Saturday, July 30, 2011

ភ្លើង​ឆាប​ឆេះ​បន្ទប់​ផ្ទះ​សំណាក់​អង្គរ​តូច​កណ្តាល​ក្រុង​សៀមរាប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​


សៀមរាប ៖ បន្ទប់​នៃ​ផ្ទះ​សំណាក់​យី​ហោរ​អង្គរតូច​ស្ថិត​នៅ​កណ្តាល​ក្រុង​សៀមរាប​ ត្រូវ​ ភ្លើង​ឆាប​ឆេះ​កាល​ពីព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១១​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ភ្ញៀវ​ដែល​សម្រាក​នៅ​ ផ្ទះ​សំណាក់​នេះ​ភ័យ​ព្រលឹង​ចុង​សក់​ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​សមត្ថកិច្ច​ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល ​ មាន​លំនៅដ្ឋាន​ក្បែរ​ទី​នោះ​ផង​ដែរ​។

ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង៥​និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១១ ​នៅក្រុមទី១០ ភូមិតាភុល​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ (ក្រោយស្ថាននីយ៍​ប្រេងឥន្ទនៈ ​កាល់តិច) ។​ នៅក្នុងហេតុការណ៍នោះ​គេបានឃើញកង​កម្លាំងនគរបាល​មូលដ្ឋាននិងកង​រាជអាវុធហត្ថ​ ខេត្តសៀមរាប​ ត្រូវបានចាត់បញ្ជូន​ទៅរក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់នៅកន្លែងកើត​ហេតុ ព្រមទាំង ​រថយន្តពន្លត់អគ្គីភ័យ​ចំនួនពីរគ្រឿង​ផងដែរបញ្ជូន​ទៅកាន់ទីនោះ​ ។​

អធិការនគរបាល​ក្រុងសៀមរាប​លោកវរសេនីយ៍ត្រី ​ស៊ុន សាន​ ដែលស្ថិតនៅ​រង្វង់ប្រតិបត្តិ​ ការណ៍ពន្លត់ភ្លើង​បានអោយដឹងថា​ ពេលដែលដឹង​ហេតុការណ៍នេះ​ភ្លាមរូបលោកនិង​កម្លាំងប៉ុស្តិស្វាយដង្គំ ​បានចុះទៅដល់​កន្លែងកើតហេតុ​ ដើម្បីការពារ​សន្តិសុខនិង​របៀបរៀបរយ ​។ លោកវរសេនីយ៍ត្រី​រូបនេះ បានបន្តថា​ ភ្លើងឆេះនៅក្នុង​បន្ទប់លេខ៥១៧ ​ជាន់ទី៥​ នៃផ្ទះសំណាក់​អង្គរតូចហើយ​រូបលោកនិកម្លាំងនគរ​ បាលបាន​ប្រើទុយោរទឹក​និងបំពង់អន្លត់​អគ្គីភ័យរបស់​ផ្ទះសំណាក់បាញ់ពន្លត់ ។​

លោក ​ស៊ុន សាន​ បានបន្តអោយដឹងថា​ តាមការសន្និដ្ឋាន​ជំហ៊ានដំបូងភ្លើង​ឆាបឆេះដោយសារ​ តែភ្លើងធូប​-ទៀន​ ព្រោះនៅក្នុង​បន្ទប់នេះ​មានអាសនៈគ្រូបាធ្យា​ ហើយម៉្យាងទៀត​ថ្ងៃនេះជាថ្ងៃ​សីលថែម ​ទៀតផង ​។ លោកបានបន្តថា​ សម្ភារៈនៅក្នុង​បន្ទប់នេះត្រូវបាន​ភ្លើងឆាបឆេះបំផ្លាញ​ទាំងស្រុង តែមិនរាល​ ដាលបង្ករការ​ខូចខាតទៅបន្ទប់​ផ្សេងទៀតទេ​ ដោយសារលោក​ដឹកនាំកម្លាំង​ជួយពន្លត់ទាន់​ពេលវេលា ។​

ចំណែកប្រភព​នៅកន្លែងកើត​ហេតុបានអោយដឹងថា​ ក្នុងពេលមានការ​ភ្ញាក់ផ្អើលនេះគេបាន​ ឃើញភ្ញៀវចំរុះ​ជាតិសាសន៍​ដែលស្នាក់នៅផ្ទះសំណាក់នេះ​ នាំគ្នារត់ចុះមកខាង​ក្រោមព្រោងព្រាត​ដោយសារ ​តែការភ័យខ្លាច​គ្រោះអគ្គីភ័យនេះ​ ។ ប្រភពនេះបានបន្តថា​ ហើយភ្លាមៗនោះដែរ​គេបានឃើញរថយន្ត ​ពន្លត់អគ្គីភ័យរបស់​នគរបាលខេត្តសៀមរាប​ ចំនួនពីរគ្រឿង​មកកាន់កន្លែង​កើតហេតុដើម្បីជួយ​សង្គ្រោះ តែគេមិនបាន​ឃើញធ្វើសកម្មភាព​បាញ់ទឹកពន្លត់នោះទេ​ ដោយបានត្រឹមតែ​នៅរេរាពីមុខផ្ទះសំណាក់​មួយ នេះតែប៉ុណ្ណោះ ។​

ប្រភពនេះបន្តថា ​ការដែលឡានទឹកមិន​ធ្វើសកម្មភាពបាញ់ទឹក​ពន្លត់ភ្លើងនេះ ​គឺដោយសារតែ​ ទុយោរទឹករបស់​រថយន្តទាំងនេះ​មានប្រវែងខ្លីពេក​ មិនអាចលាត​សន្ធឹងទៅដល់ជាន់​ខាងលើដែលជាគោល​ ដៅភ្លើងឆាបឆេះ​ ។ ប្រភពនេះបានបន្តថា​ ករណីដែលកើតឡើង​នេះវាមិនធ្ងន់ធ្ងរនោះទេ ​ចុះបើសិនជាករណីភ្លើង​ឆាបឆេះវាមាន​ស្ថានភាពខ្លាំងក្លា​នោះ ហើយឡានទឹក​ដែលមានទុយោរដ៏ខ្លី​នេះតើនឹងមានរឿងអ្វី ​កើតឡើង​ ម៉្យាងវិញទៀតលោក​ស្នងការនគរបាល​ខេត្តសៀមរាបមិនគួរធ្វេស​ប្រហែសទេ​ គួរតែស្វះស្វែង​ រកទិញទុយោរទឹក​សម្រាប់ក្រុម​ឡានទឹកក្នុងខេត្ត​របស់ខ្លួននេះផង​៕

ចោរស្ទើរ បច្ចេកទេសម្នាក់ លួចខ្សែកបាន ហើយ គ្មានសំណាងចាយ ត្រូវសមត្ថកិច្ច ចាប់ជាប់


ភ្នំពេញ៖ ចោរស្ទើរបច្ចេកទេសម្នាក់លួចខ្សែក បានហើយ តែគ្មានសំណាងចាយទ្រព្យ ដែលលួចគេនោះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមគឃាត់ខ្លួនបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ នាវេលាម៉ោង ៧ និង ៤៥នាទីយប់ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១១ នៅក្នុងមជ្ឈមណ្ឌលពម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យលួចកាត់យកខ្សែកបា្លទីនខាងលើនេះឈ្មោះ អ៊ុក លក្ខណ៍ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ រីឯជនរងគ្រោះ ឈ្មោះស្រីអូន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២១១BEo ផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានពរចៅចូល ទៅមើលការតាំងពិព័រណ៍ផលិតផល នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណៈដែលកំពុងតែដើរមើលផលិតផលនោះ ស្រាប់តែជនសង្ស័យពីរនាក់ បាននាំគ្នាយកកន្រ្តៃកាត់ក្រចកមកលួចកាត់ខែ្សកចៅរបស់ជនរងគ្រោះ តែជាអកុសល្យត្រូវជនរងគ្រោះដឹងទាន់ ស្រែកឆោឡោ។ ពេលឮដូច្នេះកម្លាំងនគរបាលដែលប្រចាំនៅទីនោះ បានចេញអន្តរាគមន៍ចាប់បានជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតគេចខ្លួនបាត់។

យោងតាមសមត្ថកិច្ចដដែលបានអះអាងថា ខែ្សកដែលជនសង្ស័យលួចនោះមានទម្ងន់៣ជី និងបំពង់កថា ២ ទម្ងន់២ជី ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានខ្សែកទម្ងន់៣ជី ប្រគល់ជូនជនរងគ្រោះ ដោយឡែកបំពង់កថា២ ទម្ងន់២ជី ឆែកមិនឃើញនោះទេ។បច្ចុប្បន្នសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត៕

បណ្តឹងសារទុក្ខ របស់ឌុច អាចនឹងត្រូវ ប្រកាសនាពេល ឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ បណ្តឹងសារទុក្ខរបស់អតីតមេគុក ទួលស្លែងដ៏ទារុណកម្ម និងប្រល័យ នៃរបបខ្មែរក្រហម កាំង ហ្គិចអ៊ាវ ហៅឌុច នឹងត្រូវប្រកាសឱ្យដឹងនាពេលឆាប់ៗ​ខាងមុខនេះ ក្រោយពីបើកសវនការកាលពីខែមិនាឆ្នាំ២០១១។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត ភក្រ្តា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ចាប់តាំងពីតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម បានដំណើរការកាត់ក្ដីលើសំណុំរឿង០០១ ក្នុងការសម្រេចបណ្ដឹងសារទុក្ខរបស់ កំាង ហ្គេចអ៊ាវ ហៅឌុចរួចមក រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងដំណាក់កាលមួយ ដែលក្រុមចៅក្រមកំពុងតែរៀបចំធ្វើសេចក្តីសម្រេច ។

លោក នេត ភក្រ្តាបន្តថា “ការប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខរបស់ឌុចនេះ យើងរំពឹងទុកថា នឹងមានការប្រកាសនាពេលឆាប់ៗខាងមុខនេះ ហើយយើងមិនអាចកំណត់បានថា​ ពេលវេលាណាមួយនោះទេ ប៉ុន្តែយើងអាចដឹងថានៅពេលដ៍ខ្លីខាងមុខនេះ”។

កំាង ហ្គេចអ៊ាវ ហៅឌុចត្រូវបានចាប់ខ្លួនកាលពីអំឡុង ខែឧសភា ឆ្នាំ១៩៩៩ បន្ទាប់មក អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានផ្ដន្ទាទោសឌុច ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ កាលពីឆ្នាំ២០១០ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋធំៗចំនួន៣ ទីមួយបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទរំលោភលើអនុសញ្ញា ទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងបទរំលោភលើក្រមព្រហ្មទណ្ឌឆ្នាំ ១៩៥៦ ។ ប៉ុន្ដែទោសទាំងនេះត្រូវបានសម្រាលឲ្យឌុចជាប់ពន្ធនាគារចំនួន១៩ឆ្នាំ វិញដោយសារតែឃាតកឈាមត្រជាក់រូបនេះ បានសហការល្អជាមួយសាលាក្តីខ្មែរក្រហមដែលមានការគាំទ្រពីអង្គកាសហប្រជាជាតិ។

គួរំលឹកថា ជនរងគ្រោះដែលបានស្លាប់ ក្រោមការគ្រប់គ្រងរបស់ កំាង ហ្គេចអ៊ាវ ហៅឌុចដែលមានរយៈពេលជាង៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩យ៉ាងហោចណាស់ មានចំនួន១០.០០០នាក់ ត្រូវបានទទួលការធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅគុកទួលស្លែង ឬគេហៅថាមន្ទីរស ២១ ។

សវនាការ លើបណ្ដឹងសារទុក្ខរបស់ឌុច ត្រូវបានធ្វើឡើងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១១ កន្លងទៅនេះ៕
Photo by DAP-NEWS

តារាម៉ូដែល​​អ៊ីតាលីនាង ​Vittoria Risi ​ថត​ស្រាត​​ផ្សាយ​​ពាណិជ្ជ​​​កម្ម​ស្នាដៃ​សិល្បៈ​



តារាម៉ូដែល​​ជនជាតិ​អ៊ីតាលី​​ល្បីឈ្មោះ​​​ម្នាក់ កាលពីពេលថ្មីៗ​កន្លងមក ​បានធ្វើ​​​ឱ្យ​មនុស្ស​​​ទាំង​ឡាយ​​​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​នៅ​ ​ពេលនាង​​ស្រាត​សម្លៀកបំពាក់​ចេញអស់ ហើយ​អង្គុយ​ឱ្យគេថត​​លើ​​របស់​ស្នាដៃសិល្បៈ​មួយ​​ប្រភេទ ដែល​ដាក់បង្ហាញ​​នៅ​កន្លែង​ប្រជុំ​​ជន​មួយ​ក្នុង​​ទីក្រុង​​វ៉េនីស ​​ប្រទេស​អ៊ីតាលី ។

តារា​ម៉ូដែល​​រូប​នេះ​​នាង​ Vittoria Risi មិនត្រឹមតែ​​ជា​តារា​ម៉ូ​ដែល​​ល្បីឈ្មោះប៉ុណ្ណោះ​​​​ ប៉ុន្តែ​នាង​​ថែមទាំង​​ជា​​តារាភាពយន្ត​​អាសអាភាស​ម្នាក់​​ទៀត​​ផង​។​ នាងបានស្រាត​​សម្លៀកបំពាក់​​ចេញ​អស់ ហើយ​អង្គុយ​​​ឱ្យគេថត​​​លើស្នាដៃ​​​សិល្បៈ​ដើម្បី​​ទាក់ទាញ​​​អ្នកទេសចរ​ ឱ្យទៅមើល​​​ស្នាដៃ​សិល្បៈ​នេះ​​​​​កាន់តែ​​​ច្រើន ៕​

លោក ​អាប់ភីស៊ីត ​ទុក​សំណុំ​រឿង​ដក​កងទ័ព​អោយ​រដ្ឋាភិបាល​ថ្មី

រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​វេចាជីវ៉ា​បាន​ឆ្លើយតប​មក​រដ្ឋាភិបាល ​ភ្នំពេញ​ហើយ ថា​គេ​នឹង​ទុក​ការងារ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​អោយ​រដ្ឋាភិបាល​ថ្មី។ កម្ពុជា​ក៏​បាន​ជូន​ដំណឹង​នេះ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ ដែល​មាន​បំណង​ចង់​កោះប្រជុំ​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា​និង​ថៃ​ដើម្បី​ ជជែក​អំពី​ការ​អនុវត្ត​សាលក្រម​ឡាអេ។
លោក អាប់ភីស៊ីត​ នាយករដ្ឋមន្រ្តី​ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ (រូបភាពឯកសារ) © សុវណ្ណារា
លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តី ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ខ្មែរ (រូបភាពឯកសារ) © សុវណ្ណារាប្រធាន​អាស៊ាន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ទាក់ទងមក​លោកហោ ណាំហុង​ប្រមុខ​ការទូត​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​កក្កដា​ ដើម្បី​បង្ហាញ​បំណង​ចង់​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ថៃ។ កោះ​ប្រជុំ​ដើម្បី​ជជែក​អំពី​ការ​អនុវត្ត​បញ្ជា​របស់​តុលាការ​ឡាអេ​ស្តី​ពី​ ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ក៏ប៉ុន្តែ​នៅ​ក្នុង​ការទាក់ទងគ្នា​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ប្រាប់​ទៅ​ប្រធាន​អាស៊ាន​លោក​ ម៉ារទី ណាតាឡេហ្កាវ៉ា ​អោយ​ដឹង​ថា ភាគី​ថៃ​សព្វថ្ងៃ​បាន​ឆ្លើយ​តប​មក​កម្ពុជា​ហើយ ឆ្លើយ​ថា​គេ​ទុក​ការងារ​សាលក្រម​ឡាអេ​នេះ​អោយ​រដ្ឋាភិបាល​ថ្មី​ជា​អ្នក​ អនុវត្ត​តែ​ម្តង។តាមពិត ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កម្ពុជា​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ថៃ ចំពោះ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ទីមួយ​ស្តី​ពី​ការ​អនុវត្ត​សាលក្រម​ តុលាការ​ឡាអេ​ដែល​កម្ពុជា​បាន​ផ្ញើ​ទៅ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា មុន​ការ​បង្ហាញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ក្នុង​សន្និសីទ​កាសែត។

នៅក្នុង​កំណត់​ទូត​ដែល​កម្ពុជា​ទទួលបាន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​កក្កដា រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​បាន​ឆ្លើយ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា គេ​ទុក​ការងារ​អនុវត្ត​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​អោយ​រដ្ឋាភិបាល ​ថ្មី។
រដ្ឋសភា​ថៃ​នឹង​ជួប​ប្រជុំ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ផ្តើម​នីតិវិធី​បង្កើត​រដ្ឋាភិបាល​តែម្តង។ រដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ដោយ​លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕

ក្រោយពី​កម្ពុជា​ដកទ័ព​ទ្រង់ទ្រាយ​ធំ ទាហាន​ថៃ​នៅតែ​បន្ត​រាយ​បន្លា​លួស មុខ​ប្រាសាទព្រះវិហារ​



ព្រំដែន​កម្ពុជា​-​សៀម: មុនពេល​ដែល​ទាហាន​កម្ពុជា និង​ថៃ អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ឲ្យ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ទាហាន​ថៃ បាន​អនុវត្ត​ផែនការ​របស់​ខ្លួន ហើយ​ធ្វើ​សកម្មភាព រាយ​បន្លា​លួស​នៅ​ព្រំដែន ដែល​ឈមមុខ​ប្រាសាទ​ព្រះវិហារ ។ប្រភព​ស្និទ្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​យោធា​កម្ពុជា បានបញ្ជាក់​ថា ទាហាន​ថៃ​បានធ្វើ​សកម្មភាព​រាយ​បន្លា​លួស ក្នុង​តំបន់​ឈមមុខ ប្រាសាទ​ព្រះវិហារ គឺធ្វើឡើង​ជាប់ៗ​គ្នា​ចំនួន​ពីរ ទៅ​បី​ថ្ងៃ​មក​ហើយ ។​

