កំពង់ធំ ជាផ្នែកកណ្ដាលនៃប្រទេសកម្ពុជា មានផ្ទៃដីប្រមាណ១៣.៨១៤គីឡូម៉ែត្រការេ ជាប់បឹងទន្លេសាបនិង ខេត្តសៀមរាប នៅផ្នែកខាងកើត ភាគខាងត្បូង ជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង រីឯផ្នែកខាងកើតជាប់ជាមួយ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមានព្រំប្រទល់ជាប់ខេត្តព្រះវិហារនៅភាគខាងជើង។ ខេត្តនេះមានស្ទឹងមួយ ដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា គឺស្ទឹងសែនដែលហូរមកពីខេត្តព្រះវិហារ ចូលទៅក្នុងបឹង ទន្លេសាប កាត់តាមទីរួមខេត្តកំពង់ធំ ដែលជាហេតុនាំឱ្យទីរួមស្រុកនៃខេត្តនេះយកឈ្មោះតាមស្ទឹងនោះ។ ខេត្តនេះមាន ចម្ងាយ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦អា មានប្រជាជនរស់នៅយ៉ាងកុះករ ដែលប្រកបរបររកស៊ី ធ្វើស្រែចម្ការ នេសាទ និងអាស្រ័យអនុផលព្រៃឈើជាដើម។
-ភ្នំសន្ទុក
ជារមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្ត្រ រួមជាមួយការកែលម្អខ្លះឋិតនៅក្នុងស្រុកសន្ទុក ចម្ងាយ១៧គីឡូ ម៉ែត្រពីទីរួមខេត្ត។ ភ្នំនេះមានកម្ពស់១១៨០ម៉ែត្រ ដែលអាចឱ្យទេសចរគយគន់នូវទេសភាពដ៏ប្រណីតនៃវាលស្រែ ចម្ការដំណាំរបស់ប្រជាពលរដ្ឋពីលើកំពូលភ្នំត្រង់ចំណុចចាន់រ៉ែ ដែលមានផ្ទាំងថ្មដារាបស្មើពីធម្មជាតិ លាយឡំជាមួយ ក្លិនផ្ការំដួលនាពេលព្រឹកព្រលឹម ឬពេលល្ងាចជាប់ចិត្តក្រៃលែង។ នៅលើកំពូលភ្នំមានស្លាកស្នាមប្រវត្តិសាស្ត្រមួយចំនួន ដូចជាស្នាមព្រះបាទជាន់ទុក ព្រះអង្គនិព្វាន ដោះក្រមុំជាដើម ព្រមទាំងមានព្រះវិហារចិននៅលើនោះផងដែរ។ រៀងរាល់ល្ងាចមានសត្វស្វាជាច្រើនបានមកជួបជុំគ្នានៅត្រង់ជណ្ដើរឡើង ចុះកំពូលភ្នំ ដែលគេអាចមើលឃើញសកម្មភាពផ្សេងៗ របស់ពួកវាជាទស្សនីយភាពបន្ថែមការចាប់អារម្មណ៍ដល់ភ្ញៀវទាំងឡាយ មិនតែប៉ុណ្ណោះនៅអមសងខាងជណ្ដើរឡើង មានដើមឈើធំៗដែលគេអាចស្គាល់ឈ្មោះ និងប្រភេទរបស់វាបានតាមរយៈអក្សរចំណាំនៅតាមដើមឈើនីមួយៗ ដែលគេបានសរសេរឡើង។ ក្រៅពីទស្សនីយភាពប្លែកៗទាំងនេះ នៅមានសត្វកំប្រុករាប់សិបក្បាលលោតចុះឡើង ប្រឡែងគ្នាពីដើមឈើមួយទៅដើមឈើមួយទៀត ហាក់ដូចជាពុំមានខ្លាចរអាចំពោះអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះ បន្តិចសោះ។
-ប្រាសាទសម្បូរព្រៃគុហ៍
