ទឹកដីដែលជាតំបន់ឆ្នេរដ៏ស្រស់ស្អាតនៅកម្ពុជា គឺខេត្តព្រះសីហនុ។ ក្នុងមួយថ្ងៃៗមានទេសចរទៅកម្សាន្តរាប់រយនាក់នៅតាមឆ្នេរសមុទ្រដែលមាន ខ្សាច់សក្បុស ។ ក្រៅពីតំបន់ឆ្នេរសមុទ្រដែលជាតំបន់ទេសចរដ៏សំខាន់ខេត្តនេះក៏ជា តំបន់ឧស្សាហកម្មផងដែរ ។ មានកំពង់ផែអន្តរជាតិមួយកន្លែងដែលមានផ្ទៃប្រមាណ៩៨០០ម៉ែត្រការេ កសាងឡើង នៅក្នុងឆ្នាំ១៩៥៤ និងបើកឱ្យមានការប្រើប្រាស់នៅក្នុងឆ្នាំ១៩។
តំបន់កម្សាន្តធម្មជាតិនៅក្នុងខេត្តនេះចែកចេញជា៣ផ្នែកគឺ តំបន់កម្សាន្តឆ្នេរក្រុង តំបន់កម្សាន្តកោះ និងតំបន់ កម្សាន្តទឹកសាប។
-តំបន់កម្សាន្តឆ្នេរក្រុង
ជាតំបន់ដែលមានឆ្នេរឋិតនៅជាប់នឹងក្រុងតែម្ដង ដែលទេសចរអាចធ្វើដំណើរតាមរថយន្តទៅកម្សាន្តបាន។ តំបន់នេះមានឆ្នេរខ្សាច់សក្បុស ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់គួរឱ្យចង់ងូត។ ឆ្នេរនៅតំបន់ នេះមានដូចជា ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរ៧ជាន់ ឆ្នេរដើមជ្រៃ ឆ្នេរឯករាជ្យ ឆ្នេរសមុទ្ររាម ជាដើម។
-តំបន់កម្សាន្តកោះ
គេអាចធ្វើដំណើរតាមទូក ឬកាណូតដើម្បីទៅកម្សាន្តនៅកោះមួយចំនួនដែលមានទីតាំងជិតៗ ខេត្តព្រះសីហនុ ដូចជា កោះថ្មី កោះតាកៀវ កោះឬស្សី កោះពស់ជាដើម។ តំបន់កោះទាំងនេះមានទេសភាពស្រស់ស្អាតព្រមទាំងមានឆ្នេរខ្សាច់ដ៏ ត្រកាលផងដែរ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់កោះ ព្រោះមានទេសភាពគួរឱ្យទាក់ចិត្តជាមួយនឹងទឹក សមុទ្រថ្លាយង់ មានទាំងឆ្នេរខ្សាច់សក្បុស និងធម្មជាតិព្រៃភ្នំ ប្រណីតៗ ទៀតផង។
-តំបន់កម្សាន្តទឹកសាប
ស្ថិតនៅក្នុងខណ្ឌព្រៃនប់ មានចម្ងាយ៧គីទ្បូមែត្រពីទីក្រុងព្រះសីហនុ រួចបត់ឆ្វេងចូលតាមផ្លូវ ដីក្រហមចម្ងាយ ជាង៩គីទ្បូមែត្រទៀត។ ទឹកជ្រោះនៅក្បាលឆាយមានប្រភពផ្សេងពីបណ្ដាភ្នំតាមតំបន់មាត់សមុទ្រ។ ទឹកជ្រោះក្បាលឆាយ ត្រូវបានគេរកឃើញនៅឆ្នាំ១៩៦០ ហើយរហូតមកដល់ឆ្នាំ១៩៦៣ វាត្រូវបានគេរៀបចំធ្វើជាប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ក្រុងព្រះសីហនុ ប៉ុន្តែការរៀបចំនេះត្រូវបរាជ័យ ហើយបានក្លាយទៅជាជំរំលាក់ខ្លួនរបស់ពួកខ្មែរ ក្រហមទៅវិញ។ ក្នុងឆ្នាំ១៩៩៧ តំបន់ក្បាលឆាយត្រូវបាន ផ្លាស់ប្ដូរអោយក្លាយទៅជាតំបន់អភិវឌ្ឍន៍ រហូតមកដល់ ឆ្នាំ១៩៩៨ ក្បាលឆាយត្រូវបានដេញថ្លៃដោយក្រុមហ៊ុនមួយដើម្បីធ្វើការ សាងសង់ផ្លូវ និងផ្លាស់ប្ដូរតំបន់នេះអោយក្លាយជាមណ្ឌលទេសចរសំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក៏បានអភិវឌ្ឍតំបន់នេះអោយក្លាយ ទៅជាកន្លែងផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុផងដែរ។ ទេសចរភាគច្រើនជាជនជាតិខ្មែរដែលមកពីទី កន្លែងផ្សេងៗដូចជាខេត្តព្រះសីហនុ កោះកុង ខេត្តកំពត និងក្រុងភ្នំពេញ ដែលពួកគេចូលចិត្តទៅកម្សាន្តជាលក្ខណ គ្រួសារដោយមានរៀបចំអាហារសម្រាប់ទទួលទានរួចស្រេចផងដែរ។

No comments:
Post a Comment