ការធ្វើការ​រាយ​បន្លា​លួស ដោយ​ទាហាន​ថៃ គឺ​ធ្វើ​បន្ត​ជាប់​នឹង​បន្លា​លួស​ចាស់ ដែល​ទាហាន​ថៃ បាន​រាយ​កាលពី​ប៉ុន្មាន​ខែ​មុន​មក​។ប្រភព​ស្និទ្ធ​នឹង​យោធា​បានបញ្ជាក់​ថា បន្លា​លួស​ចាស់​បាន​ត្រូវ​ថៃ​ធ្វើ​សកម្មភាព​រាយ​បន្តិច​ម្តងៗ ជា​ច្រើនលើក​ច្រើនសារ​។ ការធ្វើ​សកម្មភាព​រាយ​បន្លា​លួស​នៅ​ឈម​នឹង​មុខ​ប្រាសាទ​ព្រះវិហារ កាលពីពេល​កន្លង​មក គឺ​ភាគី​កម្ពុជា​បាន​ហាមប្រាម​ជា​បន្តបន្ទាប់ នៅពេល​ណា​ឃើញ​ទាហាន​ថៃ​រាយ​បន្លា​លួស​ម្តងៗ ។​
ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ទាហាន​ថៃ​បាន​បន្ត​រាយ​បន្លា​លួស​ថែម​ទៀត ដោយ​ត​ភ្ជាប់​ពី​បន្លា​លួស និង​របង​ឬ​ស្សី ចាស់​ពី​មុន​មក ដើម្បី​បន្ត​រាយ​ឱ្យបាន​វែង​ជាង​មុន​។នៅពេល​ខាងមុខ ដែល​មិនយូរប៉ុន្មាន​ទាហាន​កម្ពុជា និង​ទាហាន​ថៃ និង​ត្រូវ​ដកចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើឡើង​តាម​សេចក្តីសំរេច​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ។ ក្នុង​សេចក្តីសំរេច​របស់​តុលាការ​អន្តរជាតិ ទី​ក្រុងឡាអេ ក៏​បង្គាប់​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ផង​នោះ បញ្ជូន​អ្នក​អង្កេត​ការណ៏​មក​បន្ទាន់​ដើម្បី​ធ្វើការអង្កេត​ការ​ជុំវិញ​ ការដក​ទ័ព និង​ពិនិត្យមើល​ការឈប់​បាញ់​ដោយ​អចិន្ត្រៃយ៍ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ៕

ខឹង​ឳពុក​មិន​ទិញ​កុំព្យូទ័រ​នាង​លេប​ថ្នាំ​សសរ​សៃ​ប្រសាទ​អស់​ជាង​20​គ្រាប់​ប៉ង​សម្លាប់​ខ្លួន


ខេត្ត​ប៉ៃ​លិន ៖ យុវ​សិស្ស​​ម្នាក់​ឈ្មោះ​ទៀត ស្រី​រ័ត្ន អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​តាពុក សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន បាន​លេប​ថ្នាំ​សរសៃ​ប្រ​សាទ​អស់​ជាង​២០​គ្រាប់ ប៉ង​ធ្វើ​អត្ត​ឃាត​បញ្ចប់​ជីវិត​ព្រោះ​តែ​​ខឹង​ឪ​ពុក​មិន​ទិញ​កុំ​ព្យូ​ ទ័រឱ្យ។ តែ​សំ​ណាង​ល្អ​​ត្រូវ​បាន​ម្តាយ​​ដឹង​ទាន់​ពេល យក​​មក​សង្គ្រោះ​នៅ មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត ​ផុតពី​ការ​ស្លាប់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ​នៅ​ម៉ោង​៧ និង​៣០​នាទី​យប់។

តាម​សម្តី​របស់​អ្នក​​ស្រី​ឃីម សម្បត្តិ​​ អាយុ​​៤៥ឆ្នាំ ត្រូវ​ជា​ម្តាយ​បាន​និយាយ​ថា នៅ​​មុនពេល​កើត​ហេតុ​​ប្តី​របស់​គាត់​បាន​​​ទៅមើល​​កូន​ស្រី​រៀន​នៅ​ភ្នំ​ ពេញប្រឡង​បាក់​ឌុប ហើយ​កូន​ស្រី​ប្អូន​ឈ្មោះ​​ទៀង ស្រី​រ័ត្ន អាយុ​១៩​ឆ្នាំនេះ ​ឡើង​ថ្នាក់​ទី​១១ នៅ​​វិទ្យ​ាល័យ​មួយ​ក្នុង​ក្រុង​ប៉ៃ​លិន បាន​ទូរស័ព្ទ​ផ្តាំ​ប្រាប់​ឪពុក​ថា ​នៅ​ពេល​ត្រ​ឡប់​មក​វិញ សូម​ឱ្យ​ទិញ​កុំ​ព្យូ​ទ័រ​មួយ​គ្រឿង​ផ្ញើ​នាង​ផង។ ប្រ​ភព​បន្ត​ថា ដោយ​សារ​ឪ​ពុក​ខ្វះ​លុយ​មិន​បាន​ទិញ ស្រាប់​តែនៅ​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា  កូន​ស្រី​របស់​គាត់​យក​ថ្នាំសរសៃ​ប្រ​​សាទរបស់​គាត់ (ឃីម សម្បត្តិ​) មក​លេប​ហើយ​ចូល​​ទៅ​សំ​ងំ​​​ក្នុង​​បន្ទប់​ទឹក។ ដោយ​មានការ​សង្ស័យ​​គាត់​ប្រ​ញាប់​​ទៅ​មើល​បន្ទប់​ទឹក​​ ហៅឱ្យ​កូន​បើក​ទ្វារ​ស្រាប់​តែ​​ឃើញ​ថ្នាំ​ដែល​​គាត់​​ធ្លាប់​លេប​បែរ​ជា​​ មក​នៅ​ក្នុង​បន្ទប់​ទឹក​ទៅ​វិញ ហើយ​​បាត់​អស់​ប្រ​មាណ​ជាង​២០​គ្រាប់​ទើប​សន្និដ្ឋានថា​កូន​ស្រី​​របស់​​ គាត់​បាន​លេប​ថ្នាំ​នោះ​ហើយ។

ពេល​ចេញ​ពី​បន្ទប់​ទឹក​មក​វិញកូន​​ស្រី​របស់​គាត់​បាន ​​សំពះ​សុំ​ទោស​ឪពុក​ និងម្តាយ ដែល​​ខ្លួន​គិត​ខ្លី​​ឆ្កួតៗ​បែប​នេះ ព្រោះ​មិន​សង្ឃឹម​ថា នឹង​រស់​​ទេ។ ក្រោយ​ពី​មាន​សភាព​មិន​ប្រ​ក្រ​តីនៅ​វេលា​ម៉ោង​៨​យប់ ពួក​គាត់​បាន​ម្នី​ម្នា​យក​កូន​ទៅ​សង្គ្រោះ​​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​​ជា​ បន្ទាន់​។ ​អ្នក​ស្រី​បាន​បន្ត​ថា ការ​លេប​​ថ្នាំ​នេះ ព្រោះ​​តែ​ខឹង​នឹង​​ឪពុក​មិន​បាន​ទិញ​កុំ​ព្យូទ័រ​​ និង​ម៉ូតូ​ថ្មី​ឱ្យ​ជិះ។

លោក​សេង ឃន អាយុ​៤៧​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​បាន​និយាយថា គាត់​ធ្លាប់​សន្យា​ជា​មួយ​កូន​ស្រី​របស់​​គាត់​ដោយ​ឱ្យ​​កូន​ខិត​ខំ​រៀន​​ រហូត​​​ដល់​យក​បរិញ្ញា​បត្រ រូប​គាត់​នឹង​ទិញ​ម៉ូតូថ្មី​ឱ្យ​ជិះជា​ក់​ជា​មិន​ខាន​។ ជា​ក់​ស្តែង​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ផ្ទះ​របស់គាត់​ក៏​​មាន​ម៉ូតូ​ម៉ាកឆាលី​ មួយ​គ្រឿង​ដែរ សម្រាប់​​ឱ្យ​ជិះ​​ទៅ​រៀន​​ប្រ​ចាំថ្ងៃ តែ​កូន​​មិន​ព្រម​ជិះ​ឡើយ​ព្រោះ​ខ្មាសគេ​ដោយ​សារ​មិត្ត​ភក្តិ​មាន​សុទ្ធ​តែ​ ម៉ូតូ​ស៊េរី​ទំនើប។ មូល​ហេតុ​ទាំង​នេះ​គួប​ផ្សំ​នឹង​របួស​ចាស់​រើ​ឡើង​វិញផង ​ទើប​ធ្វើ​ឱ្យ​កូន​ស្រី​គាត់​មួ​​ម៉ៅ​ក្តៅ​ក្រ​ហាយ​ចង់​បាន​អ្វីមិន​​បាន​ តាម​ចិត្ត​ប៉ង។
លោក​គ្រូ​ពេទ្យ​បាន​និយាយ​ថា នៅ​ម៉ោង​២១ និង​៤៥​នាទី​គ្រូ​ពេទ្យបាន​លាង​ក្រពះ​​​បន្សាប​ថ្នាំ​អស់​​ហើយ​ គ្មាន​គ្រោះ​ថ្នាក់​អ្វី​ធំ​ដុំ​នោះ​ទេ៕

បុរស​អ្នក​រត់​ម៉ូតូឌុប​ជួប​មិត្ត​ភក្តិ​​ផឹក​ស៊ី​ស្រវឹង​ត្រូវចោរ​វាយ​ប្លន់​​ម៉ូតូ និង​កង​ដៃ​


ខេត្តកណ្តាល ៖ បុរស​អ្នក​រត់​ម៉ូតូ​​ឌុប​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ​​ពី​ ក្រោយ​​ដួល​សន្លប់​​​ ហើយ​យក​ម៉ូតូ​និង​ដោះ​យក​​កងដៃ​បា្ល​ទី​ន​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៨ កក្កដា នៅ​ចំណុច​ផ្លូវ​រទេះភ្លើង​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ជាប់​ព្រំប្រទល់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។
  
តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​បុរស​រង​គ្រោះ​ឈ្មោះ​អោ មាឃ អាយុ​៣២​ឆ្នាំ ដែល​ដឹង​ខ្លួន​​ខ្លះៗ​​និយាយថា គាត់​ស្នាក់​នៅ​បន្ទប់​ជួល​ជិត​រោង​​ភាព​យន្ត​លុ​ច្ស មានស្រុក​កំណើត​ភូមិ​ស្ទឹង​ស្លូត ឃុំ​ស្ទឹង​ស្លូត ស្រុក​ពាមរក៍ ខេត្ដព្រៃវែង។ នៅ​យប់​កើត​ហេតុ​​គាត់​បាន​ឌុ​ប​ម៉ូយ​ពី​មាត់ទន្លេ​ផ្សារ​ចាស់​យក​ទៅ​ម្ដុំ​ ត្រឡោក​បែក ស្រាប់តែ​បាន​ជួប​មិត្ដភក្ដិ​ដែល​ស្គាល់គ្នា​ហៅ​ផឹកស៊ី​នៅ​ទីនោះ ។

ប្រភព​ដដែល​បន្ដ​ថា ខណៈ​ពេល​ផឹកស៊ី​ស្រវឹង​​ហើយ​ម្យ៉ាងទៀត​យប់​ជ្រៅ​​ផង ក៏​បាន​សុំ​លា​មិត្ដភក្ដិ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។ ពេល​គាត់​​ដើរ​សំដៅ​​ទៅ​ម៉ូតូ​រៀបនឹង​ឡើង​ជិះ ស្រាប់តែ​មិន​ដឹង​ជា​អ្នក​ណា​លប​វាយ​ពីក្រោយ​មួយ​ព្រនង់​ចំ​ក្បាល​បណ្ដាល​ ឱ្យ​សន្លប់​តែ​ម្ដង មួយ​សន្ទុះ​ទើប​ដឹងខ្លួន​ឡើង​វិញ​បាត់​ម៉ូតូ​មិនឃើញ ព្រមទាំង​កង​ដៃ​ប្លា​ទី​ន​ដែល​ពាក់​ជាប់​នឹង​ខ្លួន​ក៏​បាត់​ដែរ។ ពេល​ដឹង​ខ្លួន​ក្បាល​ត្រូវ​បែក​ហូរ​ឈាម​រហាម​​​​ គាត់​បាន​ហៅ​ម៉ូតូឌុប​ជិះ​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​នៅ​វេលា​ម៉ោង ​១១​និង​៣០​នាទី​យប់ ដើម្បី​​ឱ្យ​គ្រូ​ពេទ្យ​​​ជួយ​ព្យា​បាល​។ ម៉ូតូ​​ដែល​បាត់​នោះ​ធុន​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1A -1124។ 

ស្ថិត​ក្នុង​​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​គ្មាន​អ្នក​មើល ​ថែ​ ចំណែក​អាកា​រ​ស្ថិត​ក្នុង​សភាព​រវើរវាយ​នៅ​ឡើយ ពេល​ដឹងខ្លួន​មួយ​សា​ៗនិយាយ​បាន​បន្ដិច​ក៏​សន្លប់​ទៅ​វិញ​ មួយសន្ទុះ​ទើប​ភ្ញាក់​ឡើង​វិញ​ចេះ​តែ​និយាយ​​ថា​ បាត់​កងដៃ​បា្ល​ទី​ន​ ចំណែក​ម៉ូតូ​​ជន​រង​គ្រោះ​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ។ ​គាត់​បាន​​ប្រាប់​លេខ​ទូរស័ព្ទ​ប្រពន្ធ​នៅ​ឯ​ស្រុក​ឱ្យ​អ្នក​យក​ព័ត៌​មាន​​ យើង​ជួយ​ទូរស័ព្ទ​ប្រាប់​​ពី​​គាត់​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ព្រះ​ កុសុមៈ​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់។ ប៉ុន្ដែ​ពេលទូរស័ព្ទ​ទៅ​ប្រាប់​ប្រពន្ធ​ឈ្មោះ​បូ វឿ​ន អាយុ​៣២​ឆ្នាំ ប្រកប​របរ​​កាប់​អុស​លក់​បាន​ឱ្យ​ដឹង​ថា ជីវភាព​របស់​គាត់​ក្រីក្រ​ណាស់ ម្យ៉ាង​ទៀត​មាន​ជំងឺ​ប្រចាំ​កាយ​ផង​មិន​អាច​ទៅ​បាន​​ទេ តែ​​គាត់​ខំប្រឹង​ដើរ​រក​ខ្ចីប្រាក់​អ្នក​ភូមិ​បាន​៣​ម៉ឺន​រៀល​ឱ្យ​ម្ដាយ​ជា ​អ្នក​ធ្វើ​ដំណើរ​មក​មើល​​ប្តី​ជំនួសហើយ៕

Friday, July 29, 2011

ប្រទះ​ឃើញ​ទារក​ដែល​គេ​យក​មក​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក​


កំពត ៖ ប្រជា​នេសាទ​និង​អាជីវ​ដែល​រក​ស៊ី​ទទួយ​ចាំ​ទិញ​ត្រី​និង​បង្ការ​លក់​បន្ត​ ព្រម​ទាំង​អ្នក​ដំណើរ​ជា​ច្រើន​ ទៅមក​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ដោយ​បាន​ប្រទះ​ឃើញ​សព​ទារិកា​ម្នាក់​នៅ​មាត់​ឆ្នេរ​ខ្សាច់​ព្រែក​កំពត​ក្បែរ ​កំពង់​ទូក​ឆៀង​ខាង​ត្បូង​អគារ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពត​បាន​កើត​ឡើង ​កាលពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១១​នៅ​វេលា​ម៉ោង​៥និង៥០​នាទី​ស្ថិត​ ក្នុង​ភូមិ​សុវណ្ណ​សាគរ ​សង្កាត់​កំពង់​កណ្ដាល​ ក្រុង​កំពត​។

តាមប្រភពព័ត៌មាន​មួយពីអ្នកដែលបាន​ទៅចោមរោម​ មើលបាននិយាយថានេះ​គឺជាភាពអមនុស្សធម៌​មកពីឪពុកម្តាយរបស់ទារក​ មិនគួរបង្កើតកូនហើយ​យកទៅបោះបង់គ្នាចោល​ក្នុងទឹកដូច្នេះនោះទេទោះ​ បីជាមានការខឹងឪពុក​ទារកយ៉ាងណាក្ដី​ក៏មិនត្រូវយកគ្នា​ទៅស្លាប់ចោលឡើយ​ ព្រោះគ្នាទើបតែកើតមក​បានឃើញពន្លឺព្រះអាទិត្យ​តែប៉ុន្មានម៉ោងសោះហើយ​ ក៏គ្មានទោសពៃអ្វីឡើយ​ចំណែកអ្នកដទៃទៀត​។​

 ​ប្រភពពី​អ្នក​ទូក​នេសាទ​ម្នា ​ក់បាន​រៀបរាប់ថា បន្ទាប់ពី​ចូល​ទូក​ដល់​កំពង់​ វេលា​ព្រលឹម​ស្រាងៗ គាត់​បាន​ចុះ​ដើរ​សំដៅ​មកខាងជើង​បន្តិច ​ស្រាប់តែ​ប្រទះឃើញ​របស់​អ្វី​ម្យ៉ាង​រុំពណ៌​ស​ចម្លែក​ក៏មានការឆ្ងល់​ ដើរទៅមើល។ ​

ខណៈពេលនោះ​គាត់ដើរជិតដល់ក៏​ ឱនចុះមើលបានឃើញច្បាស់​ជាសពកូនង៉ាទើបកើត​ហើយក៏ស្រែកប្រាប់​គេឯងឱ្យមកមើល​ ទើបមានការភ្ញាក់ផ្អើល​នាំគ្នាមកពិនិត្យមើលគ្រប់ៗ​គ្នារហូតដឹងដល់​ សមត្ថកិច្ចចុះមកពិនិត្យតែម្ដង។​
មន្ត្រីប៉ូលិសក្រុងកំពត​បានប្រាប់បញ្ជាក់ថាទារក​ មួយនេះភេទស្រីហើយ​អាចទើបនិងកើតចេញ​ភ្លាមបានប្រហែលជា៣ទៅ៥​ម៉ោងត្រូវគេយកមក​ ទម្លាក់ចោលក្នុងទឹកព្រែក​តាំងពីមួយថ្ងៃមកម្លេះឬ​ មួយក៏បន្ទាប់ពីឆ្លងទន្លេភ្លាម​ៗស្លាប់រួចទើបគេយក​មកផ្លុងចោលក្នុងទឹក​ ហើយរសាត់អណ្តែត​តាម​ទឹក​មកជា​ប់​លើ​ជ្រាំង​នេះ ​ព្រោះ​សព​មាន​លក្ខណៈហើម ​ព្រមទាំងមាន​ជាប់​ទង​ផ្ចិត​មកជាមួយផង។​

   ប៉ូលិសនិងប្រជាជន ​នៅ​កន្លែង​ប្រទះឃើញ​សាកសពទារក ​ដែលមាន​មនុស្សម្នា​ផ្អើល​ចោមរោមមើលនោះ​ពួកគាត់បាននិយាយ​ពីភាពអមនុស្សធម៌​ របស់ម្ដាយដែល​បង្កើតកូនចេញមក​មិនគួរណាស់​ដាច់ចិត្តឡើយ​ ដែលមាន​ចិត្ត​ព្រៃផ្សៃ​ហ៊ាន​សម្លាប់​ជីវិត​កូនសត្វលោក​ ។ប៉ូលិសក្រុងកំពតបាន​បញ្ជាក់អោយដឹងថា​លោកនិងធ្វើការស្រាវ​ ជ្រាវរកម្ដាយចិត្តអាប់ព្រៃ​នេះយកមកធ្វើការ​ព្រមានតាមផ្លូវច្បាប់៕