រាជធានីបុរាណឥសានបុរេរបស់ខ្មែរសម័យចេនឡា ដែលកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ក្នុងសតវត្សទី៧ ធ្លាប់តែមានឈ្មោះល្បីល្បាញនាសម័យនោះ រហូតមកដល់បច្ចុប្បន្ននេះនៅសល់តែការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះ រីឯការពិតក្រុមប្រាសាទបុរាណនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយ សង្គ្រាម និងធម្មជាតិឥតមេត្តាដល់ការខិត ខំ ទឹកចិត្ត របស់បុព្វបុរសខ្មែរយើង ដែលបាននិម្មិតសម្បត្តិទាំងនេះឡើងជាកេរ្តិ៍ដល់កូនខ្មែរសោះឡើយ។ ឋិតនៅកណ្ដាលព្រៃដោយខ្វះការយកចិត្តទុកដាក់ ជិត១ទសវត្ស ពីឆ្នាំ១៩៧១ ដល់១៩៨០ តំបន់ប្រសាទនេះត្រូវបានរួបរិត ដោយរុក្ខជាតិតូចធំ ដែលបានព្យាយាមចាក់ឬសបញ្ច្រៀត ញែក ថ្មជញ្ជាំងប្រាសាទឱ្យបាក់បែកធ្លុះធ្លាយ។ តែទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះតំបន់ប្រសាទទាំងមូលត្រូវបាន យកចិត្តទុកដាក់សារជាថ្មីការពារ និងបន្តជួសជុលឡើងវិញ ដោយសង្ឃឹមនឹងមានភ្ញៀវទេសចរណ៍ចូលមកទស្សនា ស្វែងយល់កាន់តែច្រើនឡើង។ តំបន់ប្រាសាទនេះត្រូវបានគេ រកឃើញថាមានប្រាសាទសរុបចំនួន១៤០ប្រាសាទ ដែលបែងចែកជា៤ក្រុម៖
ក្រុមប្រាសាទខាងជើង ឈ្មោះក្រុមប្រាសាទសម្បូរ
ក្រុមប្រាសាទកណ្ដាល ហៅថាប្រាសាទតោ
ក្រុមប្រាសាទខាងត្បូង ហៅថាប្រាសាទយាយព័ន្ធ
ក្រុមប្រាសាទក្រោលរមាស ឋិតនៅចម្ងាយ២គីឡូម៉ែត្រពីប្រាសាទសម្បូរ។
-នៅខេត្តកំពង់ធំមានបឹងមួយដ៏ធំ ដែលមានទឹកថ្លាឈ្វេងខួបប្រាំងវស្សា។ គឺបឹងព្រៃប្រស់ ឋិតក្នុងភូមិ ព្រៃ ព្រាល ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦អា។ បឹងស្តុកកនេះ មាន ផ្ទៃប្រមាណជាង២.០០០.០០០ម៉ែត្រការេ ជាជង្រុកត្រីដំរី។ គេអាចទៅកម្សាន្តជាលក្ខណៈគ្រួសារ ដោយបរិភាគ អាហារនៅទីនោះ ឬរៀបចំអាហារផ្ទាល់ខ្លួនក៏បាននោះដែរ។ មានខ្ចុះសម្រាប់ជួលអង្គុយលេងតាមមាត់ទឹក ដែលអាច ឱ្យភ្ញៀវជិះទូក ងូតទឹក ស្ទូចត្រី និងស្រូបខ្យល់អាកាសបរិសុទ្ធបាននៅគ្រប់រដូវ។
-វត្តប្រាសាទអណ្ដែតដែលគេតែងដំណាលថា ទោះបីមានទឹកជំនន់ធំប៉ុណ្ណាក៏ដោយ ក៏ទីតាំងវត្តប្រាសាទ អណ្ដែតនេះមិនដែលលិចនោះដែរ។ ទីនេះជាទីជួបជុំគ្នាក្នុងការប្រារព្ធពីធីបុណ្យប្រពៃណីផ្សេងៗ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងជិតឆ្ងាយ។

No comments:
Post a Comment