត់។ ក្រោយ​ពី​ជាប់​មួយ​រយៈ​ពេល​មក ក៏​រួច​ទៅ​វិញ។ បញ្ហា​នេះ​យើង​មិន​ដឹង​ថា យ៉ាង​ម៉េច​បាន​ជា​សម្ដេច​គាត់​អនុគ្រោះ​ឲ្យ​អ្នក​ទាំង​អស់​នោះ​ដោះ​លែង​ទៅ​ វិញ ដោយសារ​មាន​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ ឬ​មួយ​អ្នក​ណា​មិន​ដឹង​បាន​ជា​សម្ដេច​គាត់​បាន​លើក​លែង​ទោស​ទៅ​វិញ»។
ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិតៗ រាប់​លាន​ម៉ែត្រ​គូប គេ​ឃើញ​កើត​មាន​ចាប់​តាំង​ពី​ខេត្ត​កោះកុង កំពង់ធំ រហូត​ដល់​ខេត្ត​ពោធិ៍សាត់ ព្រះវិហារ ធ្លាយ​ដល់​បណ្ដា​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខណៈ​ឈើ​ទាំង​នោះ​ភាគ​ច្រើន​លក់​ទៅ​ឲ្យ​ប្រទេស​វៀតណាម។
អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ​ពី​២០០៨ បាន​រក​ឃើញ​ថា ព្រៃឈើ​របស់​ខ្មែរ​កាល​ពី​ឆ្នាំ​១៩៦៩ មាន​រហូត​ដល់​ទៅ ៧៣% នៃ​ផ្ទៃ​ដី​ទាំង​មូល។ ចំនួន​នេះ​បាន​ធ្លាក់​នៅ ៥៩% ក្នុង​ឆ្នាំ​១៩៩៧ ហើយ​បន្ត​ធ្លាក់​មក​ត្រឹម ៣៥% ក្នុង​ឆ្នាំ​២០០៨។
អង្គការ​នេះ​ក៏​បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ ថា គ្រួសារ​អ្នក​លួច​ជាតិ​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៧ ថា ក្រុម​អ្នក​រក​ស៊ី​ឈើ​នៅ​កម្ពុជា មាន​ចំណង​សាច់សាលោហិត​ជាមួយ​ក្រុម​មន្ត្រី​មាន​អំណាច​របស់​រដ្ឋាភិបាល ក្នុង​នោះ​មាន​លោក​ឧកញ៉ា ហ៊ុន តូ លោក ឌី ចូច ហៅ ហ៊ុន ចូច លោកស្រី សេង ឃាង អតីត​ភរិយា​របស់​លោក ឌី ចូច លោកស្រី ជឹង សូភាព ហៅ​យាយ ភូ លោក​ឧកញ៉ា ព្រឹទ្ធ​សមាជិក ឡៅ ម៉េងឃិន លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​ទៀត មាន​ទាំង​ស្ថាប័ន​ស៊ីវិល នគរបាល រួម​ទាំង​កងទ័ព​ផង​ដែរ។
ទាក់ទិន​ទៅ​នឹង​ការ​ស្វែង​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​ ព្រៃ​ឈើ​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការ​នីតិ​រដ្ឋ​កម្ពុជា មាន​ប្រសាសន៍​ថា ទាំង​សង្គម​ស៊ីវិល និង​សហគមន៍ អភិរក្ស​ព្រៃឈើ​ត្រូវ​ចងក្រង និង​សរសេរ​ពាក្យ​បណ្ដឹង​អំពី​សកម្មភាព​ល្មើស​ច្បាប់​ទាំង​ឡាយ ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ ឬ​ទៅ​តុលាការ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «អា​ហ្នឹង​ទាល់​តែ​មាន​អ្នក​ណា​សើរើ ហើយ​ប្រៀបធៀប​សកម្មភាព​ហ្នឹង​ទៅ​លើ​ច្បាប់​ជា​ធរមាន តើ​ល្មើស​ត្រង់​ណា​ខ្លះ? ហើយ​ក៏​អាច បើ​សិន​ជា​មាន​ភិនភាគ​ថា មាន​បទល្មើស​ព្រហ្មទណ្ឌ ហ្នឹង​ក៏​អាច​សរសេរ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​បញ្ជា​ទៅ​អគ្គ​ព្រះរាជអាជ្ញា ឲ្យ​គាត់​ចាត់ការ ឬ​ព្រះរាជអាជ្ញា​អម​តុលាការ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ ប្រសិន​បើ​នៅ​កំពង់ស្ពឺ គឺ​ឲ្យ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កំពង់ស្ពឺ បាទ!»។
នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី​២២ វិច្ឆិកា ថា កម្ពុជា​សំបូរ​ទៅ​ដោយ​ព្រៃ​ប្រឹក្សា និង​ធនធាន​រ៉ែ តែ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​ក្នុង​ តំបន់។ លោក​បន្ត​ថា ៣០% នៃ​ចំនួន​ពលរដ្ឋ​សរុប ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រីក្រ ហើយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៩០% រស់​នៅ​តាម​ទី​ជនបទ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​កសិកម្ម ខណៈ​កសិករ​ត្រូវ​ការ​ទឹក​ដី និង​ព្រៃ​ឈើ ដែល​ជា​ធនធាន​ដ៏​សំខាន់។
លោក​ថ្លែង​បន្ត​ថា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​មិន​បាន​បែងចែក​ដី​សង្គមកិច្ច​ឲ្យ​បាន​ច្រើន​ដល់​ពលរដ្ឋ​ក្រីក្រ ​នោះ​ទេ តែ​បែរ​ជា​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​សែន​ហិកតារ​ទៅ​ក្រុមហ៊ុន​ ឯកជន​ទៅ​វិញ៖ «បើ​យើង​ប្រៀបធៀប​មើល​ពី​ទំហំ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​ សេដ្ឋកិច្ច និង​ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច យើង​ឃើញ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​មាន​ភាព​យឺតយ៉ាវ ដែល​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​យើង​ដែល​ជា​ប្រជាជន​ ខ្វះ​ដីធ្លី​នោះ តាម​តួលេខ​យើង​ឃើញ​ថា ជិត ២០% ដែល​ពុំ​មាន​ដីធ្លី​សំរាប់​ធ្វើ​កសិកម្ម»។
ក្រុម​អ្នក​ឃ្លាំមើល​អំពី​បទល្មើស​ព្រៃឈើ និង​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រហែល ១,៧​លាន​ហិកតារ និង​សម្បទាន​ដី​រ៉ែ​ទំហំ ១,៩​លាន​ហិកតារ​ផ្សេង​ទៀត​ដល់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន និង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​៥៕
រូបភាព​​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី

សកម្មភាព​ការ​កាប់​ព្រៃ​ឈើ​នៅ​មណ្ឌលគិរី

2011-11-16
សកម្មភាព​ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃអន្លង់ស្នែង ក្នុង​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ភាគ​តិច​ព្នង ភូមិ​ស្រែ​អំពិល ឃុំ​ស្រែខ្ទម ស្រុក​កែវសីមា ខេត្ត​​មណ្ឌលគិរី ដែល​ទើប​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ដើម​សប្ដាហ៍​នេះ។
រូប​ថត​ថ្ងៃ​១៥ វិច្ឆិកា ឆ្នាំ​២០១១ ដោយ​វិទ្យុ​អាស៊ីសេរី/សេក បណ្ឌិត

ដើម​ឈើ​ទាល​ដែល​ជន​ល្មើស​កាប់​ផ្ដួល​រំលំ​ហើយ​យក​ចេញ​មិន​ទាន់​អស់។

សកម្មភាព​ប្រជា​សហគមន៍​ជនជាតិ​ព្នង ដើរ​ល្បាត​នៅ​កន្លែង​ដែល​មាន​បទល្មើស​ព្រៃឈើ។

សកម្មភាព​ប្រជា​សហគមន៍​ជនជាតិ​ព្នង ដើរ​ល្បាត​នៅ​កន្លែង​ដែល​មាន​បទល្មើស​ព្រៃឈើ។

គំនរ​ឈើ​ដែល​ជន​ល្មើស​អារ​ច្រៀក​ជា​គ្រឿង​សង់​ផ្ទះ តែ​ដឹក​ចេញ​មិន​ទាន់​អស់។

សកម្មភាព​ប្រជា​សហគមន៍​ជនជាតិ​ព្នង ដើរ​ល្បាត​នៅ​កន្លែង​ដែល​មាន​បទល្មើស​ព្រៃឈើ។

ដើម​ឈើ​ដែល​ជនល្មើស​ផ្ដួល​រំលំ​ហើយ​យក​ចេញ​មិន​ទាន់​បាន។

Saturday, October 29, 2011

រដ្ឋមន្រ្តីក្រសួង គមនាគមន៍ថៃ ច្រានចោលផែនការ បំផ្ទុះមហាវិថី ៥ កន្លែងសម្រាប់រំដោះ ទឹកជំនន់ពី ក្រុងបាងកក

យោងតាមព័ត៌មាន INN នៅថ្ងៃ សៅរ៍ ទី ២៩ ខែ តុលា នេះបានឲ្យដឹងថា លោក កាំផុន សវណ្ណាថាត់ រដ្ឋមន្ត្រីក្រសួង គមនាគមន៍ មន្រ្តីសាធារណការ និង ដឹកជញ្ជួន និង មន្ត្រីធារាសាស្រ្តប្រចាំទីក្រុងបាងកក បានចុះត្រួតពិនិត្យស្ថានការណ៍ទឹកជំនន់នៅក្នុងទីក្រុងបាងកក និង បរិមណ្ឌល ដើម្បីវាយតម្លៃ និង ពិចារណា លើករណីការស្នើឲ្យមានការបំផ្ទុះបណ្តាច់មហាវិថី ៥ ចំណុច ពីក្រុមវិស្វករជំនាញផ្នែកធារាសាស្រ្ត និង ធនធានទឹក ដើម្បីរំដោះទឹកជំនន់ចេញពីក្រុងបាកក ឲ្យបានលឿនបំផុត ជៀសវាងការខួចខាតតំបន់សេដ្ឋកិច្ចសំខាន់ៗ និង ព្រះរាជសមិទ្ធិផល រួមទាំងបរមរាជវាំងថៃផងដែរ។
ការស្នើសុំនេះត្រូវបានលោក កាំផុន ធ្វើការច្រានចោល ដោយបានលើកហេតុផលថាបន្ទាប់ពី ក្រុមការងាររបស់លោកបានសិក្សារួចមក ឃើញកាត់ផ្តាច់មហាវិថីទាំងនេះ ជាមុខទឹកហូរចេញទៅកាន់សមុទ្រគឺមានភាពយឺតយ៉ាវដោយសារតែនៅតំបន់ក្រោមស្ពាន ទឺនខើន ដែលជាមុនទឹក មានដើមឈើ ច្រើន និង មានការកសាងលំនៅដ្ឋាននៅទីនោះផងដែរ។
លោក កាំផុន បានបន្តទៀតថា បើសិនជាធ្វើរំដោះទឹកឆ្លងកាត់ទីតាំងខាងលើពិតប្រាកដមែននោះ វាជំរុញឲ្យទឹកនៅក្នុងប្រឡាយ សំរោង ហូរកាន់តែលឿន និង ច្រាលទឹកអាកាសយាន្តដ្ឋានអន្តរជាតិ សុវណ្ណភូមិ កត្តានេះហើយដែលវាជា ផលប៉ះមហាសាលរបស់ប្រទេសថៃ៕

Wednesday, October 12, 2011

មក​ពីជប់លៀង​​ផឹកស៊ីស្រវឹង​​ជិះម៉ូតូ​​ធ្លាក់​ជង្ហុក​​ដួលបាក់​​ឆ្អឹង​​​ជំនីរ​​​ហើយ​មានគេ​​​បន្លំលួច​​​ទូរស័ព្ទ​​​ទៀត​


រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​​​ជិះម៉ូតូ​​​ធ្លាក់​ជង្ហុក​​​​ដួលខ្លួនឯង​​​បាក់ឆ្អឹង​ជំនីរ​ ខាង​ស្តាំ ​​ខណៈ​ពេល​ដែល​​​​ត្រឡប់​មកពីចូលរួមក្នុង​​​ពិធីខួប​កំណើត​​​ចៅរបស់​​​​ ចៅហ្វាយ​នាយ និង​​ដួល​នៅ​ត្រង់​ចំណុច​​​ផ្លូវ​​លេខ​​​២៧១ ​​ជិតដល់​​​​គ្លីនិក​​​បញ្ញា​ស័ក្តិ ​​​ក្នុងសង្កាត់​​​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។​ ហេតុ​ការណ៍​​កើតឡើង​កាលពីវេលា​ម៉ោង​​​១១​យប់ថ្ងៃ​ទី​​​១១ តុលា​។
ជនរងគ្រោះ​​​​​ឈ្មោះពុំ អឿន ភេទប្រុស អាយុ​​​​៥១​ឆ្នាំ ​ធ្វើការ​​​នៅមន្ទីរបរិស្ថាន​​ខណ្ឌ​មាន​ជ័យ ​​​​មានទីលំនៅ​​ភូមិបឹង​ឈូក ​សង្កាត់​និរោធ ​​ខណ្ឌ​មានជ័យ ​បាន​ឱ្យដឹង​ថា នៅថ្ងៃ​កើតហេតុ ​គាត់បានជិះ​ម៉ូតូម៉ាកវិវ៉ា ពណ៌​ខ្មៅ ​​ទៅចូលរួម​ពិធី​ខួបកំណើត​ចៅ​​​របស់ប្រធាន​​គាត់នៅ​មន្ទីរ​​បរិ​ស្ថាន​​ ភ្នំពេញ​​​ខាង​​ត្បូង​វត្តមហា​​មន្ត្រី ​ហើយ​ក្នុង​នោះ​មានការផឹកស៊ី​​ជួបជុំមិត្តភក្តិ​ផងដែរ​។
លុះ​ដល់​​ម៉ោង​​១១​យប់​ គាត់ជិះ​​​​ម៉ូតូត្រឡប់​​មក​ផ្ទះ​វិញ ​​ហើយ​​​ដោយ​​​​ដឹង​ថា ​​​ខ្លួនស្រវឹង​ស្រា ​​គាត់​បាន​ជិះទៅរក​​កន្លែង​​​ធំ ទូលាយ​កុំ​ឱ្យ​​មាន​​គ្រោះថ្នាក់ ។ ​ពេល​​ជិះមក​ដល់​ចំណុចកើត​ហេតុ ស្រាប់តែ​ជិះ​​​ធ្លាក់​ជង្ហុក​​​បណ្តាល​​ឱ្យ​​ដួល ធ្វើ​​ឱ្យ​បាក់​​ឆ្អឹង​ជំនីរ​ខាង​​ស្តាំ ​​និង​រយះក្បាល​ជង្គង់ ​​​តែម្តង ​​ហើយ​រវល់តែ​​​​រង​របួស​ឈឺ​ចាប់​​ស្រាប់តែ​មាន​​​អ្នក​លួច​យក​​ទូរស័ព្ទ​ដៃ ​​​​របស់គាត់​អស់ពី​រ​គ្រឿងផងដែរ ៕