ស្រវឹង​ជិះ​ម៉ូតូ​លឿន​បុក​គូថ​រថយន្ត​បាឡែន​របួស​បាក់​ភ្លៅ​ឆ្វេង​


កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​មាន​ជាតិ​អាកុល​ក្នុង​ខ្លួន​បាន​បើក​ម៉ូតូ​ហួស​ល្បឿន​ក្នុង​ទី ​ប្រជុំ​ជន​បុក​គូថ​រថយន្ត​បា​ឡែន​ពី​ក្រោយ​បណ្ដាល​អោយ​បាក់​ភ្លៅ​ឆ្វេង​នៅ​ លើ​ផ្លូវ​ជាតិ​លេខ​៥​កាល​ពី​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃ​ទី​២៩​ខែ​កក្កដា ​ឆ្នាំ​២០១១​នៅ​ក្នុង​ភូមិ​ឡទឹកត្រី​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​។

សមត្ថកិច្ចនគរបាល​ចរាចរក្រុងកំពង់ឆ្នាំង​បានឲ្យដឹងថាយុវជន​ បង្កមានឈ្មោះ​ ហេង គឹមហាក់ អាយុ១៩ឆ្នាំ​រស់នៅភូមិពន្លៃ ​ឃុំពន្លៃ ស្រុកបរិបូណ៌​ បានបើកបរម៉ូតូម៉ាកវេវ​ ពណ៌ខៀវ អត់ស្លាកលេខ​ ជិះឌុបគ្នាម្នាក់​នៅពីក្រោយក្នុង​ល្បឿនលឿនបាន​ទៅបុកគូថរថយន្ត​ កាមរីឆ្លាម១គ្រឿង​ ពណ៌ស្លែ​ ពាក់ស្លាកលេខ​ភ្នំពេញ 2Q-6909​ ដែលបើកបរ​ដោយឈ្មោះ ​ថេង ប៉ាលី​ ភេទស្រីអាយុ២៧​ឆ្នាំរស់នៅភូមិផ្សារ​លើ សង្កាត់ផ្សារកំពង់ឆ្នាំ​ ក្រុងកំពង់ឆ្នាំង​ដែលកំពុងបើក​បរលើទ្រូងផ្លូវ​បណ្ដាលអោយរបួស​ បាក់ភ្លៅខាងឆ្វេង​ហើយត្រូវបានបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៕​

ផ្អើល​មួយ​ចំហៀង​ក្រុង​ សង្ស័យ​ថា​មាន​កំណប់​ ទី​បញ្ចប់​ជីក​ឃើញ​តែ​ចង្កៀង​ម៉ាំងសុង​១​



តាកែវ ៖ ប្រជាពលរដ្ឋ​​មួយ​ចំហៀង​ក្រុង​ នាំ​គ្នា​ផ្អើល​ឆោឡោ​ថា​មាន​កំណប់​នៅ​ក្នុង​ដី ខណៈ​ដែល​រថយន្ត​ដឹក​ដី​នៅ​ជិត​ផ្ទះ​គាត់ បើក​ឆ្លង​កាត់​ហើយ​​ដី​មាន​សភាព​ទន់​ផើត​ផត​ចុះ​ឡើងៗ។ ការ​ផ្អើល​ឆោឡោ​នោះ​បាន​ឮ​ដល់​សមត្ថកិច្ច គ្រប់​ជាន់​ថ្នាក់​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​ភូមិ​ព្រិច សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ។ ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​ជីក​កកាយ​ដី​ដែល​សង្ស័យ​ថា​មាន​កំណប់​នោះ​ទេ រង់​ចាំ​ដល់​ព្រឹក​ថ្ងៃទី​២៩​នេះ ទើប​នាំ​គ្នា​ជីក​មើល​ឲ្យ​ឃើញ​ស​ខ្មៅ​ទាំងអស់​គ្នា។


នៅ​ម៉ោង​​​៨​ព្រឹក ថ្ងៃទី​២៩ កក្កដា​នេះ សមត្ថកិច្ច​ប៉ូលិស ប៉េអឹម អាជ្ញាធរ រួម​ទាំង​លោក​អភិ​បាល​ក្រុង​ដូន​កែវ​ផង មាន​វត្តមាន​ពេល​ជីក​កំណប់​នេះ​ដែរ ប៉ុន្តែ​ដល់​ពេល​ជីក​បាន​ជិត​កន្លះ​ម៉ែត្រ ក៏​ប្រទះ​ឃើញ​វត្ថុ​ម្យ៉ាង​មាន​ការ​សង្ស័យ ក៏​នាំ​គ្នា​ប្រឹង​ជីក​កកាយ​ដី​បន្ត​ទៀត ទី​បំផុត​ជីក​បាន​តែ​ចង្កៀង ម៉ាំងសុង​មួយ​ប៉ុណ្ណោះ ដែល​សល់​ពី​សម័យ​មុន។ ការ​ជីក​ឃើញ​តែ​ចង្កៀង​ម៉ាំងសុង​នេះ បាន​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នឹក​គិត​ថា​វា​ច្បាស់​ជា​មាន​កំណប់​មាន​តម្លៃ នៅ​ក្នុង​ដី​នេះ​ជា​មិន​ខាន​៕

ពេជ្រ សោភា នៅទាក់ទងប្តីគេ

តាមការ បង្ហើបប្រាប់ ពីមិត្ត អ្នកអានម្នាក់ ដែលបានទៅ កាត់សក់នៅ ក្នុងហាងរបស់នាង កាលពីចុង សប្តាហ៍ទីមួយ នៃខែកក្កដា ឆ្នាំ ២០១១ កន្លងទៅ ឱ្យដឹងថា មានបុរសម្នាក់ និង ស្ត្រីម្នាក់ជិះ រថយន្ត មកឈប់នៅមុខ ហាងកាត់សក់ ពេជ្រ សោភា រួចបុរសម្នាក់នោះ បានចុះពី រថយន្ត ដើរចូលក្នុងហាង រក ពេជ្រ សោភា ប៉ុន្តែដោយនាង មិននៅទីនោះ ទើបមុននឹង ចាកចេញ បុរសម្នាក់នោះ បានផ្តាំផ្ញើជា ពាក្យសម្តីថាឱ្យ ពេជ្រ សោភា ឈប់ទាក់ទង ជាមួយបុរស ជាប្តីគេទៀត រួចក៏ឡើងជិះ រថយន្ត ដែលមានស្ត្រីម្នាក់ អង្គុយចាំក្នុង រថយន្តនោះ រួចបើកចេញទៅ ។

ស្ត្រីដែលគេឃើញ អង្គុយចាំក្នុង រថយន្តនោះ ត្រូវបានគេនិយាយ ខ្សឹបខ្សៀវថា ជាអ្នកដែលធ្លាប់ បានចូលទៅក្នុង ហាងកាត់សក់របស់ ពេជ្រ សោភា ម្តងកាល ពីលើកមុនដែរ ដោយកាលនោះ ស្ត្រីរូបនោះបាន ប្រាប់ ពេជ្រ សោភា ថា “សុំនាងមេត្តា ឈប់ទាក់ទង ជាមួយប្តីខ្ញុំទៀត” ។


ដោយចង់បាន នូវព័ត៌មានពិត អ្នកយកព័ត៌មាន ក៏បានជួបជាមួយ ពេជ្រ សោភា តាមទូរស័ព្ទ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១១ ដើម្បីឱ្យនាង បកស្រាយ ពីរឿងនោះ តែត្រូវបាននាង បដិសេធថា មិនមានរឿង ហេតុដូច្នេះ កើតឡើងទេ ។ នាង និយាយថា “វាជារឿងចាស់ទេ គេនិយាយ ខុសរឿងអាច ថាមកពីគេ ច្រឡំច្រើនជាង ហើយបើមិនជឿខ្ញុំទេ សាកសួរតែ អ្នកជិតខាង ក៏បាន ព្រោះខ្លួនខ្ញុំមិនបាន ពាក់ព័ន្ធជាមួយ ប្តីអ្នកណាទេ ។ កុំជឿ រឿងនោះ ធ្លាប់មានគេ និយាយម្តងហើយ ។

ចាប់​ពស់​ស្រកាចាស់​​ស្មាន​ថា​ពស់​ថ្លាន់​ត្រូវ​ពស់​ខាំ​ហើម​ដៃ


កំពង់ឆ្នាំង ​៖ បុរស​ម្នាក់​​ត្រូវ​ពស់​ស្រកាចាស់​ខាំ​ហើម​ប្រអប់ដៃ​លឹប​ ខណៈ​ពេល​ដែល​គាត់​បាន​យក​ដៃ​ទៅ​ចាប់​ពស់​នោះ​ស្មាន​តែ​ពស់​ថ្លាន់។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១៤​ រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​​កក្កដា ​ឆ្នាំ​២០១១​ នៅ​ក្នុង​ភូមិ​ ឆ្នុកទ្រូ ​ស្រុក​បរិបូណ៌។​

បុរស​រង​គ្រោះ​រូប​នោះ​ឈ្មោះ ​ជៀង​ យុំាងមិន ​អាយុ​​៥២​ឆ្នាំ ​ជនជាតិ ​វៀតណាម ​រស់​នៅ​ភូមិ ​ឆ្នុកទ្រូ ​ឃុំ ​ឆ្នុកទ្រូ ​ស្រុក​បរិបូណ៌ ​ រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ មាន​មុខរបរ​ជា​អ្នក​នេសាទ។​ ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​ដែល​បាន​មក​កំដរ​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​ ខេត្ត ​បាន​ប្រាប់​​ឲ្យ​ដឹង​ថា ​នៅររសៀលម៉ោង១៤ ថ្ងៃ​ទី ​២៧​ ខែ​កក្កដា​​ឆ្នាំ​២០១១​ កំប៉ោង​​ជា​ច្រើន​បាន​បណ្ដែត​ទឹក​​ ​ខណៈ​​នោះ ​​​បុរស​រង​គ្រោះ ​ក៏​បាន​ឃើញ​ស្រកា​ចាស់​មួយ ​ក្បាល​ទំហំ​ប៉ុន​ក៏​ដៃ ​ដោយ​ដឹក​ស្មាន​ថា​ ជា​ពស់​ថ្លាន់​ គាត់​ក៏​បាន​យក​ដៃ​ទៅ​ចាប់​​តែ​ម្ដ​ង ហើយ​ក៏​ត្រូវ​ពស់​ស្រការចាស់​នោះ​ខាំ​ចំ​ប្រអប់​ថ្លើម​ដៃ​ខាង​ឆ្វេង។​ ក្រោយ​ពេល​កើត​ហេតុ​កូន​របស់​គាត់​បាន​វាយ​ពស់​នោះ​ងាប់​ ហើយ​នាំ​គ្នា​ស្ងោរ​ហូប​អស់​ទៅ ​ចំណែក​បុរស​រង​គ្រោះ ​គិត​ថា​សម្រាក​នៅ​ក្នុង​ផ្ទះ​មួយ​យប់ ​ប៉ុន្តែ ​ដោយ​មាន​ការ​ឈឺ​ចុក​ចាប់​ពេក​ ក៏​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់​តែ​ម្ដង៕

ក្មេង​ប្រុស​​អាយុ​15ឆ្នាំ​​ចាប់រំលោភ​​ក្មេង​ស្រី​អាយុ​6ឆ្នាំមិនបានសម្រេច


ខេត្តកំពង់ចាម ៖ ​កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាលឃុំរអាង បានឃាត់ខ្លួន​ក្មេង​​ប្រុសម្នាក់​ឈ្មោះនិន សុខចាន់ អាយុ១៥ឆ្នាំ រស់​នៅ​ឃុំ​រអាង ស្រុកកំពង់សៀម​កាលពី​វេលាម៉ោង៨​ព្រឹកថ្ងៃទី២៨ កក្កដា ២០១១ ដោយ​ជាប់​ចោទ​ពីបទចាប់រំលោភ​ក្មេង​ស្រី​​អាយុ​៦​ឆ្នាំម្នាក់មិន​បាន​សម្រេច ក្នុងខណៈ​ពេល​ដែលម្តាយ​នាង​មិន​នៅផ្ទះដោយបានចេញទៅមើលទូរទស្សន៍​នៅ​ ផ្ទះអ្នកជិតខាង ។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានលោកអនុ​សេនីយ៍ឯកចក់ សុខកៅ អធិការរងនគរ​បាល​ស្រុកកំពង់សៀមទទួលផែនយុត្តិធម៌ប្រាប់ឱ្យ​ដឹងថា នៅវេលាម៉ោងប្រហែលជា​៧​យប់​ថ្ងៃទី​២៧ កក្កដា ​ក្រោយ​​ពី​ហូប​​បា​យ​ពេល​ល្ងាច​​រួច ឱ្យ​កូនស្រីតូចៗ២នាក់​ក្នុងនោះម្នាក់អាយុ៦ឆ្នាំ និង​ម្នាក់ទៀតអាយុ៦​ខែ​ដេកលក់អស់​​ហើយ​​ម្តាយ​ក្មេង​ស្រី​ ក៏ទៅមើលរឿងភាគដែលបញ្ចាំង​តាមទូរទស្សន៍នៅ​ផ្ទះអ្នកជិតខាង ។ នៅ​​ពេល​មើល​​ទូរ​ទស្សន៍​​បានប្រហែលជាកន្លះ​ម៉ោង​ ស្រាប់​តែឮសូរសំឡេងកូនតូចស្រែកយំ ក៏​ប្រញាប់ចុះមកមើលកូន ស្រាប់តែឃើញ​ជន​សង្ស័យឈ្មោះសុខចាន់ក្នុងមុង​ដែល​កូនស្រី​ដេកដោយស្លៀក​ តែខោលីអូ ឯកូនស្រីបង​អាក្រាតននលគក ។ លុះ​នៅព្រឹកថ្ងៃទី២៨ កក្កដា ម្តាយរបស់ក្មេងស្រីបានមកប្តឹងនគរ​បាលប៉ុស្ត៏ឃុំរអាងឱ្យជួយអន្តរាគមន៍​ ចាប់ខ្លួន​ឈ្មោះ​និន សុខ​ចាន់​បញ្ជូនមកកាន់អធិការ​ដ្ឋាន​នគរបាលស្រុក ដើម្បី​សួរនាំ ។

ម្តាយរ​បស់ក្មេងស្រី​​បានរៀបរាប់ថា សព្វថ្ងៃ​គាត់​ធ្វើជាកម្មករសំណង់ ដើម្បីយក​ប្រាក់​ចញ្ចឹមកូនស្រីទាំង២នាក់ ចំណែកប្តីវិញបាន​លែង​លះគ្នាទៅមានស្រីថ្មីទៀតតាំងតែពីគាត់មានផ្ទៃ​ពោះ​ កូនទី២បាន២ខែម្ល៉េះ។ ចំណែក ផ្ទះ​ខ្ទម​ទំហំ​៣ម៉ែត្រ​​បួនជ្រុងដែលស្នាក់នៅសព្វថ្ងៃ​នេះ​​គឺ​ គាត់ជួលដីគេនៅជាបណ្តោះអាសន្នប៉ុណ្ណោះ លុះ​នៅពេលមានរឿងបែបនេះកើតឡើង គាត់​មិនដឹងថា តើទៅរស់នៅទីណាទៀតទេ ព្រោះជនដែលប្រព្រឹត្តនេះជាក្មួយជីដូនមួយ ហើយការប្តឹងនោះ គឺគាត់ទាមទារសំណងជំងឺចិត្តចំនួន៣០០ដុល្លារ ។

លោកអធិការរងនគរបាលស្រុកកំពង់សៀម បានបញ្ជាក់ថា នៅយប់នោះ សំណាងណាស់​ដែល​បានកូនស្រីតូច​អាយុ៦​ខែយំស្រែក​ហើយ​មកមើលកូនឃើញ បើ​សិន​ដូច្នេះ​ទេ ប្រាកដ​ជា​កូន​ស្រីអាយុ៦ឆ្នាំ ពិតជាត្រូវបិសាចតណ្តាចាប់​រំលោភ​សេពសន្ថវៈឆ្អែតឆ្អន់ហើយចាប់​ច្របាច់​ កសម្លាប់ក៏អាចថាបាន ។ ជនឈ្មោះនិន សុខ​ចាន់ ត្រូវបាន​សមត្ថ​កិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕

គ្រោះអកុសលដ៏រន្ធត់​ ឪពុក​ឌុប​កូន​ចេញ​ពី​ប្រឡង​បាក់​ឌុបទៅ​ផ្ទះ រថយន្ត​ឡិច​ស៊ីសឆក់​យក​ជីវិត​៣នាក់



ខេត្ត​ក្រចេះ ៖ គ្រោះ​អកុសល​​ដែល​នរណា​ៗ​ក៏​​រន្ធត់​ និង​ខ្លោច​​ផ្សារ​ក្នុង​ចិត្ត​​ដែរ កាល​បើ​ជីវិត​​ឪពុក​ និង​កូន​ត្រូវ​ស្លាប់​​ក្នុង​ពេល​តែ​មួយ ពេល​​ដែល​ឌុប​កូន​​ប្រុស​ចេញពី​ប្រឡង​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ ។ ​តាម​ប្រភព​​ព័ត៌​មាន​​នេះ​បាន​ឱ្យ​ដឹងថា ​បុរស​ជា​​ឪពុក​​ និង​កូន​ប្រុស​បាន​ស្លាប់បាត់​បង់​ជីវិត​នៅ​ក្នុង​​ឧប្បត្តិ​ហេតុ​​​គ្រោះ​ ថ្នាក់​​ចរា​ចរណ៍​​រវាង​ម៉ូតូ​ និង​រថយន្ត​ដែល​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិសគ្នា​ ខណៈ​​ពេល​ដែល​ជន​រង​គ្រោះ​ជា​ឪពុក​​កំពុង​តែ​ជិះ​ម៉ូតូ​​ឌុប​កូន​ប្រុស​ ចេញពី​ប្រឡង​​បាក់​ឌុប​ធ្វើ​ដំណើរ​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។

មន្ត្រី​​​ប៉ូលិស​​​ចរា​ចរ​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​នេះ​បាន​​ប​ណ្តាល​ឱ្យ​​​អ្នក​ជិះ​​ម៉ូតូ​ ពីរ​នាក់​​ស្លាប់​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​ រីឯ​អ្នក​​បើក​បរ​​រថយន្ត​​ឡិច​ស៊ីស RX300 ​បាន​រត់​គេច​ខ្លួន​បាត់។ ក្នុង​នោះ​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ក្នុង​រថយន្ត​​​នោះ​បាន​រង​របួស​ធ្ងន់​ ខណៈ​​​​ពេល​ដែល​​ការ​ប៉ះ​ទង្គិច​​គ្នា​នេះ បណ្តាល​ឱ្យ​​រថយន្ត​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​ធ្លាក់​​ពី​​​លើ​ផ្លូវ​ចូល​ ស្នាម​ភ្លោះ​​ដែល​មាន​ជំរៅ​ជ្រៅ​ រីឯ​ម៉ូតូ​​ត្រូវ​ដាច់​​ជា​ពីរ​​ ចំណែក​​ជន​រង​គ្រោះ​ពីរ​នាក់​ឪពុក​​កូន​ខ្ទាត​ធ្លាក់​ចូល​ស្នាម​ភ្លោះ​​​ បាក់.ក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង។

លោក​វរ​សេនីយ៍​ឯក ហន ប៉ូច ​ស្នងការ​រង​​ទទួល​បន្ទុក​កណ្តាល​សណ្តាប់​ធ្នាប់​​ បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៧ កក្កដា ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៧៣ ​ក្នុងភូមិ​ព្រែក​​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ។ 

ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​​ទាំងពីរ​នាក់​​ឪពុក​ឈ្មោះ​​ឌីន ប៉ុង ​អាយុ​៥២​ឆ្នាំ​ និង​កូន​ប្រុស​ឈ្មោះ​​ឌីន ធារ៉ា អាយុ​២១​ឆ្នាំ ទើប​តែ​ប្រឡង​បាក់​ឌុប​ចប់​​នៅ​មណ្ឌល​ខេត្ត​​ក្រចេះ ​ហើយត្រឡប់​​ទៅ​លំនៅ​ឋាន​វិញក្នុង​ភូមិ​ហាន់​ជ័យ ឃុំ​ហាន់​ជ័យ ស្រុក​​ឆ្លូង ដោយ​ជិះ​ម៉ូតូ​​ម៉ាក​វ៉េវ​​ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ ៧៩៨៤។ រថយន្ត​ដែល​​ប៉ូលិស​ចោទ​ថា ​ប​ង្ក​ហេតុ​ម៉ាក​​​តូយ៉ូតា LEXUS RX300 ពណ៌ស ​ពាក់​ស្លាក​លេខ 2G-5497 បើក​បរ​ដោយ​​ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ​​ដែល​បាន​រត់​គេច​​ខ្លួន​បាត់​​ ក្រោយ​ពី​កើត​ហេតុ ពេល​បុរស​ម្នាក់​​ឈ្មោះ​ត្រេស ​ស្លេះ ​អាយុ​៣៧​ឆ្នាំ ជា​ខ្មែរអ៊ិស្លាម​ មាន​ទី​លំនៅ​ភូមិ​ជំនីច ឃុំ​ជំនីច ស្រុក​ក្រូ​ច​ឆ្មារ ​ខេត្ត​កំពង់​ចាម ជា​អ្នក​អង្គុយ​ក្បែរ​អ្នក​បើក​បរ​​បាន​រង​របួស​ធ្ងន់ ។

តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​បាន​និយាយថា ​វេលា​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ីស​មួយគ្រឿង​នេះ​​​បើក​បរ​ក្នុង​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​​យ៉ាង​លឿន លុះ​មក​ដល់​​ចំណុច​កើត​ហេតុ​​ខាង​លើ​ ក៏​បាន​បុក​ម៉ូតូ​​ជន​រង​គ្រោះ ​ដែល​ជិះ​២​នាក់​ឪពុក​ និង​កូន ក្នុង​ទិស​ដៅ​​​បញ្ច្រាស​​ទិស​គ្នា​​ចំពី​មុខ​​ពេញ​មួយ​​ទំហឹង​ បណ្តាល​ឱ្យ​​រថយន្ត ​ម៉ូតូ​​ និង​ជន​រងគ្រោះ​​បាន​ផ្លោង​ធ្លាក់​​ចូល​ក្នុង​ស្នាម​ភ្លោះ​​បាក់.ក​ស្លាប់​ ទាំង​ក្បាល​​ពាក់​មួក​សុវត្ថិ​ភាព ។

លោក​ស្នង​ការ​រង​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​និង​ម៉ូតូ​​ត្រូវបាន​មន្ត្រី​ប៉ូលិស​ចរា​ចរ​ស្ទូច​យក​មក​រក្សា​ទុក​ នៅ​ស្នងការ​ដ្ឋាន​ដើម្បី​មាន​វិធាន​ការ​បន្ត រីឯ​អ្នក​បើក​បរ​រថយន្ត​ប​ង្ក​ហេតុ​សមត្ថ​កិច្ច​​កំពុង​​តែ​តាម​ស្រាវជ្រាវ​ ​រក​អត្ត​សញ្ញាណ​ផង​ដែរ ។ អ្វី​​ដែល​ជា​ការ​រន្ធត់​ក្នុង​ចិត្ត​នោះ គឺ​គួរ​ឱ្យ​អាសូរ​ទៅ​ដល់​ទឹក​ចិត្ត​ឪពុក​​ដែល​ជូន​កូន​មក​ប្រឡង​សញ្ញា​បត្រ​ បាន​ចប់​ហើយ ​បែរជា​ជួប​គ្រោះថ្នាក់​​អកុសល​​​បែប​នេះ សូម្បីតែ​កូន​ដែល​ប្រឡង​​ហើយ​ក៏​មិន​ទាន់​​បាន​ដឹង​​ពី​លទ្ធ​ផល​របស់​ខ្លួន​ ផង​ក៏ស្រាប់តែ​​ស្លាប់​ពិត​ជា​អាណោចអាធ័ម​​​​​ពេក​ណាស់ ៕

អាល្លឺម៉ង់​​លុបចោល​​​ការហាម​ប្រាម​​​លើការ​​ធ្វើដំណើរ​​សម្រាប់​​លោក​​ថាក់ស៊ីន​​

កាសែត​ឌឹ​ណេស្សិន​​នៅថ្ងៃទី​​​២៨ កក្កដា ​​ផ្សាយ​ឱ្យដឹង​ថា ប្រទេស​អាល្លឺម៉ង់​​​ពេលនេះ​បាន​សម្រេច​​​​លុបចោល​​វិញ​នូវ​ការរឹត​បន្តឹង​ និង​កា​រ​ហាម​ប្រាម​ធ្វើ​​​ដំណើរ​​សម្រាប់​ លោកថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​អតីត​​នាយក​​រដ្ឋមន្ត្រី​​​ថៃ ដ៏​មាន​ប្រជាប្រិយភាព​​គឺមាន​ន័យ​ថា ​​ចាប់​ពី​​ពេលនេះ​​ទៅ​លោក​ថាក់ស៊ីន ​​​អាចចេញ​-ចូល​​ប្រទេស​​អាល្លឺ​ម៉ង់​​បាន ក្រោយពី​​គណបក្ស​​ភឿថៃ​​​ដែល​មាន​ប្អូនស្រី​លោក​​គឺ​លោកស្រី​​យីង​ឡាក់ ​​ជាបេក្ខ​​នារី​​នាយករដ្ឋមន្ត្រី​​​ទទួលជ័យជម្នះ​​​ក្នុងការបោះ​ឆ្នោត​​​​ ជាតិកាលពីថ្ងៃទី​​​៣ កក្កដា ​​កន្លងមក ។​

ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់​​​និយាយ​កាលពី​​ល្ងាច​ ថ្ងៃទី​​​​២៧ កក្កដា ​​កន្លង​មក​ថា ​​កា​រហាម​ប្រាម​​នេះដែល​ដាក់​ប្រឆាំង​លោក​ថាក់​ស៊ីន នៅ​ឆ្នាំ​​២០០៩ ​ពេលនេះត្រូវ​​បានលុបចោល​វិញ​ហើយ ​ដែលការ​​សម្រេច​​ចិត្ត​លុបចោល​​ការ​ហាម​ប្រាម​នេះធ្វើឡើង​​​​​ក្រោយពី​ ការបោះឆ្នោត​​​សភា​ថ្ងៃទី​​​៣ កក្កដា ​ដែលធ្វើ​ឱ្យបក្ស​​ភឿថៃ ​ទទួល​ជ័យជម្នះ​​យ៉ាង​​ភ្លូក​ទឹក​ភ្លូកដី​។​ការ​លុបចោល​​​ការហាមប្រាម​​ ​លើការ​ធ្វើ​ដំណើរ​​សម្រាប់​លោកថាក់ស៊ីន ​បង្ក​ឱ្យមាន​ភាព​​ចម្រូងចម្រាស់​​​យ៉ាងខ្លាំង​​ក្នុងប្រទេស​​​​អាល្លឺម៉ង់ ​​ដោយ​សមាជិក​សភា​មួយចំនួនចោទ​សួរ​អំពី​​លទ្ធ​ភាព​នៃការ​ជាប់ពាក់ព័ន្ធ​​នៃ​ បញ្ហាសន្តិសុខ​​ចារ​កម្ម និង​​​​ផ្នែក​ការទូត​​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​​របស់លោកថាក់ស៊ីន ​​​ក្នុងប្រទេស​​​​អាល្លឺម៉ង់​​​​កាល​ពី​​​ឆ្នាំ​​​២០០៨ កន្លងមក ។​

កាលពី​ពេលថ្មីៗ​​នេះ​ មាន​​លេច​ឮ​​របាយ​ការណ៍​ថា ​លោកថាក់ស៊ីន ​​ដែល​មាន​កាន់​​​លិខិត​ឆ្លងដែន​​​ម៉ុងតេណេក្រូ ហើយ​មានឯកសារ​​ធ្វើ​ដំណើរ​​​​ការទូត​​នីការ៉ាហ្គា ​គ្រោងធ្វើ​​​ទស្សនកិច្ច​​នៅប្រទេស​អាល្លឺម៉ង់​​​ ទោះបីជា​មានការ​ហាម​ប្រាម​លើ​​​ការធ្វើដំណើរ​​ប្រឆាំង​លោកក៏ដោយ ប៉ុន្តែ​​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំទីក្រុង​​បាងកក​បាន​​បដិសេធ​​​​ របាយការណ៍​​នេះភ្លាមៗ៕​

ផ្ទុះអំពើហិង្សា​​​​រវា​ងស៊ែរប៊ី ​និងកូសូវ៉ូ​


ចាប់តាំង​ពី​​​៣ថ្ងៃ​​​មកហើយ ​​ស៊ែរប៊ី ​និងកូសូ​វ៉ូ ​បានឈ្លោះ​​​គ្នា​លើ​​​រឿង​​ហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម​ដាក់​ដោយក្រុងព្រីស្ទីណា ​លើការ​នាំ​ចូលបណ្តា​​​ផលិត​​ផល​​របស់ស៊ែរប៊ី ។ ​ភាពតានតឹង​​​រវាង​​ប្រទេស​ទាំង​​២​​បានឡើង​​ខ្ពស់យ៉ាង​​​ឆាប់កាលពីថ្ងៃទី​ ២៧ កក្កដា ​​ខណៈ​ពេល​យុវជន​​ប្រមាណជា​​​១០០​នាក់ បាននាំគ្នា​ដុត​ប៉ុស្តិ៍​​ព្រំដែន​​​មួយ ។ ពួក​យុវ​ជន​​បន្ទាប់មក​បានបាញ់​​​តគ្នាជាមួយកង​ទាហាន​នៃ​កង​ក​ម្លាំង​​​ សន្តិសុខ​​​កូសូវ៉ូ ​​KFOR ដឹកនាំ​ដោយ​​​អូតង់ ។ ​យោងតាម​អ្នកនាំពាក្យ​​​របស់​បេសក​កម្ម​​អឺរ៉ុប​​​​ នៅកូសូវ៉ូ​​ថា ឧប្បត្តិ​ហេតុ​​នេះពុំ​​បណ្តាល​ឱ្យ​​មានមនុស្សត្រូវរបួស​​ឡើយ​។​
ទូរទស្សន៍​​​ជាតិស៊ែរប៊ី RTS បានផ្សាយ​​រូប​ភាព​ទាំងឡាយ​​​បង្ហាញពី​ពួកយុវជន​​ប្រហែល​ជា​​ពួក​​យុវជន​​ ស៊ែរប៊ី​​គប់​​​ដប​សាំង​​ដុត​លើ​ប៉ុស្តិ៍​​​ព្រំ​ដែន​នោះ ហើយប្រើ​​​ប៊ុលដូហ្ស័រ​​​មួយ​​​​ដើម្បី​​​កម្ទេច​​ប៉ុស្តិ៍​នេះ​។​ ឧប្បត្តិហេតុ​​នានា​​​រវាង​ក្រុង​​​បែលហ្គ្រាដ​ និង​ក្រុង​​ព្រីស្ទីណា​​ចាប់​ផ្តើម​​​កាលពីថ្ងៃទី​២៥ កក្កដា ​ពេលប៉ូលិស​​​កូសូវ៉ូ​​​ដាក់​ពង្រាយ​​​នៅភាគខាង​ជើង​ប្រទេសក្មេងខ្ចី​​​ នេះជា​តំបន់​​​​មាន​​​ជនជាតិ​​ស៊ែរប៊ី​​ភាគច្រើន​ ដើម្បី​​​ដណ្តើមត្រួតត្រា​ប៉ុស្តិ៍​ព្រំដែន​ ហើយ​​​​អនុវត្ត​​ការ​ហាមឃាត់​នាំ​ចូល​​ផលិត​ផល​​​ទាំង​ឡាយ​​មក​ពី​​ស៊ែរប៊ី ។ ប៉ូលិសកូសូវ៉ូ​ម្នាក់ត្រូវ​​គ្រាប់​ចំក្បាល ហើយស្លាប់​កាលពីថ្ងៃទី​២៦ កក្កដា ​​ក្រោយ​ការប៉ះទង្គិចគ្នា​​ជាមួយ​​ពួកជនជាតិ​ស៊ែរប៊ី​។ ​ប៉ុស្តិ៍ព្រំដែន​​ដែលត្រូវ​​ដុតបំផ្លាញ​​នេះជា​ប៉ុស្តិ៍​​មួយក្នុង​ចំណោម​​ ប៉ុស្តិ៍​​ត្រួតពិនិត្យ​​​​២​នៅ​ភាគ​ខាង​ជើង​​កូសូវ៉ូ​៕​

អយ្យការ​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​រឿង​ដុត​សម្លាប់​មនុស្ស​នៅ​ពោធិ៍សាត់​

រឿង​ក្ដី​ចោទ​ប្រកាន់​ពី​ការ​ដុត​សម្លាប់​មនុស្ស​នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ចោទ​ប្រកាន់​ជន​ ត្រូវ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា ដែល​គប្បី​បញ្ជូន​ទៅ​ជំនុំជម្រះ​តាម​ច្បាប់។
២៥-មិថុនា-២០១១ ៖ ជន​រងគ្រោះ លឿង សារឿន ដែល​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន។ (RFA/Mondul Keo)
២៥-មិថុនា-២០១១ ៖ ជន រងគ្រោះ លឿង សារឿន ដែល ភ្លើង ឆេះ រលាក ពេញ ខ្លួន។ (RFA/Mondul Keo)
មេធាវី​ការពារ​ជន​ជាប់​សង្ស័យ​ប្រតិកម្ម​ថា ជា​ការ​សន្និដ្ឋាន ដែល​មិន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក។
លោក អ៊ឹម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​សង្ស័យ​ឈ្មោះ អ៊ូ ប៊ុនថាន់ ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា បាន​ដុត​សម្លាប់​មនុស្ស កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ​នោះ បាន​ប្រតិកម្ម​ចំពោះ​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​ព្រះ​រាជអាជ្ញា​អម​ សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ថា ជា​ការ​សន្និដ្ឋាន ដែល​មិន​បាន​ស៊ើបអង្កេត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ។
លោក​មេធាវី​រូប​នេះ​ក៏​ប្រតិកម្ម​ដែរ​ថា ការ​ផ្សព្វផ្សាយ​ដីកា​សន្និដ្ឋាន​នេះ អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​របស់​ចៅក្រម។
លោក​មេធាវី អ៊ឹម សុជាតិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ កក្កដា​ថា ចំណុច​មួយ​ចំនួន​នៃ​ការ​សន្និដ្ឋាន​បាន​បង្ហាញ​ថា ព្រះ​រាជអាជ្ញា​មិន​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់​ទេ ៖ «វា​មិន​ មែន​ទេ ចៅក្រម​ទេ​ជា​អ្នក​សម្រេច។ នេះ​គ្រាន់​តែ​ព្រះ​រាជអាជ្ញា​គាត់​ចោទ​ប៉ុណ្ណោះ។ គាត់​ចោទ​នេះ​យក​ពី​កំណត់​របស់​ប៉េអ៊ឹម​តែ​ផ្ដេស​តែ​ផ្តាស​ហ្នឹង។ ហើយ​ខ្ញុំ​ឮ​ថា សាក្សី​អី​សុទ្ធ​តែ​ជួល​អី​យ៉ាង​ម៉េច។ បើ​សិន​ជា​គាត់​ថា សាក្សី​សុទ្ធ​តែ​ជួល​មក​នោះ ខ្ញុំ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​សាក្សី​ដែរ​ទៅ ព្រោះ​ច្បាប់​មាន​បញ្ញត្តិ​មក​ដែរ​តើ។ ទាំង​អ្នក​ប្តឹង​បើ​កុហក​តុលាការ​ក៏​មាន​ទោស​ដែរ»។

កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០០៩ បុរស​ឈ្មោះ លឿង សារឿន អាយុ ២៧ ឆ្នាំ​មាន​ទី​លំនៅៗ ភូមិ​ឈើ​ទាល​ជ្រុំ ឃុំ​ប្រមោយ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ បាន​ស្លាប់​ដោយ​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន។លឿង សារឿន មុន​ពេល​ស្លាប់​បាន​ចោទ​ប្រកាន់​ចៅហ្វាយ​គាត់​ឈ្មោះ អ៊ូ ប៊ុនថាន់ ថា​បាន​ចាក់​សាំង​ដុត​សម្លាប់​គាត់ ដោយ​ខឹង​សម្បារ ដែល​គាត់​បាន​ធ្វើ​ឲ្យ​រួច​សត្វ​ពង្រូល​ទម្ងន់ ៩ គ.ក្រ។ ភរិយា និង​ម្ដាយ​បង្កើត​របស់​ឈ្មោះ លឿង សារឿន បាន​ដាក់​បណ្ដឹង​ទាមទារ​រក​យុត្តិធម៌។ រឿង​ក្ដីក្ដាំ​នេះ បាន​អូស​បន្លាយ​រហូត​ដល់​បច្ចុប្បន្ន​នេះ។
ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ គឺ​លោក យូ យឺននី បាន​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ដោយ​ចោទ​ប្រកាន់​ឈ្មោះ អ៊ូ ប៊ុនថាន់ ពី​បទ​អំពើ​មនុស្សឃាត​ដោយ​ចេតនា ដែល​គប្បី​បញ្ជូន​ទៅ​ជំនុំជម្រះ​តាម​ផ្លូវ​ច្បាប់​ដោយ​ផ្ដន្ទាទោស​ឲ្យ​ ធ្ងន់ធ្ងរ​ដើម្បី​ឲ្យ​រាងចាល។
អ្នកស្រី អ៊ីវ លីម ម្ដាយ​បង្កើត​របស់​សព ឈ្មោះ លឿង សារឿន ថ្លែង​ថា ដីកា​សន្និដ្ឋាន​របស់​តំណាង​ស្ថាប័ន​អយ្យកា គឺ​ជា​ការ​ផ្ដល់​ភាព​យុត្តិធម៌​មួយ​សម្រាប់​កូន​គាត់។ អ្នកស្រី​បន្ត​ថា ៖ «យុត្តិធម៌ ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ទេ។ ប៉ុន្តែ បើ​ព្រះ​រាជអាជ្ញា​ចោទ​ប្រកាន់​បាន​ប៉ុណ្ណឹង គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លះ​ហើយ។ ទៅ​មុខ​ទៀត​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទៀត​ទេ។ តែ​ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​តុលាការ និង​ចៅក្រម​ធ្វើ​ម៉េច​កាត់​ក្ដី​ឲ្យ​យុត្តិធម៌​ទើប​ខ្ញុំ​អស់​ចិត្ត»។