Tuesday, October 11, 2011

កប៉ាល់លិច ធ្លាយប្រេងនៅ ញូវហ្សេឡែន អំពាវនាវរកជំនួយ

តូរាំងកាៈ កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលមានលេចធ្លាយប្រេងចេញមក ដោយសារបុកជាមួយ នឹងថ្មប៉ប្រះទឹកនោះ បានឈប់នៅសំចតក្បែរឆ្នេរសមុទ្រ ប្រទេសញូវហ្សេឡែន ហើយបានធ្វើការសុំអំពាវនាវរកជំនួយ តាមវិទ្យុទាក់ទង នៅថ្ងៃអង្គារ ទី១១ ខែតុលានេះ ដោយពេល នេះវាកំពុងតែត្រូវបានគេជម្លៀស ចេញពីសមុទ្រធំហើយ ។ នេះបើយោងតាមការបញ្ជាក់ ពីផ្នែកនាវាចរណ៍ របស់ប្រទេសញូវហ្សេឡែន ហៅកាត់ថា MNZ ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ នេះថា មូលហេតុដែលនាំឲ្យមានការអំពាវនាវ សុំជំនួយជាបន្ទាន់នេះ ដោយសារតែ កប៉ាល់នេះមិន អាចជួយសង្គ្រោះមនុស្សដែលនៅលើនោះ មកកាន់ដីគោកបានទាន់ពេលវេលា ។ នេះបើ យោងតាមការបញ្ជាក់ពី លោក ខាធឺរៀន ថាយឡឺ ប្រធាន MNZ ប្រាប់វិទ្យុផ្សាយព័ត៌មានរបស់ ប្រទេសញូវហ្សេឡែន ដោយលោកបានបន្ថែមថា នាវាកងទ័ពចំនួន ៦គ្រឿង កំពុងតែជួយ សង្គ្រោះអ្នកដែលនៅ លើកប៉ាល់ធ្លាយប្រេងនោះ ។
ប្រធាន MNZ រូបនេះបានបន្តទៀតថា នាវាកំពុងលេចធ្លាយប្រេង ដែលមានឈ្មោះថា រ៉េណា បានបុកជាមួយនឹងដុំថ្មប៉ប្រះទឹក កាលពីថ្ងៃពុធ សប្តាហ៍មុន មកម្ល៉េះ ដែលជាហេតុនាំឲ្យមាន ការលេចធ្លាយប្រេងរាប់សិបតោន ចេញពីនាវាដឹក កុងតឺន័រដ៏ធំមួយនេះ។ អ្វីដែលជាបញ្ហានោះ គឺ អាកាសធាតុមិនអំណោចផល តែក្រុមជួយសង្គ្រោះបានបញ្ជាក់ថា អ្វីដែលសំខាន់ជាងគេបំផុត គឺជួយសង្គ្រោះមនុស្សគ្រប់គ្នាឲ្យមាន សុវត្ថិភាពជាមុនសិន ។
អាជ្ញាធរបានប្រកាស ឲ្យប្រជាជនដែលរស់នៅជិតតំបន់ឆ្នេរនោះ មានការប្រុងប្រយ័ត្នពីជាតិពុល ដែលលេចធ្លាយចេញ ពីនាវា រ៉េណា។ អាជ្ញាធរបានប្រកាសទៀតថា ប្រេងចំនួន ២០តោន បានលេចចេញពីនាវា ដែលនឹងរីកសាយភាយពាសពេញតំបន់នោះ ក្នុងរយៈ ពេលប្រមាណជាមួយថ្ងៃបន្ទាប់ទៀតនេះ ។ ចំពោះសត្វសមុទ្រ មួយចំនួន ត្រូវបានគេសង្គ្រោះផងដែរ ដូចជា សត្វផេនឃ្វីន ពណ៌ខៀវ ត្រីឆ្លាមពីរក្បាល ដែលពេលនេះកំពុងតែជួយសង្គ្រោះ នៅមន្ទីរសង្គ្រោះសត្វជីវៈចំរុះ ៕

Monday, October 10, 2011

៨ ករណី នៃជីវិតផ្លូវភេទ ដែលស្ត្រីគួរយល់ដឹង

ដោយសារតែ ស្ត្រីវ័យក្មេង ដែលទើប​​តែ រៀបការថ្មីថ្មោង ពុំមានបទពិសោធ គ្រប់គ្រាន់នៅក្នុង ជីវិតផ្លូវភេទ រវាងប្តីប្រពន្ធនោះ ទើបធ្វើឱ្យនាង ទាំងនោះ ពុំបានដឹងថា តើត្រូវធ្វើ​ យ៉ាងណា ដើម្បីធ្វើឱ្យដៃគូ មានភាព ត្រេកត្រអាល ។ ដូច្នេះដើម្បីធ្វើឱ្យ ស្ត្រី វ័យក្មេងទាំងនោះ បានយល់ដឹងពី បញ្ហានេះ អ្នកឯកទេស ខាងជីវិតផ្លូវភេទ បានលើកឡើង នូវគោលការណ៍ ចំនួន ៨ ករណី ដូចតទៅនេះ ៖
១- ត្រេកត្រអាល ខ្លួនឯង និង ធ្វើឱ្យដៃគូ ត្រេកត្រអាល គឺសំខាន់ដូចគ្នា
ជួនពេលខ្លះ ដោយសារតែ ភ័យខ្លាចដៃគូ ពុំអាចទទួលបាន នូវការពេញចិត្ត នោះ ទើបនាងខិតខំ ប្រឹងប្រែង ដើម្បីសម្របសម្រួល ទៅតាមតម្រូវការ របស់ដៃគូ ប៉ុន្តែត្រូវយល់ថា ល្បែងស្នេហា នៅលើគ្រែ ត្រូវលេងឱ្យស្មើដៃ ទាំងពីរនាក់ ។ ប្រសិនបើ ភាគី ម្ខាងចាំតែ ធ្វើឱ្យភាគីម្ខាងទៀត ពេញចិត្តនោះ ហើយដល់តែ យូរៗទៅ នាងពិតជាមានការ ស្អប់ខ្ពើម និង ធុញទ្រាន់មិនខាន ។ ដូច្នេះនាងគួរតែ ឆាប់បញ្ចប់ និង ហ៊ានសារភាព ប្រាប់គេត្រង់ៗ នូវអ្វីដែលនាង ត្រូវការ ពីព្រោះ បុរសៗចូលចិត្ត តែដៃគូរួម ភេទណា ដែលមានភាព ត្រេកត្រអាល ដ៏ពុះកញ្ជ្រោលប៉ុណ្ណោះ ហើយនៅពេល ដែលពួកគេសង្កេត ឃើញថា រាល់ទង្វើរបស់ខ្លួន បានធ្វើឱ្យនាង ទទួលបានការ ត្រេកត្រអាលហើយ លើកក្រោយនឹង អនុវត្តតាម របៀបនេះទៀត ។
២- ចូរកុំធ្វើពុតជា ឈានដល់កម្រិត កំពូលមុន
មានស្ត្រីខ្លះចូលចិត្ត ធ្វើពុតជាឈានដល់ កម្រិតកំពូលមុន ដើម្បីឱ្យដៃគូរួមភេទ មានភាពត្រេកត្រអាល ដោយបុរសនោះ ពុំបានចាប់ភ្លឹកឡើយ ប៉ុន្តែទង្វើបែបនេះ នាងពុំបាន នឹកគិតដល់ ផលវិបាក ទៅថ្ងៃមុខឡើយ ពីព្រោះខ្លួនឯងពុំ ទទួលបានការ ត្រេក ត្រអាល ហើយបែរជា ធ្វើពុតជាឈានដល់ កម្រិតកំពូលមុន ដើម្បីឱ្យឆាកប្រយុទ្ធ ដ៏ពុះកញ្ជ្រោលនេះ ឆាប់ចប់ ។ ទង្វើបែបនេះ គឺប្រៀបដូចជា ផ្តល់ឱកាសឱ្យ បុរសនោះប្រព្រឹត្ត បន្តទៅទៀត ។ ហេតុនេះប្រសិនបើ ទើបចាប់ ផ្តើមឡើងភ្លាម នៅពេល ទ្រាំ មិនបានហើយ គួរតែនាង ហ៊ាននិយាយប្រាប់ គេត្រង់ៗទៅ ទើបទៅថ្ងៃក្រោយ ពុំមានវិបត្តិស្នេហា កើតឡើង ។
៣- ចូរកុំបំភ្លេច ការបបោសអង្អែល លើរាងកាយរបស់បុរស
តាមធម្មតា បុរសសឹងតែ ពុំចាំបាច់ត្រូវការ ការបបោសអង្អែល អ្វីឡើយ ក៏ចាប់ផ្តើមបើកឆាក ប្រយុទ្ធភ្លាមៗ ហើយក៏ទទួលបាន ភាពត្រេកត្រអាល យ៉ាងគាប់ចិត្តដូចគ្នា ។ តាមពិតជាការ យល់ច្រឡំរបស់ពួកគេ ទៅវិញទេ ព្រោះថាការ បបោសអង្អែល និង ការប្រឡែងលេងមុន បើកឆាកប្រយុទ្ធ រឹតតែធ្វើឱ្យបុរស មានការត្រេកត្រអាល​​ ខ្លាំងក្លាថែមទៀត ពីព្រោះការដែល នាងបានធ្វើយ៉ាង ដូច្នេះប្រៀបដូចជា នាងកំពុងតែស្រឡាញ់ យ៉ាងងប់ងុលទៅលើ​​​ រាងកាយរបស់គេ។ ម៉្យាងទៀត ក៏មានស្ត្រីខ្លះ មានការ អឹមអៀន ដោយពុំហ៊ាន ប្រព្រឹត្ត បែបនេះឡើយ ប៉ុន្តែក៏ពុំមាន បុរសណាម្នាក់ ដែលមិនពេញចិត្ត នូវទង្វើ បែបនេះ របស់នាងដែរ គឺគិតតែពីធ្វើ ការវាយលុក យកតែឈ្នះដៃ ហើយភ្លាមៗនោះ ពិតជាអាចទទួលបាន និង មើលឃើញនូវ លទ្ធផលជាក់ ស្តែង ។
៤- ចូរកុំខ្លាចរអែង ពីការស្រមើស្រមៃ
មានស្ត្រីម្នាក់ បានសារភាពថា នៅពេលនាងបាន រួមដំណេកជាមួយ លោកប្តីម្តងៗ នាងតែងមាន គំនិតរវើរវាយ ដោយស្រមើស្រមៃថា កំពុងតែបានរួមភេទ ជាមួយនឹងតារាភាពយន្ត ឬ តារាចម្រៀងណាម្នាក់ ដែលនាងពេញចិត្ត ព្រោះថាការស្រមើ ស្រមៃ បែបនេះ ធ្វើឱ្យនាងទទួលបាន ភាពត្រេកត្រអាល រាល់លើក ។ ចំណែកឯលោកប្តី ដែលពុំបានដឹង ខ្យល់អ្វីនោះ ក៏ទទួលបានភាព ត្រេកត្រអាល យ៉ាងគាប់ចិត្តដែរ ដោយនឹកស្មានថា ប្រពន្ធខ្លួន ពិតជាមានកំសួល តណ្ហាឆាបឆេះ ខ្លាំងក្លាអស្ចារ្យ ។ នាង យល់ឃើញ ថាទង្វើបែបនេះ ពុំមែនជារឿង ក្បត់ចិត្ត លោកប្តីឡើយ គឺគ្រាន់តែជាការ ស្រមើស្រមៃប៉ុណ្ណោះ ។ អ្នកជំនាញក្នុងរឿង សុភមង្គលស្នេហា បាននិយាយថា ការរួមភេទដោយ ប្រើអារម្មណ៍ស្រមើស្រមៃ គួបផ្សំផងនោះ គឺជាផ្នែកសុខភាព មួយ ពីព្រោះវាពុំគ្រាន់តែ ជាថាមពល ដ៏ខ្លាំងក្លាប៉ុណ្ណោះទេ តែអ្វី ដែលកើតមានឡើង ក្នុងក្តីស្រមើស្រមៃនោះ ពុំមែនជារឿងពិតៗ នោះឡើយ ។
៥- ហ្វឹកហាត់ពីការ បំពេញតណ្ហា ដោយខ្លួនឯង
ដោយហេតុថា ការចេញទឹកកាម ជាលើកដំបូង របស់បុរស តាមធម្មតាគឺ ផ្តើមចេញ ពីការធ្វើឱ្យ មានការ ស្រើបស្រាល ដោយបំពេញតណ្ហា ដោយខ្លួនឯង ។ រីឯស្ត្រីភេទ ក៏អាចអនុវត្ត យ៉ាងដូច្នេះដែរ ។ តាមពិតទៅការ បំពេញតណ្ហា ដោយខ្លួនឯង ជាការ ត្រួសត្រាយផ្លូវ ក្នុងការត្រៀម លក្ខណៈ ដើម្បីចៀសវាង កុំឱ្យមានការ ស្លន់ស្លោ កើតមានឡើងក្នុងពេល រួមដំណេក នារាត្រីដំបូង ជាមួយដៃគូ ។ ម៉្យាងទៀត ការបំពេញតណ្ហា ដោយខ្លួនឯង ក៏មានផល ប្រយោជន៍ ដ៏ពិសេសមួយទៀត គឺប្រាកដជាអាច ឈានដល់ កម្រិតកំពូល ។
៦- ចូរកុំប្រើស្នៀតដដែលៗ
ប្រសិនបើរាល់រាត្រី នៅតែប្រើស្នៀត ដដែលៗ ហើយបើទោះបីជា រាល់លើកឈានដល់ កម្រិត កំពូលក្តីក៏នៅ ទីបំផុតគ្មានន័យ អ្វីទាំងអស់ ព្រោះយូរៗទៅ ពិតជាមានការ ធុញទ្រាន់ ។
៧- ស្វែងយល់ពី ចរិតលក្ខណៈ របស់ដៃគូ
តាមពិតទៅ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ពុំដូចគ្នាឡើយ រីឯនៅក្នុងជីវិត ផ្លូវភេទ ក៏មិនខុសគ្នាដែរ ។ ចំពោះស្ត្រីភេទ ប្រសិនបើពីពេលមុន ធ្លាប់មានបទ ពិសោធ ក្នុងការរួមដំណេក ជាមួយបុរស ដទៃនោះ ជួនពេល ខ្លះអាចប្រើស្នៀត ពីពេលមុន មក អនុវត្ត ជាមួយដៃគូស្នេហា នាពេលសព្វថ្ងៃនេះ ពុំសមស្របឡើយ ។ ដូច្នេះមាន តែចេះសង្កេត តាមដានមើល ចរិតលក្ខណៈរបស់ ដៃគូឱ្យបានល្អិត ល្អន់ប៉ុណ្ណោះ ដើម្បីសម្របសម្រួល ទៅតាមចំណង់ ចំណូលចិត្តរបស់ ដៃគូស្នេហា ចុងក្រោយ ទើប ជីវិត ផ្លូវភេទ អាចមានការ ត្រេកត្រអាល ទាំងសងខាង ។
៨- ស្រឡាញ់ពេញចិត្ត លើរាងកាយ របស់អ្នក
មានស្ត្រីខ្លះយល់ថា ទំហំដើមទ្រូងរបស់នាង ហាក់ដូចជា តូចពេក ដូច្នេះហើយទើប ពុំព្រមឱ្យ ដៃគូប៉ះពាល់ឡើយ ដោយទាក់ទាញ ឱ្យគេចាប់អារម្មណ៍ ទៅលើចំណុច ផ្សេងវិញ ប៉ុន្តែនៅពេល យូរៗទៅអាច ធ្វើឱ្យដៃគូស្នេហា មានការអាក់អន់ ស្រពន់ចិត្ត និង ជះឥទ្ធិពល អាក្រក់ ដល់ជីវិតផ្លូវភេទ ទៀតផង ៕