កាល​ពី​ថ្ងៃ​ទី ១២ កក្កដា ឆ្នាំ ២០១១ សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បាន​បើក​សវនាការ​រឿង​ក្តី​នេះ​ពេញ​មួយ​ថ្ងៃ ហើយ​ចៅក្រម​ប្រកាស​ថា នឹង​ចេញ​សាលក្រម​សម្រេច​នៅ​ថ្ងៃ​ទី ២៦ ខែ​កក្កដា។ ក៏​ប៉ុន្តែ ចៅក្រម​បាន​លើក​ពេល​ប្រកាស​សាលក្រម​នេះ​ទៅ​ថ្ងៃ​ទី ២ ខែ​សីហា​វិញ៕

បាល់ទាត់បារាំង​D2បើក​រដូវកាលថ្មី​ថ្ងៃសុក្រនេះ​ ​Sedan,​Lens,​Angers ​សង្ឃឹមទទួល​ជ័យជម្នះ


ការ​ប្រកួត​បាល់​ទាត់​បារាំង​D2 បើក​រដូវ​កាល​ថ្មី​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​9ប្រកួត​។ ក្រុម Sedan, Lens និង Angers សង្ឃឹម​ថានឹង​បើក​រដូវ​កាល​ដោយ​ជ័យ​ជម្នះ​។ បញ្ជាក់​ប្រវត្តិ​ក្នុង​ និង​ក្រៅ​ផ្ទះ​យក​តាម​​តារាង​រដូវ​កាល​ចាស់​។
Sedan V Nantes

Sedan ក្នុង​ផ្ទះ​19ប្រកួត​គឺ 12-5-2 ទាត់​បាល់​បាន​​36គ្រាប់ និង​របូត​វិញ​13គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Standard 2-1 ក្រៅ​ផ្ទះ​ ចាញ់ Mons 2-0 តែ​ឈ្នះ Monaco 4-1ក្នុង​ផ្ទះ​។

Nantes 19ប្រកួត​ក្រៅ​ផ្ទះគឺ 3-7-9 ទាត់​បាល់​បាន​17គ្រាប់ និង​របូត​វិញ​26គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ចាញ់ Le Mans 3-2 ចាញ់ Brest 3-1 តែ​ឈ្នះ​ Reims 1-0 ក្រៅ​ផ្ទះ​​ទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Sedan ឈ្នះ​5 Nantes ឈ្នះ​2 ស្មើ​3។

ជួប​គ្នា​ 4ប្រកួត​ចុង​ក្រោយ​គឺ​៖
12-09 Sedan 3-0 Nantes
04-10 Nantes 1-3 Sedan
12-10 Nantes 0-0 Sedan
05-11 Sedan 3-1 Nantes
Amiens V Troyes

Amiens ជា​ក្រុម​ទើប​ឡើង​មក​ថ្មី​។ 20 ប្រកួត​ក្នុង​ផ្ទះគឺ 16-4-0 ទាត់​បាល់​បាន​35គ្រាប់ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Niort 2-2 ក្រៅ​ផ្ទះ ឈ្នះ Bastia 1-0 និង​ឈ្នះ Nimes 2-0 ក្នុង​ផ្ទះ​។

Troyes ក្រៅ​ផ្ទះ​19ប្រកួត​គឺ 6-3-10 ទាត់​បាល់​បាន​11គ្រាប់​ និង​របូត​វិញ​22គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ គឺ​លេង​ឈ្នះ Laval 3-2 ចាញ់ Vannes 1-0 ក្នុង​ផ្ទះ​ តែឈ្នះ Vannes 2-1 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Troyes ឈ្នះ​3 Amiens ឈ្នះ​2 ស្មើ5។​

ជួបគ្នា 4ប្រកួត​ចុង​ក្រោយ​គឺ៖
11-08 Amiens 1-1 Troyes
04-09 Troyes 0-1 Amiens
10-09 Troyes 1-0 Amiens
04-10 Amiens 0-0 Troyes
Angers V Le Havre

Angers ក្នុង​ផ្ទះ​19ប្រកួតគឺ 9-7-3 ទាត់​បាល់​បាន​27គ្រាប់ និង​របូត​វិញ​15គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Valenciennes 2-1 ក្នុង​ផ្ទះ​ ស្មើ Rennes 1-1 បន្ទាប់​មក​ចាញ់ Tours 2-1 ក្រៅ​ផ្ទះ​។

Le Havre 19ប្រកួត​ក្រៅ​ផ្ទះគឺ 1-9-9 ទាត់​បាល់​បាន​13គ្រាប់​ និង​របូត​វិញ​26គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Kortrijk 3-1 ចាញ់ Caen 3-2 តែ​ឈ្នះ Metz 5-4 ក្នុង​ផ្ទះ ទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Angers ឈ្នះ​2 Le Havre ឈ្នះ​5 ស្មើ​3។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
01-10 Angers 0-0 Le Havre
09-10 Le Havre 1-0 Angers
11-10 Angers 2-1 Le Havre
03-11 Angers 0-0 Le Havre
Tours V Metz

Tours ក្នុង​ផ្ទះ​19ប្រកួតគឺ 10-5-4 ទាត់​បាល់​បាន​30គ្រាប់ និង​របូត​វិញ​21គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Sedan 1-0 ក្រៅ​ផ្ទះ​ ចាញ់ Le Mans 1-0 តែ​ឈ្នះ​ Angers 2-1 ក្នុង​ផ្ទះ​។

Metz 19ប្រកួត​ក្រៅ​ផ្ទះគឺ 3-7-9 ទាត់​បាល់​បាន​19គ្រាប់ និង​របូត​វិញ​26គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Evian 4-3 ក្រៅ​ផ្ទះ​ ស្មើ​K Slautern 1-1 ក្នុង​ផ្ទះ តែ​ចាញ់ Le Havre 5-4 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Metz ឈ្នះ​6 Tours ឈ្នះ​1 ស្មើ​3។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
09-09 Metz 1-1 Tours
02-10 Tours 1-1 Metz
10-10 Tours 2-2 Metz
03-11 Metz 1-0 Tours
Arles V Le Mans

Arles ជា​ក្រុម​ធ្លាក់​មក​​ពី​លើក​លើ​។ 19​ប្រកួត​ក្នុង​ផ្ទះ​គឺ 2-6-11 ទាត់​បាល់​បាន​14គ្រាប់ និង​របូត​វិញ​31គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Xamax 1-0 ចាញ់ Montpellier 1-0 និង​ចាញ់ Le Mans 1-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Le Mans ក្រៅ​ផ្ទះ​19ប្រកួតគឺ 8-4-7 ទាត់​បាល់​បាន​21គ្រាប់ និង​របូត​វិញ​22គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Paris 1-0 ស្មើ Nancy 1-1 បន្ទាប់​មក​ឈ្នះ Arles 1-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

ប្រវត្តិ​ជួប​គ្នា​ 1ប្រកួតគឺ​៖
07-11 Le Mans 1-0 Arles
Bastia V Istres

Bastia គឺ​ជា​ក្រុម​ទើប​ឡើង​មកថ្មី​។ 20​ប្រកួត​ក្នុង​ផ្ទះ​គឺ 14-6-0 ទាត់​បាល់​បាន​40គ្រាប់ និង​របូត​វិញ​8គ្រាប់​។ បី​ប្រកួតចុង​ក្រោយ​គឺ​លេង​ចាញ់ Amiens 1-0 ស្មើ Brest 1-1 បន្ទាប់​មក​ចាញ់ Istres 3-2 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Istres 19ប្រកួត​ក្រៅ​ផ្ទះគឺ 5-6-8 ទាត់​បាល់​បាន​16គ្រាប់ និង​របូត​វិញ25គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ St Etienne 1-0 ស្មើ Nice 2-2 ក្រៅ​ផ្ទះ​ បន្ទាប់​មក​ឈ្នះ Bastia 3-2 ក្នុង​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Istres ឈ្នះ​5 Bastia ឈ្នះ 4 ស្មើ​1។

ជួប​គ្នា ​4ប្រកួត​ចុង​ក្រោយ​គឺ​៖
08-09 Istres 1-0 Bastia
05-10 Bastia 2-0 Istres
11-10 Istres 2-0 Bastia
07-11 Istres 3-2 Bastia
Guingamp V Chatearoux

Guingamp ជា​ក្រុមទើប​ឡើង​មក​ថ្មី​។ ក្នុង​ផ្ទះ​20​ប្រកួត​​គឺ 16-2-2 ទាត់​បាល់​បាន​59គ្រាប់​ និង​របូត​វិញ​19គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Rouen 3-1 ក្រៅ​ផ្ទះ ឈ្នះ Brest 2-0 និង​ឈ្នះ​ Laval 2-0 ក្នុង​ផ្ទះ។

Chateauroux 19ប្រកួត​ក្រៅ​ផ្ទះ​គឺ 3-7-9 ទាត់​​បាល់​បាន​18គ្រាប់ និង​របូត​វិញ​28គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Boulogne 3-2 ក្រៅ​ផ្ទះ​ ឈ្នះ​ Sedan 1-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Is tres 5-3 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Guingamp ឈ្នះ​2 Chateauroux ឈ្នះ2 ស្មើ​6។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ៖
09-08 Chateauroux 1-1 Guingamp
02-09 Guingamp 2-1 Chateauroux
12-09 Chateauroux 0-1 Guingamp
04-10 Guingamp 1-1 Chateauroux
Lens V Reims

Lens 19ប្រកួត​ក្នុង​ផ្ទះគឺ 5-5-9 ទាត់​បាល់​បាន​20គ្រាប់​​​ និង​របូត​វិញ​26គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Boulogne 1-0 ឈ្នះ Auxerre 1-0 និង​ឈ្នះ Clermont 3-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

Reims 19ប្រកួត​ក្រៅ​ផ្ទះគឺ 3-7-9 ទាត់​បាល់​បាន​19គ្រាប់​ និង​របូត​វិញ​31គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Laval 2-1 ក្រៅ​ផ្ទះ​ ចាញ់ Auxerre 2-0 និង​ចាញ់ Nantes 1-0 ក្នុង​ផ្ទះ។

ប្រវត្តិ​ជួប​គ្នា 2ប្រកួតគឺ​៖
12-08 Reims 1-2 Lens
05-09 Lens 1-0 Reims
Laval V Clermont

Laval 19ប្រកួត​ក្នុង​ផ្ទះគឺ 9-9-1 ទាត់​បាល់​​បាន27គ្រាប់​ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Reims 2-1 ក្នុង​ផ្ទះ​ ស្មើ Lorient 0-0 បន្ទាប់​មក​ចាញ់ Guingamp 2-0 ក្រៅ​ផ្ទះ​។

Clermont 19ប្រកួត​ក្រៅ​ផ្ទះ​គឺ 3-8-8 ទាត់​បាល់​បាន​21គ្រាប់ និង​របូត​វិញ​31គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Boulogne 1-0 ក្នុង​ផ្ទះ ចាញ់ Caen 3-0 និង​ចាញ់ Lens 3-0 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Laval ឈ្នះ​2 Clermont ឈ្នះ​4 ស្មើ​4។

ជួប​គ្នា​ 4ប្រកួត​ចុង​ក្រោយ​គឺ​៖
08-09 Clermont 0-0 Laval
01-10 Laval 0-0 Clermont
10-10 Clermont 2-0 Laval
04-11 Laval 1-1 Clermont

ការងាថ្មី

Rkumh‘un eyIg´RtUvkareRCIserIs buKÁlikTaMgBIrePTEdl mansmtßPaBsRmab;beRmI
kargar EpñkCMnYykarGKÁnaykRkumh‘un dUcxageRkam ³
1-lkçx½NÐénkareRCIserIs ³
- RtUvmanbTBiesaFn_EpñkKNenyü
- RtUvmanbriBaØab½RtEpñkKNenyü nigsBaØab½RtCMnajepSg²
- RtUvecHerobcMbBa¢IsñamepSg² nigRtYtBinitükargarRbcaMéf¶
- RtUvecHBinitübBa¢IKNenyü nigr)aykarN¾cMNay-cMNUl
- RtUvecHeFVIkarsMrbsMrYlCamYyEpñkFanaKar nigbiTbBa¢IKNenyücugqñaM
- RtUvmanbriBaØab½RtEpñkKNenyü nigsBaØab½RtCMnajepSg²
- RtUvecHPasaGg;eKøs cin nigkuMBüÚT½r sÞat;CMnaj
- RtUvmanmanPaBTTYlxusRtUvx<s;kñúgkargar
ebkçCn nigebkçnarIEdlmancMNab;GarmµN_ sUmepJIRbvtiþrUbmkkan; kariyal½yrdæ)al

nigFnFanmnusS tamGas½ydæan pÞHelx³ 12 pøÚvelx 289 sgáat;bwgkk; 1 xNÐTYleKak
raCFanIPMñeBj TTYlBakücab;BIéf¶pSaydMNwgenHteTA .
TMnak;TMngTUrs½BÞ ³
012 375 185 / 011 701 399
E-mail : sethaone@yahoo.com

..........................................................  
Rkumh‘un eyIg´RtUvkareRCIserIs buKÁlikTaMgBIrePTEdl mansmtßPaBsRmab;beRmI
kargar RbFanEpñkTIpSar 1 nak; EpñkbuKÁlikeFVIkarkñÚgTIpSarCaeRcInnak; nig CMnYykar
KNenyü dUcxageRkam³
1-lkçx½NÐénkareRCIserIsRbFanEpñkTIpSarcMnYn 01 nak;³
- RtUvmanbTBiesaFn_xagRKb;RKg;
- RtUvecHRtYtBinitüemIlkarxusRtUvenAkñugpSarlk;dUr
- RtUvecHEbgEckTItaMglk; tUb nig ecHemIlkareRbIR)as;Twk-ePøIg
- RtUvecHemIlsNþab;Fñab; Ganam½y snþisux
- Gacsñak;enAkEnøgeFVIkar)an ¬TItaMgsßitenA fñl;TTwg extþkMBg;s<W Cab;pøÚvCatielx 4¦
- R)ak;ExGacBiPakSaKña)anebImansmtßPaB
- ]sSah’Büayam GMNt; manPaBTTYlxusRtUvx<s;kñúgkargar
2-lkçx½NÐénkareRCIserIsEpñkTIpSar ³
- RtUvmanbTBiesaFn_EpñkTIpSar
- RtUvmanCMnajTMnak;TMngCamYyGtifiCn
- RtUvecHviPaKCamYyédKURbkYtRbECg nigviFIsa®sþedaHRsayTIpSar
- RtUvecHrkviFIsa®sþpSBVpSayBIplitplrbs;Rkumh‘un
- RtUvecHPasaGg;eKøs nigkuMBüÚT½r
- R)ak;ExebImansmtßPaBRKb;RKan;Rkumh‘unpþl;GaTiPaBCUn
- RtUvmanmanPaBTTYlxusRtUvx<s;kñúgkargar
- RtUvmanyanþCMniHeFIVdMeNIrpÞal;xøÜn
3- lkçx½NÐénkareRCIserIs EpñkCMnYykarKNenyü ³
- RtUvmanbTBiesaFn_EpñkCMnYykarKNenyü
- RtUvecHerobcMbBa¢IsñamepSg² nigRtYtBinitükargarRbcaMéf¶
- RtUvecHbiTbBa¢IKNenyü nigBinitür)aykarN¾cMNay-cMNUl
- RtUvmanbriBaØab½RtEpñkKNenyü nigsBaØab½RtCMnajepSg²
- RtUvecHPasacin nigkuMBüÚT½r
- RtUvmanmanPaBTTYlxusRtUvx<s;kñúgkargar
ebkçCn nigebkçnarIEdlmancMNab;GarmµN_ sUmepJIRbvtiþrUbmkkan; kariyal½yrdæ)al

nigFnFanmnusStamGas½ydæan pÞHelx³ 12 pøÚvelx 289 sgáat;bwgkk; 1 xNÐTYleKak
raCFanIPMñeBj TTYlBakücab;BIéf¶pSaydMNwgenHteTA .
TMnak;TMngTUrs½BÞ ³
012 375 185 / 011 701 399
E-mail : sethaone@yahoo.com


 ..........................................................
RtUvkarrkGñkemIlEfekµgtUc ¬ePTRsI¦ GayuBI 18-35qañM RtUvecHPasaGg;eKøs
rW)araMgtictYc ]sSah_Gt;Fµt; Faøb;manbTBiesaFn_.
Tel: 092 911 345 
  ..........................................................
Rkumh‘uneyIg´RtUvkareRCIserIs Cagma:suInRtCak;BIrnak; edIm,IeFVIkargarCYsCulma:suIn
RtCak;TItaMgenATIRkugPñMeBj.
TMnak;TMng³ 092 899 117 
..........................................................  
Rkumh‘un Mega Lifesciences Pty Ltd CaRkumh‘unnaMcUl nigEckcay»sfd¾FMmYy
enAkñúgRBHraCaNacRkkm<úCa RtUvkareRCIserIsbuKÁlikTaMgBIrePTcUlbMerI
kargarEpñklk;.
lkçxNÐeRCIserIs³
- kMritvb,Fm’³ cab;BIsBaaØb½RtTutiyPUmieLIgeTA
- Gayucab;BI 18qañM eTAdl; 30qañM
- RtUvmanPaBGt;Fµt;]sSah_Büayamkñúgkargar
- ecHTMnak;TMngCamYyGtifiCn
- manPaBTTYlxusRtUv nigeKarBeBlevla
- ecHniyayPasaGg;eKøs ¬GacTMnak;TMng)an¦ 
ebIebkçCn-ebkçnarImancMNab;GarmµN_dak;RbvtþirUb mkRkumh‘unemhaÁ
tamGas½ydæan Icon Professional Building GaKarelx 216 Can;TI2 bnÞb;elx 58
mhavifI RBHneratþm sgáat;Tenø)asak; xNÐcMkarmn PñMeBj b¤TUrsBÞ½mk
kan;elx 012 888 367/ 017 666 398
cab;BIéf¶pSaydMNwgenHrhUtdl;éf¶TI 23 Ex kkáda qañM 2011
..........................................................  
eyIg´RtUvkareRCIserIsGñkemIlekµg 1nak; EdlmanGayucab;BI 25-40qañM 
manbTBiesaFn_ manGnam½ysuxPaBl¥ nigminBak;Bn§½nwgRKYsar rWkUnecA.
R)ak;Ex 100dulaø kñúg 1Ex
ebImancMNab;GarmµN_ sUmTMnak;TMngenAPUmiRKwHelx 240 pøÚv 271 sgaát;bwgTMBn;
Tel: 016 72 76 78 
..........................................................  
Rkumh‘unsa¥tCanic© RtUvkareRCIserIsbuKÁlikePTRsI³
- TIpSar cMnYn 5nak; R)ak;ExGaRs½yelIbTBiesaFn_
- RsþIempÞH cMnYn 50nak;  R)ak;Ex 100dulaø
- cugePA cMnYn 10nak; R)ak;Ex 100dulaø
- GñkEfTaMTark cMnYn 50nak; R)ak;Ex 100dulaø
- GñkEfTaMcas;Cra cMnYn 20nak; R)ak;Ex 100dulaø
- snþisux cMnYn 20nak; R)ak;Ex 100dulaø
- GñkebIkbrrfynþ cMnYn 10nak; R)ak;Ex 100dulaø
- GñksMGat cMnYn 5nak; R)ak;Ex 80dulaø
bBaa¢k;³ buKÁlik nigTTYl)anGahar nigkEnøgsañk;enA kargarsßitenAraCFanIPñMeBj
ebIebkçCnmancMNab;GarmµN_GacTMnak;TMng³ pÞHelx 6 pøÚv 265 xaglicpSarsMNg; 12
Tel: 012 608 544 



Thursday, July 28, 2011

ប្រពន្ធ​មាន​​ផ្ទៃ​ពោះ​គ្មាន​ប្រាក់ព្យា​បាល​​ប្តី​​ លើក​ដៃ​សំពះ​​សុំ​ពីសប្បុរសជន


រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បានជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បណ្តាល​ឱ្យ​​សន្លប់​បាត់​ ស្មារតី​​​អស់រយៈ​ពេល​៤​ថ្ងៃ​​កន្លងមក​​ហើយ​នៅពុំទាន់​ដឹង​ខ្លួន​នៅឡើយទេ ។ ​​ជា​មួយ​នឹង​ស្ថានភាព​ជំងឺ​ដ៏ធ្ងន់ធ្ងរ​​​នេះ ស្ត្រី​​ជា​ប្រពន្ធ​​របស់​បុរសរងគ្រោះ​​​ដែលពេលនេះ រូប​គាត់​​មាន​ផ្ទៃ​ពោះ​​៧​ខែ​ហើយនោះ​ បានលើក​ដៃ​សំពះ​​​សុំ​ក្តី​សន្តោស​​ប្រោសប្រណី​​ពីសប្បុរសជន​នានា​មេត្តា​ ជួយ​ឧបត្ថម្ភ​​​ដល់គ្រួសារ​​គាត់​ដែល​​​កំពុង​​ជួប​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ​​ ហើយគ្មាន​​ថវិកា​​សម្រាប់ព្យាបាល​
ប្តី ។

ជួបជាមួយ​​អ្នកយកព័ត៌​មាន​​កោះសន្តិភាព​នៅ​ក្នុង​ បន្ទប់​​សង្គ្រោះ​​បន្ទាន់​​​ (ICU)  នៃ​មន្ទីរ​​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ-សូវៀត ​នាព្រឹកថ្ងៃទី២៨ កក្កដា ​​ស្ត្រី​ឈ្មោះ​ផន ភាម ​ដែលជាប្រពន្ធ​​របស់​បុរស​រងគ្រោះ​​ឈ្មោះ​បូម ធឿន ​​អាយុ​៥៥ឆ្នាំ ​​​ដែលកំពុង​សន្លប់​ស្តូក​ស្តឹង​​នៅលើគ្រែនៃ​បន្ទប់​សង្គ្រោះ​​​ក្នុង​ មន្ទីរពេទ្យ​​​បាន​រៀប​រាប់ថា ​ប្តី​របស់​គាត់បានរងគ្រោះថ្នាក់​សន្លប់​បាត់​ស្មារតី​​​ដោយ​សារ​ឧប្បត្តិ​ ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​​​​ដែល​កើត​ឡើងនៅឯខេត្ត​​តាកែវ ​​កាលពីថ្ងៃទី២៥ ​កក្កដា ​​កន្លងមក ។ ​ប្តី​របស់​គាត់​​ត្រូវ​បាន​បញ្ជូន​មក​ព្យា​បាល​នៅ​​​មន្ទីរ​ពេទ្យ​មិត្តភាព ​ខ្មែរ​-សូវៀត ។ 

ស្ត្រី​ដដែល​បាន​​​​បន្តថា ​គាត់​មាន​ទីលំនៅ​ខេត្ត​​​រតនគិរី ​​​។ តែនៅ​​ថ្ងៃ​កើតហេតុ​ ប្តី​របស់គាត់​បាន​មក​លេង​​ផ្ទះ​បង​ប្អូន​នៅ​ខេត្ត​តា​កែវ ​ហើយជិះ​ម៉ូតូដួលបោកក្បាល​រង​របួស​​ធ្ងន់​ធ្ងរ ។ ​ដោយ​សារ​តែ​​ប្តី​របស់​គាត់​ចាំ​បាច់​ត្រូវ​ចំណាយថវិកា​​​ស​ម្រាប់ព្យាបាល ហើយ​ពេលនេះ​​គាត់​ជា​ប្រពន្ធ​គ្មាន​ប្រាក់​​កាស​ សូម្បី​ថ្លៃ​​​ថ្នាំ​​​ពេទ្យ​បន្តិចបន្តួច ​ក៏​គ្មាន​ដែរ ។ ហេតុ​ដូច្នេះ​​​គាត់​ក៏ដាច់ចិត្ត​​ពឹងពាក់​ក្រុម​​គ្រូពេទ្យ​​នៃ​ មន្ទីរពេទ្យ​​មិត្ត​ភាព​​ខ្មែរ​-សូវៀត ​​មេត្តា​​ជួយ​​​រក​អង្គ​​ការ​មនុស្ស​ធម៌​ ឬក៏​សប្បុរស​​​ជន​នានា​ជួយសង្គ្រោះ​​​ជីវិត​គ្រួសារ​​​របស់គាត់​ផង ព្រោះ​​គាត់​​ក្រខ្លាំង​ណាស់ ។ ម្យ៉ាង​​​ទៀត​រូប​គាត់ ​​​ជា​ស្ត្រី​មាន​ផ្ទៃពោះ​​​​ជិតគ្រប់​ខែ​​ទៀត ។

ដោយទឹក​ចិត្ត​​អាណិត​អាសូរ​​ ក្រុមគ្រូពេទ្យ​​នៃ​មន្ទីរពេទ្យ​​​​​មិត្ត ​ភាព​ខ្មែរ​-សូវៀត​​បានខិតខំ​​​យកចិត្តទុកដាក់​​​​ជួយ​សង្គ្រោះ​​​អាយុជីវិត ​​​បុរស​អភ័ព្វ​​ខាង​លើនេះ​ទៅ​តាម​​អ្វី​ដែល​​​មន្ទីរពេទ្យ​មាន​លទ្ធភាព​ ។ រីឯ​​បញ្ហា​​អំពាវនាវ​​​ស្វែង​រក​​សប្បុរស​ជន​​ផ្សេងៗ​​​ដើម្បី​ជួយ​ ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ទុរគត​​​​​ខាងលើ​នេះ លោកគ្រូ​ពេទ្យ​មួយ​រូបបាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​និពន្ធ​កោះ​សន្តិភាព ដើម្បី​​​សុំ​ជួយ​​ចុះ​ផ្សាយ​​ព័ត៌​មាន​អំពាវនាវ​​ដល់​សប្បុរសជន​​នានា​ ដើម្បី​ជួយ​សង្គ្រោះ​​ដល់​គ្រួសារ​​​រងគ្រោះ​ខាង​លើ​នេះ​ផង ​​ព្រោះ​​កោះស​ន្តិភាព​​ធ្លាប់បានជួយ​​អំពាវ​​នាវ​រកសប្បុរសជន ដើម្បី​​ជួយសង្គ្រោះ​​​​ពល​រដ្ឋ​ក្រីក្រ ​និង​ប្រជាពលរដ្ឋ​​ជួប​​ឧបសគ្គ​​​ជីវិត​ផ្សេងៗ​​បាន​ជាច្រើន​នាក់​មកហើយ ។

តាមរយ​ៈ​ការ​លើក​ឡើង​​​ខាងលើ ​កោះ​សន្តិ​ភាព​​សង្ឃឹមថា ​នឹង​មានមនុស្ស​​​ចិត្ត​​​បុណ្យ​ជួយ​​​ចូលរួម​រំលែក​នូវ​​ទុក្ខ​វេទនា​ ជាក់ស្តែង​​​​របស់​គ្រួសារ​​​ទុរគត​​​ខាងលើនេះ​ជាមិនខាន​ឡើយ ។​​​ អ្វី​ដែល​ធ្វើ​ឱ្យ​​មិត្ត​អ្នក​អាន​​បានដឹង​ ហើយ​​ក្តុកក្តួល​ចិត្ត​ចង់ចូល​រួម​​បរិច្ចាគ​ជួយសង្គ្រោះ​​​ដល់ជីវិត​​​​ បុរស​​-ស្ត្រី​ខាង​លើនេះ គឺដោយសារ​តែបាន​ស្តាប់​ស្ត្រី​ឈ្មោះ​ផន ​ភាម ​​រៀប​​រាប់ថា ​គាត់​មាន​​ថវិកា​​បន្តិច​បន្តួច​​​ផ្តាច់​ពី​ការហូប​ចុក​​​ប្រចាំថ្ងៃ​របស់ ​កូន​​៣​នាក់​នៅ​ឯស្រុក​​​ ដើម្បី​​ជិះរថយន្ត​​​មកមើល​ប្តី​​​នៅ​ក្នុង​​មន្ទីរពេទ្យ​​ តែពេលនេះវាសនា​ប្តីគាត់​មិន​ដឹង​​ជ​ាយ៉ាង​ណា​ឡើយ ដូច្នេះ​នៅពេល​ដែលរូប​គាត់​ឆ្លងទន្លេ​​នៅ​ខែ​​ខាងមុខ​នេះ គឺ​រឹត​តែ​គ្មាន​អ្វី​​ជា​ទី​ពឹង​​អាស្រ័យ​ទេ ។ តែបើ​មាន​សប្បុរសជន​ជួយឧបត្ថម្ភ​​​ដល់រូប​គាត់​យ៉ាង​ហោចណាស់ ក៏​គាត់មានសោ​ហ៊ុយ​ត្រឡប់​ទៅ​ស្រុក​មើលកូន​ចៅ​វិញ​ដែរ ។
គ្រូពេទ្យ​បញ្ជាក់ថា ស្ថានភាព​ជំងឺ​​របស់​បុរស​​​រងគ្រោះ​ខាងលើនេះ មានសង្ឃឹម​​តិចណាស់៕

ដឹងខ្លួនផ្ទុក​​ មេរោគអេដស៍ លោតទឹក​ សម្លាប់ខ្លួន ក្នុងទន្លេ

ភ្នំពេញៈ បុរសម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញសាកសព អណ្តែតទឹកទន្លេ កាលពីវេលា ម៉ោង៩ និង២០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ ស្ថិតនៅក្នុងសង្កាត់ ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ទាក់ទឹននឹងករណីនេះ ម្តាយជនរងគ្រោះ បានអះអាងថា ការស្លាប់របស់បុរសនេះ បណ្តាលមកពីគេតូចចិត្ត នឹងខ្លួនបានផ្ទុក មេរោគអេដស៍ ។

ប្រភពព័ត៌មាន ពីមន្ទីរពេទ្យ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈន វង់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងផ្ទះលេខ៨៦ ជាន់ទី២ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។បើតាមសម្តីរបស់ម្តាយ ជនរងគ្រោះ បានរៀបរាប់ថា ឈន វង់ ជាកូនម្នាក់ ដែល ម្តាយឪពុក ពិបាក ប្រដៅ ហើយមិនដែលស្តាប់ទេ ។ រូបគេបានចាកចេញ ពីផ្ទះរយៈពេល២-៣ខែ មកហើយ ។ ម្តាយជនរងគ្រោះនោះ បន្តទៀតថា នៅយប់មុនថ្ងៃកើតហេតុ ជនរងគ្រោះ បានមកគោះទ្វារផ្ទះ ហៅឱ្យបើកឱ្យ ២ដង ប៉ុន្តែគ្មាន នណារបើកឱ្យគេឡើយ លុះដល់ព្រឹកកើតហេតុ ស្រាប់តែលេចឮ ដំណឹងថា បានស្លាប់ដោយលោតទឹក សម្លាប់ខ្លួនបាត់ទៅហើយ ។បច្ចុប្បន្នសាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចកំពុង ត្រួតពិនិត្យ ដោយមានឃើញ ស្នាមរយះ នៅជាប់កញ្ចឹងក ដូចជាស្នាមឡាម ប៉ុន្តែពុំទាន់មានការសន្និដ្ឋាន ចំពោះករណីនេះ នៅឡើយទេ ។
Photo by DAP-NEWS

ពង្រត់គ្នាបាន៤ថ្ងៃ ត្រឡប់មកវិញ ម្ដាយខាងស្រី ប្ដឹងនគរបាល ឱ្យចាប់ខ្លួន


បាត់ដំបងៈ គូស្នេហ៍ ស្មោះស្ម័គ្រ១គូ ស្រឡាញ់គ្នា ជាយូរមកហើយ ដោយម្ដាយខាងស្រី មិនយល់ព្រម ទើបសម្រេចចិត្ដពង្រត់គ្នា ទៅស្នាក់នៅស្រុកកំរៀង និងខេត្ដប៉ៃលិនបាន៤ថ្ងៃ ពេលត្រឡប់មកវិញ ម្ដាយខាងស្រីប្ដឹងឱ្យនគរបាល ឱ្យចាប់ខ្លួន ខណៈកំពុងជួសឈាមនៅមណ្ឌលសុខភាព។ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ វេលាម៉ោង ១១ព្រឹក នៅចំណុចមណ្ឌលសុខភាព កំពង់ទូក ស្ថិតនៅក្នុងភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្ដបាត់ដំបង។

លោក ហុក ហឿត អធិការរងនគរបាលស្រុកសំឡូត បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជា គុណ ហៅ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្រុមទី៨ ភូមិតានន ឃុំមានជ័យ ស្រុកសំឡូត។ ចំណែកនារីរងគ្រោះមាអាយុ១៥ឆ្នាំ រស់នៅក្រុមទី៧ភូមិ-ឃុំជាមួយគ្នាខាងលើ។លោកបានបន្ដថា មុនធ្វើការឃាត់ខ្លួន ជនសង្ស័យបាននាំនារីរងគ្រោះ ចេញពីផ្ទះ កាលពីយប់ ម៉ោង២២យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១១ ទៅដេកនៅផ្ទះសំណាក់ ស្រុកកំរៀង បាន១យប់ លុះព្រឹកឡើងទើបនាំគ្នានៅខេត្ដប៉ៃលិន៣ថ្ងៃ។

ក្រោយមកឪពុកនាងបានទូរស័ព្ទហៅកូនឱ្យមកផ្ទះវិញដោយសន្យាថា និងរៀប
ចំសែនព្រេនឱ្យ។ ឪពុកនាងក៏បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុក ពីបទពង្រត់កូនស្រីគាត់ ខុសច្បាប់ ដែល(ជាអនីតិជន)។លុះពេលគូស្នេហ៍ទាំង២នាក់ បានវិលត្រឡប់មកដល់ផ្ទះហើយ លោក កែវ រិទ្ធី ជាឪពុកនារីរងគ្រោះ បានប្រាប់ទៅជនសង្ស័យថា ឱ្យមកជួសឈាមមើល ខ្លាចកើតមានរោគអេដស៍ ពេលជនសង្ស័យមកដល់មណ្ឌលសុខភាព កំពង់ទូក មិនទាន់បានជួសឈាមមើលផង ក៏ត្រូវកម្លាំងនគរបាលស្រុក ដែលត្រៀមស្រេចរង់ចាំចាប់ឃាត់ខ្លួន រួចនាំយកមកអធិការដ្ឋាន នគរបាលស្រុកធ្វើការសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានពង្រត់កូនស្រីគេ ពិតប្រាកដមែន ហើយខ្លួនក៏បានស្រឡាញ់គ្នា ជាយូខែមកហើយ តែត្រូវឪពុកម្ដាងខាងស្រីរារាំង មិនព្រមឱ្យ ដោយសារឃើញគ្រួសារក្រីក្រពេក។ជនសង្ស័យបន្ដទៀតថា នៅថ្ងៃទី២១ ខែកក្កដា វេលាម៉ោងប្រហែល២២យប់ ពួកគេទាំង២នាក់ បាននាំគ្នារត់ចេញពីផ្ទះសំដៅទៅខេត្ដប៉ៃលិន តែដោយសារយប់ពេកក៏នាំគ្នា ស្នាក់នៅក្នុងស្រុកកំរៀង១យប់សិន លុះព្រឹកឡើងទើបបន្ដដំណើរ ទៅខេត្ដប៉ៃលិនស្នាក់នៅបាន៣យប់ ក៏ត្រូវឪពុកខាងស្រីបានទូរស័ព្ទប្រាប់ថា ឱ្យកូនទាំង២នាក់ត្រឡប់មកវិញ ចាំចាស់ទុំរៀបចំសែនព្រេនទុកដាក់ឱ្យ។ លុះពេលមកដល់គាត់បានប្រាប់ថា ឱ្យខ្លួនទៅជួសឈាមមើលនៅមណ្ឌលសុខភាព ពេលខ្លួនទៅដល់មិនទាន់បានជួសឈាម មើលផងក៏ត្រូវនគរបាលចាប់ឃាត់ខ្លួននាំយកមក អធិការដ្ឋាននគរបាលស្រុកតែម្ដង។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

ម្តាយ​ក្មេក​និង​កូន​ប្រសា​ប្រុស​បីទា​រក​ដែល​ម្តាយ​ស្លាប់​ចោល​ចោទ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់