ផ្លាស់ប្តូរស្នៀតច្រើនពេក នាំឱ្យអស់អារម្មណ៍



នៅក្នុងខ្សែភាពយន្ត រឿងសិចជាច្រើន គេរមែងសង្កេត ឃើញថា អង្គជាតរបស់ តួឯកប្រុស ត្រូវបាន ពង្រីកទំហំ និង ប្រវែងហួស ពីការពិត ជាពិសេសគឺ ខ្សែភាពយន្ត រឿងសិច របស់ពួក បស្ចិមប្រទេស ដែលធ្វើឱ្យបុរស ជាច្រើនបាត់បង់ ជំនឿចិត្ត លើ ប្រដាប់ភេទ ខ្លួនឯង ។ តាមពិតទៅ លើកលែងតែ ជនជាតិស្បែកខ្មៅ ប្រដាប់ភេទ របស់ជនជាតិ ស្បែកស ភាគច្រើនមាន ទំហំ និង ប្រវែង មិនខុសគ្នាប៉ុន្មាន ទៅនឹងខ្នាត ប្រដាប់ភេទ នៃជនជាតិ អាស៊ីឡើយ ។
នៅក្នុងខ្សែភាពយន្ត រឿងសិចកាលបើ មានឈុត ក្តៅសាច់ហើយ គឺឆាកប្រយុទ្ធចាប់ពី កន្លះម៉ោងឡើងទៅ ប៉ុន្តែនោះ គឺជាបច្ចេកទេស កាត់តតែប៉ុណ្ណោះ ។ ដូច្នេះឱ្យតែអាច ទ្រាំទ្របានពី ៣ នាទីឡើងទៅ ហើយបញ្ចេញ ទឹកកាមនោះ គឺសុទ្ធតែជា រឿង ធម្មតាទាំងអស់ ។ ចំពោះបុរស រយៈពេលនៃ ការរួមភេទ យូរ ឬឆាប់ គឺ អាស្រ័យទៅលើ ស្ថានភាពខុសគ្នា ។ ដូចជាក្រោយ ពេលដែលទើបតែ មុជទឹកក្តៅឧណ្ហៗ ហើយ ឬមុន ពេលបត់ជើងតូច ហើយបានរួមភេទ នោះប្រដាប់ភេទ អាចឡើងរឹងបាន យូរ ពីព្រោះ វាអាចកាត់បន្ថយ កម្រិតរំញ្ញោចនៃ ប្រដាប់ភេទ ។
តាមការសង្កេត តៗមក បានឱ្យដឹងថា ស្ត្រីជនជាតិអាស៊ី ភាគច្រើនមិនសូវ ថ្នឹកក្នុងល្បែងស្នេហា នៅលើគ្រែឡើយ ហើយទាំងអស់នេះ សំខាន់បំផុត គឺមានទាក់ទង ដល់វប្បធម៌ ។ ប៉ុន្តែ ប្រសិនបើ មិត្តស្រី ឬប្រពន្ធរបស់ លោកអ្នកដែល កំពុងតែ បើកឆាក ប្រយុទ្ធ នៅលើគ្រែ ដោយបានបញ្ចេញ សំឡេងខ្លាំងៗនោះ អាចកត់សម្គាល់ បានថា នាងប្រហែលជា កំពុងតែលើក ទឹកចិត្ត ដល់លោកអ្នក ដោយធ្វើឱ្យលោកអ្នក យល់ឃើញថា ខ្លួនឯងមាន សមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យស្រីៗ បានឆ្លងដល់ កោះ ត្រើយ ។ ដូច្នេះដើម្បីបញ្ជាក់ថា ស្ត្រីភេទពិតជា ទទួល បាននូវភាព ត្រេកត្រអាល និង ពុះកញ្ជ្រោលខ្លាំងនោះ សំខាន់បំផុតគឺត្រូវ លួចស្តាប់សំឡេង ថ្ងួចថ្ងូរ និង សំឡេងទឹកមាត់ នៅក្នុងបំពង់ក របស់នាង ព្រមទាំងលួច សង្កេតមើលនៅ លើដើម ទ្រូងរបស់ នាងថា តើឡើងក្រហមដែរ ឬអត់ ។ លោកអ្នកមិនត្រូវ រួមភេទដោយយក គំរូតាមស្នៀត ដ៏សម្បូរបែប នៅក្នុងខ្សែភាពយន្ត រឿងសិចឡើយ ហើយ នៅពេលរួមភេទ ម្តងៗក៏មិន ត្រូវ ផ្លាស់ស្នៀតប្រយុទ្ធ ញ្ញឹកញ្ញាប់ឡើយ ពីព្រោះស្រីៗ កាលបើចង់ ឈានទៅ ដល់កម្រិតកំពូល ពុំមែនពឹងផ្អែកទៅលើ ភាពស្រើបស្រាល នៃចក្ខុវិញ្ញាណឡើយ តែជាភាពស្រើបស្រាល នៃ ប្រសាទវិញ្ញាណ ។ ចំពោះការរួមភេទ មួយលើកៗ បើផ្លាស់ប្តូរស្នៀត ប្រយុទ្ធដ៏ច្រើន សម្បូរបែបនោះ គឺបានត្រឹមតែ នាំមកនូវអារម្មណ៍ ស្រស់ ស្រាយតែប៉ុណ្ណោះ ហើយពុំប្រាកដថា បាន ស្រណុក សុខសប្បាយ នោះឡើយ ។ រីឯការឈានទៅដល់ កម្រិតកំពូលរបស់ ស្ត្រីភេទគឺត្រូវការ ភាពពុះកញ្ជ្រោល ជាប់ៗគ្នា ។
ដូច្នេះការរួមភេទ មួយលើកៗ ដោយបាន ផ្លាស់ប្តូរស្នៀតប្រយុទ្ធ ជាញ្ញឹកញ្ញាប់នោះ អាចធ្វើឱ្យស្ត្រីភេទ ដែលទើបតែទទួលបាន ភាពត្រេកត្រអាលនោះ ត្រូវរលាយសាប សូន្យទៅវិញ ហើយត្រូវការ បង្កើតភាពស្រើបស្រាល សាជាថ្មីឡើងវិញ និង នាំឱ្យ បាត់បង់អារម្មណ៍ ប្រយុទ្ធទៀតផង ៕

ភាព​ក្រីក្រ​បាន​ធ្វើ​ឲ្យ​កុមារ​ខ្មែរ​ម្នាក់​​បៅ​ដោះ​គោ​ជំនួស​ដោះ​ម្ដាយ

បើ​ទោះ​បី​ជា​ប្រទេស​ភាគ​ច្រើន​​ នៅ​លើ​ពិភព​លោក​បាន​ប្រឹង​ប្រែង​លើក​កម្ពស់​សិទ្ធិ​កុមារ​ជា​មួយ​ការ​ចាត់​ ទុក​កុមារ​ថា ជា​អ្នក​បន្ត​វេន​​ប្រកប​​ដោយ​ក្ដី​សង្ឃឹម​​ក្ដី សម្រាប់​ប្រទេស​កម្ពុជា​គេ​នៅ​តែ​កត់​សម្គាល់​ឃើញ​ថា សិទ្ធិ​របស់​កុមារ​ហាក់​ពុំ​ទាន់​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់​​​ឡើយ​។
កុមារ៉ា ថា សុផាត កំពុងបឺតទឹកដោះពីគោ (រូប៖ Reuters)
កុមារ៉ា ថា សុផាត កំពុងបឺតទឹកដោះពីគោ (រូប៖ Reuters)
ដោយ​សារ​កត្តា​ជីវ​ភាព បាន​បង្ខំ​ឲ្យ​ឪ​ពុក​ម្ដាយ​មួយ​ចំនួន នៅ​តាម​ជន​បទ ផ្ញើ​កួនៗ​របស់​គេ​នឹង​ជីដូន ហើយ​ខ្លះ​រហូត​ដល់​ចាក់​សោរ​ទុក​​ក្នុង​បន្ទប់ ពេល​ខ្លួន​ទៅ​ធ្វើ​ការ ដែល​ធ្វើ​ឲ្យ​កុមារ​ទាំង​នោះ​បាត់​បង់​ភាព​កក់​ក្ដី​ពី​ឪពុក​ ម្ដាយ និង​អាហារូបត្ថម្ភ​។ ជាង​នេះ​ទៀត កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្រៀវ​ស្រើប បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​ស​ម្លេង​សហរដ្ឋ​អាមេរិក​ផ្នែក​ ភាសាខ្មែរ​ដែល​ថា កុមារ​ខ្មែរ​អាយុ​១៨ខែ​ម្នាក់​នៅ​ខេត្ត​សៀម​រាប បាន​បៅ​ដោះ​គោ​ជំនួស​ដោះ​ម្ដាយ​ ខណៈ​ដែល​ម្ដាយ​របស់​គេ​ ទៅ​បំរើ​ការងារ​នៅ​​ប្រទេស​ថៃ។
លោក អុំ អឿន ជីតា​របស់​កុមារ​រូប​នោះ​បាន​និយាយ​ថា ក្មេង​នេះ​​បៅ ដោះ​មេ​គោ​កាល​ពី​១​ខែ​មុន នៅ​ពេល​ដែល​ឪ​ពុក​ម្ដាយ​វា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ។ ដោយ​បន្ត​ថា ” វា​ឃើញ​កូន​គោ​មឹម​ មេ​វា វា​ចេះ​តែ​ដើរ​ចូល​ទៅ , ខ្ញុំ​ថា អា​អូន​ៗ ប្រយ័ត្ន​គោ​ជាន់​។ ខ្ញុំ​ស្មាន​​តែ​​វា​នៅ​ស្ងៀម ខ្ញុំ​ងាក​ទៅ​ឃើញ​វា​ទៅ​ទប់​ជើង​គោ​មួយ​ចំហៀង​ វា​ចាប់​ផ្ដើម​ទាញ​ដោះ​គោ​មក ក៏​ មឹម..”។
ជា​ការ​ពិត​ណាស់​ការ​ព្រួយ​បារម្ភ​ពី​គ្រោះ​ថ្នាក់​ទៅ​លើ​កុមារ​នេះ មិន​មែន​​​​អាច​ត្រឹម​តែ​គោ​ជាន់​ប៉ុណ្ណោះ​ទេ ,តែ​វា​អាច​ចម្លង​មេរោគ​ផ្សេង​ពី​សត្វ​មក​ខ្លួន​របស់​វា នៅ​ពេល​ដែល​ម្ដង​ម្កាល​គេ​ឮ​សូរ​​ក្រសួង​សុខាភិបាល​​​បាន​​ណែនាំ​ដល់​ម្ដាយ​ របស់​ទារក ឲ្យ​លាង​ដោះ​ មុន​ពេល​បំបៅ​កូន ។ ចុះ​មេ​គោ​វា​មាន​ដែល​លាង​ដោះ​របស់​វា​ឯណា ?
(រូប៖ Reuters)
(រូប៖ Reuters)
លោក ហែន ភារៈ វេជ្ជ​បណ្ឌិត​ប្រចាំ​គ្លី​និក រោគ​សើស្បែក​​មួយ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍​ថា ការ​បឺត​យក​ទឹក​ដោះ​គោ​ដោយ​ផ្ទាល់​របៀប​នេះ ជា ដំបូង​អាច​បណ្ដាល​ឲ្យ​ក្មេង​នោះ​ប្រឈម​​និង​ជម្ងឺ​រាគ និង អាសន្នរោគ ដោយ​សា​តែ​ភាព​កខ្វក់​របស់​សត្វ​គោ ។” វា​អាច​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​វា​ជា​ទឹក​ដោះ​គោ​ស្រស់ ​​ដោយ​សា​តែ​ ដោះ​គោ​មិន​ស្អាត។ ព្រោះ​ជា​ធម្មតា​គោ​វា​ដេក​ក្រឡាប់​ចុះ​ឡើង​នឹង​ដី…”។
ចំណែក​លោក ចាន់ សូវ៉េត មន្រ្តី​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​វិញ​​ ​បាន​មើល​ឃើញ​ថា វា​​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​កុមារ​​យ៉ាង​ធ្ងន់ធ្ងរ ដែល​ពួក​គេ​គួ​តែ​មាន​​​សិទ្ធិ​ទទួល​បាន​​ការ​ថែ​ទាំ​បីបាច់​ពី​ក្រុម​ គ្រួសារ សហគមន៍ ក៏​ដូច​ជា​រដ្ឋាភិបាល ។តែ​រដ្ឋាភិបាល​ហាក់​ដូច​ជា​ពុំ​សូវ​ចាប់​អារម្មណ៍​ ចំពោះ​បញ្ហា​នេះ​ឡើយ ៕

កំពុងតអំពូល ស្រាប់តែខែ្សភ្លើងឆក់ ប្រកាច់ធ្លាក់​ ចូលទឹកស្លាប់

នំពេញ៖ បុរសវ័យ៣២ ឆ្នាំម្នាក់បានស្លាប់ចោលប្រពន្ធ និងកូន៣នាក់ បន្ទាប់ពីត្រូវខែ្សភ្លើងឆក់ ធ្លាក់ចូលទឹកស្លាប់ ខណៈជនរងគ្រោះកំពុងតអំពូលភ្លើង កាលពីវេលាម៉ោង ៧ និង០៥នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១១ ស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ទីម គីម អាយុ៣២ ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង។
ស្រ្តីភរិយាជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅតអំពូល ដែលខូច ស្រាប់តែកំពុងតនោះ ក៏ត្រូវខ្សែភ្លើងឆក់ ធ្លាក់ចូលទៅក្នុងទឹក។ ពេលឃើញដូចនោះ គាត់ក៏បានទៅដកខែ្សភ្លើងចេញ ប៉ុន្តែនៅពេលមកទាញប្តីចេញពីក្នុងទឹក តែប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ៕
Photo by DAP-NEWS

ប្រជាជនថៃ រងគ្រោះ ដោយសារទឺកជំនន់ ខឹងសម្បារនឹង ប្រជាជន រស់នៅ ទីក្រុងបាងកក

ខណៈដែលប្រទេសថៃ កំពុងតែប្រយុទ្ធប្រឆាំង ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុត កុំឱ្យទឹកជំនន់រាលដាល លិចទីក្រុងបាងកកនោះ ការខឹងសម្បារជាច្រើន បានកើនឡើងពីសំណាក់ប្រជាជន ដែលរស់នៅតាមមាត់ទន្លេ ដោយពួកគេ បាននិយាយថា ផ្ទះរបស់ពួកគេ ត្រូវបានធ្វើពលីកម្មដើម្បី ទប់ទល់កុំឱ្យលិចក្រុង។
យោងតាមសារព័ត៌មានគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១១នេះថា ស្រ្តីម្នាក់ ដែលកំពុងឈរ នៅក្នុងទឹកត្រឹមក្បាលជង្គង់ នៅក្នុងស្រុក បាងផាហាន ចំងាយ១០០គីឡូម៉ែត្រ ភាគខាងជើង នៃទីក្រុង បាងកក បាននិយាយទាំងទឹកភ្នែក រលីងរលូងថា “ ខ្ញុំបង់ពន្ធជូនរដ្ឋ ដូចនឹងប្រជាជន ដែលរស់នៅក្នុង ទីក្រុងបាងកកដែរ ហេតុអ្វីបានជាពួកគេ មិនគិតគូរពីខ្ញុំផង? ”។
ស្រ្តីម្នាក់អាយុ៤១ឆ្នាំ បាននិយាយថា អ្នកស្រីត្រូវតែបោះបង់ផ្ទះសម្បែងចោល បន្ទាប់ពីវាត្រូវបានជន់លិច២ម៉ែត្របន្ថែមទៀត ហើយ អ្នកស្រី បានស្វែងរកទីទួលដែលមានសុវត្ថិភាពនៅទីក្រុងក្បែរនោះដែលឥឡូវនេះក៏ត្រូវបានជន់លិចផងដែរ។ អ្នកស្រីបានលើកឡើងថា “ ខ្ញុំមានពេលវេលាដ៏លំបាកនៅទីនេះ តើមាននរណានឹងគិតគូរពីខ្ញុំ?”។
គួរបញ្ជាក់ឱ្យដឹងថា ទីក្រុងបាងកក ជាទីក្រុងទំនើបមួយដែលប្រជុំទៅដោយរោងចក្រពាណិជ្ជកម្មធំជាច្រើន និង ស្ថាប័នរដ្ឋធំៗ ហើយ ប្រសិនបើទីក្រុងមួយនេះ ត្រូវជន់លិចនោះ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច និង រាំងស្ទះដល់កិច្ចការរដ្ឋបាល ជាច្រើនផងដែរ។
ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចេញសេចក្តីប្រកាស កាលពីថ្ងៃសុក្រ ទី០៧ ខែតុលា ថា ទីក្រុងបាងកកបានស្ថិតក្រោមការ គំរាមកំហែង ពីគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ខណៈអាជ្ញាធរបាននឹង កំពុងខិតខំប្រឹងប្រែង ដើម្បីការពារទីក្រុងក៏ដូចជាតំបន់ ឧស្សាហកម្មសំខាន់ៗមួយចំនួន។
គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនេះ វាបានឆក់យកអាយុជីវិតប្រជាជនថៃ ច្រើនជាង២៥០នាក់ និងរហូតមកដល់ពេលនេះ ទឹកជំនន់នៅតែបន្តជន់ឡើង ហើយបានបំផ្លិចបំផ្លាញលំនៅដ្ឋាន របស់ប្រជាជនជាច្រើនលានខ្នង នៅក្នុងប្រទេសថៃ ជាពិសេសនោះ គឺគេហដ្ឋានរបស់ប្រជាកសិករ។
Photo by DAP-NEWS

Tuesday, September 20, 2011

បុរស​រត់ម៉ូតូឌុប​ម្នាក់​ ​​ផឹកទឹកសណ្តែក​​អស់​មួយកំប៉ុង​ បាត់ម៉ូតូ​អស់​មួយគ្រឿង​


រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​ជា​​​អ្នករត់​ម៉ូតូឌុប​​​​ម្នាក់​ត្រូវ​​ថ្នាំសណ្តំ​​​​​ បាន​​បាត់​ម៉ូតូ​​​ម៉ាកឌ្រីម​​ C125 មួយ​គ្រឿង​ ខណៈ​ពេល​​ដែលឌុប​មនុស្ស​​​ប្រុស​​​​ចំនួន​២នាក់​ទៅ​​ទំនប់​កប​់​ស្រូវ។ ករណីនេះ​​​កើត​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​​១៨ កញ្ញា ​​រហូត​ដល់​​ម៉ោង​​​៣​​រសៀល​ថ្ងៃ​ដដែល ​​​ទើបប៉ូលិស​​​​សង្កាត់​​​កំបូល​​​​ប្រទះ​ឃើញ ​ហើយ​​ទូរស័ព្ទ​​ប្រាប់បង​ប្អូន​ និង​បញ្ជូន​ជន​រងគ្រោះ​​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​​​ព្រះ​កុសុមៈ ។
បុរស​ដែល​​ត្រូវ​​ថ្នាំ​សណ្តំ​​​មានឈ្មោះ​​​​ដាវ​ សែន ​​អាយុ​​​៤៤​ឆ្នាំ ​មុខ​​​​របរ​ជាអ្នក​​​រត់ម៉ូតូូឌុប មានស្រុក​កំណើត​​នៅភូមិ​​​​​​លូ​​២ ​ឃុំ​កំពង់​លាវ ស្រុកកំពង់​លាវ ​ខេត្តព្រៃវែង ស្នាក់​នៅ​វត្ត​ច្បា​រអំពៅ ​​ក្នុង​ខណ្ឌមានជ័យ ​​​បាន​ឱ្យដឹ​ង​​​​ទាំង​​​នៅ​រវើ​រវាយ​​ថា កាលពីព្រឹក​​ថ្ងៃទី​១៨ កញ្ញា ​​មាន​មនុស្ស​ប្រុស​​២​នាក់ ​​​​​ឈរ​នៅ​មុខ​មន្ទីរពេទ្យ​​​គន្ធបុប្ផា​​ ​ហើយ​បាន​ហៅ​​គាត់​​ឱ្យឌុប​​​ពួកគេ​ទៅ​​ទំនប់​កប់​ស្រូវ ​​​ទាំង​​ទៅ​ទាំង​មក ​​ព្រោះមានកូនឈឺ​កំពុង​​​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ​ ។
ជនរងគ្រោះ​​បាន​បន្តទៀត​​ថា នៅ​ពេលដែល​​គាត់ឌុប​ទៅជិត​ដល់​​គោល​ដៅ​​ហើយ​នោះ​ ស្រាប់​តែ​​​មាន​​​​កន្លែង​​ផឹកស៊ី​មួយ​​​នៅ​តាមផ្លូវ​ ហើយ​បុរស​​ទាំង​២នាក់​​នោះ​​បាន​​ឱ្យគាត់​​​​ឈប់​ និង​ហៅ​គាត់​​ឱ្យ​ចូល​ផឹកស៊ី​​​ជាមួយ​ ​ប៉ុន្តែ​រូបគាត់​​​អត់ចេះ​​ផឹក​​ស្រា​​​បុរស​នោះ​​ក៏​​ហុច​​​​​ទឹកសណ្តែក​​ ​ឱ្យ​គាត់​ផឹក​។ លុះពេល​គាត់​ផឹក​ទឹកសណ្តែក​​អស់​មួយ​កំប៉ុង​ ក៏​សន្លប់​​​​​បាត់ស្មារតី​​​​តែ​ម្តង​។
ចំណែក​ស្ត្រី​​​ឈ្មោះ ឃឹម ស្រី​ឃឿន ​អាយុ​​​​​​៤២​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​របស់​​​បុរស​រងគ្រោះ​​​​ បាន​​ឱ្យដឹង​ថា ​​ប្តីរបស់គាត់​​​​​ទើបតែ​ខ្ចី​ប្រាក់​​ពី​អង្គការ​​​​​យក​​មកទិញ​​ ម៉ូតូម៉ាកឌ្រីម​ C125 ស៊េរី​​​២០០៧ ​​​ពណ៌​ខ្មៅ​​​ ពាក់​ស្លាកលេខ​​​ភ្នំពេញ 5712 យក​ពី​ស្រុក​កំណើត​​​មក​រត់​ឌុប​​នៅ​ភ្នំពេញ​​​នេះ​ ​​បាន​តែ​រយៈ​ពេល​​មួយ​ខែ​​ប៉ុណ្ណោះ​ ស្រាប់តែ​​​មានបញ្ហា​នេះ​​កើតឡើង​​តែម្តង​៕

បើកម៉ូតូមិនប្រកាន់ស្តាំបុកគ្នាស្លាប់ម្នាក់ របួស3នាក់




រាជធានីភ្នំពេញ​​​​ ៖ ​យុវជនម្នាក់​បានស្លាប់​បាត់​បង់ជីវិត​​​ ហើយ​មនុស្ស​​​​៣នាក់​​ទៀត​​​បាន​រង​​របួសធ្ងន់​​ដោយសារ​​​គ្រោះថ្នាក់​ចរា​ ចរណ៍​​​​ដ៏រន្ធត់​មួយ​​ដែលបានកើតឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​​១ ​ស្ថិតក្នុងភូមិ​ដើម​អំពិល​​​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ កាលពី​វេលាម៉ោង​​​​៦​និង​​​​៤០​នាទី​​​​ល្ងាច​ ថ្ងៃទី​​​១៨ កញ្ញា ​ឆ្នាំ​​២០១១ ។ ឧប្បត្តិ​ហេតុ​​​​​ដ៏​រន្ធត់នេះ​​បង្កឡើង​​ដោយ​​សារ​​ម៉ូតូូ​២គ្រឿង ​​​បើកបរ​បញ្ច្រាស​ទិសគ្នា ហើយ​​​បុកគ្នា​យ៉ាង​​ពេញ ទំហឹង​។
តាមប្រភពព័ត៌មាន​​​​ពី​កន្លែងកើតហេតុ​​​​បាន​ឱ្យ​ដឹង​ ថា ​​យុវជនដែល​ស្លាប់ក្នុង​ហេតុការណ៍​ខាង​លើ​ឈ្មោះ​​​​សុន កំសត់ អាយុ​​១៨ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​​​ជួល​ភូមិ​​​កោះនរា សង្កាត់​​និរោធ ខណ្ឌមានជ័យ​។ ​​មុន​ពេល​​ជួប​​គ្រោះ​ថ្នាក់​នោះ​ឈ្មោះ​​​សុន​​ កំសត់ ​​បាន​​ជិះម៉ូតូម៉ាក Fino ពណ៌​ឈាមជ្រូក​​​ ពាក់​ស្លាក​​លេខ ​ភ្នំពេញ 1AK-6011 ធ្វើដ​ំណើរ​​​ត្រឡប់​​មក​​ពីទិញ​​ម្ហូប​នៅ​​ផ្សារ​​​ច្បារអំពៅ ដើម្បី​ត្រៀម​​ធ្វើ​ចង្ហាន់​​ទៅវត្ត​នាព្រឹក​ថ្ងៃ​ទី​​​១៩ កញ្ញា ​ដោយ​​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​​ពីលិច​​ទៅ​​កើត លុះ​​មក​​ដល់​ចំណុច​​​កើត​ហេតុ​​ក៏​បុកជាមួយ​​​ម៉ូតូម៉ាក​​​​ស្មាស់ ​​ពណ៌ខ្មៅ ​​​ដែលធ្វើ​​​ដំណើរ​​​បញ្ច្រាស​​ទិស​ដៅ​គ្នា ពីកើត​ទៅ​​លិច បណ្តាល​​ឱ្យ​​​​​ដួលបោក​ក្បាល​​​​​​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ ​។ ​​​ចំណែក​​​​ឯ​អ្នក​រួម​​​​ដំណើរ​​​​ជាមួយ​​ម្នាក់​ទៀត​ ​​បាន​រង​​របួស​​ធ្ងន់​​​​ធ្ងរ​ដែរ​។ ​​ដោយឡែក​អ្នកជិះ​​ម៉ូតូម៉ាក​​​ស្មាស់ ឌុបគ្នា​២នាក់​ប្តី​ប្រពន្ធ​​​​​ក៏រង​​របួស​ធ្ងន់​ទាំង​អស់​គ្នា​។
ករណី​​ខាងលើនេះ សមត្ថកិច្ច​​​បានចុះទៅ​​​វាស់​វែង​​ ហើយ​ដក​ហូត​​​​ម៉ូតូ​ទាំង​​២គ្រឿង​​​ទៅរក្សា​ទុក​​នៅការិយាល័យ​​ជំនាញ​​​​ ដើម្បី​ចាត់ការ​តាមច្បាប់​​​។ ​សមត្ថកិច្ច​​​សន្និដ្ឋាន​​​ជា​ជំហាន​ដំបូង​ថា ​គ្រោះថ្នាក់​​​​​​ចរចារណ៍​នេះ បង្កឡើង​​​ដោយ​អ្នកជិះ​ម៉ូតូម៉ាក​ស្មាស់​​បើក​បរ​មិន​ប្រកាន់​​ស្តាំ​វ៉ា​ រថយន្ត​​​ជ្រុលទៅ​​បុកម៉ូតូ Fino បណ្តាល​ឱ្យ​មាន​​អ្នក​​ស្លាប់ និង​​រង​របួស​ធ្ងន់ធ្ងរ​​​​កើត​ឡើង​​​​។ ម្យ៉ាង​ទៀត​​​ដោយសារ​អ្នក​​ស្លាប់​ជិះម៉ូតូ​​​អត់​ពាក់​មួក​សុវត្ថិ​ភាព​ផង។ ​
ដោយ​ឡែក​​គ្រោះ​ថ្នាក់​ចរាចរណ៍២​ករណី​នៅ​កន្លែង​​ផ្សេង​​គ្នា​ទៀត បាន​បង្ក​ឡើង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ​​ដែរ​នោះ គឺ​ទី​១ រថយន្ត​​​កូ​រ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ មួយ​គ្រឿង​​បើក​បរ​ដោយ​ឈ្មោះ​ហុង អាយុ​២៨​ឆ្នាំ ​បា​ន​បើក​បុក​​បង្គោល​ភ្លើង​នៅ​អម​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​​ត្នោត​ជ្រុំ សង្កាត់​​បឹង​ទំ​ពុន ខណ្ឌ​មាន​ជ័យ បណ្តាល​ឱ្យ​​បាក់​បង្គោល​ភ្លើង​អស់មួយ​ដើម​ ​និង​បែក​ប្រ​អប់​កុង​ទ័រ​​ភ្លើង​​មួយ​ប្រ​អប់ ខូច​ខាត​ម៉ូតូ​​២​គ្រឿង​ តែ​មិន​​បណ្តាល​ឱ្យ​មាន​មនុស្ស​​ណា​រង​របួស ឬ​ស្លាប់​​​ឡើយ​។
ហេតុ​ការណ៍​នេះ​ បាន​​កើត​​​ឡើង​កាល​ពី​វេ​លា​ម៉ោង​៦​និង​១២​នាទី​​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ​ឆ្នាំ​២០១១ ក្រោយ​​​ហេតុការណ៍​​អ្នកបើកបរ​​​​បាន​រត់​​​​គេចខ្លួន​​​បាត់​។ រី​ឯ​ករណី​មួយ​ទៀត​​ កើតឡើង​កាល​ពី​វេ​លា​ម៉ោង​៦​​និង​២០​នាទី ​នៅ​ចុង​ផ្លូវ​លេខ​១១០ ត្រង់​ចំណុង​​កំពង់​ចម្លង​ចំពុះ​ក្អែក​ស្ថិត​ក្នុង​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មាន​ជ័យ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ បើក​បរ​ដោយ​ឈ្មោះ​ម៉ក់ វិច្ឆ័យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រ​វឹង​ធ្លាក់​ភ្នែក ហើយ​​បើក​​រថយន្តទៅ​បុក​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​​២​ល្វែង​ បណ្តាល​​ឱ្យ​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ ជាង​នេះ​ទៅ​ទៀត​​នៅ​មុន​ពេលបុក​​ផ្ទះ​​​ប្រជា​​ពលរដ្ឋ​​ គឺ​រថយន្ត​បើក​បុក​​ដើម​​ក្រ​ខុប​មួយ​ដើមឡើង​​​​រលើង​ដល់​​​ឫស​​​ ។
ករណី​គ្រោះ​ថ្នាក់​ទាំង​ពីរ​នេះ សមត្ថ​កិច្ច​បាន​ចុះ​វាស់​វែង​ និង​​ដក​ហូត​រថយន្ត​បង្ក​​ទាំង​២​គ្រឿង​ ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ជំនាញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕

អង្គុយ​​​​ផ្អែក​​ជញ្ជាំង​ស័ង្កសី​​​ចរន្ត​អគ្គិសនី​​​ឆ្លង​​ឆក់​ធ្លាក់ទឹក​​ស្លាប់​


រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​ត្រូវចរន្ត​​អគ្គិ​សនី​​​​ឆ្លង​​​​តាមជញ្ជាំង​​​ស័ង្កសី ​ឆក់​​ធ្លាក់​ទឹក​​ ហើយ​​​​ស្លាប់​​​​នៅពេល​បញ្ជូន​​​ទៅ​មន្ទីរ​ពេទ្យ​​​​បង្អែក​​​​សម្តេច​ឪ គីឡូ​ម៉ែត្រ​លេខ​​​​៦ ​។ ចរន្ត​​អគ្គិសនី​​ឆក់​ពេល​បុរស​នោះ​​ឡើងពី​ទឹក​​​ទៅ​​អង្គុយ​​​​ផ្អែក​ ជញ្ជាំង​​​​ស័ង្កសី​ផ្ទះរបស់​ខ្លួន​។
ហេតុ​​ការណ៍នេះ​​កើតឡើង​​កាលពីវេលា​ម៉ោង​​៣​និង​​​​ ៣០នាទី​​រសៀលថ្ងៃទី​​​​​១៨ ​កញ្ញា នៅ​​ក្នុង​​​ក្រុមទី​​​៦ ​​ភូមិ​​​ក ​​​សង្កាត់ច្រាំង​​​ចំរេះ​ទី​​២ ​ខណ្ឌ​ឫស្សីកែវ​។ ​ជន​​រង​គ្រោះ​ឈ្មោះ​​សុប ឡោះ ​អាយុ​​​៤៣​ឆ្នាំ ​ជនជាតិអ៊ិស្លាម​។​
ប្រភព​​​ព័ត៌មាន​​ឱ្យដឹង​ថា ​បុរស​​​​រូបនោះ​​​ចុះ​​ពី​ផ្ទះ​​ដើ​រ​​​​​​​​តាម​ស្ពាន​​ទៅ​ងូត​ទឹក​ ហើយ​​បន្ទាប់​​​មក​​អង្គុយ​​ផ្អែក​​ទៅ​នឹង​ស័ង្កសី​​ជញ្ជាំង​​ផ្ទះ ស្រាប់​តែ​​​ត្រូវ​ចរន្ត​អគ្គិសនី​​​​ឆក់​​​ធ្លាក់​ទឹក​។​ ភ្លាម​​នោះ​អ្នកភូមិ​​​នាំគ្នា​​​​​​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​​បង្អែក​​​ សម្តេច​ឪ ​​គីឡូម៉ែត្រលេខ​​​៦ ​​​តែ​ជនរងគ្រោះ​ស្លាប់បាត់ទៅហើយ​។
ប្រភព​ព័ត៌មាន​​ឱ្យដឹង​ទៀតថា ​​លំនៅ​ឋាន​របស់​​ជនជាតិ​អ៊ិស្លាម​​នោះ​​​ស្ថិតនៅ​លើ​​​ទឹក​មាត់​ច្រាំង​​ ទន្លេ​សាប ​​ហើយ​​គាត់​​​បាន​​​ត​ខ្សែ​ភ្លើង​​មាន​​ដាច់​រលាត់​ប៉ះ​ស័ង្កសី ​ទើប​ឆ្លង​​ចរន្ត​​​​​​ឆក់ស្លាប់​​​​​បែប​នេះ​​។ សពត្រូវ​ក្រុម​គ្រួសារ​​​​​បញ្ជូនទៅ​ធ្វើ​បុណ្យ​​​នៅ​ផ្ទះ​​បង​ប្អូន​​ក្បែរ ​នោះ​​៕

ស្ត្រីវ័យចំណាស់​​​ម្នាក់​ចង.កសម្លាប់​ខ្្លួន​​​ ព្រោះ​ពិបាក​​ចិត្ត​រឿង​​រ៉ាវ​កូនចៅ​


ខេត្ត​មណ្ឌលគិរី​​​​​ ៖ ​ស្ត្រី​វ័យចំណាស់​​​ម្នាក់​ជា​ជន​ជាតិ​​ព្នងភាគតិច​​​​​​​ រស់នៅ​ភូមិ​​ជ្រៃសែន ​សង្កាត់​មនោ​រម្យ ​​​ក្រុង​​សែន​​មនោរម្យ ​​​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​ស្លាប់​​​​​​ ​នៅនឹង​ដើម​ដង្កៀប​ក្តាម​​ ក្បែរ​​បន្ទាយ​ទាហាន​ខេត្ត ក្នុង​ក្រុ​ង​សែន​មនោរម្យ បង្ក​​​ឱ្យ​​មាន​ការ​​​ភ្ញាក់ផ្អើល​​​កាល​​ពីវេលា​ព្រឹកថ្ងៃទី​​​១៨ កញ្ញា ​​២០១១​។
តាមការរៀប​រាប់​​ពីកូនប្រសា​​​របស់​សព​​ស្ត្រី​ចំណាស់ ​​នេះ​បាន​​ឱ្យដឹង​ថា ​ម្តាយក្មេក​​​ដែល​ចង.ក​សម្លាប់ខ្លួន​នេះឈ្មោះ​​​​ធឿង ​ធឿត ​​អាយុ​ប្រហែល​​​​៥០ឆ្នាំ ​និង​​​មាន​​កូន​ចៅ​​ជាច្រើននាក់​។ ​គាត់បាន​បន្តទៀត​ថា ​តាមការ​សង្កេត​​មួយ​រយៈ​​កន្ល​ងមក​នេះ ម្តាយក្មេក​​​របស់គាត់​​ដូចជា​មាន​​​ការ​ខ្វល់​ខ្វាយ​ពិបាកចិត្ត​ខ្លាំងណាស់ ​​ដោយ​សារតែ​កូន​ប្រុសរបស់គាត់​​​ម្នាក់​ បានដើរ​​​ពាលា​អាវ៉ា​សែ ​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​ និង​លុយ​កាក់​របស់​គាត់​អស់ជាច្រើន​​​ ដូច្នេះ​ហើយទើប​​​រូបគាត់​ចេះ​តែ​​គិត​ច្រើន​​ ណាមួយ​​ស្ថានភាពក្នុងគ្រួសារ​​​កាន់តែ​ធ្លាក់​​​ដុន​ដាប​ទៅ​ៗ ​។
ចំណែក​ឯ​​កូន​ប្រុស​​​​​ដែល​​តែង​តែ​​​​បំផ្លាញទ្រព្យ ​សម្បត្តិ​​​នោះ​ បច្ចុប្បន្ន​ត្រូវជាប់​គុក​ទៀត​ផង។​ ​នេះ​ជា​បញ្ហា​​​មួយដែល​កូនចៅទាំងអស់នៅក្នុង​​ផ្ទះ​កត់​សម្គាល់​​​​ឃើញ​ថា ​អារម្មណ៍ និង​អត្តចរិត​​របស់​ម្តាយហាក់​បីដូច​​ខុស​ប្រក្រតី​ ព្រោះរូប​គាត់​ចូល​ចិត្តហូប​ស្រា​​​ច្រើន ។
សព​​ស្ត្រីខាងលើ​​ត្រូវបាន​ប៉ូលិស​​ជំនាញនៃស្នង​ការ​ ដ្ឋាន​​នគរបាល​ខេត្ត​​ធ្វើ​កោសល្យ​វិច័យ រួច​រាល់ និង​​ប្រគល់​​សព​ជូន​សាច់ញាតិ​​​ចាត់ចែង​​​ធ្វើ​បុណ្យ​​​តាមប្រពៃណី នៅម៉ោង​​​៩ព្រឹក​​ថ្ងៃទី​១៨ កញ្ញា ៕

បាញ់ព្រួញ សម្លាប់ម្តាយចុង ឯបងថ្លៃជីដូនមួយ កាប់១ពូថៅបន្ថែម ស្លាប់ភ្លាមៗ នៅនឹងកនែ្លង ព្រោះតែគំនុំ

បាត់ដំបងៈ ស្រ្តីជាម្ដាយចុងម្នាក់ ត្រូវកូនចុង និងបងប្រុសថ្លៃជីដូន បាញ់នឹងព្រួញ ហើយកាប់មួយពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពី វេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១១ នៅផ្ទះជនរងគ្រោះស្ថិតក្នុងក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។
មន្ដ្រីនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថា ជនសង្ស័យដែលប្រព្រឹត្តអំពើឃាតកម្មខាងលើនេះ ១-ឈ្មោះសាំង ចន ហៅ ចូន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន, ២-ឈ្មោះ អ៊ិន អ៊ក ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនចុងជនរងគ្រោះ មានទីលំនៅផ្ទះជាប់របងគ្នាបានរត់គេចខ្លួន។ រីឯស្រ្តីជាជនរងគ្រោះឈ្មោះ សូត សេង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្ដថា មុនពេលកើតហេតុឈ្មោះ អ៊ិន អ៊ក បានឈ្លោះគ្នាជាមួយម្ដាយចុងខ្លួន ជេរគ្នាទៅវិញទៅមករហូតឈានដល់ប្រើធ្នូ និងព្រួញបាញ់កណ្ដុរ បាញ់ទៅលើម្ដាយចុងខ្លួនចំកមួយព្រួញ ហើយបានយកកាំបិតចាក់ទៅលើខ្លួនជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ ចំណែកឈ្មោះ សាំង ចន ហៅចូន បានចូលទៅឃាត់កុំឱ្យគេឈ្លោះគ្នាដោយពួកគេមិនស្ដាប់ ក៏ខឹងទាញពូថៅមកកាប់ចំមុខជនរងគ្រោះ១ពូថៅបង្ហើយ ហើយក៏ដើរចេញបម្រុង រត់គេចខ្លួន តែត្រូវមេភូមិមកទាន់ ហើយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុជនរងគ្រោះជាម្ដាយចុង បានឈ្លោះជេរបញ្ចេរគ្នាទៅវិញទៅមកមិនព្រមឈប់។ ស្របពេលដែលខ្លួនធ្លាប់មានគំនុំជាមួយជនរងគ្រោះកាលពីចូលឆ្នាំខ្មែរស្រាប់ផង  ក៏ឆ្លៀតឱកាសនេះចូលទៅឃាត់ពួកគេ មិនឱ្យឈ្លោះគ្នា តែពួកគេមិនព្រមស្ដាប់ ស្រាប់តែកូនដើមជនរងគ្រោះបានបាញ់ព្រួញកណ្ដុរ ទៅលើជនរងគ្រោះចំក និងយកកាំបិតមកចាក់លើជនរងគ្រោះជាច្រើនកាំបិតទៀត ធ្វើឱ្យជនរងគ្រោះស្លាប់ភ្លាមៗ ពេលនោះខ្លួនក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះចំផ្ទៃមុខមួយពូថៅ ប្រុងនឹងរត់គេចខ្លួន តែត្រូវមេភូមិឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍តែម្ដង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនិតិវធី។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់នោះ កម្លាំងជំនាញនឹងសុំដីកា ពីសាលាដំបូងខេត្ដ ដើម្បីតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ នៅពេលក្រោយ៕
Photo by DAP-NEWS

ក្មេងទំនើង ជាច្រើននាក់ បាននាំគ្នាជិះម៉ូតូ ដេញវ៉ៃគ្នា របួសធ្ងន់ ក្នុងខណៈនាំគ្នា ទៅ បោះបាយបិណ្ឌ

បាត់ដំបង ៖ ក្មេងទំនើង ប្រុស ស្រីជាច្រើននាក់ បាននាំគ្នាជិះម៉ូតូបង្ករឿង ដេញវ៉ៃ គ្នារហូតដល់របួស ធ្ងន់ ក្នុងខណៈនាំគ្នាទៅ បោះបាយបិណ្ឌជិតភ្លឺ។ ក្រោយធ្វើ សកម្មភាព ហើយភ្លាមៗត្រូវនគរបាល ដេញចាប់បានជនដៃ ដល់២នាក់នាំយកមក អធិការ ដ្ឋានគរបាលក្រុង បាត់ដំបងធ្វើការសាកសួរ រួចកសាង សំណុំរឿងបញ្ជូន ជនសង្ស័យទាំង២នាក់ ទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅគ្លី និកវិសាលសុខ លុះព្រឹក ឡើងបញ្ជូនបន្ដ ទៅព្យាបាលប្រទេស វៀតណាមតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២០ ខែកញា្ញ ឆ្នាំ២០១១ វេលាម៉ោង៥ ទៀបភ្លឺនៅចំណុចសួនច្បារ ស ខេង ស្ថិត ក្នុង ភូមិរំចេក៤ សង្កាត់រតនៈក្រុង-ខេត្ដបាត់ ដំបង។
លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាឱ្យដឹងថា ជនសង្ស័យដៃ ដល់ត្រូវកម្លាំងឃាត់ខ្លួនបានមាន ១-ឈ្មោះ ហ៊ុច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិអូរតា គាំ៣ សង្កាត់រតនៈក្រុងបាត់ដំបង ២-ឈ្មោះ ទិត ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការ សំរ៉ោង២ សង្កាត់ចំការសំរ៉ោង ក្រុង បាត់ ដំបង។ចំណែកជនរងគ្រោះមាន១-ឈ្មោះ វ៉ូ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង (រងរបួសធ្ងន់) ២-ឈ្មោះ ចយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់អូរ ចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។
លោក ស៊ន កុសល បន្ដថា កម្លាំង នគរបាលក្រុងបានដើរល្បាតក្នុងពិធីបុណ្យ កាន់បិណ្ឌ បានប្រទះឃើញពួកក្មេងទំនើង ជាច្រើននាក់នាំគ្នាជិះម៉ូតូជាច្រើន​គ្រឿងបាន​ដេញវ៉ៃគ្នាទៅមក រហូតដល់ម៉ូតូជនរង គ្រោះឈ្មោះ វ៉ូ វិសាល ដួលបែកក្បាល ហើយជនដៃដល់បានយកដំបងឈើវ៉ៃទៅ លើក្បាលជនរងគ្រោះបន្ថែមទៀត​បណ្ដាឱ្យ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ចយ របួស ស្រាល ខណៈបក្ខពួកក្មេងទំនើងទាំង២ ក្រុមនេះនាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដ សង្កែ។ ក្រោយកើតហេតុហើយកម្លាំង នគរ បាលក្រុងបានធ្វើការឃាត់ខ្លួនក្មេងទំនើង២ នាក់នាំយកមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ ។
ជនសង្ស័យទាំង២នាក់បានឆ្លើយសារ ភាពថា មុនពេលកើតហេតុបក្ខពួកគេ បាននាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដសង្កែ លុះពួកគេជិះម៉ូតូមានស្រី មានប្រុសបាន ជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់ជន រងគ្រោះនោះបានជិះម៉ូតូកាត់មុខពួកខ្លួន ហើយយកជើងធាក់ខ្លួនមុនទើប បក្ខពួកខ្លួន នាំគ្នាដេញវ៉ៃនិងដំបងឈើ​ដេញវ៉ៃវិញ ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវ នគរបាលឃាត់ខ្លួនបាននៅចុងស្ពានសួនច្បារ ស ខេង តែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ទៅ ស្នងការនគរបាលដើម្បីចាត់ការបន្ដ តាម ផ្លូវច្បាប់ ៕

គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៩​កញ្ញា​នេះ ដោយ​ចាត់ទុកថា ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ិន ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​បឹងកក់​ថា ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន និង​អាជ្ញាធរ បាន​ប្រើប្រាស់​អំពើហិង្សា វាយ​លើ​អ្នកភូមិ និង​បាន​វាយកម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បឹង​កក់ កាលពី​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​មុន​។
ប្រជាជន​បឹងកក់​មា្នក់​យំស្រែក​ក្នុង​ពេល​ក្រុមហ៊ុន ការពារ​ដោយ​អាជ្ញាធរ​ភ្នំពេញ​​វាយកម្ទេចផ្ទះរបស់គាត់​នៅបឹងកក់ (©Reuters)
ប្រជាជន បឹងកក់ មា្នក់ យំស្រែក ក្នុង ពេល ក្រុមហ៊ុន ការពារ ដោយ អាជ្ញាធរ ភ្នំពេញ វាយកម្ទេចផ្ទះរបស់គាត់ នៅបឹងកក់ (©Reuters)
ក្នុង​សេចក្តីថ្លែងការណ៍​ចំហ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន ប្រកាសថា ក្រុមហ៊ុន SHUKAKU Inc. គឺ​ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយសារ​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ពី​តំបន់​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​យក​ដីធ្លី ផ្ទះសំបែង​ប្រជាពលរដ្ឋ។​
សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ពី​សមាជ​គណបក្ស សម រង្ស៊ី លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១១​កញ្ញា ដែល​បាន​អនុម័ត​សេចក្តីសម្រេច គាំទ្រ និង​ផ្សព្វផ្សាយ​ពាក្យស្លោក​របស់​គណបក្ស សម រង្ស៊ី ស្តីពី “​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​លួច​ប្លន់​ដោយ​អ្នក​ដទៃ​” ។​
គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទានដីធ្លី​ បឹងបួ ​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ សម្បទាន​ទាំងនោះ នាំឲ្យ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ម្ចាស់​ដី។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏​បាន​បញ្ជាក់​ថា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា ដែល​បាន​ដណ្តើម​យក​ដីធ្លី និង​តំបន់​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយ​ប្រើ​អំពើហិង្សា ត្រូវ​ចាត់ទុក​ជា​សត្រូវ នៃ​ប្រជារាស្ត្រ​ខ្មែរ ហើយ​នឹង​ត្រូវ​ផ្តន្ទាទោស​ជាពុំខាន​។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក កុំ​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន SHUKAKU តាម​រូបភាព​ណាក៏ដោយ​។ ពោល​គឺ​កុំ​ចូល​ហ៊ុន ឬក៏​ផ្តល់​ទុន និង​កុំ​លក់ ឬ​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន SHUKAKU ដែល​មាន​ថៅកែ​ឈ្មោះ ឡាវ ម៉េង​ឃី​ន ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករកស៊ី​ទុច្ចរិត​។
នៅ​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ មិនអាច​ទាក់ទង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ដើម្បី​សុំ​អត្តាធិប្បាយ ចំពោះ​សេចក្តី​ថ្លែងការណ៍​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី និង​បញ្ហា​ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ដ៏​រ៉ាំរ៉ៃ​នោះ បាន​នៅឡើយ​ទេ​។​

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា លិខិត​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី​ខាងលើ ជា​ការទាក់ទាញ​ផល​ប្រយោជន៍​នយោបាយរ​បស់​បក្សប្រឆាំង ជាជាង​ជួយ​សម្រួល និង​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បឹងកក់​។
បញ្ហា​នៅ​បឹងកក់ ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​គូសបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​បំពេញ​កាតព្វកិច្ច ដោយ​ផ្តល់​ដីមួយ​ផ្នែក ​តាម​តម្រូវការ​អ្នកភូមិ ​។ តែ​ការដោះស្រាយ​បន្ត ជា​ភារកិច្ច​របស់​មន្ត្រី​អាជ្ញាធរ​ក្រោម​ឱវាទ​៕

រូបមន្ត​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា​-​ថៃ ដាក់​លាយ​គ្នា ដើម្បី​ឈ្នះ ឈ្នះ​

ភ្នំពេញ:លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា និង​ថៃ បាន​ពិភាក្សា​គ្នា​លើ​រូបមន្ត​ច្របាច់​បញ្ចូល​គ្នា​លើ​កីឡាករ​អ្នកនយោបាយ​ ទាំង​ពីរ​ភាគី ដើម្បី​ប្រកួត​ឈ្នះ​ទាំងអស់គ្នា នៅ​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១​។ នោះ​គឺ​រូបមន្ត កម្ពុជា​មាន​កីឡាករ ៦ នាក់ បូក​កីឡាករ​ថៃ ៥ នាក់ ក្នុង​មួយ​ក្រុម និង​មួយ​ក្រុម​ទៀត មាន​កីឡាករ​កម្ពុជា ៥ នាក់ និង​កីឡាករ​ថៃ ៦ នាក់​។
លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជ​ក់ថា រូបមន្ត​នេះ ដើម្បីឲ្យ​ការប្រកួ​តបាល់ទាត់ ជា​លក្ខណៈ​មិត្តភាព និង​វ័យ​ចំណាស់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នឹង​ឈ្នះ​ទាំង​ពីរ​ក្រុម ដោយ​ពុំ​មាន​អ្នកចាញ់​ទេ​។​
រូបមន្ត​នៃ​ការប្រកួត​បាល់ទាត់​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្នុងពេល​ដែល​គណៈប្រតិភូ​កីឡាបាល់ទាត់​គណបក្ស​ភឿ​ថៃ ដែល​ដឹកនាំ​ដោយ​លោក ចតុ​ផន ព្រំ​ផាន់ និង​លោក ណាត់​តា វុ​ធ​សៃ​កឿ សមាជិកសភា​គណបក្ស​ភឿ​ថៃ ជា​ក្រុម​អាវ​ក្រហម​ថៃ​បាន​ជួប​សម្តេច​ហ៊ុន​សែន កាលពី​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​។​
ក្នុងជំនួប​នោះ បាន​ពិភាក្សា​គ្នា​ពី​ការប្រកួត​បាល់ទាត់ ជា​លក្ខណៈ​មិត្តភាព នៃ​កីឡាករ​អ្នកនយោបាយ​វ័យ​ចំណាស់ ដែល​ការប្រកួត​នេះ នឹង​ប្រព្រឹត្ត​ឡើង​នៅ​រសៀល ថ្ងៃទី​២៤​កញ្ញា ឆ្នាំ​២០១១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​។​
លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​នាំ​ពាក្យ​ពី​កិច្ចប្រជុំ​រវាង​សម្តេច​ហ៊ុន​សែន និង​ក្រុម​កីឡាករ​បាល់ទាត់​ថៃ ថា ចំពោះ​កីឡាករ​កម្ពុជា មាន​អ្នកនយោបាយ​វ័យចាស់​ជាច្រើន​នាក់ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ ចំពោះ​ការជ្រើសរើស​កីឡាករ​អ្នកនយោបាយ ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​២៤​កញ្ញា​ខាង​មុខ គឺ​គ្រូបង្វឹក​ជា​អ្នក​ជ្រើសរើស​។​
លោក​សៅ​សុខា បាន​បន្ថែមថា ការប្រកួត​កីឡាបាល់ទាត់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នា​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ នៅ​ពហុកីឡាដ្ឋាន​ជាតិ នឹង​មាន​អ្នកចូលរួម​ទស្សនា​ច្រើន​នាក់ ចំពោះ និង​មាន​អ្នកតាមដាន​នៅតាម​គេហដ្ឋាន​ផងដែរ ពីព្រោះ​នៅ​ថ្ងៃ​ប្រកួត​បាល់ទាត់​នោះ មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ផងដែរ​។
ចំពោះ​បញ្ហា​សន្តិសុខ ត្រូវបាន​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា នឹង​មាន​ការ​រឹតបន្តឹង​សន្តិសុខ ពីព្រោះ​ការប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព ដែល​ជា​កីឡាក​រវ័យ​ចំណាស់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា​។​
អំពី​សំណួរ ថា​តើ​លោក​ថាក់ស៊ីន នឹងចូលរួម​ការប្រកួត​បាល់ទាត់​នយោបាយ​នោះ​ទេ​? ត្រូវបាន​លោក​សៅ​សុខា បញ្ជាក់ថា លោក​ពុំ​បានដឹង​ពី​បញ្ហា​នេះ​ទេ​។​
សូម​បន្ថែមថា ក្រុម​កីឡាករ​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា នឹង​ត្រូវ​ទាត់​សម នៅ​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​ទីលាន​បាល់ទាត់ ភ្នំពេញ ក្រោន ម្តុំ​ផ្ទះ​របស់​លោក​ជា​សុផារ៉ា នៅ​ជិត​អង់​តែ​ន​ទូរទស្សន៍​ទួលគោក​។ ក្រុម​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ហ៊ុន​សែន ពាក់អាវ​លេខ ៩ ជា​ខ្សែប្រយុទ្ធ និង​ជា​គ្រូបង្វឹក​។​
លោក​ឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឲ្យ​ដឹង​ត្រួសៗ​ពី​សមាសភាព​កីឡាករ​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា រួមមាន​៖ លោក សោម ឆៃ​យ៉ា អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ស៊ី​ធី​អ៊ី​ន និង​លោក កឹម គុណ​និវ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ជា​អ្នកចាំទី​, លោក ស៊ាន បូរ៉ាត់​, លោក ប៉ុល សារឿ​ន​, លោក កែប ជុតិមា​, លោក សៅ សុខា​, លោក សុខ ចិន្តា សោភា​, លោក អ៊ិន វរ​ជាតិ និង​លោក ជុំ កុសល​។​
ចំពោះ​ការទា​ត់បាល់​នយោបាយ ជា​លក្ខណៈ​មិត្តភាព​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១ ត្រូវបាន​លោក កឹម គុណ​និវ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​បញ្ជាក់​តាម​បណ្ថាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​លើកឡើង​ថា  ការប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា និង​ថៃ ( សមាជិកសភា​គណបក្ស​ភឿ​ថៃ ) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​សៅរ៍ ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១១ នៅ​ម៉ោង ៤ ល្ងាច នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ក្នុងនោះ សមាជិក​អាវ​ក្រហម​ថៃ តាម​ការ​ស្មាន​អាច​មាន​ចំនួន​ដល់​ទៅ ១ ម៉ឺន​នាក់ មក​ចូលរួម​ទស្សនា​។ ការ​ចូល​ទស្សនា ដោយ​សេរី ឥត​លក់​សំបុត្រ​ទេ​។ ចំ​ពាះ អ្នកកាសែត សុំ​ចូល​យក​ព័ត៌មាន គឺ​ក្រសួង​ព័ត៌មាន និង​ខាង​បុណ្យ​ជាតិ​ជា​អ្នកទទួលបន្ទុក​។ ទួរទស្សន៍​បាយ័ន​ព័ត៌​មាន មាន​ភារៈ​ផ្សាយ​ផ្ទាល់ ហើយ​បណ្តាញ TV ថៃ ចាប់​យក​ផ្សាយ​បន្ត តាម​ដឹង គឺ​ស្ទើ​គ្រប់​បណ្តាញ​។
តាម​លោក កឹម គុណ​និវ​ឌ្ឍ សមាសភាព​កីឡាករ​កម្ពុជា មិនទាន់​សម្រេច​ជា​ចុង​ក្រោយ​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា សម្តេច​តេជោ ហ៊ុន​សែន ជា​កីឡាករ ពាក់​លេខ ៩ និង​ជា​មេដឹកនាំ​បង្វឹក​របស់​ក្រុម​កម្ពុជា​៕

Monday, September 5, 2011

បុរស​ពោះ​ម៉ាយ​កូន​មួយ​ទាក់​ទង​ក្មេង​ស្រី​តាម​ទូរស័ព្ទ​ណាត់​ជួប​ក្នុង​បន្ទប់​ផ្ទះ​សំណាក់


ខេត្ត​កណ្តាល​ ៖ បុរស​ពោះ​ម៉ាយ​កូន​មួយ​​ក្លាយ​ជា​អ្នក​ទោស​ប្លន់​ព្រហ្ម​ចារី​ក្មេង​ស្រី​ ត្រូវ​​នគរ​បាល​ស្រុក​ស្អាង​ចាប់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កណ្តាល​កាល​ពី​រសៀល​ ថ្ងៃ​ទី​៣ ខែ​កញ្ញា ។ សមត្ថ​កិច្ច​ចាប់​ខ្លួន​បុរស​នោះ​ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​អាណា​ព្យាបាល​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ប្តឹង​ចោទ​ប្រកាន់​​​ថា គេបាន​លួង​លោម​កូន​ស្រី​គាត់​នាំ​យក​ទៅ​រំលោភ​សេព​សន្ថវៈ​នៅ​ផ្ទះ​សំណាក់​ ចំនួន​ពីរ​លើក​កាល​ពី​​អំឡុង​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០១១។
លោក​នៅ ប៉ុណ្ណា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នគរ​បាល​ស្រុក​ស្អាង​ឱ្យ​ដឹង​ថា ជន​សង្ស័យឈ្មោះ​ទូច​ អេង អាយុ​៤២​ឆ្នាំ ជា​បុរស​ពោះ​ម៉ាយ​កូន​មួយ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។ ការ​ឃាត់​ខ្លួន​ជន​នោះ​​ដោយ​មាន​ចំណា​រឯក​ភាព​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​ សាលា​ដំបូង​ខេត្ត​កណ្តាល​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះអាយុ​​១៤​ឆ្នាំ ជា​សិស្ស​ មាន​ទី​លំនៅក្នុង​​ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​។
ក្មេង​ស្រី​រង​គ្រោះ​រៀប​រាប់​ប្រាប់​នគរ​បាល​ថា នាង​ស្គាល់​ឈ្មោះ​ទូច អេង តាម​រយៈ​មិត្ត​ភក្តិ​​រៀន​ជាមួយ​គ្នា ដោយ​គេ​​ណែ​នាំ​ឱ្យ​​ស្គាល់​តាម​រយៈ​ទូរ​ស័ព្ទ​​អស់​រយៈ​ពេល​៤​ទៅ​៥​ខែ​មក​ ហើយ​។ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា មិត្ត​ភក្តិ​របស់​នាង​បបួល​នាង​ចេញ​ពី​ផ្ទះ​ទៅ​ជួប​ឈ្មោះ​ទូច អេង នៅ​កំពង់​ចម្លង​ ស្វាយ​តានី​ត្រើយ​ខាង​លិច។
ឈ្មោះ​ទូច​ អេង ​បបួល​​លួង​លោម​​នាង​ជិះ​ម៉ូតូ​ទៅ​លេង​ភ្នំពេញ​។ ពេល​ឌុប​នាង​មក​ដល់​ក្រុង​តា​ខ្មៅចូល​ផ្ទះ​សំណាក់​មួយ ហើយ​និយាយ​លួង​លោម​នាង​សុំរួម​រ័ក​ចំនួន​២​ដង។​ ក្រោយ​មកគេ​ឌុប​នាង​ទៅ​ផ្ទះ​របស់​គេ និង​ឱ្យ​​នាង​ស្នាក់​នៅ​ទី​នោះ​មួយ​យប់​ទៀត​ទើប​ឌុប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។
ក្មេងស្រី​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​នគរ​បាល​ទៀត​ ថា នៅ​​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១១ ឈ្មោះ​ទូច អេង​ បាន​ទូរ​ស័ព្ទ​ណាត់​ឱ្យ​នាងទៅ​​ជួប​នៅ​កំពង់​ចម្លង​ស្វាយ​តានី​​ ហើយ​​បបួល​នាង​ទៅ​លេង​នៅ​ភ្នំពេញ ។ គេ​​ឌុប​នាង​ចូល​ផ្ទះ​សំណាក់​មួយ​ និង​បាន​លួង​លោម​នាង​សុំ​រួម​រ័ក​ចំនួន​៣​លើក​ ។ បន្ទាប់​មក​​ឌុប​នាង​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​គេ​មួយ​យប់​ទៀត​ លុះព្រឹក​ឡើង​ទើប​ឌុ​ប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។
មន្ត្រី​ប៉ូលិស​ឱ្យ​​ដឹង​ថា រឿង​រ៉ាវនោះ​បាន​បែក​ការណ៍​ដឹង​ដល់​អាណា​ព្យា​បាល​របស់ក្មេ​ង​ស្រី​ ហើយ​នាំ​នាង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង​ កាល​ពី​ថ្ងៃ​ទី​២ ខែ
កញ្ញា ។ បន្ទាប់​ពី​ទទួលបាន​​ពាក្យ​បណ្តឹង​នគរ​បាល​បានឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ទូច អេង នៅមន្ទីរ​ពេទ្យ​ជ័យ​ជម្នះ​ក្រុង​តា​ខ្មៅ កាល​ពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ កញ្ញា ដោយ​មាន​ការ​ឯក​ភាព​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​​។
ជន​សង្ស័យ​សារភាព​​ប្រាប់​នគរ​បាល​ថា រូប​គេ​ និង​ក្មេង​ស្រីនោះ​ស្គាល់​គ្នា​តាម​ទូរ​ស័ព្ទ​រហូត​ដល់​រាប់​អាន​គ្នា​ និង​ណាត់​ជួប​គ្នា​ដើរ​លេង​ ។ ពួក​គេ​​បាន​អោប​ថើប​គ្នា ប៉ុន្តែ​មិន​បាន​រួម​រ័ក​ជាមួយ​គ្នា​​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ។ រូប​គេ​​មាន​បំណង​ស្តី​ដណ្តឹង​នាង​យក​ធ្វើ​ជា​ប្រពន្ធ​ ព្រោះ​ប្រពន្ធ​របស់​គេ​​បាន​លែង​លះ​គ្នា​ដាច់ស្រេច​ហើយ​។
មន្ត្រី​នគរ​បាល​ឱ្យ​ដឹងថា បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ព្រម​ព្រៀង​រួម​រ័ក​ជាមួយគ្នា​ដោយ​គ្មាន​ការ​ បង្ខំ​ក្តី​ ដោយ​សារ​តែ​ភាគី​ខាង​ស្រី​ទើប​តែ​មាន​​អាយុ​១៤​ឆ្នាំ​ នៅ​វ័យ​ជា​អនីតិ​ជន​ ដូច្នេះ​ភាគី​ខាង​ប្រុស​ត្រូវ​តែ​មាន​ទោស​ ៕