ក្រុង​ប៉ោយ​ប៉ែត ៖ ម្តាយ​ក្មេក​ និង​កូន​ប្រសា​​ដែល​ប្រពន្ធ​ស្លាប់​ក្រោយ​ពី​សម្រាល​បាន​កូនស្រី​​កាល​ពី​ ថ្ងៃ​ទី​១១ កក្កដា ហើយចោទ​ប្រកាន់​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​ឆ្មប​នៅ​មណ្ឌល​សុខ​ភាព​ប៉ោយ​ប៉ែត​១​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយ​ប៉ែត​ថា មិន​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ធ្វើ​ឱ្យ​ដាច់​ស្បូន​ហូរ​ឈាម​ឥត​ឈប់​ទើប​ឈាន​ដល់​ស្លាប់​ក្រោយ​ពី ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​មង្គល​បុរី​​នោះ​បាន​ អំពាវ​នាវ​រក​ការ​ផ្តល់​យុត្តិ​ធម៌។

នៅ​រសៀល​ម៉ោង​១ និង​១០​នាទី​ ថ្ងៃ​ទី​២៧ កក្កដា ​ទាំងជី​ដូន ទាំង​ឪពុក​របស់​ទារិកា​បាន​បី​នាង​តូច​​ទៅ​រក​ក្រុម​អ្នកកាសែត​ដល់​ហាង​ កាហ្វេ​សុំ​ឱ្យ​ជួយ​ផ្សព្វ​ផ្សាយ​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិ​បាល​ក៏​ដូច​ជា ​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​អង្គ​ការ​អ្នក​ច្បាប់​​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​ដល់​ពួក​គាត់​ ។ ​ពួក​គាត់​និយាយ​ថា ក្រោយ​ការ​ស្លាប់​ម្តាយ​ទារិកា ​ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ដ្ឋាននគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​ ឱ្យ​ជួយ​រក​យុត្តិ​ធម៌​នៅ​ថ្ងៃ​ទី​១២ កក្កដា ​។ បុរស​ជា​ប្តី​​និយាយ​ថា ក្នុង​ពាក្យ​បណ្តឹង​ខ្លួន​ទារ​មួយ​មឺុន​ដុល្លារ ​ផ្ទុយ​ទៅ​វិញ​ត្រូវ​​មន្ទីរ​ពេទ្យ​សុំឱ្យ​តែ​មួយ​លាន​រៀល​ដើម្បីចិញ្ចឹម​ កូន។

បុរស​ប្រពន្ធ​ស្លាប់​នេះ​​ឈ្មោះ​ចែង សំលេង អាយុ​២៣​ឆ្នាំ ​ប្រាប់​ថា ប្រពន្ធ​ខ្លួន​ឈ្មោះ​យន់​ ស្រី​ស្រស់ ហៅទូច​ សម្រស់​ អាយុ​១៨​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ៤ សង្កាត់​ប៉ោយ​ប៉ែត​។ ក្រោយ​ហេតុ​ការណ៍​កើត​ឡើង​មក​ទល់​ពេល​នេះ​គឺ​មាន​តំណាង​មន្ទីរ​សុខា​ភិ​បាល​ ទៅសួរ​នាំ​គ្រួសារ​ខ្លួន​ដែរ​ដើម្បី​បាន​ព័ត៌​មាន​ជាក់​លាក់​។ ចំណែក​នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១១ ភាគី​គ្រូ​ពេទ្យ​បាន​ទៅ​ដល់​ផ្ទះ​សុំ​​សម្រួល​ដោយ​ព្រម​ជួយ​​ថវិកា​ពី​៥០​ មឺុន​ទៅ​១​លាន​រៀល​។

ឪពុក​ទារិកា​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ប៉ូលិស​បាន​ហៅ​រូប​លោក​ និង​​ភាគី​គ្រូ​ពេទ្យ​ ប៉ុន្តែ​ប្រាប់​ថា ភាគី​ខាង​គ្រូ​ពេទ្យ​នៅ​តែ​សុំ​ជួយ​១​លាន​រៀល​ដដែល​។ ប្រាក់​​ប៉ុណ្ណឹងលោក​មិន​អាច​ចិញ្ចឹម​ ឬផ្គត់​ផ្គង់​កូន​បាន​គ្រប់​គ្រាន់​ទេ ។ ដោយ​សារ​ថវិកា​១​លាន​រៀល​នេះ​មិន​អាច​ទទួល​យក​បាន​ទើបលោក​​សុំឱ្យ​អ្នក​ កាសែត​ជួយ​ផ្សព្វ​ផ្សាយ​អំពាវ​នាវ​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ជួយ​រក​យុត្តិ​ធម៌​។

ដោយ​សារ​តែ​មាន​ការ​អាណិត​ក្រុម​អ្នក​កាសែត​​បាន​រៃ​ លុយ​គ្នា​ជួយ​បាន​ចំនួន​១១​មឺុន​២​ពាន់​៤​រយ​រៀល​ដែល​ជា​ការ​រួម​ចំណែក​ រំលែក​ទុក្ខ​គ្រួសារ​នេះ​។
ជុំវិញ​បញ្ហានេះ​​លោក​វរ​សេនីយ៍​ត្រី​អ៊ុំ សុផល អធិការ​នគរ​បាល​ក្រុង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា សំណុំ​រឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បើ​ទោះ​ជា​ភាគី​ទាំង​ពីរ​ជួប​គ្នា​ ក៏​ដោយ​។ កន្លង​មក​ដោយ​សារ​គ្រូ​ពេទ្យ​ជាប់​ពាក់​ព័ន្ធ​ជាប់​រវល់​ ដូច្នេះ​ពុំ​ទាន់​បាន​ហៅ​សួរ​នាំ​ទើប​ទុក​ពេល​ឱ្យ​ភាគី​ទាំង​២​ជួប​គ្នា​ យ៉ាង​ដូច្នេះ​។ ចំណែក​ភាគីគ្រូ​ពេទ្យ​ពុំ​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​២៧ កក្កដា​ ៕

​ក្មេង​ប្រុស​​អាយុ​5​ឆ្នាំ ត្រូវ​រថយន្ត​កាមរី​​ផ្តាច់​ជីវិត​​លើ​ដង​ផ្លូវ​


ខេត្តបន្ទាយមានជ័យ ៖ ​គ្រោះថ្នាក់​​ចរា​​ចរណ៍​គួរ​ឱ្យ​​រន្ធត់​មួយ​​​​បាន​ផ្តាច់​​សង្ខា​​រក្មេង ​ប្រុស​​អាយុ​៥​ឆ្នាំ ​​នៅ​នឹង​​កន្លែង​កើត​ហតុ​​ដោយ​អ្នក​​បើក​បរ​​រថយន្ត​កាមរី​​មួយ​គ្រឿង ។ ក្រោយ​​​ពី​កើត​ឧប្បត្តិ​ហេតុ​នេះ​​ភ្លាមអ្នក​បើក​​បររ​ថយន្ត​បាន​​បង្កើន​ ល្បឿន​​បើក​​គេច​បាត់​​​ស្រមោល ។ ​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះកើត​ឡើង​នៅវេលា​ម៉ោង​៦​និង​៥​០នាទី​​ ថ្ងៃ​ទី​២០ កក្កដា ​ឆ្នាំ​២០១១ ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​​ចន្លោះ​​​បង្គោល​​ភ្លើង​លេខ​០៣៧១-០៣៧២ ​ភូមិ​ចក​ ឃុំ​រហាល ស្រុក​ព្រះ​នេត្រ​ព្រះ។

លោក​វរ​សេនីយ៍​ត្រី កែវ ​ប៊ុន​យឿន អធិ​ការ​​នគរបាល​ស្រុក​ព្រះ​នេត្រព្រះ​​​ឱ្យដឹងថា ​កុមារា​រង​គ្រោះ​ឈ្មោះ​សេង សុខា អាយុ​៥​ឆ្នាំ ​នៅភូមិ​សាលា​ឆេះ ឃុំរហាល ស្រុក​ព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។តាម​ការ​រៀប​រាប់​​​ពី​សាក្សី​​ប្រាប់​​សមត្ថ​កិច្ច​ ថា ​រថយន្ត​​​ម៉ាក​កាមរី​​​ស៊េរី​៩២ ឬ​៩៣ ​ពណ៌​ស្ពៃ​ជ្រក់ ពាក់​ស្លាក​លេខ​០៤៥៤ តែ​មិ​នដឹងថា នៅ​ខេត្ត​​​ណា​ទេ ​​បើក​មក​ពី​ទិស​ខាង​កើត​ទៅ​លិច​ក្នុង​​ល្បឿន​​លឿន​​ លុះ​ដល់​ចំណុច​​កើត​ហេតុ​បាន​បុក​​ក្មេង​ប្រុស​​រងគ្រោះខ្ទាត​​ប៉ើង​ ខណៈ​ពេល​រត់​ឆ្លង​​ថ្នល់​​តាម​ឪពុក​​ពី​ត្បូង​ទៅ​ជើង ។

ឈ្មោះ​​សេង គន្ធា ​អាយុ​៣១​ឆ្នាំ ឪពុក​កុមារា​រងគ្រោះ​​​រៀបរាប​ប្រាប់​​សមត្ថ​កិច្ច​ថា មុន​ពេល​ចេញ​ពី​ផ្ទះលោក​​ប្រាប់​​កូន​ប្រុសឱ្យ​នៅ​ចាំ​ផ្ទះ​ ដោយ​លោករវល់​ទៅសួរ​​បង​ប្អូន​ពីរឿង​បាញ់​ថ្នាំ​ស្រូវ ។ ពេល​ចេញ​ពី​ផ្ទះ​លោក​បាន​ចាក់​សោ​របង ប៉ុន្តែ​មិនដឹងថា ​កូន​ប្រុស​​រ​បស់​​លោក​ចេញតាម​ណា​ទេ ហើយ​​ក៏​មិន​ដឹងថា គេរត់​តាម​ក្រោយ​ដែរ។ ពេលលោក​ដើរ​​ឆ្លង​ថ្នល់​ផុត ស្រាប់​តែ​រថយន្ត​​បុកកូនរបស់​លោក​តែម្តង។

លោក​​កែវ ប៊ុន​យឿន ​បញ្ជាក់​ថា ​ក្រោយ​ពី​ទទួល​​បាន​ព័ត៌​មាន​​ភ្លាម លោក​ចាត់​​តាំង​កម្លាំង​នគរបាល​ចរា​ចរ​​ស្រុក និង​ផ្តល់​ព័ត៌​មាន​​ទៅ​នគរ​បាល​ចរា​ចរ​​ខេត្ត​ជួយស្ទាក់​​ចា​ប់​​រថយន្ត​ នោះ​តែ​មិន​​ដឹងថា ​បើក​គេច​ចូល​តាម​ច្រក​ណាទេ ដោយ​គ្រាន់​តែ​​ក្តាប់​បានស្លាក​លេខ ​​ម៉ាក​រថយន្ត និង​​ពណ៌​ប៉ុណ្ណោះ។ សមត្ថ​កិច្ច​​នឹង​ស្រាវ​ជ្រាវ​​ឱ្យ​អស់​ពី​លទ្ធ​ភាព​រក​រថយន្ត​នោះ​៕

ទូកដឹក ភ្ញៀវទេសចរ បរទេស ២៣នាក់ លិចនៅ មាត់ព្រែក កំពត គ្មានអ្នកស្លាប់

កំពតៈ ទូកដឹកភ្ញៀវទេសចរបរទេសមួយ គ្រឿង ដែលមានភ្ញៀវបរទេសជិះ ២៣នាក់ បានលិចនៅមាត់ព្រែកកំពត កាលពីវេលា ម៉ោង ៤និង១៥នាទី រសៀលថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១១ ស្ថិតនៅមាត់ព្រែកកំពត ចម្ងាយពីច្រាំង ១០០ម៉ែត្រ ក្នុងភូមិកំពង់ បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ប៉ុន្ដែសំណាងល្អភ្ញៀវ បរទេសខាង លើបានរួចជីវិតទាំងអស់គ្នា ដោយសារតែខ្លះ ចេះហែលទឹក និងខ្លះទៀតត្រូវបានគេជួយ សង្គ្រោះទាន់ពេលវេលា។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ក្រុងកំពត បានឱ្យដឹងថា ប្រភេទទូកក្ដារ ៥គូ មួយគ្រឿង ដែលដឹកភ្ញៀវទេសចរបរទេស ចំនួន ២៣នាក់ ទើបនឹងចេញពីផ្ទះ សំណាក់ មួយកន្លែង ស្ថិតនៅភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត  ហើយទើបនឹងបាន ធ្វើដំណើរចេញពីច្រាំងចម្ងាយ ១០០ម៉ែត្រ ក៏លិចតែម្ដង។

ប្រភពព័ត៌មានបានបន្ដថា មូលហេតុ ដែលនាំឱ្យលិចទូកខាងលើនេះ ក៏ ព្រោះតែភ្ញៀវទេសចរបរទេសទាំងនោះ នាំ គ្នាហ៊ោកញ្ជ្រៀវ ហើយឡើងទៅលើដំបូល ទូក ធ្វើឱ្យទូកឃ្លីងឃ្លោងលិចតែម្ដងទៅ។ក្រោយពីលិចភ្លាម ភ្ញៀវទេសចរចំនួន ១៨ នាក់ ដែលចេះហែលទឹក បានហែលមកច្រាំង វិញ ខណៈដែលភ្ញៀវ ៥នាក់ទៀត មិនចេះ ហែលទឹក ត្រូវបានគេជួយ សង្គ្រោះទាន់ពេល វេលា។ ទោះជាយ៉ាងណា ការលិចទូកខាង លើនេះ ត្រូវបានគេរាយការណ៍ថា បាត់បង់ សម្ភារៈ និងទ្រព្យសម្បត្ដិអស់មួយចំនួនធំ។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

តម្រូវការ នៃចិត្តសាស្ត្រ ៥យ៉ាង នៅក្នុងជីវិត ផ្លូវភេទរបស់ស្ត្រី


ខាងក្រោមមនេះ ជាតម្រូវការនៃ ចិត្តសាស្ត្រ ៥យ៉ាង នៅក្នុងជីវិតផ្លូវភេទ របស់ស្ត្រី ដែលបញ្ជាក់ អះអាង ដោយលោក ខាន់ (Kahn) អ្នកឯកទេស ជីវិតផ្លូវភេទ ជនជាតិ អាមេរិកាំងៈ
១- ពេលរួមភេទ ចូរកុំប្រិតព្រៀង ខ្លាំងពេក
ធាតុពិតនៃការ រួមភេទ គឺជាល្បែង កំសាន្ត មួយពេលប៉ុណ្ណោះ ។ ប៉ុន្តែមានបុរស ជាច្រើន ពេលបាន រួមភេទ គឺបានសម្តែងចេញ នូវការប្រិតព្រៀង ជ្រុលពេក ដោយពួកគេ ភ្លេចសើចញញឹម និងពុំបានបញ្ចេញ ភាពអណ្តែតអណ្តូង ។ ដូច្នេះហើយ ទើបជា រឿយៗ បណ្តាលឲ្យឆាក ប្រយុទ្ធក្លាយជា មានសម្ពាធ និងពុំបានបង្កឲ្យ មានភាព ត្រេកត្រអាល ទាំងសងខាងឡើយ ។
២- ការឱបរឹតនិថ្នាក់ថ្នម
ចំពោះស្ត្រីភេទ ចូលចិត្តភាព រ៉ូមេនទិក,ការឱបរឹត,ការថ្នាក់ថ្នម និងការថើប ញក់ញី គឺសុទ្ធតែធ្វើឲ្យ នាងទទួលបាន ភាពត្រេកត្រអាល ។ ប៉ុន្តែមានស្ត្រី ភាគច្រើន បានត្អូញត្អែរថា ពួកបុរសក្រៅពី បានប្រឡែងលេង បន្តិចបន្តួច មុនបើកឆាកប្រយុទ្ធ ប៉ុណ្ណោះ ហើយនៅពេលដែល កំពុងតែបើក ឆាកប្រយុទ្ធ ស៊ីសាច់ ហុតឈាម មែនទែននោះ គឺពុំបានបញ្ចេញនូវ ភាពស្និទ្ធស្នាល អ្វីឡើយ ។ ដូច្នេះ នៅពេលប្រយុទ្ធ បណ្តើរ ឱបរឹត និងថើប ញក់ញីបណ្តើរ ជឿជាក់ថា នាងពិតជាអាច ទទួលបាននូវភាព ស្រណុកសុខសប្បាយ ជាក់ជាមិនខាន ។
៣- ចប់ឆាកប្រយុទ្ធ លែងរវីរវល់ អ្វីទាំងអស់
មានស្ត្រីខ្លះ បានត្អូញត្អែរថា ពួកបុរសកាលបើ ឆាកប្រយុទ្ធចប់ សព្វគ្រប់ហើយ ក៏ប្រាសខ្លួន ដេកស្រមុកខុល ។ តាមពិតទៅ មានបុរសជាច្រើន កាលបើឈានដល់ កម្រិតកំពូលហើយ គឺពុំដែលបង្ក ឲ្យមាន ភាពស្និទ្ធស្នាល អ្វីឡើយ ។ ប៉ុន្តែនៅពេលនេះ ពួកនាងរមែង តែងតែចង់បាន នូវការឱបរឹត និងការបំបោស អង្អែលថ្នក់ថ្នម ថែមទៀត ទើបធ្វើឲ្យពួកនាង រឹតតែពេញចិត្ត ។
៤- ការសាសងគ្នា ដោយសម្តីផ្អែមល្ហែម ជួយបង្កើនតណ្ហា ឲ្យកាន់តែពុះ កញ្ជ្រោលឡើង
មុនឡើងលើគ្រែ ពួកស្ត្រីភេទ ចូលចិត្ត និយាយរ៉ាយរ៉ាប់ ប្រាប់ពីជីវភាព និងគំនិតផ្ទាល់ខ្លួន ដោយពួកនាង ចង់បាននូវការ បន្ធូរអារម្មណ៍ និងសាសងគ្នា នៅលើ កៅអីសាឡុង រវាងប្តីប្រពន្ធ ឬក៏ ដើរកំសាន្តបណ្តើរ និយាយលេង សើចបណ្តើរ ។ ក្នុងខណៈ នេះ ប្រសិនបើពួក បុរសអាចពោល ពាក្យខ្លះថា «បងស្រឡាញ់អូន» ឬ «បងនៅតែ ស្រឡាញ់អូន ជានិច្ច» នោះ គឺពួកនាងពិតជា អាចបង្កើននូវ តណ្ហាកាន់តែ ពុះកញ្ជ្រោល ជាក់ជាមិនខាន ។
៥- ភ័យព្រួយពីការ បាត់បង់នូវ ការទាក់ទាញ
សម្រាប់គូស្វាមីភរិយា ដែលមានវ័យ ជ្រេបន្តិច គឺនាងភរិយា រមែងតែងតែ កើតក្តីបារម្ភ ដោយភ័យខ្លាចថា ខ្លួននាងពុំមាន កម្លាំងទាក់ទាញ លោកប្តីដូចពេល មុនៗទឿត ។ ដូច្នេះហើយ ផ្តើមចេញពី មូលហេតុនេះ ទើបមានស្ត្រីភេទ ជាច្រើន ក្រោយពីបាន បិទភ្លើងរួច ទើបហ៊ានដោះ សម្លៀកបំពាក់ ។ ចំពោះពួកបុរសវិញ គួរតែយល់ដល់ ក្តីបារម្ភរបស់ពួកនាង បែបនេះ ។ ម្យ៉ាងទឿត ប្រសិនបើដឺងថា នាងពុំមានសម្រស់ ស្រស់ស្អាត ដូចកាលរៀបការ ថ្មីថ្មោងក្តី ក៏មិនត្រូវពោល ពាក្យថាអត់ ទាក់ទាញដែរ ហើយអ្នកត្រូវតែ ខិតខំបញ្ចេញនូវ ស្នៀតថ្មីៗ ដើម្បីឲ្យពួកនាង ដឹងថាពួកនាង នៅតែមានកម្លាំង ទាក់ទាញសម្រាប់ រូបអ្នកដដែល ៕