ចម្លើយ​​​​សារ​ភាពទាំង​អម្បាល​មាណ​​របស់​​​ជនជាប់សង្ស័យ​​​​បទ​ឧក្រិដ្ឋ​​​ឡាយ​​ វណ្ណៈ ហៅ​អា​ខ្លឹង​​ ​



សមត្ថកិច្ច ៖ ​ចូរអ្នក​ឯង​​​រៀបរាប់​​ពី​សកម្ម​ភាព​របស់អ្នក​​ឯង និង​បក្សពួក ​ដែល​បានធ្វើ​សកម្មភាព​ប្លន់​​យកលុយ​​ និងបាញ់​សម្លាប់​​​ជន​រង​គ្រោះ​​​​​ឈ្មោះ​​ជួន ធារ៉ា ហៅ​​​ម៉ាក់ស្រីមុំ ភេទស្រី កាល​ពីថ្ងៃទី​​២៨ ​សីហា ២០១១ ​​វេលាម៉ោង​​​១០​និង​​​​៥​នាទី​​​​នៅចំណុច​​ដង​នង្គ័ល​​មុខផ្ទះលេខ​​​A47 ផ្លូវ​​​សហព័ន្ធរស្ស៊ី ​​ភូមិ​​​​ព្រៃទា ​​សង្កាត់ចោមចៅ ​​ខណ្ឌ​ដង្កោ ​​​តាំង​ពី​​ដើមរហូត​ដល់​ចប់​?
ជនសង្ស័យ ៖ ខ្ញុំ​​បាទ​​ឡាយ វណ្ណៈ ​សូម​ឆ្លើយ​​​​សារ​ភាព​ថា​​ ​នៅថ្ងៃទី​​២៨ សីហា ២០១១ ​ម៉ោងប្រហែល​​​៨​ព្រឹក​ ឈ្មោះ​​​ងួន ប៊ុនទី ហៅ​ទី ភេទប្រុស ​ប្រើ​ទូរស័ព្ទ​​​លេខ​​​០១០ ៦៨ ៦៨ ៤០ បានទូរស័ព្ទ​​​មក​ខ្ញុំ​​​លេខ​​០៩៧ ២២ ​​២៨ ​៩២៨ ហើយ​ឈ្មោះ​ទី បាន​ប្រាប់​​​មកខ្ញុំ​ថា ​ឱ្យ​ខ្ញុំជិះ​​ម៉ូតូរបស់​​ខ្ញុំ​ម៉ាក​ហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​ឆ្នាំ​២០១០ ​ពាក់ស្លាកលេខ ​1AU-0967 ទៅចាំ​​វា​នៅ​​ចំណុច​កន្លែង​​បង់​លុយ ផ្លូវ​​​២០០៤ ​​បន្ទាប់​មក​ខ្ញុំ​ក៏ជិះម៉ូតូ​​ទៅ​​ចាំ​ឈ្មោះ​ទី ​​នៅ​កន្លែង​​​​​វា​ណាត់  លុះដល់​ម៉ោង​​​​៨​និង​​៣០នាទី ឈ្មោះ​ភ័ក្ត្រ ​​បានជិះម៉ូតូម៉ាក​ហុង​ដា C125 ពណ៌ខ្មៅ ​​ស៊េរី​​២០១០ ​​មិនចាំ​ស្លាកលេខ ​ដឹកឈ្មោះ​ទី ​​មក​ជួប​រូបខ្ញុំ​នៅកន្លែង​​បង់​លុយ​​ផ្លូវ​​​​​២០០៤​នោះ។​ ​ពេល​​មក​ដល់​ឈ្មោះទី បាន​​ប្រគល់​​អាវុធខ្លី​​​​​ឱ្យ​ខ្ញុំ​​មួយ​​​ដើម​​ម៉ាកឡុក ​ពណ៌ខ្មៅ ​​ដោយ​វា​ប្រាប់ខ្ញុំ​​ថា ចាំ​ធ្វើ​សកម្មភាពប្លន់​​អ្នក​ដឹកលុយ​ដែល​​ជិះម៉ូតូម៉ាក​​អ៊ែ​រ​ប្លេត ពណ៌​សលាយខ្មៅ មិនចាំ​ស្លាក​លេខ ដែល​ជិះឆ្លងកាត់​​​​​​​ផ្លូវ​​២០០៤​នេះ ហើយឈ្មោះ​ទី បាន​ឱ្យ​ខ្ញុំ​ជិះ​​មក​ចាំ​នៅចំណុច​ភ្លើងស្តុប ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ​ទល់មុខ​ព្រលានយន្តហោះ​​​អន្តរជាតិ​​ភ្នំពេញ លុះ​ដល់​ម៉ោងប្រហែលជា​​៩​និង​​​៤៥នាទី ​ក៏ឃើញ​ជន​រងគ្រោះ​​​ចំនួន​២នាក់​​ជិះម៉ូតូម៉ាកអ៊ែរ​ប្លែត​​​ដូច​​ការ​ តាមប្រមាញ់​មែន​ ដោយ​​មាន​មនុស្ស​​​ប្រុសជា​អ្នក​បើកម៉ូតូ​ ឯ​មនុស្សស្រី​ជិះពីក្រោយ​​​​​ឱប​​កេសដាក់​លុយ​រុំ​ស្តុត ​រាង​​ពណ៌លឿង ​​ចំណែក​​​ឈ្មោះ​​ភ័ក្ត្រ ​​និង​ឈ្មោះ​​​ទី ជិះ​ម៉ូតូ​​ C125 ពណ៌ខ្មៅ ​​តាមពីក្រោយ​​ម៉ូតូជន​រងគ្រោះ​​ (អាភ័ក្ត្រ អ្ន​​ក​ដឹក​​​អាទី)។
នៅ​​ពេលជន​រង​គ្រោះ​​​​ជិះម៉ូតូ​​​​​ផុតស្តុប​​​ ប្រហែលជា​​១០០ម៉ែត្រ​ អាភ័ក្ត្រ និង​អាទី បាន​ជិះម៉ូតូ​​កៀរ​​ផ្តួលម៉ូតូ​ជន​រងគ្រោះ​ តែម៉ូតូជន​រង​គ្រោះ​​មិន​ដួលទេ ​ហើយជន​រងគ្រោះ​​​បាន​បើក​ម៉ូតូ​​​យ៉ាង​លឿន​​​ទៅមុខ​​ទៀត ភ្លាម​នោះខ្ញុំ​ក៏​បាន​បើក​ម៉ូតូ​វ៉ា​ម៉ូតូ​របស់ជនរងគ្រោះ​​ទៅដល់​ចំណុច​ កន្លែង​​ដាក់​​ឆត្រ​​​​​លក់​ខោអាវ​​ជជុះ។ ខ្ញុំ​ក៏ជិះ​ម៉ូតូ​កាត់​​​ពីមុខម៉ូតូ​​ជនរងគ្រោះ​​​ ហើយ​ម៉ូតូ​ជន​រង​គ្រោះ​​ក៏បើក​ឡើង​​​ចិញ្ចើម​​ផ្លូវ​ ​បន្ទាប់មក​ក៏ដួល​​​ម៉ូតូ​នៅ​មុខ​​​​កន្លែង​លក់​ខោ​អាវ​ជជុះ ​ពេលនោះជន​រងគ្រោះ​​​​ភេទស្រី​​​បាន​​ឱប​កេស​​លុយ​រត់​ចូលទៅ​ក្រោម​ឆត្រ ​​កន្លែង​លក់​​ខោអាវ​ជជុះ ភ្លាមនោះ​អាទី ក៏បានរត់​ទៅ​ដណ្តើម​​​កេស​លុយ​​​ពីជនរង​គ្រោះ​ នៅ​ក្រោម​​ឆត្រ​ ហើយ​ក៏​បាន​​ប្រវាយ​​ប្រតប់​​គ្នាជាមួយ​ជនរង​គ្រោះ​ ឃើញ​ដូច្នេះ​​ខ្ញុំ​ក៏​​​ចុះ​ពីលើ​ម៉ូតូ​រត់ទៅជួយ​អាទី ដើម្បីដណ្តើម​​​យក​កេស​​លុយពីជន​រង​គ្រោះ​ ចំណែកអាភ័ក្ត្រ ​នៅ​ចាំ​ម៉ូតូ​​ខាងក្រៅ ​ពេល​​​ខ្ញុំ​ដណ្តើម​​​​កេស​លុយ​ពីជន​រងគ្រោះ​​​បានហើយ ខ្ញុំ​ក៏​បាន​​យកកេស​​លុយ​នោះ​ទៅ​ដាក់​ទុកលើ​​​ម៉ូតូ​អាភ័ក្ត្រ ​ហើយ​ក៏ដើរ​​​​មក​ឡើង​ជិះ​ម៉ូតូខ្ញុំវិញ ចំណែកអាទី ​ក៏ឡើង​​​​ជិះម៉ូតូ​ជា​មួយ​អាភ័ក្ត្រ។​ ​ភ្លាម​នោះ ជនរងគ្រោះ​ក៏បានរត់មក​ដណ្តើម​យកកេស​​លុយពីអាភ័ក្ត្រ​វិញ ហើយ​ពេល​នោះ​អាទី ក៏បាន​ចុះ​​ពីលើម៉ូតូ​​ទៅដណ្តើម​​យក​កេស​​​លុយពី​ជន​រង​​គ្រោះ​វិញ តែជន​​រងគ្រោះ​បាន​​​ឱប​កេស​លុយ​នោះ​ជាប់​មិនព្រម​ប្រគល់​​​ឱ្យ​ទៅ​អាទីទេ ​។ ​​អាទី​ ក៏បាន​​​​​​ដកកាំភ្លើង​​​​ខ្លីមិនស្គាល់់​ម៉ាក​វាយទៅលើជនរងគ្រោះ ឃើញដូច្នេះ​​​​ខ្ញុំ​​​ក៏​ចុះពី​លើ​ម៉ូតូ​​​​ទៅ​​ជួយអាទី ​ពេលនោះ​ស្រាប់តែ​​​​អាទី បាន​​បាញ់ទៅលើ​​ជន​រ​ងគ្រោះ​​​​ចំនួន​មួយ​គ្រាប់ ​​បណ្តាល​ឱ្យជនរងគ្រោះ​ដួល​ទៅលើដី ហើយ​​​​​អាទី ក៏​បាន​​លើក​យកកេស​​​​លុយនោះ​ឡើង​ជិះ​ម៉ូតូជាមួយអាភ័ក្ត្រ​​​​​ ចូលមក​​ភ្នំពេញវិញ​ ​ចំណែក​ខ្ញុំ​​​​ជិះម៉ូតូ​បិទគូទ​​​​ពីក្រោយ។
ពេលមក​​​ដល់​ចំណុច​​​​ភ្លើង​ស្តុប​​មុខ​​ព្រលាន​យន្ត​ ហោះ​​​​ក៏បែកគ្នា​​​​មិនដឹង​​អាទី និងអាភ័ក្ត្រ​​ជិះ​ម៉ូតូ​​​ទៅតាមផ្លូវ​ណា​ទេ ហើយ​រូបខ្ញុំ​​ក៏ជិះម៉ូតូ​​ម្នាក់​​ឯង​មកផ្ទះប្រពន្ធ​​​​របស់ខ្ញុំ ​ស្នាក់នៅ​ផ្ទះ​លេខ​​​​៣៣០E4 ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​​​​មិត្តភាព ​ខណ្ឌ ៧​មករា ​ហើយខ្ញុំ​​ពុំ​បានដឹង​ថា ​ក្នុងកេស​នោះមាន​លុយ​​​​ចំនួនប៉ុន្មានទេ​។​ លុះដល់​ម៉ោង​ប្រហែល​​​​១១​និង​​៣០នាទី​​​ អាទី​ បាន​​ទូរស័ព្ទ​​​មក​ខ្ញុំ ឱ្យ​​​យក​កាំភ្លើង​​​​មក​ប្រគល់​ឱ្យ​វា ​​នៅច្រក​ជណ្តើរ​​​​​ផ្លូវ​ឡើង​ផ្ទះ​​​​លេខ​​​​៣៣០E4 នេះ ពេលនោះ​​ខ្ញុំ​ក៏​​​បាន​យក​កាំភ្លើង​​​​មក​ប្រគល់​ឱ្យ​​អាទី​វិញ ​​​ហើយ​​​អាទី ក៏​បានប្រគល់​​​​​លុយ​ឱ្យមកខ្ញុំ​​​ដាក់​​ថង់​​ពណ៌ខ្មៅ ​តែខ្ញុំ​​មិន​ដឹង​​​លុយ​ចំនួនប៉ុន្មានទេ។ ឡើង​​ដល់​​លើផ្ទះ ​​ខ្ញុំ​ក៏បាន​បើក​ថង់ខ្មៅ​នោះ​មើល​រាប់ឃើញ​​​​មានលុយ​ចំនួន​​​​​១៥.០០០​ .០០០រៀល ​​​(ដប​ប្រាំ​​លានរៀល​) ពេលបាន​លុយ​​នោះ​​ហើយ ខ្ញុំ​​បាន​យក​​​​​​ចំនួន​​​២លានរៀល​​​​ឱ្យទៅប្រពន្ធ​​របស់ខ្ញុំឈ្មោះ​​​ទិត សុភាព និង​​ប្រគល់​ឱ្យម្តាយ​របស់ខ្ញុំ​ចំនួន​២​លាន​រៀល ​ដោយប្រាប់​ម្តាយ និង​ប្រពន្ធ​ថា ​ជាលុយ​ប្រាក់​​​ខែ ចំណែកលុយ​នៅ​សល់​ចំនួន​​​១១.០០០.០០០​​​រៀល (​​​ដប់​មួយលានរៀល​) ទៀត ខ្ញុំ​​បាន​យកទៅដើរស៊ីចាយ​​អស់​។ ចំពោះ​អាទី ​និង​អាភ័ក្ត្រ ​​​បាន​លុយ​ម្នាក់​​ប៉ុន្មាន​ខ្ញុំ​​​​​មិន​បាន​ដឹង​ទេ ​ហើយតាំងពីពេលនោះមក អាទី និង​អាភ័ក្ត្រ ​បាត់ខ្លួនរហូតមិនដឹង​​ទៅ​​ដល់​​​ទី​ណា​ទេ ហើយទូរស័ព្ទ​​ទាក់ទង​​​ក៏មិនបាន​រហូត​​ដល់​សព្វ​ថ្ងៃ​។
នៅពេលធ្វើសកម្មភាព​ប្លន់ រូបខ្ញុំ​​​​​​ពាក់​មួក​​​​កាស ពណ៌ខ្មៅ ​​ម៉ាក SPEACE ​CROWN ពាក់អាវ​យឺត ​ដៃខ្លី ​​ពណ៌​ស ម៉ាក​ DAKS ខាង​ក្នុង  ​និង​ពាក់​​អាវ​ដៃ​ខ្លី​ម៉ាក T-R លេខ XL ពណ៌​ត្រាវ ពីខាង​​​ក្រៅ ​​អាវុធខ្លី​​ មួយដើម​ម៉ាក​ឡុក ពណ៌ខ្មៅ មិនចាំ​លេខ ​(ជាកាំភ្លើង​​របស់អាទី) នៅ​​ពេល​​ធ្វើសកម្មភាព​​​​​ហើយបាន​ប្រគល់​​ឱ្យ​​ឈ្មោះ​ទី​​វិញ ​និង​ម៉ូតូ​មួយគ្រឿង​ទៀតម៉ាក​ហុង​ដា C125 ពណ៌ខ្មៅ ​​ស៊េរី​​​២០១០ ​​ពាក់ស្លាកលេខ ​​ភ្នំពេញ ​1AU-0967 លេខ​តួ និង​លេខម៉ាស៊ីន​ME8517077 ។​​ ចំណែក​អាទី ពាក់អាវ​សដៃ​វែង ​​​ពាក់​មួក​កាស​ ពុំចាំពណ៌ ​​ពុំចាំម៉ាក ស្លៀក​ខោ​​​ជើង​វែង​​រាង​ក្រម៉ៅ​ ​កាន់កាំភ្លើងខ្លី​មិនចាំ​​ម៉ាក មួយដើម ពណ៌ខ្មៅ ​ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​​២០១០ ​មិនចាំស្លាកលេខ ​​ចំពោះ​​អាទី មាន​​ភិនភាគ​​​​កម្ពស់​​​១,៦៥ម៉ែត្រ ​​សម្បុរ.​​ស មាឌ​ធំ​ល្មម សក់ស្លូត ​អាយុប្រហែល​​​៣០​ឆ្នាំ​ជាង​សិត​សក់​​ញែក​​​ចំហៀង ​ច្រមុះ​ធំ ភ្នែកធំ ​មាត់ធំ ធ្មេញ​​​លើ​​ដាក់​ធ្មេញ​ព្សឺ​ឡែន (ព័រហ្សឺឡែន​)​។
រីឯ​អាភ័ក្ត្រវិញ​ ​​ពាក់អាវ​មិន​ចាំ​ពណ៌ ពាក់​មួក​កាស​ ​​មិនចាំ​ពណ៌ មិន​ចាំម៉ាក ​​ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​​​២០១០ ​ពុំចាំ​ស្លាកលេខ (ជិះ​ជាមួយអាទី) អាភ័ក្ត្រ​ មាន​ភិនភាគ ​​មាឌធំ សម្បុរខ្មៅ ​​កម្ពស់​​ប្រហែល​​​១,៧០ម៉ែត្រ​ សក់ស្លូត ​​វែកចំហៀង ​​អាយុ​ប្រហែល​​ជាង​​៣០ឆ្នាំ ​​ច្រមុះធំ ចិញ្ចើម​ក្រាស់ ​​ភ្នែក​ធំ ​​មាត់ធំ​។ ចំណែក​​លំនៅ​ឋាន​​​​​របស់អាទី ​និង​អាភ័ក្ត្រ​ ខ្ញុំបាទ​​មិន​ដែល​ស្គាល់​ទេ​។​ ក្រៅពី​​សកម្មភាពខាងលើនេះ ​​ខ្ញុំ​បាទ​​​ពុំដែល​​ធ្វើសកម្មភាព​​​​អ្វី​ផ្សេងទៀតទេ ​​ចំពោះ​អាទី និងអាភ័ក្ត្រ ​ខ្ញុំបាទ​​ពុំបានដឹង​ថា​​វា​ធ្លាប់​​​ធ្វើស​កម្ម​ភាពអ្វីខ្លះទេ​។​ សូមបញ្ជាក់​ថា នៅថ្ងៃទី​​២៩ សីហា ២០១១ ​ពេលល្ងាច​ខ្ញុំ​​​បាន​យក​លុយទៅ​​ឱ្យប្រពន្ធ​​​របស់ខ្ញុំ​នៅ ​ផ្ទះ​​​លេខ​​​​៣៣០E4 ផ្លូវ​កម្ពុជា​​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ​​ចំនួន​​​២លានរៀល ​ជា​​ក្រដាស​ប្រាក់​​​​៥.០០០​រៀល និង​ក្រដាស​​​១០.០០០រៀល ​(ចងកៅ​ស៊ូពីរ​ដុំ​)​។ នៅ​ល្ងាចថ្ងៃទី​​​​៣០ សីហា ​២០១១ ​ខ្ញុំបាទ​​​ជិះ​រថយន្ត​​កាមរី​​ ពណ៌ទឹកប៊ិច ​​ស៊េរី​​​ឆ្នាំ​​​១៩៩១ ​យក​លុយ​​ទៅប្រគល់​​ឱ្យម្តាយបង្កើត​ឈ្មោះ​​​អ៊ិត សុភី ចំនួន​​​ពីរលានរៀល ​​ជា​ក្រដាស​​ប្រាក់​​​​៥.០០០​រៀល ​និង​​​ក្រដាស​ប្រាក់​​​​១០.០០០​រៀល ​​ចំនួន​​​​​២​​ដុំ ​ប្រគល់​នៅ​ផ្ទះ​​​អ​រិយ​ក្សត្រ​ ស្រុកល្វាឯម ​ខេត្ត​​​កណ្តាល​។
ចំពោះ​​​លុយ​​ដែល​​​​នៅ​សល់​ចំនួន​​​១១.០០០​.០០០រៀល (ដប់​មួយលានរៀល​) គឺខ្ញុំ​យក​ទៅចាយ ​​​ច្រៀង​​ខារ៉ាអូខេ ​​នៅសូល នៅយប់​ថ្ងៃ​ទី​​​​៣០ សីហា ​២០១១ ​ច្រៀង​​ម្នាក់​ឯង ជាមួយ​ស្រីៗ ​​​នៅ​ក្នុង​​​ខារ៉ាអូខេ ពីម៉ោង​​​៩​យប់​​ទៅម៉ោង​​១២​​យប់ ​អស់ប្រាក់​ចំនួន​​​៨​​០០​ដុល្លារ​ ស្មើ​​លុយ​ខ្មែរ​​​​ប្រហែល​​ជាង​បី​លាន​រៀល ។ ​​​​​នៅយប់​​ថ្ងៃទី​៣១ ​​​​សីហា ​​២០១១ ខ្ញុំ​​​ច្រៀងម្នាក់​ឯង​ជា​មួយ​ស្រី​ៗ នៅ​ក្នុង​ខារ៉ាអូខេ​​សូល​​​ដដែល ពីម៉ោង​​​​៩​យប់​ដល់​​ម៉ោង​​១២​​ អស់ប្រាក់​ចំនួន​​​ប្រហែល​​​ជាង​​បីលានរៀល ស្មើនឹង​​​​៨០០ដុល្លារទៀត​ ​​ហើយ​នៅសល់​​​លុយ​​មួយ​ចំនួនទៀត​ ខ្ញុំ​​​​​ចាយ​វាយ​អស់ហើយ ៕

ទំនាស់ច្រៀងខារ៉ាអូខេវាយគ្នាផុងលលាដ៍ក្បាល ប៉ូលិសឃាត់ខ្លួនពីរនាក់

 
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២ កញ្ញា ២០១១ ប៉ូលិសបានឃាត់ខ្លួន​ជន​សង្ស័យ២នាក់​ពី​បទប្រើអំពើ​ហិង្សា​ដោយ​ចេតនា​ដោយវាយ​ ជន​រងគ្រោះនឹងត្បូងចប​បណ្ដាលឲ្យផុង​លលាដ៍​ក្បាល​របួសយ៉ាងធ្ងន់ធ្ងរ។ ករណី​នេះបានកើត​ឡើង​កាលពីថ្ងៃទី១ កញ្ញា  ២០១១ វេលាម៉ោង​៨​និង៣០នាទីយប់ នៅការ​ដ្ឋានទី៨ របស់ក្រុម​ហ៊ុន​ចិន ស្ថិតនៅភូមិ​កណ្ដាល ឃុំឈើតុំ ស្រុក​ក្រគរ។
មន្ត្រីប៉ូលិសឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​នាក់​​នេះម្នាក់​ឈ្មោះ​ផាត់ ឃួន ភេទប្រុស អាយុ​៣១​ឆ្នាំ និងម្នាក់ទៀតឈ្មោះ​អាន ថង ភេទប្រុស អាយុ​២៨ឆ្នាំ។ ទាំងពីរនាក់មានទីលំនៅភូមិ​តា​កឹម ឃុំ​អន្លង់សំណ ស្រុកជីក្រែង ខេត្ត​សៀម​រាប មកធ្វើ​ជាកម្មករឲ្យក្រុមហ៊ុនចិន ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ភូមិ-ឃុំកើតហេតុខាងលើ។ ពួកគេត្រូវបាន​ឃាត់ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​ស្ត្រីឈ្មោះសែម រឿន អាយុ៥៣ឆ្នាំ នៅ​ភូមិផ្ទះ​ចេក ឃុំឈើតុំ ដែលចោទ​ប្រកាន់​ថា បាន​វាយ​កូន​ប្រុស​របស់គាត់ឈ្មោះ​ឆេង ​សឿន អាយុ​២៤​ឆ្នាំ ឱ្យរបួស​យ៉ាងធ្ងន់ធ្ងរ។
ក្នុងពាក្យបណ្ដឹងរៀបរាប់ថា កាល​ពី​ថ្ងៃទី១ កញ្ញា  ២០១១ វេលាម៉ោង៧និង៣០​នាទីយប់ ឈ្មោះឆេង សឿត ភេទប្រុស អាយុ​២៤​ឆ្នាំ (បង​បង្កើតរបស់ជនរងគ្រោះ) រួម​ជា​មួយ​ឈ្មោះ​អាន ថង និង​ផាត់ ឃួន (ជន​ជាប់​ចោទ) បានផឹក​ស៊ី និង​ច្រៀងខារ៉ាអូខេជា​មួយ​គ្នា​នៅតូប​របស់​ឈ្មោះ​ធឿង យ៉ុម។ ពួកគេ​ផឹកស៊ី​ច្រៀងរាំយ៉ាង​សប្បាយរីករាយរហូតដល់ម៉ោង៨​និង៣០​នាទី​យប់ ផាត់ ឃួន បានកុំម្មង់ឆេង សឿត ឲ្យចាក់​បទ​​​ញាក់ ។ ពេលចាក់រួចឆេង សឿត ក៏ដើរចេញ​ក្រៅ ​ពេលនោះផាត់ ឃួន ហៅមក​វិញ ឲ្យរាំតែ​ដោយ​សារឆេង សឿតមិនរាំ ផាត់ ឃួន ក៏​ក្របួច​សក់​ក្បាលដាល់ពីរបីដៃរួច​ហើយ​ឆេង សឿត ក៏​ដើរ​ចេញបាត់ទៅ ឯ២នាក់​នោះ​នៅច្រៀងបន្ត​ទៀត។
ក្នុង​ពាក្យ​បណ្តឹង​រៀបរាប់​ទៀតថា មួយ​សន្ទុះ​ក្រោយ​មក​ឈ្មោះឆេង សឿន ហៅហ៊ីង ភេទ​ប្រុស អាយុ​២២​ឆ្នាំ (ជនរងគ្រោះ) ជាប្អូន​របស់​ឆេង សឿត បានដើរមកសួរ​រកហេតុផល ស្រាប់​តែ​ផាត់ ឃួន វាយក្បាលមួយត្បូងចបរហូតផុង​លលាដ៍​ហូ​រឈាម​ស្រោចខ្លួន។ ភ្លាមៗនោះ​ ឈ្មោះ​អាន ថង​បម្រុង​វាយនឹងដំបងថែមទៀត ប៉ុន្តែដោយ​ឃើញ​ជនរងគ្រោះដេកដួលសន្លប់​ក្នុង​ថ្លុកឈាម​ទៅ​ហើយក៏បបួលគ្នាដើរ​ ចេញបាត់​ទៅ ឯជន​រង​គ្រោះត្រូវបានពួកចិនដឹកយកទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យខេត្តទាំងយប់។ ប៉ូលិស​ឲ្យ​ដឹង​ថា បន្ទាប់​ពីទទួលពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ ​​នៅ​ថ្ងៃទី២ កញ្ញា ២០១១ ទើបយើង​ស្រាវ​ជ្រាវ និង​​ឈាន​ទៅឃាត់ខ្លួនជនសង្ស័យ​ទាំង​​ពីរនាក់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ​ផាត់ ឃួន បានឆ្លើយថា នៅយប់នោះខ្លួន​និង​ឈ្មោះ​អាន ថង បានទៅ​ច្រៀងខារ៉ាអូខេមែន។ ពេលកំពុងច្រៀងស្រាប់តែឈ្មោះ​សឿត ដាល់​អាន ថង ដែលជាមិត្តភក្តិរបស់ខ្លួនពីរបីដៃដោយ មិនដឹងមូលហេតុ។ ខណៈឃើញដូច្នេះខ្លួនបាន​ដាល់​ឈ្មោះសឿតពីរបីដៃសងវិញ បន្ទាប់មក​ម្ចាស់​ខារ៉ាអូខេបិទឈប់ឲ្យច្រៀង ពួកគេក៏​នាំគ្នា​ទៅ​ដេក​រៀងៗខ្លួន។ ឯចំពោះឆេង សឿន (ជន​រង​​គ្រោះ) ប្អូនរបស់ឆេង សឿត ដែល​ត្រូវ​គេ​វាយ​បែក​ក្បាលនោះ ខ្លួនអត់ដឹងរឿងទេ មិន​ដឹង​ថា គេ​មាន​ទំនាស់នៅឯណា​ជាមួយក្រុមណា​ឡើយ គឺ​ពួក​គេអត់បានវាយទាល់តែសោះ ស្រាប់​​តែ​ស្អែក​ឡើងប៉ូលិសមកចាប់ពួកគេ​ទាំង​ពីរ​នាក់វាយ​ខ្នោះតែម្ដង ដែលធ្វើឲ្យពួកគេងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ ជនសង្ស័យទាំង​ពីរ​នាក់​និយាយ​ថា បើពួកគេ​បានវាយជនរងគ្រោះរហូត​ដល់​ផុង​លលាដ៍​ក្បាលមែននោះ ប្រហែលជាមិននៅឲ្យ​ប៉ូលិស​​ចាប់ខ្លួន​ទេ ដូច្នេះសូមឲ្យស្ថាប័ន​ច្បាប់​ជួយ​​រក​យុត្តិធម៌ឲ្យពួកគេផង។
សមត្ថកិច្ចបានបញ្ជូន​ជន​ទាំង​២​នាក់​មក​​កាន់​​ស្នង​ ការដ្ឋាននគរបាលខេត្តនាល្ងាចថ្ងៃទី៣ កញ្ញា លុះ​ព្រឹកឡើងថ្ងៃទី៤ កញ្ញា បន្ទាប់ពីបំពេញ​សំណុំ​បែប​បទ​តាមនីតិវិធីរួចក៏​បញ្ជូនបន្តទៅ​តុលា​ការ​ទៀត៕