រៀមវណ្ណៈ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ឈឿនឆៃដែន​លើ​សង្វៀន​បាយ័ន


ឈឿន ឆៃ​ដែន​ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ មិន​ធ្លាប់​ប្រកួត​​ជាមួយ​ រៀម​ វណ្ណៈ ​នោះ​ទេ។ ​ឈឿន ​ឆៃដែន ​មាន​ថ្វី​ដៃ​ល្អ​មិន​ចាញ់​អ្នកប្រដាល់​ជើង​ចាស់​ប៉ុន្មាន​ឡើយ។​ មិន​តែ​ប៉ុណ្ណោះ​គេ​មាន​ចិត្ត​ធំ​ថែម​ទៀត។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ ឈឿន ​ឆៃដែន​ គឺ​វាយ​ឈ្នះ ​ផាន់​ សារុន​ អ្នក​ប្រដាល់​ក្លឹប​គុជសារ​កីឡា​ដោយ​ពិន្ទុ។

សម្រាប់​ការ​ប្រកួត​ជាមួយ​ រៀម​ វណ្ណៈ ​លើក​នេះ ​ឆៃដែន ​ប្រហែល​ជា​ពិបាក​ទប់ទល់​ណាស់ ​ដោយ​សារ​ រៀម ​វណ្ណៈ ​គេ​វាយ​បុក​ខ្លាំង​ ហើយ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួត​ ថែម​ទៀត។
រៀម​ វណ្ណៈ ​គេ​ប្រកួត​ចុង​ក្រោយ​វាយ​ចាញ់ ​ង៉ែត រដ្ឋា​ អ្នក​ប្រដាល់​ក្លឹប​ក្រសួង​មហាផ្ទៃ​ដោយ​ពិន្ទុ​​​កាល​ពី​ថ្ងៃ​ទី ​១៦ ​ខែ​កក្កដា ​ឆ្នាំ​២០១១​។ លើក​នេះ ​រៀម ​វណ្ណៈ ​អាចយកឈ្នះ​ ​​ឈឿន ​​ឆៃ​ដែន​ បាន​ឬ​អត់?។ប៉ុន ​សុភាន​ អ្នក​ប្រដាល់​ក្លឹប​មជ្ឈ​មណ្ឌល​កំចាត់​មីន​កម្ពុជា ត្រូវ​ជួប​ប្រកួត​ជាមួយ​ ហៀប ​សំណាង​ អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង។ ​ពួក​គេ​ទាំង​ពីរ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ហៀប​ សំណាង ​ជា​អ្នក​ប្រដាល់​ថ្មី​ មិន​ធ្លាប់​ដែល​ប្រកួត​ជាមួយ​ ប៉ុន ​សុភាន ​ម្ដង​ណា​នៅ​ឡើយ​ទេ​កន្លង​មក។​ សំណាង ​មាន​ឈ្មោះ​តែ ​ជា​អ្នក​​ប្រដាល់​ថ្មី​ទេ ​ប៉ុន្តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ រហ័សរហួន​​ វា​យ​លុក មិន​ខ្លាច​ញញើត​នោះ​ទេ។រវាង​ពួក​គេ​ទាំង​ពីរ​នេះ​មិន​ដឹង​ថា​អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា​ទេ​ ព្រោះ​ពួក​គេ​មិន​ធ្លាប់​ប៉ះ​គ្នា​។ ចាំ​មើល​តើ​រវាងពួកគេ​ទាំង​ពីរ​អ្នក​ណា​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​ នេះ?៕

Palermo,​Atletico,​Manz,​Bursaspor,​Levski Sofia ​នឹងឈ្នះ​គូប្រកួត​ថ្ងៃនេះ


ការ​ប្រកួត​បាល់​ទាត់​យូ​ហ្វា​ខាប់​ជុំ​ទី​3ជើង​ទី​1សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​25ប្រកួត​។ ក្រុម Palermo, Atletico, Mainz, Bursaspor និង Levski Sofia នឹង​ឈ្នះ​ការ​ប្រកួត​ក្នុង​ទឹក​ដី​។
Bursaspor V Gomel

Bursaspor(ទួក​គី​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Steaua 1-0 ស្មើ PSV 1-1 និង​ស្មើ Leicester 0-0 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Gomel(បេ​ឡា​រុស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-3-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Torpedo 0-0 ក្នុង​ផ្ទះ ស្មើ Shakhtyor 1-1 ក្រៅ​ផ្ទះ​ និង​ស្មើ Vitebsk 2-2 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Levski Sofia V Spartak

Levski Sofia (ប៊ុល​ហ្គា​រី​) លទ្ធ​ផល​5​ប្រកួត​​ចុង​ក្រោយ​គឺ 5-0-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Akademik 3-0 ក្រៅ​ផ្ទះ ឈ្នះ​ Montana 3-0 ក្នុង​ផ្ទះ​ និង​ឈ្នះ​ Yargu 2-0 ក្រៅ​ផ្ទះ ។

Spartak(ស្លូវ៉ា​គី​)លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Tirana 0-0 ក្រៅ​ផ្ទះ ឈ្នះ DAC 2-1 និង​ឈ្នះ​ Tirana 3-1 ក្នុង​ផ្ទះ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)
Dinamo B Varadia

Dinamo B (រូម៉ានី​)លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Maccabi Haifa 2-1 ក្រៅ​ផ្ទះ​ ឈ្នះ Anif 2-1 និង​ឈ្នះ​ Targu 1-0 ក្នុង​ផ្ទះ​។

Varadia(ក្រូ​អាស៊ី​)លទ្ធ​ផល5ប្រកួត​​ចុង​ក្រោយ​គឺ​នេះគឺ 3-1-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Iskra Stal 1-1 ក្រៅ​ផ្ទះ​ឈ្នះ Iskra Stal 3-1 តែ​ចាញ់ Lokomotiva 2-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Palermo V Thun

Palermo(អ៊ីតាលី​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Chivo 3-1 ក្នុង​ផ្ទះ ចាញ់ Internacional 3-1 ក្រៅ​ផ្ទះ តែឈ្នះ Sudtirol 7-1 ក្នុង​ផ្ទះ​។

Thun(ស្វ៊ីស) ​លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Ser vette 2-1 ក្រៅ​ផ្ទះ​ឈ្នះ Vllaznia 2-1 និង​ឈ្នះ​Grasshopper 3-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Atletico V Stromsgodset

Atletico(អេស្ប៉ាញ) ​លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Santander 2-1 ក្រៅ​ផ្ទះ​ ឈ្នះ​ Hercules 2-1 ក្នុង​ផ្ទះ​ និង​ឈ្នះ​ Mallorca 4-3 ក្រៅផ្ទះ​។

Stromsgodset (ន័រ​វេស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​​គឺលេង​​ស្មើ Valerenga 2-2 ចាញ់ Rosenborg 2-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ Start 3-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Midtjylland V Guimaraes

Midtjylland(ដា​ណឺ​ម៉ាក) លទ្ធ​ផល​5​ប្រកួត​ចុង​ក្រោយ​គឺ​ 4-0-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ TNS 3-1 ក្រៅផ្ទះ​ ចាញ់ Silkeborg 2-1 តែ​ឈ្នះ TNS 5-2 ក្នុង​ផ្ទះ​។

Guimaraes(ព័រ​ទុយ​ហ្គាល់​) លទ្ធ​ផល​5​ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Porto 6-2 ក្នុង​ផ្ទះ​ ឈ្នះ Brasov 4-0 ក្រៅ​ផ្ទះ​ តែ​ចាញ់ Rio Ave 1-0 ក្នុង​ផ្ទះ​។

(ពុំមាន​ប្រវត្តិ​ជួប​គ្នា​)
Young Boys V Westerlo

Young Boys (ស្វ៊ីស) លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ West Ham 2-1 ស្មើ Basel 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​ឈ្នះ Sion 2-1 ក្រៅផ្ទះ​។

Westerlo(បែល​ហ្ស៊ិក) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Osterwijk 3-1 ក្រៅ​ផ្ទះ​ ស្មើ TPS 0-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Excelsior 3-1 ក្រៅ​ផ្ទះ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Hapoel Tel Aviv V Vaduz

Hapoel Tel Aviv(អ៊ីស្រា​អែល​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ឈ្នះ Concordia 5-3 ឈ្នះ Hannover 2-1 ក្រៅ​ផ្ទះ​ តែ​ចាញ់ Hertha 2-1 ក្នុង​ផ្ទះ។

Vaduz (លិច​តិន​ស្តាញ) លទ្ធផល​5ប្រកួត​ចុង​ក្រោយ​​គឺ 2-0-3 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Vojvodina 2-0 ក្នុង​ផ្ទះ​ ឈ្នះ Vojvodina 3-1 តែ​ចាញ់​ St Gallen 4-2 ក្រៅ​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)
Alkmaar V Jablonec

Alkmaar(ហូឡង់​) លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​​គឺ 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Maastricht 4-0 ឈ្នះ​ AGOVV 5-0 និង​ឈ្នះ​Kayserispor 3-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

Jablonee(ឆែក)លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​លេង 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Brno 4-0 ឈ្នះ Flamurtari 2-0 ក្រៅ​ផ្ទះ​ និង​ឈ្នះ Flamurtari 5-1 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Stoke V Hajduk

Stoke(អង់​គ្លេស) លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ​ 1-1-3 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Newcastle 6-0 ចាញ់ Brentford 1-0 និង​ចាញ់ Aldershot 1-0 ក្រៅផ្ទះ​ទាំង​បី​ប្រកួត។

Hajduk(ក្រូ​អា​ស៊ី) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ ឈ្នះ​ Lokomotiva 2-0 ឈ្នះ Sibenik 2-1 បន្ទាប់​មក​លេង​ស្មើ Barcelona 0-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)
Ried V Brondby

Ried (អូទ្រីស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 0-3-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Cluj 1-0 ស្មើ Sturm Graz 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Austria Wien 2-1 ក្រៅ​ផ្ទះ​។

Brondby(ដាណឺ​ម៉ាក) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Aalborg 2-2 ចាញ់ Ajax 3-0 ក្នុង​ផ្ទះ​ តែ​ឈ្នះ Silkeborg 1-0 ក្រៅ​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Valerenga V PAOK

Valerenga(ន័រវែស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​Mika 1-0 ក្នុង​ផ្ទះ ចាញ់ Tromso 4-1 តែ​ឈ្នះ​ Mika 1-0 ក្រៅ​ផ្ទះ​។

PAOK(ក្រិក) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​​ Olympiakos 5-1 ក្នុង​ផ្ទះ ចាញ់ Groningen 3-2 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Pierikos 1-1 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Aalesund V Elfsborg

Aalesund(ន័រ​វែស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយគឺ​ 2-0-3 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Ferencvaros 2-1 ចាញ់ Viking 1-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ Ferencvaros 3-1 ក្នុង​ផ្ទះ​។

Elfsborg(ស៊ុយ​អែត)លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Halmstad 2-1 ក្រៅ​ផ្ទះ​ ឈ្នះ Suduva 3-0 និង​ឈ្នះ Djurgarden 2-1 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)
Anorthosis V Rabotnicki

Anorthosis(ស៊ឹប) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-1-3 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ AEK 1-0 ក្រៅ​ផ្ទះ​ ឈ្នះ Gagra 3-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Gagra 2-0 ក្រៅផ្ទះ​។

Rabotinicki(ម៉ាសេ​ដ្វាន​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Trans3-0 ក្នុង​ផ្ទះ​ ឈ្នះ Dogana 1-0 ក្រៅ​ផ្ទះ និង​ឈ្នះ Dogana 3-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Salzburg V Senica

Salzburg (អូទ្រីស)​លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយគឺ​លេង​ឈ្នះ​ Austria Wien 2-0 ស្មើ Metalurgs 0-0 ក្នុង​ផ្ទះ​ បន្ទាប់​មកឈ្នះ​ Innsbruck 1-0 ក្រៅ​ផ្ទះ។

Senica(ស្លូ​វ៉ា​គី​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-2-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Zlate 2-0 ឈ្នះ Tatran 3-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Slovan 3-2 ក្រៅ​ផ្ទះ​។

(ពុំ​មាន​ប្រវតិ្ត​ជួប​គ្នា​)
Split V Fulham

Split(ក្រូ​អាស៊ី) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Domzale 2-1 ក្រៅ​ផ្ទះ​ឈ្នះ Domzale 3-1 ក្នុង​ផ្ទះ​ តែ​ចាញ់ Cibalia 2-1 ក្រៅ​ផ្ទះ​។

Fulham(អង់​គ្លេស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ បីប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ NSi 0-0 ឈ្នះ​ Crusaders 3-1 ក្រៅ​ផ្ទះ និង​ឈ្នះ Crusaders 4-0 ក្រៅ​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)
Sparta V Sarajevo

Sparta(ឆេក) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​1-3-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Rapid Wien 2-0 ស្មើ Vaslui 1-1 និង​ស្មើ Austria Wien 1-1 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Sarajevo(បូស្ន៊ី) លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Velez 1-0 ក្នុង​ផ្ទះ ស្មើ Orebro 0-0 ក្រៅ​ផ្ទះ​ បន្ទាប់​មក​ឈ្នះ Orebro 2-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Nacional V Hacken

Nacional (ព័រ​ទុយ​ហ្គាល់​)លទ្ធ​ផល5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Beira 2-0 ស្មើ Hafna 1-1 ក្រៅ​ផ្ទះ​​បន្ទាប់​មក​ឈ្នះ Hafnar 2-0 ក្នុង​ផ្ទះ​។

Hacken (ស៊ុយ​អែត)​លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 5-0-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Honka 1-0 ក្នុង​ផ្ទះ​ ឈ្នះ Honka 2-0 ក្រៅ​ផ្ទះ​ និង​ឈ្នះ GAIS 2-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Club Brugge V Qarabag

Club Brugge (បែល​ហ្ស៊ិក)លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Excelsior 5-1 ក្រៅ​ផ្ទះ​ ឈ្នះ Lever kusen 2-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​​លេង​ស្មើ Roda 2-2 ក្រៅ​ផ្ទះ​។

Qarabag(អាស៊ែ​បៃ​ហ្សង់​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Banga 3-1 ក្នុង​ផ្ទះ​ ស្មើ Streymur 1-1 ក្រៅ​ផ្ទះ និង​ស្មើ Streymur 0-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Mainz V Gaz Metan

Mainz(អាល្លឺ​ម៉ង់​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ St Pauli 2-1 ក្នុង​ផ្ទះ​ ឈ្នះ Brauden 1-0 តែ​ចាញ់ Grodig 2-0 ក្រៅ​ផ្ទះ​។

Gaz Metan (រូម៉ានី) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Kuopio 1-0 ក្រៅ​ផ្ទះ​ ឈ្នះ Kuopio 2-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Brasov 2-1 ក្រៅ​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Gaziantepspor V Legia

Gaziantepspor លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Universitatea 3-0 ក្នុង​ផ្ទះ​ស្មើ Minsk 1-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​ឈ្នះ​ Minsk 4-1 ក្នុង​ផ្ទះ​។

Legia(ប៉ូឡូញ) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយគឺ​លេង​ឈ្នះ Arka 5-2 ក្រៅ​ផ្ទះ​ ឈ្នះ​ Polonia 4-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Hoffenheim 1-1 ក្រៅ​ផ្ទះ​។

(ពុំមាន​ប្រវត្តិ​ជួប​គ្នា)
Slask V Lokomotiv Sofia

Slask(ប៉ូឡូញ) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-0-2 ។ បី​​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Arka 5-0 ឈ្នះ​ Dundee 1-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Dundee 3-2 ក្រៅ​ផ្ទះ​។

Lokomotiv Sofia(ប៊ុល​ហ្គា​រី​)លទ្ធផល​5ប្រកួត​ចុង​ក្រោយ​​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Slavia 1-0 ស្មើ Metalurg 0-0 ក្រៅ​ផ្ទះ​ បន្ទាប់​មក​ឈ្នះ Metalurg 3-2 ក្នុង​ផ្ទះ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
Omonia V Den Haag

Omonia (ស៊ឹប) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Apollon 1-1 ឈ្នះ Widzew 4-3 ក្រៅ​ផ្ទះ​ តែ​ចាញ់ Catania 2-1 ក្នុង​ផ្ទះ​។

Den Hagg (ហូឡង់​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ AEK 2-1 ក្នុង​ផ្ទះ ឈ្នះ Tauras 3-2 ក្រៅ​ផ្ទះ និង​ឈ្នះ Tauras 2-0 ក្នុង​ផ្ទះ​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)
PAKSI V Heart

PAKSI (ហុង​គ្រី) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Kecskemeti 3-2 ក្នុង​ផ្ទះ​ ឈ្នះ Tromso 3-0 តែ​ចាញ់​ Fehervar 4-0 ក្រៅ​ផ្ទះ​​។

Heart(ស្កុត​ឡែន) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Livington 1-0 ក្រៅ​ផ្ទះ​ ឈ្នះ Antwerp 1-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Rangers 1-1​ក្រៅ​ផ្ទះ​​។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)
Zetjeznicar V Maccabi Tel Aviv

Zeljeznicar(បូ​ស្ន៊ី)​ លទ្ធ​ផល​5ប្រកួត​គឺ 2-1-2 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Rudar 3-2 ក្រៅ​ផ្ទះ​ ឈ្នះ​ Sheriff 1-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ​ Sheriff 0-0 ក្រៅ​ផ្ទះ​។

Maccabia Tel Aviv (អ៊ីស្រា​អែល) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-2-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Beerschol 3-0 ក្រៅ​ផ្ទះ​ឈ្នះ Khazar 3-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​​ស្មើ​Khazar 0-0 ក្រៅ​ផ្ទះ​។